សុំបិណ្ឌបាត
សូមសំណូមពរយ៉ាងទទូច និងសុំបិណ្ឌបាតដោយសុភាពរាបសារចំពោះចាស់ទុំ សូមធ្វើជាប្រទីបបំភ្លឺផ្លូវ និងធ្វើជាគម្រូក្នុងការអប់រំដោយអហិង្សា ដោយជៀសវាងសម្លុត គម្រាម ឬជេរដើម្បីជៀសវាងវដ្តវិលជុំដែលប្រកបដោយហិង្សា ដោយសម្តីគ្រោតគ្រាតមិនគោរពចំពោះគ្នាទៅវិញទៅមក ។ ជាមតិផ្ទាល់ខ្លួន សង្គមពិតជាត្រូវការភាពទន់ភ្លន់ សុភាពរាបសា ចេះលើកដាក់ដែលជាប្រពៃណីដ៏ល្អប្រពៃ គឺជៀសវាងប៉ះដៃយកដៃ ប៉ះជើងយកជើង ។ គួរពន្យល់ គួរប្រាប់ជារឿយៗ គួរអប់រំដោយអហិង្សា គួរចំណាយពេលនៅជាមួយគ្នា យល់ពីចិត្តគេ មិនយល់តែពីចិត្តខ្លួនឯងគួរមានវប្បធម៌ជជែកពិភាក្សា គួរបើកចិត្តទូលាយក្នុងការអនុវត្តន៏ផ្ទាល់ក្នុងជីវភាពប្រចាំថ្ងៃជៀសវាងស្រែកគំហក
សម្លុតមិនស្វែងយល់ មិនជជែកគ្នា ។ តើអាចជំនួសដោយពាក្យ
"ចាស់ពិសារអំបិលច្រើនជាងក្មេង" ឬ "មិនជឿចាស់ស្រឡះដៃធេង៉ ដោយការពន្យល់
ដោយការពិភាក្សា ដោយការបើកទូលាយចិត្តព្រោះបើមិនប្រាប់ មិនបង្រៀន មិនពន្យល់ មិនពិភាក្សាគ្នាធ្វើម៉េចគ្នាអាចយល់ អាចចេះទៅកើត? តើដើមឈើធ្វើម៉េចត្រង់បើមិនតម្រង់មិនស្រោចទឹក ថែទាំ? តើប៉ុន្មានភាគរយបើទុកឲ្យដើមឈើដុះរកេតរកូត មិនថែទាំតើឲ្យត្រង់ឲ្យរឹងមាំយ៉ាងម៉េច? តើសុខភាព រាងរៅ សមត្ថភាព និងការយល់ឃើញមិនល្អមិនបង្កើនដោយសាការថែទាំ និងស្រាវជ្រាវបន្ថែមទេឬ? គឺដូចជាដើម្បីរឹងប៉ឹងឈរដោយខ្លួនឯងបាន បុគ្គលត្រូវប្រឹងប្រែង បង្កើតជំនឿចិត្ត មានវិន័យ មានគោលការណ៏ មានគោលដៅ និងត្រូវកំណត់សកម្មភាពច្បាស់លាស់ ។ នេះជាកត្តាបុគ្គលផ្ទាល់ខ្លួន ។ ដូចដើមឈើដែល មិនមែនចេះតែអាចដុះត្រង់ ដោយមិនតម្រង់ ដែលមិនមែនចេះតែអាចដុះដោយខ្លួនឯង ដោយមិនមានការ ស្រោចទឹក និងថែទាំ បុគ្គលត្រូវការកត្តាខាងក្រៅដូចជាឪកាស
និងមធ្យោបាយសម្រាប់លូតលាស់ (Growth) ការគាំទ្រជាថវិការ សម្ភារ:
ការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតី ។ល។ ដូចនេះជៀសវាងតែសម្លុត គម្រាម
ឬវ៉ៃ គួរប្រាប់ ពន្យល់ពិភាក្សាជាប្រចាំដោយសមស្រប និងបើកទូលាយចិត្ត ។
ច្បាប់អប់រំអហិង្សាសំខាន់ណាស់ទាំងនៅសាលា និងនៅផ្ទះហើយចាស់ទុំ និងគ្រូបង្រៀនដើរតួនាទីសំខាន់ក្នុងការធ្វើជាគម្រូ ជាឧទាហរណ៏ល្អ និងវិជ្ជមានសម្រាប់ក្មេងៗគ្រប់ពេលវេលា
។ សង្គមស្មុគស្មាញ ដូចនេះបើសិនសូមសំណូមពរធ្វើ Marketing ការអប់រំតាមវិទ្យុ
ទូទស្សន៏បន្ថែមលើ Posterដែលមានខ្លឹមសារអប់រំ ។
ទន្ទឹមនឹងនេះមិនត្រូវដាច់ខាតលក់បារី គ្រឿងស្រវឹង និងអនុញាតិឲ្យអនិតិជនក្រោម ១៨ឆ្នាំចូលក្លឹបដោយមិនមានមនុស្សចាស់ជាមួយដាច់ខាត ។ ផ្ទុយទោវិញគួរបណ្តុះទម្លាប់អានសៀវភៅ ចូលបណ្ណាល័យ ចំណាយពេលនៅជាមួយគេ ទម្លាប់មានហេតុផល ដឹងខុសត្រូវ និងទទួលខុសត្រូវ និងបណ្តុះទម្លាប់រៀនពេញមួយជីវិត (Life-long learning habit) ពីព្រោះអ្នកជោគជ័យ បញ្ញាវ័ន្ត អ្នកបច្ចេកទេស សេដ្ឋី ឧកញ៉ា និងមេដឹកនាំនានាលើពិភពលោកគឺមានទម្លាប់រៀនពេញមួយជីវិត ។
គួរពុំគួរ សូមអភ័យទោស ។ សូមជួយណែនាំ ។ សូមអរគុណ ។
No comments:
Post a Comment