ធ្លាប់ទេ?
ប្រាដកអ្នកធ្លាប់ដឹងថាបើចង់ហាត់ប្រាណដំឡើងសាច់ដុំ ថ្ងៃបន្ទាប់ពីហាត់ប្រាកដជាឈឺសាច់ដុំ ឈឺអាចដល់ថ្នាក់ពេញទាំងខ្លួនប្រាណដោយសាសាច់ដុំយើងនៅខ្ចី ឬហាត់ដាក់ទម្ងន់ធ្ងន់ពេកដោយមិនហាត់សន្សឹមៗ ឬហាត់មិនកំដៅសាច់ដុំដោយមិននិយាយដល់ហាត់មិនមានក្បួនខ្នាតយឹតតែតាមកម្លាំងគ្រវីគ្រវាត់មិនត្រូវចលនា ។ តែបើមិនហាត់ទៅជាឡើងក្បាលពោះ ដុះពោះទៅជាឆាប់ហត់ រាងមិនសមហើយមានអារម្មណ៏ថប់ៗដោយសាក្បាលពោះ និងប្រាដកជាក្បាលពោះធំទៅៗមិនខាន ។ អញ្ចឹងហាត់អាចឈឺខ្លួនតែរាងសមបន្តិច និងបើមិនហាត់រាងចេះតែធាត់ទៅៗហើយពិបាកក្នុងខ្លួន និងអាចវិវឌ្ឃន៏ទៅជាលើសឈាម ឬទឹកនោមផ្អែម ។ គិតតែត្រឹមនេះស្មុគស្មាញបាត់ទៅហើយ ។
បើនិយាយពីផឹក គេថាបើមកមិនផឹកមកធ្វើអី ហើយបើផឹកមិនឲ្យស្រវឹងចាំបាច់ផឹកដែរ ។ ដល់ទៅក្បាលពោះចេះតែធំទៅៗ វិវឌ្ឃន៏ជាជំងឺលើសឈាម ឬទឹកនោមផ្អែមគេថាមកពីគិតតែសប្បាយពេកផឹកស៊ីមិនចេះគិត ។ នេះមិននិយាយដល់ផឹកស្រវឹងជ្រុលបង្កជាគ្រោះថ្នាក់ចរាចរណ៏ដល់ខ្លួនឯង និងអ្នកធ្វើដំណើរដទៃផង ។ អញ្ចឹងមានតែរកតុល្យភាពរវាងគេថាបើមកមិនផឹកមកធ្វើអី ហើយបើផឹកមិនឲ្យស្រវឹងចាំបាច់ផឹកដែរ និងផឹកឲ្យមានការទទួលខុសត្រូវ ឬបើស្រវឹងកុំបើកបរហ្នឹងវាត្រូវការគិតពិចារណា និងទំនួលខុសត្រូវផ្ទាល់ខ្លួនខ្ពស់គឺមិនមែនចេះតែគេលួង គេអូសទាញហើយក្នុងហេតុផលដែលបាននិយាយមកគឺខ្លួនឯងត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង ។ ពេលខ្លះប្រហែលជាសប្បាយក្នុងតុជាមួយគ្នា តែដល់ឈឺប្រហែលជាគ្មានអ្នកណាទៅជួយកំដរដេកឈឺ ឬថាអ្នកផឹកហ្នឹងប្រមូលលុយគ្នាជួយចេញថ្លៃពេទ្យឲ្យទេ ។ អញ្ចឹងសាមញ្ញថាចេះគិតខ្លួនឯង ។
ពីការម៉ាស្សា អ្នកធ្លាប់ប្រាកដជាដឹងគេច្របាច់សាច់សសៃ ឬមានអារម្មណ៏គេចុចដល់ឆ្អឹងហ្នឹងធ្វើឲ្យយើងរមិតរមួលឈឺតាមស្នាមម្រាមដៃគេច្របាច់ ចុចហ្នឹង។ បើមិនធ្លាប់វិញប្រាកដជាចង់ស្បថ នេះមិននិយាយដល់គេកាច់ចង្កេះ ជាន់លើខ្នងផង ។ តែបន្ទាប់ពីឈឺតាមស្នាមដៃហ្នឹង យើងប្រាកដជាស្រួលខ្លួន ឈាមរត់បានស្រួលសសៃសសូងមិនតឹង ហើយអាចជួយបំបាត់ស្រ្តេស ឬឈឺសាច់ដុំផង ។
បើនិយាយពីបុគ្គលិកលក្ខណះរឹងពេកគេថាច្រង៉េងច្រង៉ាង ស្លូតពេកគេបោក ឬគេជិះជាន់ ។ ចុំក៏ពិបាកហើយស្មុគស្មាញម្លេះ ? តែបើនិយាយពីហេតុផល និយាយពីខុសនិងត្រូវ ឬថាឲ្យគោរពគ្នាយោគយល់គ្នាទៅវិញទៅមក ហើយគិតថាគ្មានអ្នកណាជាគ្រូដើមនៃបុគ្គលិកលក្ខណះទេ នោះអ្នកប្រាកដជាបើកចិត្តទូលាយហើយអាចស្រុះស្រួលគ្នាបានយ៉ាងងាយ ។ មិនមែនអ្នកមិននិយាយហេតុផលខ្លួនឯង ខ្លួនឯងចង់តែឈ្នះ ហើយក្នុងចិត្តប៉ងតែប៊ែងជើងគេ ចង់តែអោបគេនឹងដុំថ្មហើយជាន់ពន្លិចគេនោះ ហើយតាំងខ្លួនឯងជាគ្រូដើមបុគ្គលិកលក្ខណះអីនោះ អញ្ចឹងបើនិយាយថាជាអ្នកកាន់ព្រះពុទ្ធសាសនាដែលយកហេតុផលជាធំ ឬនិយាយពីគុណធម៌ក្នុងភាពមនុស្សជាតិគឺស្មើហ្នឹងភូតកុហក ឬជាអំពើបោកប្រាស់ប៉ុណ្ណោះ ។ បើនិយាយទៅមានតែច្បាប់វិន័យប៉ុណ្ណោះដែល ត្រូវយកមកវិនិច្ឆ័យ និងដាក់ទោសតែបើថាមនុស្សផងគ្នាមិនចង់យកប្រៀបលើគ្នា មិនចង់យកឈ្នះចាញ់គ្នានោះចាំទៅ ។ កង់វិលការប្រព្រឹត្តិរបស់មនុស្សជាតិគឺមានតែច្បាប់វិន័យ ឬស្ថាប័នដែលទ្រទ្រង់ស្មារតីនេះទេដែលអាចតម្រង់មនុស្សបាន ។
ជាសរុបជីវភាពសម័យទំនើបជៀសមិនផុតពីភាពស្មុគស្មាញដោយសាត្រូវការទម្លាប់ដែលមានភាពច្បាស់លាស់ មានការគិតគូរម៉ត់ចត់ និងមានលក្ខណះវិទ្យាសាស្រ្ត ។ ឧទាហរណ៏ថាត្រូវប្រើស្លាបព្រាកណ្តាលសម្រាប់ចាប់ម្ហូប ឬកូនចានចង្កឹះចាប់ទឹកស៊ុបរៀងៗខ្លួន ស្តាប់ទៅដូចបរិភោគមិនសូវស្និទគ្នា តែបើគិតគូរឲ្យម៉ត់ចត់ទៅជាទំលាប់ល្អដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក
ដោយសាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប៉ះពាល់អាក្រក់ជាងល្អទៅវិញ ។ ឬហាត់ប្រាណជួយការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង តែអ្នកមិនបានស្វែងយល់ មិនមានទំលាប់ហាត់ប្រាណទៅជាគិតថាអាចឈឺឆ្អឹងឆ្អែង ឈឺខ្លួនមិនស្រណុកខ្លួន ។ បើនិយាយទៅគឺត្រឹមត្រូវពាក់កណ្តាលបើមិនបានជ្រួតជ្រាបពីវិធីហាត់ បើមិនបានស្វែងយល់ពីរបបហូបចុក ឬការសម្រួលអារម្មណ៏ ។ ដូចនេះបើមិនហាត់គឺត្រូវពាក់កណ្តាល តែមិនបានទទួលផលប្រយោជន៏ដូចជាការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង ឬធ្វើឪ្យរាងរៅបានសមសួន ។ គិតទៅគឺពិតជាស្មុគស្មាញដែលត្រូវការការស្វែងយល់ ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីវិធីហាត់ ពីរបបការហូបចុក និងពីវិធីសម្រួលដង្ហើមជាដើម ។
ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំពាធពីភាពស្មុគស្មាញដោយសាជីវភាពទំនើបគឺការហាត់ប្រាណ មានសត្វចញ្ចឹមដូចជាឆ្កែ សេក ឬត្រី ការបន្ធូរអារម្មណ៏ជាមួយធម្មជាតិ ដើរកំសាន្ត ឬចំណាយពេលនៅជាមួយគ្រួសារ ធ្វើសកម្មភាពជាក្រុមគ្រួសារជាដើម ។ ហើយការសិក្សាស្វែងយល់ ការមានចំណាប់អារម្មណ៏ខ្ពស់ចំពោះការអាន និងការស្វែងរកពត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយគឺមានសារសំខាន់ណាស់ ។ ទន្ទឹមហ្នឹងនេះការអត់ធ្មត់ ការរៀនគោរព និងសណ្តោសគ្នា និងជួយគ្នា
កាន់តែមិនអាចមើលរំលងដោយសារមនុស្សក្នុងសម័យនេះអាចវិវឌ្ឍន៏កាន់តែពិសពុល និងឆេវឆាវដោយសាតម្រេកដើម្បីទទួលបានសម្ភារះ ។
The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Wednesday, May 1, 2013
Thursday, March 28, 2013
Modern Complicated Life
ជីវភាពសម័យទំនើបជៀសមិនផុតពីភាពស ្មុគស្មាញដោយសាត្រូវការទម្លាប់ដ ែលមានភាពច្បាស់លាស់ មានការគិតគូរម៉ត់ចត់ និងមានលក្ខណះវិទ្យាសាស្រ្ត ។ ឧទាហរណ៏ថាត្រូវប្រើស្លាបព្រាកណ្ តាលសម្រាប់ចាប់ម្ហូប ឬកូនចានចង្កឹះចាប់ទឹកស៊ុបរៀងៗខ្ លួន ស្តាប់ទៅដូចបរិភោគមិនសូវស្និទគ្ នា តែបើគិតគូរឲ្យម៉ត់ចត់ទៅជាទំលាប់ ល្អដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅ វិញទៅមកដោយ
សាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប ៉ះពាល់អាក្រក់ជាងល្អទៅវិញ ។ ឬហាត់ប្រាណជួយការពាររាងកាយពីជំង ឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង តែអ្នកមិនបានស្វែងយល់ មិនមានទំលាប់ហាត់ប្រាណទៅជាគិតថា អាចឈឺឆ្អឹងឆ្អែង ឈឺខ្លួនមិនស្រណុកខ្លួន ។ បើនិយាយទៅគឺត្រឹមត្រូវពាក់កណ្តា លបើមិនបានជ្រួតជ្រាបពីវិធីហាត់ បើមិនបានស្វែងយល់ពីរបបហូបចុក ឬការសម្រួលអារម្មណ៏ ។ ដូចនេះបើមិនហាត់គឺត្រូវពាក់កណ្ត ាល តែមិនបានទទួលផលប្រយោជន៏ដូចជាការ ពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង ឬធ្វើឪ្យរាងរៅបានសមសួន ។ គិតទៅគឺពិតជាស្មុគស្មាញដែលត្រូវ ការការស្វែងយល់ ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីវ ិធីហាត់ ពីរបបការហូបចុក និងពីវិធីសម្រួលដង្ហើមជាដើម ។
ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំព ាធពីភាពស្មុគស្មាញដោយសាជីវភាពទំ នើបគឺការហាត់ប្រាណ មានសត្វចញ្ចឹមដូចជាឆ្កែ សេក ឬត្រី ការបន្ធូរអារម្មណ៏ជាមួយធម្មជាតិ ដើរកំសាន្ត ឬចំណាយពេលនៅជាមួយគ្រួសារ ធ្វើសកម្មភាពជាក្រុមគ្រួសារជាដើ ម ។ ហើយការសិក្សាស្វែងយល់ ការមានចំណាប់អារម្មណ៏ខ្ពស់ចំពោះ ការអាន និងការស្វែងរកពត៌មានឲ្យបានត្រឹម ត្រូវ និងគ្រប់ជ្រុងជ្រោយគឺមានសារសំខា ន់ណាស់ ។ ទន្ទឹមហ្នឹងនេះការអត់ធ្មត់ ការរៀនគោរព និងសណ្តោសគ្នា និងជួយគ្នា
កាន់តែមិនអាចមើលរំលងដោយសារមនុស្ សក្នុងសម័យនេះអាចវិវឌ្ឍន៏កាន់តែ ពិសពុល និងឆេវឆាវដោយសាតម្រេកដើម្បីទទួលបានសម្ភារះ ។
សាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប
ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំព
កាន់តែមិនអាចមើលរំលងដោយសារមនុស្
Avoid Such Stereotypes
កុំរឡេបរឡប់
កុំប្រឡាំប្រកូវ
កុំត្រឡប់ត្រឡិន
កុំនិយាយមិនមានហេតុផល
កុំនិយាយមិនមានគោលដៅ
កុំនិយាយមិនដឹងខុសត្រូវ
កុំនិយាយមិនទទួលខុសត្រូវ
ពីព្រោះទាំងនេះគ្រាន់តែអាចឲ្យអ្ នកក្លាយជាមនុស្សរប៉ិលរប៉ូច និយាយមិនបានការ មានល្បិចពិសពុលពូកែត្រឹមតែនិយាយ ចាក់ដោត
អុជអាលមិនមានប្រយោជន៏ដែលអ្នកផងម ើលមកមិនល្អ និងមិនអាចទុកចិត្តបាន។ គួរអានពិភាក្សា និងស្វែងយល់ឲ្យបានច្រើនដើម្បីធ្ វើជាមនុស្សមានប្រយោជន៏ ។
កុំប្រឡាំប្រកូវ
កុំត្រឡប់ត្រឡិន
កុំនិយាយមិនមានហេតុផល
កុំនិយាយមិនមានគោលដៅ
កុំនិយាយមិនដឹងខុសត្រូវ
កុំនិយាយមិនទទួលខុសត្រូវ
ពីព្រោះទាំងនេះគ្រាន់តែអាចឲ្យអ្
អុជអាលមិនមានប្រយោជន៏ដែលអ្នកផងម
Habits More Influential Than Laws
ពិតជាត្រឹមត្រូវបើថាទម្លាប់ធំជា ងច្បាប់ ហើយកាន់តែត្រឹមត្រូវសម្រាប់អ្នក មិនចូលចិត្តការអាន ការទទួលពត៌មានដោយគេនឹងសំអាងការន ិយាយ និងទង្វើរបស់គេលើទម្លាប់ជាជាងនិ យាយពីហេតុផល និងការខុសឬត្រូវ ។ ហើយបើសិនអ្នកគិតថាមានទម្លាប់មិន ល្អជាច្រើននៅជុំវិញ ឬនិយាយម៉្យាងទៀតថាបរិស្ថានមិនអំ ណោយផលល្អដល់ការលូតលាស់ជាវិជ្ជមា នដូចជាអ្នកនៅជុំវិញជាមនុស្សប្រម ឹក ជាមនុស្សហឹង្សាស្តីជេរបញ្ចោរកូន ចៅដោយមិនធ្វើជាគំរូល្អ ជាអ្នកនិយាយផ្សេងធ្វើផ្សឹង ឬអ្នកនៅជុំវិញជាមនុស្សលេងល្បែងម ិននិយាយខុសត្រូវ មិនផ្តល់តំលៃចំពោះការអប់រំ បរិស្ថានទាំងនេះមិនមានផលជាវិជ្ជ មានដល់ការលូតលាស់ដល់បញ្ញាស្មារត ីទេ ។ ក្មេងអាចក្លាយជាមនុស្សហឹង្សា មិននិយាយពីហេតុផល មិនមានការទទួលខុសត្រូវ ឬជាអ្នករៀនសូត្រម៉ត់ចត់ទេដោយសាក ាររំខានពីបរិស្ថានជុំវិញមិនអាចម ានការផ្តោតអារម្មណ៏ល្អ និងបរិស្ថានទៅជាកន្លែងបណ្តុះនូវ ទម្លាប់មិនល្អទៅវិញ ។ ហើយទម្លាប់មិនល្អពិតណាស់រីកដុះដ ាលដូចរុក្ខជាតិត្រូវទឹកសន្សើម ។ ទម្លាប់មិនល្អមនុស្សទទួលបានរហ័ស តែទម្លាប់ល្អគឺត្រូវបញ្រ្ជាប បណ្តុះ ថែបំប៉ន និងកែតម្រូវជារឿយៗ ។
Story for Thought
(រឿងសម្រាប់ពិចារណា ។ ជាជ្រុងមួយនៃការយល់ឃើញ ។ សួមជួយណែនាំ )
“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រ ឹមត្រូវ តែក្លាហានហួសហេតុធ្វើរឿងមិនពិចា រណា”
ឧទាហរណ៏ធ្លាប់ឃើញយុវជនខ្លះគាត់ត ាមគ្នាជ្រុលហួសហេតុដោយសាសំពាធគ្ នាគាត់ គឺគ្នាគាត់ធ្វើអី គាត់ធ្វើហ្នឹងដែរដើម្បីចូលចំណោម ។ បើថាមួយក្រុមគាត់ផឹក អញ្ចឹងអ្នកក្នុងក្រុមហ្នឹងទាល់ត ែផឹកទើបហៅថាទាន់កាលីបអាចចូលចំណោ មបាន ។ ហើយបើបបួលដើរលេងមិនទៅ នៅគិតតែទៅសាលាទៅរៀនគេថាអន់កាលីប ។ ហើយបើគិតតែពីសប្បាយមិនមានរៀបចំគម្រោង
រៀបចំពេលវេលា ចាត់ចែងពេលវេលាកម្មវិធី (សម្រាប់ជួយខ្លួនឯង)
ហ្នឹងគេហៅថាចេះគិត? ហើយបើកាន់តែក្លាហានមិនពិចារណាទៀ តគឺជិះម៉ូតូ ឡានជ្រែប្រណាំងមិនគិតពីសុវត្ថភា ពខ្លួនឯង និងអ្នកដទៃ! តោងគិតថាពេលសប្បាយមិនខ្វះទេ តែបើគិតតែពីសប្បាយហើយគិតតែអូសទា ញគេរឿងកាលីបមិន
កាលីបស្អីគេនោះមិនល្អទេ ហើយបើយើងមិនចេះចាត់ចែង មិនចេះគិតខ្លួនឯងទេមិនដឹងធ្វើម៉ េចទេ ។ ល្អគួររំលឹកថាមានតែខ្លួនទីពឹងខ្ លួន ខ្លួនត្រូវតែជួយខ្លួនឯងឲ្យបានច្ រើន ហើយបើផ្តេកផ្តួលរឿងកាលីបមិនពិចា រណាភ្លេចរៀនសូត្រ អញ្ចឹងមិនខុសពីយើងទាយQCM ដោយមិនរៀនចេះអីទាំងអស់ ។ ដល់អញ្ចឹងភាគរយត្រូវគឺតែ ២៥ភាគរយលើ១០០ ហ្នឹងឯង ។
“បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”
ឃ្លានេះល្អគឺមានឲ្យចិត្តសណ្តាស មេត្តាជួយយិតយោង ជួយគ្នាទៅវិញទៅមក ។ តែផ្ទុយទៅវិញដោយសាភាពរឹងរូស មិនពិចារណា ចង់ចាញ់ចង់ឈ្នះគ្នាដោយមិនពិចារណ ាពីគោលដៅ
(អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ជាចោរ ។ ឬទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី ។ល។) ទៅជាអ្នកខ្លះមិនបានជាជួយស្អី តែប្រឹងសង្កត់ថ្ម
និងជាន់ពន្លិចគេទៅវិញ ។ យកល្អគួរផ្តល់ឪកាសសម្រាប់ការអប់ រំ សម្រាប់ការរីកចម្រើនដែលអាចពឹងពា ក់លើខ្លួនឯងបាន
ដោយមិនមែនក្រឡុកក្រឆា និយាយ និងធ្វើឲ្យអ្នកដទៃវិលវល់មិនអាចម ានការតាំងចិត្ត ឬការទុកចិត្តខ្លួនឯងបាននោះទេ ។ បើពិភាក្សា ផ្លាស់ប្តូរពត៌មានឲ្យមានប្រយោជន ៏ល្អ មិនមែនលក្ខណះនិយាយបំភាន់ និយាយផ្អែមតែមាត់តែនាំ
គេធ្លាក់រណ្តៅវិលវល់មិនដឹងកោះត្ រើយនោះទេ ។
“គិតសឹមគូរ”
ចង់និយាយថាអ្នកខ្លះគឺប្រើមាត់សម ្រាប់តែនិយាយតែម្តង តែមិនគិត មិនពិចារណាពីហេតុផល ឬត្រឹមត្រូវអត់ទេគឺព្រួសពាក្យសម ្តីដែល
អាចប៉ះពាល់ដល់អារម្មណ៏គេ និងបង្កជម្លោះតែម្តង ។ ហើយអញ្ចឹងភាគច្រើនគឺមិនយល់ផលប្រ យោជន៏ពីការពិចារណា ឬផលប្រយាជន៏ពីការស្វែងរកពត៌មានទ េគឺគាត់ប្រើអារម្មណ៏ជួនកាលដែលគេ អូសទាញដោយសាដឹងចិត្តហ្នឹងធ្វើកា រវិនិច្ឆ័យ និងបញេ្ចញជាប្រតិកម្មតែម្តង ។ ការប្រើតែអារម្មណ៏ដោយមិនពិចារណា សម្រាប់តែនិយាយ និងប្រតិកម្មងាយនឹងធ្វើឲ្យប៉ះពា ល់អារម្មណ៏ដល់អ្នកដទៃ និងបង្កជាជម្លោះណាស់ ។ (អាចជាមូលហេតុដែលថាហេតុអ្វីយើងខ ្សោយនៅក្នុងផ្នែកវិទ្យាសាស្រ្ត
។) គួរនិយាយពីហេតុផល ពីខុសឬត្រូវ ហើយមានការទទួលខុសត្រូវ គឺខុសថាខុស
ត្រូវថាត្រូវ និងចេះទទួលកំហុសដោយមិនមែន
ចេះនិយាយគេបាន ដល់គេនិយាយវិញខឹងច្រឡាតតោតតូងទេ ។ បើយោគយល់ និងគោរពគ្នាគឺទៅវិញទៅមក មិនមែនចេះតែដើរខ្សែលើគេ ហើយចង់អង្អែលស្មា លេងសក់ ឬជាន់គេតាមអំពើចិត្តទេ!
ជាចុងក្រោយក៏នឹកឃើញ : "រឹងប៉ឹងតែមិនរឹងរូស
ទន់ភ្លន់ តែមិនទន់ជ្រាយ"
ភាពរឹងប៉ឹង មានជំហរផ្ទាល់ខ្លួន មានជំនឿចិត្ត មានសមត្ថភាព និងហេតុផលជាមូលដ្ឋាន
ទន់ភ្លន់ ជាសិល្បះក្នុងការទំនាក់ទំនង ជាភាពត្រជាក់ ជាភាពទន់ភ្លន់ ជាសិល្បះក្នុងការស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក
ភាពរឹងប៉ឹង និងភាពទន់ភ្លន់ក្នុងជីវភាពជាក់ស ្តែងល្អណាស់សម្រាប់
ការងារ ការរស់នៅទំនាក់ទំនង និងមុខរបរជំនួញ ។
តែភាពរឹងប៉ឹងអាចបកប្រែជាភាពរឹងរ ូស ។ ជាដំណោះស្រាយ និងជៀសវាងជំលោះស្រួលទេ គឺមិនចង្អៀតចង្អល់ទាំងសងខាង យោគយល់គ្នាទៅវិញទៅមក ស្វែងយល់ និងយកមូលហេតុ
ជាមូលដ្ឋាន ។ វាមានប្រយោជន៏ដែរបើមិនប្រញាប់ធ្ វើការវាយតំលៃ
ដោយគ្មានការគិតរកមូលហេតុជាមូលដ្ ឋាន និងមានសុភវិនិច្ឆ័យ ។
ចំពោះ "ទន់ភ្លន់ តែមិនទន់ជ្រាយ" ក្នុងទិដ្ឋភាពជាក់ស្តែងគឺមិនផ្ត េកផ្តួលដោយមិនបានជួយខ្លួនឯង ឬប្រឹងប្រែងដោយខ្លួនឯង ។ មិនត្រូវទន្ទឹងជឿថាគេជួយ មិនត្រូវមិនប្រឺងប្រែងមិនធ្វើអ្ វីសោះរង់ចាំព្រហ្មលិខិតជួយទាំងដ ុលទេ (ពេលខ្លះសប្បាយចិត្តទៅឲ្យតែបាន If they do not do things better, do not things worse. ខ្លាចតែមានការអៀនខ្មាស់ធ្វើអំពើ ល្អ
ធ្វើអំពើសប្បុរស តែការឆ្គាំឆ្គងប្រជែងធ្វើ និងធ្វើទាំងចេញមុខទេ ។ មិនល្អទេ
។) កសាងជំនឿចិត្ត កសាងចំណេះធ្វើ និងធ្វើដើម្បីឲ្យមានការអភិវឌ្ឍន ៏ ។
ជាការសិក្សាក្នុងជ្រុងមួយប៉ុណ្ណ ោះ ។ សូមជួយណែនាំផ្តល់ជាមតិយោបល់ ។ សូមអរគុណ
“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រ
ឧទាហរណ៏ធ្លាប់ឃើញយុវជនខ្លះគាត់ត
កាលីបស្អីគេនោះមិនល្អទេ ហើយបើយើងមិនចេះចាត់ចែង មិនចេះគិតខ្លួនឯងទេមិនដឹងធ្វើម៉
“បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”
ឃ្លានេះល្អគឺមានឲ្យចិត្តសណ្តាស មេត្តាជួយយិតយោង ជួយគ្នាទៅវិញទៅមក ។ តែផ្ទុយទៅវិញដោយសាភាពរឹងរូស មិនពិចារណា ចង់ចាញ់ចង់ឈ្នះគ្នាដោយមិនពិចារណ
ដោយមិនមែនក្រឡុកក្រឆា និយាយ និងធ្វើឲ្យអ្នកដទៃវិលវល់មិនអាចម
គេធ្លាក់រណ្តៅវិលវល់មិនដឹងកោះត្
“គិតសឹមគូរ”
ចង់និយាយថាអ្នកខ្លះគឺប្រើមាត់សម
អាចប៉ះពាល់ដល់អារម្មណ៏គេ និងបង្កជម្លោះតែម្តង ។ ហើយអញ្ចឹងភាគច្រើនគឺមិនយល់ផលប្រ
ចេះនិយាយគេបាន ដល់គេនិយាយវិញខឹងច្រឡាតតោតតូងទេ
ជាចុងក្រោយក៏នឹកឃើញ : "រឹងប៉ឹងតែមិនរឹងរូស
ទន់ភ្លន់ តែមិនទន់ជ្រាយ"
ភាពរឹងប៉ឹង មានជំហរផ្ទាល់ខ្លួន មានជំនឿចិត្ត មានសមត្ថភាព និងហេតុផលជាមូលដ្ឋាន
ទន់ភ្លន់ ជាសិល្បះក្នុងការទំនាក់ទំនង ជាភាពត្រជាក់ ជាភាពទន់ភ្លន់ ជាសិល្បះក្នុងការស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក
ភាពរឹងប៉ឹង និងភាពទន់ភ្លន់ក្នុងជីវភាពជាក់ស
ការងារ ការរស់នៅទំនាក់ទំនង និងមុខរបរជំនួញ ។
តែភាពរឹងប៉ឹងអាចបកប្រែជាភាពរឹងរ
ជាមូលដ្ឋាន ។ វាមានប្រយោជន៏ដែរបើមិនប្រញាប់ធ្
ដោយគ្មានការគិតរកមូលហេតុជាមូលដ្
ចំពោះ "ទន់ភ្លន់ តែមិនទន់ជ្រាយ" ក្នុងទិដ្ឋភាពជាក់ស្តែងគឺមិនផ្ត
ជាការសិក្សាក្នុងជ្រុងមួយប៉ុណ្ណ
CHESS
អុក
ល្បែងអុកគឺជាល្បែងគិត ជាល្បែងល្បងប្រាជ្ញា ។
នៅពេលគេគិតរៀបល្បិចបញ្ឆាតជាមួយអន្ទាក់ស្មុគស្មាញ គឺអ្នកត្រូវគិត គិតឲ្យបានម៉ត់ចត់ដោយសមាធិល្អ ដោយចិត្តអំណត់គឺមិនត្រូវឆេវឆាវដើម្បីដោះស្រាយ ។ហេតុនេះហើយបើមិនចូលចិត្តគិតមិនបាច់លេងអុកទេ ។
អ្នកលេងអុកត្រូវដឹងថាក្រឡាវ៉ៃលុកជាអ្នកនៅទីងងឹត ហើយអ្នកការពារជាអ្នកនៅទីភ្លឺ ។ ធម្មតាអ្នកនៅទីភ្លឺចាញ់ប្រៀបអ្នកនៅទីងងឹតបន្តិច ។ ដូចពាក្យគេថាអ្នកនៅទីភ្លឺស្រួលមើលដឹង តែអ្នកនៅទីងងឹតមើលមិនងាយយល់ទេ ។
អុកជាល្បែងមានប្រយោជន៏បើអ្នកយល់ពីវា ។ ឧទាហរណ៏ដូចគេប្រៀបធៀបនយោបាយទៅហ្នឹងក្រឡាអុក ។ បើមើលឲ្យវែងឆ្ងាយដូចជាចិន និងអាមេរិក មើលពីប្រព័ន្ឋគ្រប់គ្រងរបស់ប្រទេសទាំងពីរ ។ ចំពោះចិនគឺប្រកាន់នយោបាយសង្គមនិយម តែសេដ្ឋកិច្ចទីផ្សាសេរី ។ សព្វថ្ងៃគឺចិនឈរលំដាប់ទីពីរលើពិភពលោកផ្នែកសេដ្ឋកិច្ច ។ ចិនប្រកាន់នយោបាយអនុវត្តច្បាប់តឹងរ៉ឹងដោយសាអាចមកពីកត្តាប្រជាជនច្រើន (ប្រហែលជិត១ពាន់៤រយលាននាក់) ។ ហើយនយោបាយចិនប្រាកដណាស់ឈរលើនយោបាយជាតិនិយម យកផលប្រយោជន៏ជាតិសម្រាប់ជាយន្តការដើម្បីឯកភាពជាតិ និងទទួលការគាំទ្រពីប្រជាជនក្នុងស្រុក ។ (ធ្លាប់មើលកុនចិន ឬកុនភាគ ហើយអាចប្រទេសចិនរៀនយ៉ាងច្បាស់ពីប្រវត្តិសាស្រ្តឡើងចុះរបស់ខ្លួន និងព្យាយាមមិនឲ្យធ្លាក់ទៅក្នុងកំហុសចំពោះ
ការគ្រប់គ្រង ។)
នេះជានយោបាយក្រឡាអុកចិនយ៉ាងពិតប្រាកដ ។
ចំពោះប្រទេសអាមេរិកគឺប្រព័ន្ឋគ្រប់គ្រងឈរលើការជំរុញ និងការប្រើទេព្យកោសល្យ ការច្នៃប្រឌិត និងការទទួលខុសត្រូវ ។ ប្រព័ន្ឋនយោបាយ និងសេដ្ឋកិច្ចគឺឈរលើគោលការណ៏ខាងលើ ហេតុនេះទើបគេឲ្យឈ្មោះសហរដ្ឋអាមេរិកថាជាទឹកដីនៃសេរីភាព និងឪកាស ។ មានន័យថាអ្នកមានទេព្យកោសល្យ មានការច្នៃប្រឌិត មានសមត្ថភាពគឺអ្នកមានឪកាស ។ ប៉ុន្តែដោយសាឈរលើគោលការណ៏ខាងលើសហរដ្ឋអាមេរិកតម្រូវ
យ៉ាងដាច់ខាតឲ្យអ្នកមានតួនាទីមានការទទួលខុសត្រូវខ្ពស់ ។ឧទាហរណ៏ថាអ្នកមានទេព្យកោសល្យ មានសមត្ថភាព
ប៉ុណ្ណាក៏ដោយតែបើអ្នកមានកំហុសអ្នកត្រូវទទួលកំហុស ។ ការធ្វើដូច្នេះជានយោបាយយ៉ាងច្បាស់លាស់ដើម្បីធានានិរន្តភាព
សម្រាប់ប្រព័ន្ឋគ្រប់គ្រងដែលនិយាយពីលើ ។ ប៉ុន្តែក៏មានរឿងមួយទាក់ទងហ្នឹងសេដ្ឋកិច្ចទីផ្សាសេរី ហើយខ្ញុំក៏មិនមែនអ្នកជំនាញសេដ្ឋកិច្ចអ្វីដែរ តែចង់រំលឹករឿងភូមិមួយ ផលិតផលមួយ និងពាក្យ Protectionism ។ តើរឿងភូមិមួយផលិតផលមួយ ឬពាក្យ Protectionism មិនមែនដើម្បីធានាភាពរស់រានរបស់អ្នកឆ្នៃប្រឌិត អ្នកផលិតក្នុងភូមិហ្នឹង ឬជានយោបាយលើកទឹកចិត្តឲ្យមានការផលិត និងច្នៃប្រឌិតដែលអាចបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋានទេឬ? ហើយបើគិតពីទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី តើប្រាកដថារដ្ឋមិនធ្វើអន្តរាគមន៏ក្នុងទីផ្សារទីឬ ?
ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ
Monday, November 5, 2012
Impressions of Siem Reap (Nov. 1st-5th, 2012)
On the bus for almost eight hours might be a torturing trip and drove passengers like me bored as interesting activities on the bus like reading, playing games or chatting with nearby passengers seemed to run out of interest, but instead the strong impulse to reach Siem Reap overwhelmingly overruled. The trip from Phnom Penh to Siem Reap took us approximately 8 hours. I set off at 12 o’clock noon and managed to set foot in Siem Reap around 8 at night. The trip jet lagged me and pained my back; however, the deep passion to immerse myself in the excitement with well-known fresh, abundant air and the wonder of the temples seemed to magically offer the healing and refreshed the mood. After throwing myself on bed merely 20 minutes and washing face, I joined with other enthusiastic people to experience the night life in Siem Reap. The city is very lively and bustling with joyful activities, smiling and cheering faces of local vendors and tourists who are walking and bicycling. The clean streets, bright light from electricity and beautiful decorations by vendor stalls as attraction to passengers, ostensibly add stunning life to the city. Another good thing is most restaurants set reasonable food prices, and Wi-Fi is available and convenient to find. More exciting and fascinating to me is a whole bloc known on the main street as Pub Street has several western-styled pubs with the most recent disco songs. As a result, Pub Street has seen regular throngs of onlookers and party-goers.
The first night was just the beginning of fun, of course. Although my body felt quite sore, the strong fascination to view the grandeur of the temples was so effective to recharge my physical energy. Therefore on the next day, I along with three friends headed to Banteay Srei temple by Tuk Tuk. Reaching there, we were impressed by craft products like krama and other souveniers at the entrance of the temple. We bought a krama and some wooden crafts. Interestingly, the owner of the stall happened to own a restaurant and we were surprised and delighted by the courtesy and good services after trying lunch there. The owner is so polite, friendly and sensible. After lunch we continued to see the temple. Banteay Srei, alias Citadel of Women or Citadel of Beauty, is a magnificient temple awestruck by the spectacular bas-relief carvings. We wandered around the temple to enjoy intricacy of the carvings and the tiny dimensions of the architecture.
![]() |
| People in throngs are thrilled by the fabled sun |
![]() |
| Perfectly safe to walk around at night |
![]() |
| Feel thrilled with the peace and safety at night |
![]() |
| An elegant hotel on the main street |
After all, I had a wonderful time in Siem Reap. The time moved fast and thrilling. I also would like to take this opportunity to express my gratitude to BlogFestAsia 2012, the festival of bloggers gathering in a conference held in Siem Reap from November 1st to 5th, which I could grab the chance to visit Siem Reap and write about these impressions.
Subscribe to:
Posts (Atom)

















