Wednesday, July 10, 2013

ដើម្បីជោគជ័យ

Wednesday, June 19, 2013

នេះនឹងប្រៀបធៀបតើអុកដូចជាគម្រោងមួយយ៉ាងដូចម្តេច?

នេះនឹងប្រៀបធៀបតើអុកដូចជាគម្រោងមួយយ៉ាងដូចម្តេច?

លេងអុកមួយក្តារដូចអ្នកកាន់គម្រោងមួយអញ្ចឹង ។ នៅក្នុងគម្រោងគឺអ្នកមានគោលដៅ (Goal) មានសកម្មភាពត្រូវបំពេញ (What) មានហេតុផលក្រោយពីពិភាក្សាដាក់ចេញគោលដៅ (Why) និងវិធីសាស្រ្តក្នុងការធ្វើសកម្មភាព (How) ។

ចំពោះអុកដូចគ្នានឹងគម្រោងគឺគោលដៅអាចឈ្នះ ឬត្រឹមយកស្មើទៅតាមស្ថានភាព (បើទោះក្នុងជីវិតពិតយើងអាចសុខចិត្តចាញ់ដើម្បីឈ្នះ គឺមិនចង់បង្កជម្លោះដោយគ្មានមូលហេតុ ឬយកមានះ ច្រង៉េងច្រង៉ាងអីដាក់មុខដែរ) ។

នៅពេលលេងអ្នកនឹងត្រូវគិតគ្រប់គ្រាប់ទាំងអស់ស្មើៗគ្នា គឺគ្រាប់មួយណាក៏អាចនាំមកនូវទាំងបរាជ័យ និងជោគជ័យសម្រាប់យើងដែរ (What) ។ ដូចនេះពេលគេដើរគ្រាប់នេះយើងត្រូវគិតថាត្រូវដើរគ្រាប់ណា? គ្រាប់ទៅមុខ ឬចាំទទួលគេចូលមក?

នៅពេលអ្នកលេងចល័តគ្រាប់ណាមួយ អ្នកលេងពូកែតែងតែគិតគូរល្អិតល្អន់គិតអំពីន័យ ឬថាតើដើរគ្រាប់ហ្នឹងក្នុងបំណងអ្វី? (Why) មិនមែនចេះតែដើរថ្មោលៗ ឬអ្នកលេងខ្លះគាត់និយាយថាដើរស្មានៗ ។

ហើយនៅពេលមានបំណងចង់ស៊ីត្រីគេទទេ អុកបែកគោល ឬទូកសួរថាត្រូវរៀបប្លង់ ផែនការក្រឡាយ៉ាងណា (How) ។ ម្តងទៀតត្រូវគិតឲ្យបានគ្រប់ជំហាន និងយល់ពីប្រព័ន្ធលេងទាំងមូល ។

ដល់ពេលយើងចាញ់ ឬឈ្នះយើងអាចស៊ើរើសិក្សាពីចំណុចខ្សោយ និងខ្លាំង (Weakness & Strength) ឬនិយាយសាមញ្ញថាដើរខុសគ្រាប់ណា ចាប់ពីណាមកខ្សោយគឺគិតសិក្សាពីក្តារដែលបានលេងហើយ (Lessons learnt & Experience Built-up) រៀនពីកំហុស ឧទាហរណ៏ថាការគិតរបស់យើងមានកំរិតក្រោមគេដោយសាពិចារណាខុស គិតគូរមិនបានដិតដល់ ឬដោយសាសមាធិមិនល្អ ដើរដោយកំរោល ដើរដើម្បីតែដើរ ។ល។ គឺដើម្បីឲ្យការលេងយើងនៅពេលក្រោយកាន់តែល្អ ឬការគិតយើងកាន់តែត្រូវ និងមានប្រសិទ្ធភាព (Identify Problems and Progress to be made)។

ដូចនេះលេងអុកមួយក្តារបើសិនអ្នកយល់អំពីអុកគឺដូចគ្នានឹងការកាន់គម្រោងមួយ ។ ហើយដើម្បីឲ្យគម្រោងអ្នកបានសម្រេចអ្នកត្រូវគិតត្រូវច្បាស់លាស់ ធ្វើសកម្មភាពត្រូវ មានគម្រោងមានយុទ្ធសាស្រ្តវិធីសាស្រ្ត និងបង្កើនសមត្ថភាពដើម្បីសមស្របនឹងការងារ និងរត់តាមទាន់ភាពស្មុគស្មាញនៃការវិវឌ្ឃន៏របស់ការងារ ។ ហើយបើអ្នកឆ្ងល់គម្រោងជាអ្វី? អ្នកអាចគិតសាមញ្ញៗថាអ្នកចង់ស្រកទម្ងន់ដោយសាមើលទៅរូបរាងអ្នកឡើងទម្ងន់ ។ ឬអ្នកចង់ហាត់សាច់ដុំ ដើម្បីសម្រកក្បាលពោះ ឬឲ្យឡើងសាច់ដុំអីបន្តិចដើម្បីឲ្យមើលទៅរាងសម ។ នោះជាគ្រោងការអ្នកជាគោលដៅអ្នក តែសូមសួរថាបើមានត្រឹមគ្រោងការនិងគោលដៅតែមិនមានសកម្មភាព ឧទាហរណ៏មិនហាត់ប្រាណ របបហូបចុកអីញ៉ាំម៉ាទំហឹងគ្មានឈប់មាត់គ្មានតម អញ្ចឹងសួរថាតើអាចបានផលទេ? អ្នកអាចសម្រកទម្ងន់ សម្រកក្បាលពោះ ឬឡើងសាច់ដុំអីទេ? ឧទាហរណ៏ថាអ្នកហាត់ដែរតែហាត់មិនត្រូវចលនាគិតតែគ្រវីគ្រវាត់អញ្ចឹងអាចឡើងសាច់ដុំទេ? ហើយបើអ្នកដឹងថាពីកង្វះការហាត់ប្រាណ ការតមចំណីហើយហើយអ្នកមិនស្តារស្ថានការណ៏ មិនទប់ចិត្តនិងកែលំអរពីកង្វះខាតហ្នឹង (Lessons learnt & Experience Built-up; Identify Problems and Progress to be made) អញ្ចឹងសួរថាតើអាចសម្រេចគ្រោងការនិងគោលដៅអ្នកបានទេ? សូមអរគុណ

(Chess Players, if they are committed and responsible to the project, are very likely to become good, effective project supervisor, manager or the executive! ហតុនេះដោយមើលឃើញពីផលប្រយោជន៏យ៉ាងច្រើនពីល្បែងអុក សូមសំណូមពរគឺសាលារដ្ឋ និងឯកជនគួរបញ្ចូលអុកខ្មែរចូលជាExtra Curriculum Activity (កម្មវិធីនេះមានវត្តមានក្នុងសាលាឯកជនអន្តរជាតិទៅហើយ) ដោយអុកជាល្បែងគិត ល្បែងបង្កើនប្រាជ្ញា បង្កើនការទទួលខុសត្រូវ (គ្រប់ជំហានត្រូវគិតយ៉ាងល្អិតល្អន់ មានអំណះអំណាង និងគណនាយ៉ាងប្រុងប្រយ័ត្ន ដូចបង្ហាញខាងលើ ។) Chess players at grandmaster level know clearly about this! ហើយសូម្បីថ្នាក់ដឹកនាំរដ្ឋក៏មានចំណាប់អារម្មណ៏យ៉ាងខ្ពស់ចំពោះល្បែងអុក និងសូម្បីជញ្ជាំងប្រាសាទខ្មែរក៏មានឆ្លាក់អំពីល្បែងអុកខ្មែរ ក៏ដូចជាក្នុងវិស័យរកស៊ីក៏ទាក់ទងហ្នឹងការគិតស្រាវជ្រាវ និងការគណនាដូចជាពាក្យSMART goal in business:

S: Scientific (មិនអាចនិយាយតែមាត់ តែត្រូវការស្រាវជ្រាវ និងគណនាយ៉ាងម៉ត់ចត់ ។ ដូចត្រូវគណនាពីជំហានមួយៗក្នុងតំណើរអុក និងការទទួលខុសត្រូវ)

M: Measurable (ដូចជំហានអុក គឺគិតគណនាមិនយកអំណួត យកអារម្មណ៏ដែលគ្មានមូលដ្ឋានមកពិចារណាឡើយ ។ គេយកលុយគេទាំងដុលៗមកវិនិយោគ គឺមិនអាចធ្វើលេងៗដោយមិនអាចទុកចិត្តបានទេ..TRUST ។ )

A: Aggressive (អុកទោះជាអ្នកចង់ត្រឹមស្មើក៏ត្រូវប្រឹងដែរ ។)

R: Reasonable (មានហេតុផល មានអំណះអំណាង ។ អុកដូចQCM គឺនិយាយពីជម្រើសល្អ ។ កែបញ្ហាធំមកជាបញ្ហាតូច តូចមកជាអត់បញ្ហា)

T: Timely (អុកមិនអាចត្រឹមចល័តក្នុងមុង ឬបើប្រៀបធៀបហ្នឹងបាល់គឺមិនអាចកីឡាករនៅតែទប់នៅតំបូលទូករហូតទេ ។ ប្រព័ន្ធ 5-4-1 ជាប្រព័ន្ធលេងដែលចាំតែស៊ីឡាក់ ឬប្រព័ន្ធទប់ចាំតែគេស៊ីច្រើនឬតិចប៉ុណ្ណោះ និយាយទៅចាំតែចាញ់)

ដូច្នោះសំណូមពរសូមសាលារដ្ឋ និងឯកជនគួរបញ្ចូលអុក
ខ្មែរចូលជាExtra Curriculum Activity ដោយអុកជាល្បែងគិត ល្បែងបង្កើនប្រាជ្ញា បង្កើនការទទួលខុសត្រូវ ។ សូមអរគុណ និងជួយ SHARE បើអ្នកគិតថាត្រឹមត្រូវ ។

ផលប្រយោជន៏អុក

ល្បែងអុកមិនត្រឹមជំនួយការគិតរកន័យ រកមូលហេតុនិងអំណះអំណាងទេ អុកក៏ហ្វឹកហ្នឺនការផ្តោតអារម្មណ៏ [បើអ្នកចូលចិត្តអានសៀវភៅ ត្រូវការផ្តោតអារម្មណ៏ធ្វើការងារដែលតម្រូវឲ្យអ្នកផ្តោតអារម្មណ៏យូរ និងស្វិតស្វាញ ល្បែងអុកល្អណាស់ក្នុងន័យនេះ ។ នេះនឹកដល់កូនសិស្សដែលគាត់ពិបាកផ្តោតអារម្មណ៏ អារម្មណ៏មិនមូលដែលមិនអាចអានសៀវភៅបានយូរ ។ នេះមិននិយាយដល់យុវវ័យខ្លះដែលគាត់គិត ឬធ្វើរកមូលហេតុ រកគោលដៅឬអំណះអំណាងមិនឃើញ ឬធ្លាក់ដល់យកការសប្បាយនឹងគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងបនភឿនជាត្រីមុខ និងបំផ្លាញខ្លួនឯង និងមិនមានប្រយោជន៏អីសម្រាប់ខ្លួនឯង ក៏ដូចជាសង្គម។ ក្នុងហេតុផលដែលបាននិយាយ ល្បែងអុកជួយបានច្រើនណាស់ ។]
អុកក៏ជួយបង្កើនប្រាជ្ងា ជួយធ្វើឲ្យប្រសើរសមត្ថភាពដោះស្រាយបញ្ហា និងChallenge Your Thought&Responsibilities with every move in chess!ដូចនេះសូមសំណូមពរ
ជំរុញបញ្ចូលល្បែងអុកចូលទៅក្នុងExtra Curriculum Activity ក្នុងសាលារដ្ឋ និងឯកជន ។ សូមអរគុណ

Monday, May 6, 2013

The Hard Truths

The Hard Truths:

-    Talent is universal, but opportunity not.

-    Eric Schmidt wrote, “Technology is neutral, but people are not.”

-    The world cannot live without “pros & cons.”
[without opportunist, responsible and faithful.]
[without top-down and bottom up management.]
[without organizational and leadership skills.]
[without theory and practice.]
[without communist and democracy.]
TV, internet & mobile phones and other devices have their advantages & disadvantages. Parental control should be introduced and highly recommended amid the flow of information, knowledge and pornography. Parents are advised, for example, to place computer in the “public place” of their house if they feel doubtful their children are able to distinguish what is right/wrong, positive/negative and if their children simply are not mature in thinking yet.

-    Bad & good habits, negativity & positivity are brotherhood. Apparently, bad habits and negativity are easily cultivated and grow fast in personality and attitude. Think about cursing, throwing rubbish or messy parking! These and more take little or no thought, consideration or headache. Whereas good habits or positivity or deeds useful not only for self but also community and society at large requires a sea of information, a deep knowledge or a well-trained attitude. Nonetheless, good habits and positivity can be ingrained by the strong inspiration of law enforcement, the training in practicing daily good habits and ”the get-used to-habits” of thinking right out of wrong, being considerate, understanding and respecting other people. (I have argued once in a while, for instance, about the advantages of equipping the roads with camera for the traffic accident decrease. Some people are disciplined and thoughtful, but there are still some who are wild and irresponsible. Cameras equipped are useful in that way. Equipping takes an effective monitoring and controlling system and plus it takes funding. That may be a hurdle!)


-    You want something, do something. Treat yourself like you’re hungry. Your stomach is roaring, then you need to go to the kitchen, cook! Or go down the street to find your favorite food to feed your stomach. Sitting, sleeping and whining does not improve the condition. Say you want to improve English vocabulary, do something. Doing a lot of reading, arrange several cards for new words daily or arrange a folder for highlighted words from any articles so that you can grab them to read again later. Or you want to take care of your health, do something! Taking care of the air you inhale, the food and vegetables you serve, and quality water you drink or the sanitation as a whole or exercise. Information and knowledge in this regard are so valuable and should be obtained and digested vigorously for its advantages. That way you seek control over quality; you seek control over kinds of things that can affect your health! Now if you talk about socialization, you’ll talk about well-informed socialization; you’ll not talk about following suit, but decisions from your consciousness and choice! And why should we be unreasonable, wrong out of right or inhumane?


-……… there are more, please share! Be open-minded and mature in thinking. Thank you.






Wednesday, May 1, 2013

អុក


ល្បែងអុកគឺជាល្បែងគិត ជាល្បែងល្បងប្រាជ្ញា ។

នៅពេលគេគិតរៀបល្បិចបញ្ឆាតជាមួយអន្ទាក់ស្មុគស្មាញ គឺអ្នកត្រូវគិត គិតឲ្យបានម៉ត់ចត់ដោយសមាធិល្អ ដោយចិត្តអំណត់គឺមិនត្រូវឆេវឆាវដើម្បីដោះស្រាយ ។ហេតុនេះហើយបើមិនចូលចិត្តគិតមិនបាច់លេងអុកទេ ។

អ្នកលេងអុកត្រូវដឹងថាក្រឡាវ៉ៃលុកជាអ្នកនៅទីងងឹត ហើយអ្នកការពារជាអ្នកនៅទីភ្លឺ ។ ធម្មតាអ្នកនៅទីភ្លឺចាញ់ប្រៀបអ្នកនៅទីងងឹតបន្តិច ។ ដូចពាក្យគេថាអ្នកនៅទីភ្លឺស្រួលមើលដឹង តែអ្នកនៅទីងងឹតមើលមិនងាយយល់ទេ ។

អុកជាល្បែងមានប្រយោជន៏បើអ្នកយល់ពីវា ។ ឧទាហរណ៏ដូចគេប្រៀបធៀបនយោបាយទៅហ្នឹងក្រឡាអុក ។ បើមើលឲ្យវែងឆ្ងាយដូចជាចិន និងអាមេរិក មើលពីប្រព័ន្ឋគ្រប់គ្រងរបស់ប្រទេសទាំងពីរ ។ ចំពោះចិនគឺប្រកាន់នយោបាយសង្គមនិយម តែសេដ្ឋកិច្ចទីផ្សាសេរី ។ សព្វថ្ងៃគឺចិនឈរលំដាប់ទីពីរលើពិភពលោកផ្នែកសេដ្ឋកិច្ច ។ ចិនប្រកាន់នយោបាយអនុវត្តច្បាប់តឹងរ៉ឹងដោយសាអាចមកពីកត្តាប្រជាជនច្រើន (ប្រហែលជិត១ពាន់៤រយលាននាក់) ។ ហើយនយោបាយចិនប្រាកដណាស់ឈរលើនយោបាយជាតិនិយម យកផលប្រយោជន៏ជាតិសម្រាប់ជាយន្តការដើម្បីឯកភាពជាតិ និងទទួលការគាំទ្រពីប្រជាជនក្នុងស្រុក ។ (ធ្លាប់មើលកុនចិន ឬកុនភាគ ហើយអាចប្រទេសចិនរៀនយ៉ាងច្បាស់ពីប្រវត្តិសាស្រ្តឡើងចុះរបស់ខ្លួន និងព្យាយាមមិនឲ្យធ្លាក់ទៅក្នុងកំហុសចំពោះ
ការគ្រប់គ្រង ។)
នេះជានយោបាយក្រឡាអុកចិនយ៉ាងពិតប្រាកដ ។

ចំពោះប្រទេសអាមេរិកគឺប្រព័ន្ឋគ្រប់គ្រងឈរលើការជំរុញ និងការប្រើទេព្យកោសល្យ ការច្នៃប្រឌិត និងការទទួលខុសត្រូវ ។ ប្រព័ន្ឋនយោបាយ និងសេដ្ឋកិច្ចគឺឈរលើគោលការណ៏ខាងលើ ហេតុនេះទើបគេឲ្យឈ្មោះសហរដ្ឋអាមេរិកថាជាទឹកដីនៃសេរីភាព និងឪកាស ។ មានន័យថាអ្នកមានទេព្យកោសល្យ មានការច្នៃប្រឌិត មានសមត្ថភាពគឺអ្នកមានឪកាស ។ ប៉ុន្តែដោយសាឈរលើគោលការណ៏ខាងលើសហរដ្ឋអាមេរិកតម្រូវ
យ៉ាងដាច់ខាតឲ្យអ្នកមានតួនាទីមានការទទួលខុសត្រូវខ្ពស់ ។ឧទាហរណ៏ថាអ្នកមានទេព្យកោសល្យ មានសមត្ថភាព
ប៉ុណ្ណាក៏ដោយតែបើអ្នកមានកំហុសអ្នកត្រូវទទួលកំហុស ។ ការធ្វើដូច្នេះជានយោបាយយ៉ាងច្បាស់លាស់ដើម្បីធានានិរន្តភាព
សម្រាប់ប្រព័ន្ឋគ្រប់គ្រងដែលនិយាយពីលើ ។ ប៉ុន្តែក៏មានរឿងមួយទាក់ទងហ្នឹងសេដ្ឋកិច្ចទីផ្សាសេរី ហើយខ្ញុំក៏មិនមែនអ្នកជំនាញសេដ្ឋកិច្ចអ្វីដែរ តែចង់រំលឹករឿងភូមិមួយ ផលិតផលមួយ និងពាក្យ Protectionism ។ តើរឿងភូមិមួយផលិតផលមួយ ឬពាក្យ Protectionism មិនមែនដើម្បីធានាភាពរស់រានរបស់អ្នកឆ្នៃប្រឌិត អ្នកផលិតក្នុងភូមិហ្នឹង ឬជានយោបាយលើកទឹកចិត្តឲ្យមានការផលិត និងច្នៃប្រឌិតដែលអាចបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋានទេឬ? ហើយបើគិតពីទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី តើប្រាកដថារដ្ឋមិនធ្វើអន្តរាគមន៏ក្នុងទីផ្សារទីឬ ?

ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ

The Common Universal Values of People

ចិន ឬអាមេរិក ?

ចិន ឬអាមេរិក ?

នៅពេលចិនកំពុងពង្រីកឥទ្ឋិពល អាមេរិក “Pivot to Asia” ហើយដែលគេមើលឃើញអាមេរិកនិងចិនកំពុងប្រជែងឥទ្ឋិពលយ៉ាងស្រួចស្រាលនៅអាស៊ីដោយមិននិយាយពីការប្រកួតប្រជែងនៅប្រទេសអាហ្រ្វិក ឬនៅមជ្ឍិមបូព៌ាពេលនេះចំនុចក្តៅសម្រាប់ការប្រកួតប្រជែងមិនបាច់និយាយក៏អាចដឹងថានៅអាស៊ីនេះដែរ ។ ហើយបើរំលឹកដល់ South China Sea ឬ Senkaku in Japanese and Diaoyu island in Chineseក៏ជាអំណះអំណាងថាចិន និងអាមេរិកកំពុងតែស្ថិតក្នុងកណ្តាលចំនុចក្តៅទៅហើយ ។ នៅក្នុងក្រឡាអុកដែលចិន និងអាមេរិកកំពុងលេងហើយប្រទេសកំពុងអភិវឌ្ឍន៏ដែលស្ថិតនៅក្នុងក្រឡាអុកហ្នឹង អញ្ចឹងសំនួរលើកឡើងថាតើត្រូវដើរក្រឡាណា? ក្រឡាចិន ឬក្រឡាអាមេរិក?

ចំពោះសំនួរនេះស្មុគស្មាញហើយប្រហែលជាមានអ្នកហ៊ានឆ្លើយឲ្យចំសំនួរនេះតិចណាស់ ។ តែចំពោះប្រទេសកម្ពុជាដែលស្គាល់យ៉ាងច្បាស់ពីមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួនចំពោះ
កង់ប្រវត្តិសាស្រ្តនៃការប្រកួតប្រជែងរវាងអាមេរិក និងចិនដែលមេរៀនប្រវត្តិសាស្រ្តនៅមិនទាន់កន្លងផុតមិនជាយូរប៉ុន្មាននោះពិតជាមិនចង់ឲ្យជាប់ក្នុងជម្លោះប្រកួតប្រជែង (អ្នកខ្លះហៅជម្លោះប្រកួតប្រជែងរវាងចិន និងអាមេរិកថាជាជម្លោះប្រជែងឥទ្ឋិពល ជម្លោះហៅសាមញ្ញថាដើម្បីធ្វើបងធំ ឬជាជម្លោះដណ្តើមផលប្រយោជន៏ ចែកតំបន់គ្នារកស៊ី ឬប្រជែងយកធនធានធម្មជាតិ) នេះទាល់តែសោះ ។ បើរំលឹកពេលសម័យសេនាប្រមុខលន់ណុលដែលប្រទេសងាកទៅអាមេរិកគឺប្រទេសធ្លាក់ទៅក្នុងសង្រ្គាម និងជម្លោះផ្ទៃក្នុងយ៉ាងក្តៅគគុក ។ ពេលសម័យប៉ុលពតដែលប្រទេសងាកទៅចិនម្តងគឺប្រទេសធ្លាក់ទៅក្នុងសភាពឋានរកដោយប្រជាជនរងការធ្វើទារុណកម្ម ការកាប់សម្លាប់ ការបង្អត់អាហារ ប្រជាជនបាត់បង់សិទ្ធិសេរីភាពបាត់បង់ភាពជាមនុស្ស បញ្ញាវ័ន្តជាម៉ាស៊ីន និងជាកម្លាំងសម្រាប់ការអភិវឌ្ឍន៏ប្រទេសត្រូវបានសម្លាប់រង្គាល ហើយសាលារៀន មន្ទីរពេទ្យ និងស្ថាប័នដែលបំរើសេវាសម្រាប់ប្រជាជនត្រូវបានបំផ្លាញឲ្យដួលដល់ដី ។ ជារួមងាកទៅអាមេរិកពេក ឬចិនពេកជាមេរៀនប្រវត្តិសាស្រ្តគឺប្រទេសធ្លាក់ក្នុងសង្រ្គាម ភាពវឹកវរ និងជម្លោះផ្ទៃក្នុងដែលមេរៀនប្រវត្តិសាស្រ្តបានបង្ហាញយ៉ាងច្បាស់

ជារួមនៅពេលចិនមានហេតុផលដែលត្រូវប្រជែងជាមួយអាមេរិក ហើយអាមេរិកមានហេតុផលដែលត្រូវប្រជែងជាមួយចិន ប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍន៏មិនគួរធ្លាក់ទៅក្នុងក្រឡាអុកប្រកួតប្រជែងរបស់មហាអំណាចទាំងពីរនេះទៀតទេ ។
ប្រទេសកម្ពុជាគួរអោបក្រសាបទាំងពីរទាំងចិន ទាំងអាមេរិកនិងចិន និងមិនត្រឹមតែចិន និងអាមេរិកទេគឺប្រទេសទាំងអស់សម្រាប់ជំនួយហិរញ្ញវត្ថុ ជំនួយបច្ចេកទេសនិងជំនួយជាធនធានមនុស្សគ្រប់យ៉ាងតាំងពីបារាំង ជប៉ុន ឥណ្ឌា រុស្សី សហភាពអឺរ៉ុប និងប្រទេសនានាផ្សេងៗទៀត ។ ចំពោះវិនាសកម្មពីសង្គ្រាម ពីជម្លោះផ្ទៃក្នុងដែលទាញទម្លាក់ប្រទេសឲ្យជួបអំពើប្រល័យពូជសាសន៏ឯង និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ និងស្ថាប័នគ្រប់បែបយ៉ាងគឺប្រទេសកម្ពុជាបានភ្លក់និងឆ្លងកាត់រួចទៅហើយ ។ ពេលនេះ ក៏ដូចពេលខាងមុខប្រទេសកម្ពុជាគួររៀបចំខ្លួន ពង្រឹងខ្លួននិងប្រឹងប្រែងរស់នៅជាមនុស្សជាតិ ជាជាតិស៊ីវិល័យ និងរស់នៅក្នុងសហគមន៏អន្តរជាតិ (GLOBAL VILLAGE) ក្នុងភាពសុខដុមរមនា ឥសរភាព និងសន្តិភាព ។

ជាការសិក្សាមួយជ្រុងតូច ។ សូមអភ័យទោសបើមានការឆ្គាំឆ្គង និងសូមជួយណែនាំ
(គ្រាន់តែជាអ្នកចូលចិត្តលេងអុក ចូលចិត្តអានស្រាវជ្រាវ និងវិភាគប៉ុណ្ណោះ ។ សូមអរគុណ)