Monday, June 30, 2014

ការបើកចំហរ និងយន្តការសម្រាប់ការចូលរួមពីគ្រប់ភាគីជាយុទ្ធសាស្រ្តសន្តិវិធី និងអហិង្សា និងធានាផលប្រយោជន៏ទូលំទូលាយសម្រាប់សង្គមជាតិ

យ៉ាងតិច៧០ ទៅ៨០ភាគរយ បុគ្គលនឹងគិតពីផលប្រយោជន៏ខ្លួនឯងមុន ជាបុគ្គលនិយម
និងអត្មានិយម ។ ហេតុនេះទើបគេនិយាយពីការគ្រប់គ្រងឋាមពលអវិជ្ជមាន ផ្ទុយទៅវិញ
ជម្រុញ លើកទឹកចិត្ត និងគាំពារឋាមពលវិជ្ជមានសម្រាប់ផលប្រយោជន៏រួម ពីព្រោះ
បើមិនត្រួតពិនិត្យ គ្រប់គ្រង បុគ្គលនឹងគិតពីខ្លួនឯងមុន ។ ភាពស្មោះត្រង់ ប្រសិទ្ធិភាព
ការងារ និងជំនឿចិត្ត "គឺគិតលើរឿងមួយៗដាច់ដោយឡែក" ហើយបុគ្គលដែលមានការ
ទទួលខុសត្រូវខ្ពស់គឺមិនចាំបាច់កំហុសជាន់លើកំហុសទេ ឬកំហុសឡើងគរជាគំនរទេ ។
បើខ្ញុំចាំមិនខុសទេ សូម្បីរឿងចរចារករណីប្រាសាទព្រះវិហារខ្មែរ ភាគីថៃដូចដូរអ្នកចរចារ
មិនដឹងប៉ុន្មាន ។ នោះគេដឹងថាចាញ់ខ្មែរ ហើយខាតប្រយោជន៏ប្រជាជាតិគេ!

នៅពេលនេះគេមិនគួរឆ្ងល់ថាហេតុអ្វីអ្នកដឹកនាំ និងមន្រ្តីស៊ីងហ្គារពួរទទួលបានប្រាក់ខែ
ច្រើន ទន្ទឹមនឹងប្រសិទ្ធិភាពការងារខ្ពស់ ការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវ:
ខ្ពស់ ។ នេះជាបទដ្ឋានមួយ ។ គេគោរពបទដ្ឋាន គោរពសេចក្តីណែនាំលម្អិតនៅក្នុងច្បាប់
នៅក្នុងវិន័យ និងមានយន្តការណ៏ត្រួតពិនិត្យគុណភាព និងប្រសិទ្ធិភាពនៃការងារដែល
ឆ្លុះបញ្ចាំងត្រឡប់ទៅគុណភាពនៃការគិត ការរៀបគម្រោង ការអនុវត្តន៏ផែនការ និង
សកម្មភាពគឺម្យ៉ាងដើម្បីបញ្ជៀសពីចំណងអន្ទាក់ "ក្រពះ ឬមនសិការ" ហើយម្យ៉ាងទៀត
ទាំងមេដឹកនាំ និងមន្រ្តីរាជការគឺត្រូវប្រើប្រាស់ភាពស្មោះត្រង់ ទំណួលខុសត្រូវយ៉ាងខ្ជាប់
ខ្ជួន និងជាបទដ្ឋាននៃការគិត សកម្មភាព និងគោលនយោបាយ ។

ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ
ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព
និងគណនេយ្យភាព និងដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ
និងពិតជាមិនអាចខ្វះបានគឺវិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេស
មានការទទួលខុសត្រូវ ។

មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារមាននីតិវិធី
មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏មានApps អាចបញ្រ្ជាប
ពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាមកំហែងដើម្បីសេវារលើស ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ: ។

អ្នកគិតទៅមើលតើយន្តការ និងការអនុវត្តខាងលើគឺអហិង្សា បញ្ជៀសជម្លោះ បញ្ជៀស
ហិង្សាគឺបើអ្នកប្រកបដោយការគិតគូរពិចារណាម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ
ប្រាកដថាជារឿងត្រឹមត្រូវពីព្រោះបានទទួលពត៌មានគ្រប់ជ្រុងជ្រោយ បានគិតដំ
ណោះស្រាយមានតុល្យភាព បានគិតគូរពីផលប៉ះពាល់ពីអ្នករងផលប៉ះពាល់ និងអ្នក
ទទួលផល នោះគ្មានហេតុផលអ្វីដែលរារែកក្នុងពន្យល់ ក្នុងបកស្រាយ ក្នុងការលើក
បង្ហាញឆ្លើយតប ឬបើកចំហរសម្រាប់បង្កើនការយល់ដឹង និងការចូលរួមទេ?
វាត្រឹមត្រូវដែលគ្មានអ្នកណាម្នាក់ចេះសព្វចេះគ្រប់ទេ ។ ហើយអ្នកអាចស្វែងយល់ថា
ហេតុអ្វីទើបគេថា "ធនធានមនុស្សជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃប្រទេស
ជាតិមួយ ជាកម្លាំងម៉ាស៊ីនអភិវឌ្ឃន៏ និងជាកម្លាំងចលករធានាការបន្តភាពលូតលាស់"?

នៅពេលប្រជាពលរដ្ឋត្រូវសកម្ម មានទំណួលខុសត្រូវ និងចូលរួមជាដំណោះស្រាយ
អ្នកតំណាងប្រជាពលរដ្ឋ មេដឹកនាំ អ្នកនយោបាយ និងបុគ្គលសាធារណ:កាន់តែ
ត្រូវមានទំណួលខុសត្រូវខ្ពស់ ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ ត្រូវការទិន្ន័យពីអ្នក
ទទួលផលប៉ះពាល់ និងពីអ្នកទទួលផលប្រយោជន៏ពីគោលនយោបាយ ត្រូវការ
ស្តាប់ និងប្រឹក្សាយោបល់ និងបទពិសោធន៏ពីប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល
ពីវិទ្យាស្ថានឯករាជ្យមានឯកទេសលើមុខជំនាញ ពីក្រុមទីប្រឹក្សា ពីអ្នកឯកទេស ។ល។
ហេតុនេះតែងតែលើកពី: (ទេគ្មានអ្នកណាចេះដឹងទាំងអស់ទេ តែមេដឹកនាំកាន់តែ
ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ និងត្រូវមានទំណួលខុសត្រូវខ្ពស់)
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព

 ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាលអង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ

 គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)

 ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។ សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន និងសង្គមជាតិ ។

(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។ អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិកដែលគាត់សរសេរមិនយល់ស្រប ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin, Minister for Manpower of Singapore (https://www.facebook.com/events
/1384593381829226/)។

ឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរការពន្យល់បកស្រាយទេ ។ សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់” ។




Thursday, June 26, 2014

ត្រូវការរូបមន្តពីរភាគបី

អនុញ្ញាតិឲ្យខ្ញុំនិយាយចូលក្នុងរឿងនយោបាយ:

ល្មមបញ្ឈប់តាំងខ្លួនជាមនុស្សចាស់លួងកូនក្មេងនឹងស្ករគ្រាប់ ឬបញ្ឆោតក្មេងរឿងចុងអំពៅចេះហែលទឹក
អីទៀតទៅ ។ ស្ថានភាពនយោបាយ ការអភិវឌ្ឃន៏ និងអនុវត្តន៏គម្រោងផ្សេងៗទាក់ទងដល់សង្គមជាតិគឺ
ត្រូវការរូបមន្តពីរភាគបី (២/៣) ។ គេសុខចិត្តទៅយឺត ជជែកវែកញែក ជជែកដេញដោល មានការចូលរួមទាំង
ភាគីប្រជាពលរដ្ឋ សង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ និងអ្នកជំនាញផ្សេងៗចូលរួមទាំងអស់គ្នា ដើម្បីតុល្យភាព
នៃដំណោះស្រាយ ដើម្បីអាចទទួលយកបានទីគ្រប់ភាគី (តែត្រូវដឹងថាមិនមែនត្រូវតែបំពេញចិត្ត១០០ ភាគរយ
យកតែចិត្ត យកតែប្រយោជន៏ផ្ទាល់ខ្លួនទេ ។) មានប្រសិទ្ធិភាព មានចីរភាព និងជាពិសេសមានការទទួលខុស
ត្រូវ ។

ជាមតិផ្ទាល់ខ្លួនគឺឈរលើជំហរ និងគោលការណ៏ “ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ”
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ ។ សួរថាបើច្បាស់លាស់ ម៉ត់ចត់ហើយនៅតែមិនច្បាស់ផង ចុះទម្រាំតែមិន
ច្បាស់តើអាចទុកចិត្ត អាចជឿជាក់យ៉ាងដូចម្តេច? ឥឡូវអាចសួរថាតើឲ្យច្បាស់លាស់ ឲ្យម៉ត់ចត់យ៉ាងដូចម្តេច?
ឧទាហរណ៏គេអាចធ្វើបទដ្ឋានមួយ ហើយបទដ្ឋាននោះប្រាកដណាស់គឺឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងគោល
ការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព! បន្ទាប់ពីមានបទដ្ឋានហើយ គេអាចបន្តពិនិត្យលើសេចក្តី
ណែនាំលម្អិត ច្បាប់ វិន័យតែឈរលើគោលការណ៏ខាងលើដើម្បីប្រសិទ្ធិភាព និងសុច្ចរិតភាពនៃការផ្តល់សេវារ ។

សួរថាតើគេត្រូវលើកឡើងពីបញ្ហា ដោះស្រាយបញ្ហា ច្របាច់ផ្សំវិធានការ សកម្មភាព និងគោលនយោបាយដើម្បី
ប្រសិទ្ធិភាពការងារ និងគុណភាពកាន់តែប្រសើរឬទេ? ឬក៏ត្រូវតែរលូនដោយមិនទទួលស្គាល់បញ្ហា ដោយមិន
ដោះស្រាយបញ្ហា? ឧទាហរណ៏តែពីប្រព័ន្ធអប់រំ ។ តើរឿងតម្រូវកូនសិស្សបង់លុយប្រចាំថ្ងៃ ប្រចាំខែ រឿងតម្រូវ
ទិញមេរៀន រឿងដាក់សម្ពាធរៀនគួរសម្រាប់ប្រឡង ហើយទើបតែថ្មីៗមានចំណាត់ការតឹងរ៊ឹងក្នុងរឿងបើកចម្លង
ការសូកប៉ាន់អនុរក្សអីហ្នឹងជារឿងមិនពិតឬ? តើទាំងអស់នេះអាចបង្កើនសមត្ថភាពកូនសិស្ស គុណភាពអប់រំ
ទៅណា? ក្រែងគោលការណ៏ច្បាស់ឥឡូវ “ចេះបានជាប់“ តើក្នុងគោលដៅអ្វីដែរ? មិនដើម្បីច្បាស់លាស់​ ដើម្បី
គុណភាពអប់រំ និងសមត្ថភាពកូនសិស្ស ។ អូហ៏សមាហរណកម្មអាស៊ានដូចមិនដល់ពីរឆ្នាំផងទេ! ហើយអាណិត
គ្នាអ្នកនៅជនបទមិនមានឪកាស និងឧបត្ថមអីនោះដូចជាចំណេះដឹងការសិក្សាទៅមិនលើសថ្នាក់ទី០៩ទេ ។
នេះបើនិយាយពីភាគរយខ្ពស់!

ក្រែងតែមិនច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវ
ដូចជានៅកូរ៉េខាងជើង អគារគេសង់ពីរឆ្នាំតែពន្លឿនត្រឹម០៦ខែ ដូចជាបាក់ស្លាប់មនុស្សបីរយនាក់នោះ ។ នៅ
ចរាចរណ៏ទៀត មើលតែមិនច្បាស់ មិនមានគំនូសអ្នកថ្មើរជើងឆ្លងថ្នល់ មិនមានផ្លូវកង់ ផ្លូវម៉ូតូ ការព្រិតប្រៀន
ចេញបណ្ណបើកបរតឹងរ៉ឹងជាដើម បើប្រៀបធៀបនឹងស៊ីងហ្គាពួរគេច្បាស់លាស់ ម៉ត់ចត់ តឹងរ៉ឹងតែមានប្រសិទ្ធភាព
មានទំណួលខុសត្រូវ និងគោរពគ្រប់ច្បាប់ វិន័យ មើលទៅមើលតើខាងណាឃើញតែស្លាប់ដោយសាគ្រោះថ្នាក់
ចរាចរណ៏មិនលោះថ្ងៃនោះ? តើច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួល
ខុសត្រូវនាំឲ្យគុណភាព ប្រសិទ្ធិភាព​ និងបទដ្ឋានកាន់តែល្អប្រសើរ? ឬមួយណាធ្វើឲ្យបញ្ហាវិលជុំ និងកាន់តែចាក់ស្រេះ?

ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព និង
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេសមានការទទួលខុសត្រូវ ។

មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារ
មាននីតិវិធី មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏
មានApps អាចបញ្រ្ជាបពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាម
កំហែងដើម្បីសេវារលើស ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ:
និងសង្គមជាតិទូលំទូលាយ។

មានរឿងត្រឹមត្រូវជាច្រើនដែលគេធ្វើ ហើយមិនចាំបាច់អ្នកណាចុះពីលើមេឃ មកពីឋានសួគ៌អីទេ ។ សម័យនេះ
ស្អីក៏មានរូបមន្ត ស្អីក៏គេអាចស្រាវជ្រាវរុករកដែរ ឧទាហរណ៏ក្រោមដី បាញ់បង្ហោះប្រព័ន្ធផ្កាយរណប រុករកភព
ថ្មីនៅលើមេឃ អញ្ចឹងឲ្យតែធ្វើរឿងត្រឹមត្រូវ រៀនចេះ និងអាចអនុវត្តន៏រូបមន្តគេរកឃើញហ្នឹងល្អផល្គុនចែត្រពេក
ណាស់ហើយ ។ ហើយឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរ
ការពន្យល់បកស្រាយទេ ។ សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់” ។





Thursday, June 19, 2014

មេដឹកនាំ

ជាមេដឹកនាំ អ្នកត្រូវជានិច្ចជាកាលត្រៀមខ្លួន និងអាចឆ្លើយសំណួរពិបាកពីអ្នកគាំទ្រអ្នក
និងប្រជាជាតិទាំងមូល ។ យុទ្ធសាស្រ្តល្អបំផុតគឺម៉ត់ចត់ និងមានទំណួលខុសត្រូវខ្ពស់ជានិច្ច ។

អ្នកអាចបើកចំហរប្រព័ន្ធផ្សព្វផ្សាយ ចែករម្លែកពត៌មាន

(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ
ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។ អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិក
ដែលគាត់សរសេរមិនយល់ស្រប ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin, Minister for Manpower of Singapore (https://www.facebook.com/events/1384593381829226/) ។

មានយន្តការអាចទំនាក់ទំនង អាចបញ្ចេញមតិ និងទទួលការរិះគន់ជាដើម ។ ការយល់
ច្រឡំតែងតែកើតមាន ហើយកាន់តែអាក្រក់គឺការវ៉ាយប្រហារបុគ្គលដោយមិនអត្ថិភាពលើ
ភាពត្រឹមត្រូវ លើប្រយោជន៏រួមពីគោលដៅ ពីគោលនយោបាយ ពីសកម្មភាព និងពីទំណួល
ខុសត្រូវជាដើម ។

ពីសំណួរពិបាកអាចជា:
ក) តើបញ្ហាចរាចរណ៏ បញ្ហាបងតូចបងធំជាបញ្ហាសង្គម ឬជាបញ្ហាដោយឡែករបស់បុគ្គល? តើរដ្ឋមានគោលនយោបាយ និងចាត់វិធានការជាក់លាក់យ៉ាងដូចម្តេចក្នុងការការពារ សុខសុវត្ថិភាពសាធារណ:? តើមានយន្តការពង្រឹងសហការរវាងក្រសួងពាក់ព័ន្ធយ៉ាងដូចម្តេច?
[អំពីចរាចរណ៏ សូមចូលរួមជាគោល:
ក) ប្រព័ន្ធអប់រំ

ខ) ការចេញបណ្ណបើកបរតឹងរ៉ឹងគោរពបទដ្ឋាន គោរពគុណភាពបច្ចេកបើកបរ និងលក្ខខណ្ឌសុខភាព

គ) ស្ថានភាពផ្លូវ :មានគំនូសច្បាស់លាស់ មានZebra Crossing សម្រាប់អ្នកថ្មើរជើងឆ្លងថ្នល់
មានLane សម្រាប់អ្នកជិះកង់ជិះម៉ូតូ និងផ្លូវសម្រាប់អ្នកថ្មើរជើង ។ ដូចឥតមានដង្ហុក គន្លុក
ឬបើកគំរបលូដោយគ្មានការទទួលខុសត្រូវទេ ។ល។

ឃ) ការអនុវត្តច្បាប់ម៉ត់ចត់គោរពច្បាប់ បទដ្ឋាន និងសេចក្តីណែនាំលម្អិត ។ ឧទាហរណ៏
ស្រវឹងបើកបរ: (ជួយដោះស្រាយបញ្ហាបងតូចបងធំ)
Drink drivers, upon conviction, will be disqualified from driving for at least 12 months. In addition, first-time offenders can be fined
between $1,000 and $5,000. Repeat offenders may be punished with a maximum fine of $30,000 and a mandatory jail term of up to three years.

ង) ស្ថានភាពបច្ចេកទេសយាន្តយន្ត : ថ្មី ទំនើប និងរហូតដល់បំពាក់កាម៉េរ៉ាមុខក្រោយ ។ អាចមើលវីដេអូផ្សេងៗនៅក្នុង Singapore Reckless Drivers.

ច)ការអប់រំផ្សព្វផ្សាយ ]


[អំពីប្រព័ន្ធអប់រំ និងបងតូចបងធំ:
-មិនមានការតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ ។

-មិនមានការតម្រូវ និងបង្ខំកូនសិស្សទិញមេរៀន ។

-មិនមានការច្បិចមេរៀនដោយបង្រៀនមេរៀនគោលមេរៀនសំខាន់តិចតួច ពន្យល់
មិនគ្រប់គ្រាន់ ហើយតម្រូវ និងបង្ខំកូនសិស្សទោះដោយប្រយោលរៀនគួរបន្ថែមទេ ។

-ផ្តល់ឲ្យឯកសារមេរៀនគ្រប់គ្រាន់ ការពន្យល់ក្បោះក្បាយ និងមិនមានការរើសអើង
សមស្របតាមវិជ្ជាជីវ: និងនិយាមគរុកោសល្យនៃគ្រូបង្រៀន ។

-សំណូមពរក្រមសីលធម៌សម្រាប់គ្រូបង្រៀន និងកូនសិស្សភ្ជាប់ដោយការអនុវត្តមាន
ស្តង់ដា និងតឹងរ៉ឹង ។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)

-សំណូមពរបណ្ណាល័យនៅតាមគ្រប់សាលា និងសៀវភៅច្រើន និងសៀវភៅថ្មីៗ
ងាយស្រួលដល់ទម្លាប់អាន ការស្រាវជ្រាវ និងស្វ័យសិក្សា ។

- វិធីសាស្រ្តបង្រៀនអាចបញ្ចូលការជជែកពិភាក្សាលើមេរៀន Discussion/Debate
និងអាចធ្វើបទបង្ហាញ Presentation ។ កៅអីនៅថ្នាក់រៀនគួរអាចចល័ត និង
ងាយស្រួលលើកបង្វិលឡើងចុះ ។ ការប្រឡងគឺអនុវត្តគោលនយោបាយ “មិនយោគយល់ទាល់តែសោះចំពោះការបើកចម្លង Zero-Tolerance
Policy for cheating ។”

-សំណូមពរគោលនយោបាយ និងវិធានការ “បរិវេណសាលាមិនមានភាពច្រង៉េងច្រង៉ាង សម្លុត និងវ៉ៃNo-Bully &Non-Violence Policy at School” ។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)

-សំណូមពរគោលនយោបាយ និងវិធានការ “សាលាមានបរិស្ថានល្អ មានអនាម័យ និងសមស្របសម្រាប់ការលូតលាស់រាងកាយ និងខួរក្បាលប្រកបដោយថាមពលវិជ្ជមាន និងសុខមាលភាព” ។ ឧទាហរណ៏ថ្នាក់រៀន បង្គន់ និងបរិវេណសាលាមានអនាម័យ ចំណីអាហារមានការត្រួតពិនិត្យ និងមានបទដ្ឋានអនាម័យខ្ពស់ សួនច្បារ ពាក្យស្លោកអប់រំ មិនមានជក់បារី និងគ្រឿងស្រវឹងនៅក្នុងសាលានិងបរិវេណជុំវិញសាលា។ល។

-ប្រព័ន្ធទូរស័ព្ទនៅសាលាសម្រាប់ទំនាក់ទំនងអាណាព្យាបាលនៅពេលកូនសិស្ស
អវត្តមាន ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)

-ការប្រឹក្សាចិត្តសាស្រ្ត ។ ករណី គំហក សម្លុត និងវ៉ៃនឹងធ្វើឲ្យយុវវ័យកាន់តែឃ្លាតឆ្ងាយពីការសិក្សា និងមានទំនោរ និងពឹងកាន់តែខ្លាំងលើគ្រឿងស្រវឹង អាចបារី និងកាន់តែធ្ងន់ធ្ងរគឺគ្រឿងញៀន ។ សាលា និងរដ្ឋអាចផ្តល់សេវារប្រកបដោយវិជ្ជាជីវ: សីលធម៌ និងទំណួលខុសត្រូវខ្ពស់ ។ អាចជាកញ្ចប់នៅក្នុងប្រព័ន្ធសុវត្ថិភាពសង្គមដោយអាចផ្តល់សេវារនៅតាម
សាលា ភូមិ ឃុំ សង្កាត់ និងស្រុក ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)

-ការជួបប្រជុំអាណាព្យាបាល គ្រូបង្រៀន និងសាលាអាចញឹកញាប់ដើម្បីពង្រឹងសហការ
និងចូលរួមចំណែកពង្រឹងការសិក្សា និងគុណភាពអប់រំ ។ អាចអញ្ជើញអាជ្ញាធរ ក្រុមប្រឹក្សាភូមិឃុំ អង្គការ និងអ្នកជំនាញមកបញ្រ្ជាប ចែករម្លែកចំណេះដឹង ឬបទពិសោធន៏លើបញ្ហាសំខាន់ៗដែលទាក់ទងបញ្ហាចិត្តសាស្រ្ត ការអប់រំ ផលវិបាកគ្រឿងស្រវឹង គ្រឿងញៀន ។ល។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)

- មានមជ្ឍមណ្ឌលហ្វឹកហ្វឺនជំនាញសម្រាប់ការងារ ។]

ខ) តើមានប្រព័ន្ធសុវត្ថិភាពសង្គមទេ? តើមានគោលនយោបាយ កម្មវិធីគម្រោងសង្គមអ្វីខ្លះ
សម្រាប់គាំទ្រ តម្រែតម្រង់ និងគាំពារសមាជិកសង្គម: យុវជន សិស្សានុសិស្ស ចាស់
ជរា? តើគោលនយោបាយ និងកម្មវិធីគម្រោងសង្គមមានគោលដៅទៅណា? មានប្រសិទ្ធិ
ភាពប៉ុណ្ណា? និងតើមានការគិតគូរ និងបញ្ចូលបន្ថែមគោលនយោបាយ និងកម្មវិធីគម្រោង
សង្គមអ្វីផ្សេងទៀត?
[គេត្រូវស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់សិក្សា និងធ្វើ
រំលេចឲ្យចេញជារូបរាងនូវប្រព័ន្ធគាំពារសង្គមមួយសម្រាប់តម្រែតម្រង់
លើកទឹកចិត្ត ផ្តល់ការគាំទ្រ និងគាំពារសម្រាប់ការលូតលាស់ប្រកបដោយ
ឋាមពលវិជ្ជមាន និងសុខុមាលភាពសម្រាប់សមាជិកសង្គម ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)]

គ) តើប្រព័នុ្ធផ្សព្វផ្សាយអនុវត្តគោលការណ៏ និងគោលនយោបាយដូចម្តេចដែរ? តើប្រព័ន្ធផ្សព្វផ្សាយមានអនុវត្តគោលការណ៏:

តើរឿង”ត្រឹមត្រូវ”អ្វីដែលចង់ឲ្យប្រជាពលរដ្ឋបង្កើនការយល់ដឹង និង
ចូលរួមអនុវត្ត? តើ “ទម្លាប់ ទំនោរអ្វីដែលបង្កគ្រោះថ្នាក់ បង្ករការ
ខាតបង់ដល់គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ” ដែលការផ្សព្វផ្សាយ
ការអប់រំ និងការអនុវត្តច្បាប់ចង់ឲ្យប្រជាពលរដ្ឋយល់ដឹង និងជៀស
វាង? តើទម្លាប់ ទំនោរអ្វីខ្លះដែលមានបង្កើនផលចំណេញ ផល
ប្រយោជន៏រួមសាធារណ:ដែលប្រជាពលរដ្ឋកាន់តែច្រើនកាន់តែ
ដឹង កាន់តែចូលរួមធ្វើ ឬថែរក្សា កាន់តែចំណេញដល់សង្គមជាតិ?
(ជួយដោះស្រាយបញ្ហាបងតូចបងធំ)

។ល។

សូមអធ្យាស្រ័យ ។ សូមជួយផ្តល់មតិយោបល់ ។


ថ្នល់គ្រោះថ្នាក់

គ្រាន់តែធ្វើដំណើរថ្មើរជើងប្រហែលដប់នាទី ញើសជោគពេញខ្លួន ។ នោះ
មិនមែនមកពីអាកាសធាតុក្តៅទេ តែបែកញើសខ្លាំងបំផុតនៅពេល
"ឆ្លងថ្នល់" ។ គេមិនចាំបាច់ជាអ្នកជំនាញទេ គេត្រូវការតែភាពស្មោះត្រង់
និងទំណួលខុសត្រូវគេអាចដឹងថាវាមានហាននិភ័យ ប្រឈមនឹងគ្រោះថ្នាក់
ខ្ពស់ប៉ុណ្ណាហើយ ។ មិនមានកន្លែងសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងថ្នល់ អ្នក
បើកបរជិះគិតតែពីរុលបើកបរមិនគោរពគំនូស ហើយបើមានគេរៀបចំ
កម្មវិធីអីលើថ្នល់ទៀត អ្នកឆ្លងថ្នល់ត្រូវប្រណាំងប្រជែងប្រឈមនឹងយានយន្ត
ទាំងអស់ហ្នឹងគឺប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់ ។ តិចថាបើដឹងអញ្ចឹងម៉េច
នៅដើរឆ្លងថ្នល់?! បើថាអញ្ចឹងមានតែឲ្យហោះ ។ បើមានផ្លូវក្រោមដីវៀង មាន
ស្ពានឆ្លងកាត់ថ្នល់ គ្មានអ្នកណាមិនឆ្លាតមិនប្រើផ្លូវហ្នឹងទេ ពីព្រោះវាសុវត្ថិភាព
ហើយពីព្រោះវាមិនមានគ្រោះថ្នាក់ ។ មកពីអត់ហ្នឹងហើយបើចេះតែប្រថុយតៗ
គ្នាប្រឈមនឹងហាននិភ័យ និងគ្រោះថ្នាក់ហ្នឹងនោះ ។

បើពិនិត្យមើលពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានបណ្តាលឲ្យមនុស្ស
ស្លាប់ និងខូចខាតទ្រព្យសម្បត្តិមានសឹងមិនលស់ថ្ងៃ ។ ហើយបើនិយាយពី
ចរាចរណ៏គឺកាន់តែអាក្រក់ទៅៗ ដូច្នេះសូមសំណូមពរ "ការគិតគូរម៉ត់ចត់
សម្លឹងទៅមុខ ការធ្វើការប្រកបដោយបច្ចេកទេស វិជ្ជាជីវ: និងទំណួលខុស
ត្រូវខ្ពស់" ។ ឧទាហរណ៏ការគិតគូរ និងរៀបចំដោយសម្លឹងទៅមុខដូចជា
មានផ្លូវអ្នកថ្មើរជើង មានផ្លូវអ្នកជិះកង់ ហើយក៏ដូចជាជំរុញអ្នកដំណើរ
ប្រើកង់ ប្រើមធ្យោបាយសាធារណ:ដូចជាឡានក្រុងជាដើមគឺមួយជួយដល់
បរិស្ថាន សុខុមាលភាពសាធារណ: ការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៏ និង
បន្ធូរបន្ថយភាពតានតឹងផ្លូវអារម្មណ៏តប់ប្រមល់ និងកាត់បន្ថយផលប៉ះពាល់
លើសេដ្ឋកិច្ច និងបរិស្ថានដោយចំណាយសាំង ការបញ្ចេញផ្សែងប៉ះពាល់បរិស្ថាន
ប៉ះពាល់សុខភាពជាដើម ។ និយាយទៅឲ្យតែ "ច្បាស់លាស់ ម៉ត់ចត់ មាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវ" ដោយបច្ចេកទេស ដោយវិជ្ជាជីវ: និងទំណួល
ខុសត្រូវខ្ពស់គឺចំណេញច្រើនណាស់ ហើយចំណេញទាំងអស់គ្នា និងសប្បាយចិត្ត
ពេញចិត្តដោយអ្នកកាន់ការ អ្នកទទួលខុសត្រូវ ប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ច ។

សូមកុំតែមិនទទួលខុសត្រូវ តែបង្វែរ ឬបន្លំជាលេសថាព្រហ្មលិខិត ឬយថាកម្ម
អីនោះ ។ អនុញ្ញាតិ្តឲ្យខ្ញុំលើកឧទាហរណ៏ជាក់ស្តែងមួយ ។ បើមានផ្លូវអ្នកថ្មើរជើង
ផ្លូវជិះកង់ ហើយអ្នកទាំងនោះមិនប្រើប្រាស់ផ្លូវហ្នឹង ជិះមិនគោរពសញ្ញា ជិះ
ចូលផ្លូវឡានអី ហ្នឹងជាកំហុសអ្នកថ្មើរជើង និងអ្នកជិះកង់ ។ បើអ្នកបើកឡានជិះ
ចូលមកបុកអ្នកជិះកង់ អ្នកថ្មើរជើងក្នុងផ្លូវគេ ហ្នឹងជាកំហុសអ្នកបើកឡាន ។
បើមានករណីគ្រោះថ្នាក់ច្រើនគេអាចត្រួតពិនិត្យ និងស៊ើបអង្កេតលើសមត្ថ
ភាពយល់ដឹងច្បាប់ និងសមត្ថភាពបច្ចេកទេសបើកបរគឺប្រភពដើមមុន
អនុញ្ញាតិឲ្យអាចបើកបរលើផ្លូវថ្នល់ ។ នោះគឺការចេញបណ្ណបើកបរ! ការអនុវត្តន៏
ច្បាប់ម៉ត់ចត់ យុត្តិធម៌ចំពោះមុខច្បាប់ (ហេតុនេះទើបអ្នកកាន់ការ អ្នកកាន់
តែមានតំណែងធំត្រូវធ្វើជាគម្រូល្អ ឧទាហរណ៏វិជ្ជមាន) ដើម្បីកាត់បន្ថយការ
ខាតបង់ និងការស្លាប់ឲ្យនៅអប្បរមា ផ្ទុយមកវិញបង្កើនសុវត្ថិភាព និងផល
វិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចជាតិជាអតិបរមា ។ វាជារឿងគួរឲ្យចង់សើច
និងពិបាកពន្យល់នៅពេលគ្រោះថ្នាក់ចរាចរណ៏កើតមានសឹងមិនលស់ថ្ងៃ តែ
បែជាទូរទស្សន៏ផ្សព្វផ្សាយពីគ្រឿងស្រវឹងយ៉ាងកងរំពង ។ ទេអ្នកមិនបាច់ជា
វេជ្ជបណ្ឌិត ឬអ្នកជំនាញអីទេ គ្រាន់តែសាកដាក់ប៊ីយ៉ែរមួយកេស ឬស្រាមួយ
ដបគ្នាប្រាំប្រាំមួយនាក់ ហើយបន្ទាប់មកស្ទង់ថាតើសតិបញ្ញានឹងប្រែប្រួល
ដូចម្តេច? តើអ្នកទាំងនោះនឹងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឬទេ?

បើនិយាយទៅនៅស៊ីងហ្គាពួរក៏មានគ្រោះថ្នាក់ចរាចរណ៏ដែរ ។ តែបើអ្នកសួរ
សូម្បីពលករទើបមកពីស្រុកថៃ អ្នកឆ្លងថ្នល់មិនមែនមកប្រជែងដណ្តើមថ្នល់
ជាមួយយានយន្តបើកលឿនៗទេ គឺគេរៀបចំមានស្ពានខ្លីដើរឆ្លងបាន ។ ហើយ
បើគិតពីអាវក្រោះដែលមានច្រើនស្រទាប់ដូចជាប្រព័ន្ធអប់រំ ការចេញបណ្ណ
បើកបរម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ មានផ្លូវច្បាស់លាស់សម្រាប់ឡាន កង់
និងម៉ូតូ និងផ្លូវឆ្លងថ្នល់ត្រឹមត្រូវ ស្ថានភាពផ្លូវល្អសមស្របតាមបទដ្ឋានបច្ចេក
ទេស ការអនុវត្តន៏ច្បាប់តឹងរ៉ឹង និងប្រព័ន្ធផ្សព្វផ្សាយណែនាំ ចែករម្លែក
និងរម្លឹកជាប្រចាំពីច្បាប់ចរាចរណ៏ និងករណីងាយបង្កគ្រោះថ្នាក់ អ្នកអាចស្វែង
យល់ពីបញ្ហាចរាចរណ៏នៅប្រទេសកម្ពុជា ។

សូម "ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព និងទំណួលខុសត្រូវ" ដោយបច្ចេកទេស ដោយវិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ ។

មតិយោបល់ និងអនុសាសន៏ក្នុងនាមប្រជាពលរដ្ឋម្នាក់

អនុញ្ញាតិឲ្យខ្ញុំបញ្ចេញមតិយោបល់ ឬអនុសាសន៏ដូចតទៅ:

សូមអ្នកនយោបាយ និងមេដឹកនាំនានាបើកទូលាយចិត្ត បើកទូលាយការចូលរួមដោយគ្រប់ភាគីទាំងអស់តាមយន្តការផ្សេងៗ
និងប្រើប្រាស់ភាពស្មោះត្រង់ឲ្យបានជាគម្រូជាអតិបរមា ។ សូមបញ្ឈប់គិតថារឿង
ឆ្លាតលើប្រជាពលរដ្ឋដោយគ្មានការទទួលខុសត្រូវខ្ពស់ ។
សូមleaders lead by positive example, role model and are highly dedicated to leave lasting positive legacy.
(- "The battle of two foxes" and the mechanisms to monitor and to make the best use of "positive energy" applied.
- Checks & Balances mechanisms applied.
- Openness in mass media and platform, channels and forums for communications, input and feedbacks applied.
- Kindly write to illustrate.
- Kindly explain.
- Kindly engage citizens, civil societies, and stakeholders.
- Kindly provide access to platform, channels and forums for participation, input and feedbacks. )

សម្រាប់យុវវ័យអ្នកត្រូវគិតថាអ្នកមានសក្តានុពល មានទេពកោសល្យ និងសមត្ថភាព ។
វាជាគោលដៅត្រឹមត្រូវ និងត្រូវលើកសរសើរបើសិនគោលដៅនោះនាំដល់ការលូតលាស់
ជាវិជ្ជមាន និងប្រកបដោយសុខុមាលភាព ។ អ្នកនយោបាយ និងមេដឹកនាំនានាបើ
គេពិតជាគោរពសិទ្ធិអ្នក ផ្តល់តម្លៃ និងផ្តល់អំណាចដល់អ្នកគេនឹងប្រឹងប្រែងបង្កើត
និងធ្វើឲ្យចេញជារូបរាងប្រកបដោយប្រសិទ្ធិភាព ការបើកចំហរពន្យល់ បង្ហាញ និងប្រកប
ដោយទំណួលខុសត្រូវនូវការផ្តល់មធ្យោបាយ ផ្តល់ឪកាសសិក្សា អាហារូបត្ថម្ភ ឪកាស
ការងារ យុត្តិធម៌ចំពោះមុខច្បាប់ និងការលើកទឹកចិត្ត និងឧបត្ថម្ភទាំងស្មារតី និង
ឪកាស ។ គ្មានអ្នកណាមានបុព្វសិទ្ធិប្រើប្រាស់អ្នកគ្រាន់តែដើម្បី "ប្រជែងអំណាច ដណ្តើម
អំណាច" ប្រើប្រាស់អ្នកជាស្លឹកចេកខ្ចប់ហើយក្រវ៉ាត់ចោល ឬក្របីចម្លងភក់ទេ ។ វាមិន
ត្រឹមត្រូវទេ ហើយវាក៏មិនបានបង្ហាញពីផលប្រយោជន៏រួមរយះពេលវែងដែរដែលគេ
ត្រឹមចាក់សាំង និងចិញ្ចឹមតែកំហឹង សម្អប់ គំនុំឬរហូតដល់ការចងអាឃាតចំពោះ
អ្នកណាម្នាក់ ។ ហិង្សាអាចស្តែងចេញតាមគំនិត សម្តីដោយមិនត្រឹមតែទង្វើរទេ ។
អ្នកនយោបាយ និងមេដឹកនាំអ្នកត្រូវតែបើកចំហរពន្យល់ បង្ហាញ និងបង្កើតយន្តការ
វិន័យ គោលនយោបាយសម្រាប់ការលូតលាស់ជាវិជ្ជមាន និងសុខុមាលភាពសម្រាប់
អ្នក ។ ហើយពិតណាស់ជីវិតនឹងមិនល្អឥតខ្ចោះ ជីវិតនឹងជួបបញ្ហា ដូចនេះគេត្រូវផ្តល់
គំនិត រៀបចំ មានប្រព័ន្ធសង្គម មានកម្មវិធី និងគោលនយោបាយដើម្បីត្រៀមលក្ខណ:
និងហ្វឹកហ្វឺនអ្នកឲ្យប្រឈម និងដោះស្រាយបញ្ហា និងការប្រកួតប្រជែងទាំងពេល
បច្ចុប្បន្នក៏ដូចជាអនាគត ។ អ្នកត្រូវការគំនិត និងការរៀបចំដោយ"សម្លឹងទៅមុខ"
គឺឧទាហរណ៏ដូចគ្នាដែលអ្នកនឹងចុះទឹក ហែលទឹកដូច្នេះអ្នកត្រូវយល់ដឹងពីគ្រោះថ្នាក់
ពីទឹក និងរៀនហែលទឹក ។ គ្មានអ្នកណាមានហេតុផលសមស្របបង្ហាញពីភាពត្រឹមត្រូវ
និងទំណួលខុសត្រូវដោយបោះអ្នកណាម្នាក់ចូលក្នុងទឹកតាមរបៀបយថាកម្ម និងដោយ
មិនមានការរៀបចំ ត្រៀមលក្ខណ: និងហ្វឹកហ្វឺនជាមុនទេ!
ប្រាកដណាស់យុវជន និងប្រជាពលរដ្ឋសាកសមនឹងទទួលបានការគោរពសិទ្ធិ ការគាំ
ពារសិទ្ធិសេរីភាពដោយរដ្ឋ ការផ្តល់តម្លៃ និងធ្វើឲ្យលេចចេញជារូបរាងនូវអំណាច
របស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់នៃវាសនានៃប្រទេសជាតិ ។

(ចំពោះសង្គម និងរដ្ឋ តើបានរៀបចំគោលនយោបាយ វិធានការណ៏ ធ្វើសកម្មភាព
ជាភ្លៀងរលឹម និងម៉ត់ចត់អ្វីខ្លះដើម្បីធានាសមាជិកសង្គមជួបប្រទះ និងទទួលបាន
រឿងល្អៗ? តើមានគោលនយោបាយ វិធានការណ៏ ធ្វើសកម្មភាពច្បាស់លាស់ដើម្បី
តម្រង (Filter) តម្រែតម្រង់ អូសទាញ និងទប់ស្កាប់ផលអវិជ្ជមាន ឬការខាតបង់
ដល់សមាជិកសង្គម គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិអ្វីខ្លះ?

សូមពិចារណាពី:
- Parental Control
- Law on Alcohol, Cigarettes and Club for youth under 18 at least
- ជ្រើសរើសផ្លូវ និងគន្លងដែលបញ្រ្ជាប និងបណ្តុះទម្លាប់អាន ស្វ័យសិក្សា ស្រាវ
ជ្រាវក៏ដូចការទទួលពត៌មានច្រើន ត្រឹមត្រូវ និងមានតុល្យភាព ហើយក៏ដូច
ជាប្រើប្រាស់ជាអតិបរមានូវស្មារតីទទួលខុសត្រូវ ការគោរពច្បាប់ និងសតិ
សម្បជញ្ញ: ។
- ការអប់រំផ្សព្វផ្សាយ
(តើប្រព័ន្ធផ្សព្វផ្សាយមានប្រត្តិបត្តិតាមគោលការណ៏:

តើរឿង”ត្រឹមត្រូវ”អ្វីដែលចង់ឲ្យប្រជាពលរដ្ឋបង្កើនការយល់ដឹង និង
ចូលរួមអនុវត្ត? តើ “ទម្លាប់ ទំនោរអ្វីដែលបង្កគ្រោះថ្នាក់ បង្ករការ
ខាតបង់ដល់គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ” ដែលការផ្សព្វផ្សាយ
ការអប់រំ និងការអនុវត្តច្បាប់ចង់ឲ្យប្រជាពលរដ្ឋយល់ដឹង និងជៀស
វាង? តើទម្លាប់ ទំនោរអ្វីខ្លះដែលមានបង្កើនផលចំណេញ ផល
ប្រយោជន៏រួមសាធារណ:ដែលប្រជាពលរដ្ឋកាន់តែច្រើនកាន់តែ
ដឹង កាន់តែចូលរួមធ្វើ ឬថែរក្សា កាន់តែចំណេញដល់សង្គមជាតិ? ។ល។)

រដ្ឋ

តាមការចេះដឹងដ៏តិចតួចស្តួចស្តើង ខ្ញុំយល់ថារដ្ឋាភិបាលគឺចាត់ទុកជាអាណាព្យាបាល
ឬឪពុក ម្តាយរបស់ប្រជាពលរដ្ឋ ។ ដូចចង់ឲ្យបុត្រ ធីតាខ្លួនឯងល្អប៉ុណ្ណា គេត្រូវរៀបចំ
គិតគូរ តម្រែតម្រង់ គាំទ្រ ឧបត្ថម និងផ្តល់ឪកាសឲ្យប្រជាពលរដ្ឋ និងសមាជិកសង្គម
ដូចគ្នា ។

កាតព្វកិច្ចជាមូលដ្ឋានគ្រឹះចាំបាច់ដែលត្រូវបំពេញ និងអំណាចដែលត្រូវប្រើប្រាស់គឺដើម្បី
ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវខ្ពស់ ។

រឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវខ្ពស់ = អភិបាលកិច្ចល្អ ការបើកចំហរការចូលរួម ភាព
ស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព

អភិបាលកិច្ចល្អ ការបើកចំហរការចូលរួម ភាពស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព
= រឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវខ្ពស់

កីឡា

អនុញ្ញាតិឲ្យខ្ញុំនិយាយពីកីឡាបាល់ទាត់ World Cupដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។ ខ្ញុំនឹងនិយាយ
យោងតាមបទពិសោធន៏លេងអុក និងជាអ្នកចូលចិត្តកីឡាម្នាក់ (មិនមែនជាអ្នកជំនាញទេ ហើយក៏មិនជំរុញល្បែងលេងភ្នាល់ដែរ) ។

BrAzil នឹងលេងប្រព័ន្ធ 4-3-3គឺជាប្រព័ន្ធមានទំនុកចិត្តខ្ពស់លើការវ៉ៃលុក ។ គេអាចយល់បាន និងជឿជាក់លើសមត្ថភាពលេងរបស់កីឡាករ BrAzilដែលមាន ក)សមត្ថភាពគ្រប់គ្រងបាល់ ខ)សមត្ថភាពវ៉ៃលុក
គ)សមត្ថភាពការពារ ឃ)សមត្ថភាពបត់បែនតាមកាល:ទេស: ។ គេក៏មានក្តីមន្ទិលតិចតួចចំពោះសមត្ថភាព
កីឡាការ BrAzilម្នាក់ៗលើ: ១)កម្លាំងកាយ ២)សមត្ថភាព និងបទពិសោធន៏លេង ៣)ការយល់ចិត្តគ្នា (mind reader)
ការយល់កាល:ទេស: និងជួយគ្នាចុះមកទប់ទល់ជាដើម (Flexible & Problem-solving Mind) ។

មិនប្រាកដថាលេងប្រព័ន្ធ 4-3-3គឺឈ្នះហើយសំកុកចាំតែវ៉ៃលុកទេ តែជាប្រព័ន្ធមានប្រសិទ្ធិភាព និងភាពបន់បែនខ្ពស់ទាំងវ៉ៃលុក និងការពារ ។ ប្រហែល BrAzilនឹងគ្របគ្រងបាល់បានច្រើន និងវ៉ៃលុកច្រើន នោះធ្វើឲ្យ Croatiaហត់ទាំងកម្លាំងកាយ និងសតិអារម្មណ៏ ។ តែកុំភ្លេចថាបើBrAzilពូកែវ៉ៃលុក Croatiaអាចពូកែទប់ទល់ និងអាចវ៉ៃឆ្មក់យកគ្រាប់បានបើBrAzilចន្លោះប្រហោង ឬCroatiaអាចឆ្មក់រកគ្រាប់បាន ។

ហើយរឿងមួយទៀតដែលគួរពិចារណាដែរបើក្រុមទាំងពីរមានកីឡាករ មានសមត្ថភាពលេងលំដាប់អន្តរជាតិដូចគ្នា
(គេហៅថា The best of the best) អញ្ចឹងត្រូវមើលលើភាគរយនៃការគ្រប់គ្រងបាល់ ប្រសិទ្ធិភាពនៃការវ៉ៃលុក
ការការពារ ឬត្រូវមើលថាតើក្រុមមួយៗនឹងទាញផលចំណេញពីចន្លោះប្រហោង និងការធ្វេសប្រហែសពីគ្នាយ៉ាងដូចម្តេច? តើដូចក្បួនអុកខ្មែរយ៉ាងដូចម្តេច?

គឺត្រូវយល់ប្រព័ន្ធលេងទាំងអស់ មិនប្រកាន់ថាត្រូវតែបើកការវ៉ៃលុក មិនចាំតែការពារគឺមានប្រសិទ្ធិភាព និងបត់
បែនបានខ្ពស់ទាំងវ៉ៃលុក និងការពារ ។ គឺយល់ពីកាល:ទេស: គិតគ្រប់គ្រាប់ទាំងអស់សំខាន់ដូចគ្នា និងគ្រប់គ្រាប់
ទាំងអស់មានសមត្ថភាព និងទំណួលខុសត្រូវខ្ពស់ដូចៗគ្នា ។ អ្នកលេងអុកពូកែត្រូវតែយល់ប្រព័ន្ធលេងច្រើន
អាចបត់បែនយុទ្ធសាស្រ្ត ជាអ្នកយល់ចិត្តដៃគូលេង (Mind Reader) ជាអ្នកមានចំណង់ដោះស្រាយបញ្ហា
(Problem-Solving Mind) និងជាអ្នកចូលចិត្តគិត (Acute Thinker) ។ ហើយដូចគ្នាចំពោះកីឡាករបាល់ទាត់
អ្នកលេងអុកត្រូវការការបំប៉នចំណីអាហារ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ការហ្វឹកហាត់បច្ចេកទេស កម្លាំង និង
ផ្លូវចិត្ត និងការបង្ហាត់បង្ហាញ និងទទួលបទពិសោធន៏ពីអ្នកខ្លាំង ។ ហើយវិន័យសំខាន់ដូចគ្នានឹងរបបអាហារ
ការថែបំប៉នសុខភាព និងកម្មវិធីហ្វឹកហាត់!

សូមរីករាយនឹងទស្សនាការបាល់ទាត់ World Cup និងលេងអុកខ្មែរយើង ។