Thursday, September 4, 2014

តើនាំទៅណា? ធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? ប្រសិទ្ធិភាព? ទំណួលខុសត្រូវ? សុច្ចរិតភាព និងការបើកចំហរ?

តើនាំទៅណា? ធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? ប្រសិទ្ធិភាព? ទំណួលខុសត្រូវ? សុច្ចរិតភាព និងការបើកចំហរ?

Not Taking Side.
នៅក្នុងនយោបាយស៊ីងហ្គាពួរនៅពេលគេលើកបញ្ហាពីការអប់រំ
ពីប្រព័ន្ធអប់រំ គេលើកពីចំណុច ពីជម្រើសផ្សេងដែលគេជឿថាអាចធ្វើឲ្យស្តង់ដារ
និងគុណភាពអប់រំកាន់តែប្រសើរ ។ ត្រូវលើកពីចំណុចជាក់លាក់ ពីជម្រើសផ្សេង
អ្វី ឬគោលនយោបាយទាក់ទងនឹងប្រព័ន្ធអប់រំដែលអាចធ្វើឲ្យកាន់តែប្រសើរនូវ
គុណភាពប្រព័ន្ធអប់រំ ។
http://therealsingapore.com/content/sdp-reason-why-singaporeans-are-losing-trust-pap
(Read our paper Educating for Creativity and Equality: An Agenda for Transformation)


ពាក្យខាងក្រោមបានលើកឡើងនៅក្នុងឆាកនយោបាយ ដោយពិពណ៌នា
ពីអ្នកនយោបាយទាំងក្នុងប្រវត្តិសាស្រ្ត និងពេលបច្ចុប្បន្ន:
"ដំរីជល់គ្នា ស្លាប់តែស្រម៉ោចសង្អារ ។"

"ប្រជាពលរដ្ឋទុកដូចជាស្លឹកចេក ឬក្របីចម្លងភក់សម្រាប់អ្នកនយោបាយប្រើ
ដើម្បីឡើងទៅកាន់អំណាច ។"

"ប្រជាពលរដ្ឋរងគ្រោះជាងគេ តែទទួលផលប្រយោជន៏តិច និងក្រោយគេ ។"

។ល។
តើវាល្អប្រសើរប៉ុណ្ណានៅពេលប្រជាពលរដ្ឋចាប់មេដឹកនាំ និងអ្នកនយោបាយ
ឲ្យមានសេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ចំពោះការសន្យា
និងគោលនយោបាយដែលបានបញ្ចេញ និងលើកឡើង? ហើយពិតជាចាំបាច់សម្រាប់ការបើកចំហរ
តាមរយះបណ្តាញពត៌មាន វិបសាយ និងឧបករណ៏បច្ចេកវិទ្យាផ្សេងៗដែលប្រជាពលរដ្ឋ
អាចទទួលពត៌មានគ្រប់ជ្រុងជ្រោយដើម្បីតាមដាន និងត្រួតពិនិត្យ និងចូលរួមដោយការទទួល
ខុសត្រូវនៅក្នុងឆាកនយោបាយ និងការអភិវឌ្ឃន៏ផ្សេងៗ ។

ឧទហរណ៏ជាក់ស្តែងគឺ:
អាចគ្រប់ក្រសួងមានផេកនៅFacebook ឬវិបសាយផ្លូវការ ។ គណបក្សប្រឆាំងអាច
ធ្វើដូចគ្នាមានដូចជាសម្រាប់អប់រំ ហិរញ្ញវត្ថុ សង្គមកិច្ច ខាងបញ្ហាសង្គម ខាងបញ្ហាយុវវ័យ
ខាងបញ្ហា និងការប្រឈមសម្រាប់ស្រ្តី ខាងជំនាញផ្សេងៗដែលគាំទ្រ តម្រែតម្រង់
គាំពារ ឬអាចបកស្រាយបំពេញបន្ថែម និងស្នើរចំណុចលម្អិត បកស្រាយគោល
នយោបាយផ្សេងៗ ។ អង្គការសង្គមស៊ីវិលក៏អាចធ្វើបានដូចគ្នា ។ ដូចនេះប្រជា
ពលរដ្ឋមានប្រភពពត៌មានច្រើន អាចរកការបកស្រាយបានល្អិតល្អន់ និងអាច
ចូលរួមប្រកបដោយពត៌មានគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ ។

ផលប្រយោជន៏ផ្សេងទៀតគឺមានអត្ថបទស្វែងយល់ច្រើន ហើយកាន់តែមាន
ប្រយោជន៏សម្រាប់អ្នកនៅជនបទ និងអ្នកនៅគ្រប់ទីកន្លែង ។ ប្រជាពលរដ្ឋអាច
តាមដានពីសុច្ចរិតភាព ពីភាពត្រឹមត្រូវ ពីប្រសិទ្ធិភាព និងទំណួលខុសត្រូវ និង
អាចចូលរួមជាចំណែកដោះស្រាយបញ្ហា និងដើម្បីផលប្រយោជន៏រួម ផលប្រយោជន៏
វែងឆ្ងាយ និងផលប្រយោជន៏វិជ្ជមាន ។

តើអ្នកយល់យ៉ាងណាដែរ?

ខុសគ្នា

វាដូចជាប្រទេសក្នុងពិភពជឿនលឿនគេប្រកាន់ទស្សន:ថាជីវិតនឹង
មិនល្អឥតខ្ចោះ ដូច្នេះហើយគេបង្កើត គេរៀបចំ និងធ្វើឲ្យកាន់តែល្អ
ប្រសើរនូវបទដ្ឋាន ប្រព័ន្ធតម្រែតម្រង់ គាំពារ និងលើកទឹកចិត្ត ។ល។
តាំងពីខ្យល់ដកដង្ហើម ជីវជាតិនៅក្នុងចំណីអាហារ បរិស្ថាននៅសាលា
ការមិនអនុវត្តន៏ខុសស្តង់ដារដូចជាសម្លុត និងវ៉ៃក្នុងការប្រៀនប្រដៅ
កូននៅផ្ទះ (ខ្លាចក្មេងចម្លងហិង្សា ខ្លាចក្មេងយល់ថាការប្រើអំពើ
ហិង្សាជារឿងធម្មតា ខ្លាចប្រជាពលរដ្ឋយល់ថាអំពើហិង្សាជាយន្តការ
ដោះស្រាយបញ្ហា ជារឿងធម្មតា ។ ហេតុនេះគេត្រូវការច្បាប់រឹងម៉ាំ
ច្បាប់មានបទដ្ឋាន សមភាពចំពោះមុខច្បាប់ ច្បាប់តឹងរ៉ឹង!) ។ល។

បន្ថែមលើនេះមានប្រព័ន្ធសុវត្ថិភាពសង្គម កម្មវិធី និងមជ្ឈមណ្ឌលស្តារ
កាយសម្បទា ការងារសហគមន៏ កម្មវិធី និងមជ្ឈមណ្ឌលគ្រប់គ្រងកំហឹង
សេវារប្រឹក្សាចិត្តសាស្រ្ត ការជួបប្រជុំ អាណាព្យាបាល-កូនសិស្ស-
សាលា ។ល។ ជារួមមានបទដ្ឋាន មានសេចក្តីណែនាំច្បាស់លាស់
ការអនុវត្តន៏ច្បាប់តឹងរ៉ឹង តែប្រជាពលរដ្ឋមិនរស់នៅតែតាមយថាកម្ម
មិនប្រឈមនឹងហានិភ័យខ្ពស់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ!

ផ្ទុយទៅវិញ វាដូចជាជីវិតនៅក្នុងប្រទេសកំពុងអភិវឌ្ឃន៏ប្រឈមនឹង ហានិភ័យខ្ពស់
និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ចំណុចមួយដែលអាចពន្យល់គឺមិនមានបទដ្ឋាន មិនមាន
សេចក្តីណែនាំលម្អិត មិនមានប្លង់មេ មិនមានយន្តការ និងប្រព័ន្ធ
តាមដាន និងត្រួតពិនិត្យសុច្ចរិតភាព គុណភាព និងប្រសិទ្ធិភាព ។
វាដូចជាប្រជាជនរស់តាមយថាកម្ម ឧទារ.ក)ការធ្វើស្រែប្រវាស់មេឃ
នៅពេលគេអាចធ្វើនយោបាយទឹក ការសាងសង់ទំនប់ ប្រឡាយ
ខ) ការធ្វើការជាកម្មករសំណង់ដោយគ្មានឧបករណ៏ការពារដូចជា
ស្រាមដៃ មួកសុវត្ថិភាពសម្រាប់សំណង់ ស្បែកជើងកវែង វ៉ែនតា
គ) ការធ្វើចរាចរណ៏ដោយមិនពាក់មួកសុវត្ថិភាព ឃ) ការផ្សាយពាណិជ្ជ
កម្មគ្រឿងស្រវឹង ការមិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បារី និង
ក្លឹប ភាពចន្លោះប្រហោងនៃការចេញបណ្ណបើកបរ និងការអនុវត្តន៏ច្បាប់
ចរាចរណ៏ (តើអ្នកណាអាចពន្យល់បកស្រាយពីវត្តមានការផ្សាយពា
ណិជ្ជកម្ម ហាងផឹកស៊ី និងក្លឹបនៅពេលសង្គមមួយមានយុវវ័យក្នុង
ភាគរយខ្ពស់ និងគ្រោះថ្នាក់ចរាចរណ៏សម្លាប់មនុស្សជាមធ្យម០៦នាក់
ក្នុងមួយថ្ងៃដោយមិនរាប់អ្នករបួសស្រាល និងធ្ងន់ដែលជាបន្ទុកដល់គ្រួសារ
សេដ្ឋកិច្ច កម្លាំងការងារ និងសង្គមជាតិ?????) ។ល។

វាដូចជាគេអាចនិយាយពាក្យផ្អែម ពាក្យលួង តែវាហាក់ដូចជាពួកគេ
មានគំនិតតិចតួច ឬសឹងមិនមានថាតើត្រូវធ្វើអ្វី និងធ្វើយ៉ាងដូចម្តេច
ដើម្បីឲ្យលេចចេញជារូបរាងនូវ "ជិវិតដែលល្អឥតខ្ចោះសម្រាប់សង្គម
ជាតិនៅក្នុងភាគរយខ្ពស់មួយបាន ។" វាដូចជាប្រទេសក្នុងពិភពជឿន
លឿនដែលប្រកាន់ទស្សន:ថាជីវិតនឹងមិនល្អឥតខ្ចោះ ដូច្នេះមាន
ប្រព័ន្ធតម្រែតម្រង់ គាំពារ និងលើកទឹកចិត្ត និងពិតជាមិនអាចមើល
រម្លងបានគឺ "មានបទដ្ឋាន មានសេចក្តីណែនាំលម្អិត មានប្រព័ន្ធ
តាមដាន និងត្រួតពិនិត្យ" បន្ថែមលើការបើកចំហរតាមប្រព័ន្ធផ្សព្វ
ផ្សាយ យន្តការតម្លាភាព សុច្ចរិតភាព វិជ្ជាជីវ: និងទំណួលខុសត្រូវ
ខ្ពស់ ។ គេអាចឆ្លើយយ៉ាងងាយស្រួល និងប្រកបដោយការទទួល
ខុសត្រូវលើសំណួរ ក)តើទៅណា? ខ) ធ្វើអ្វី? គ) ធ្វើយ៉ាងដូចម្តេច?
ប្លង់មេសម្រាប់១០ទៅ១៥ឆ្នាំខាងមុខ ឬទស្សន:វិស័យអ្វី? ធ្វើយ៉ាង
ដូចម្តេច? ប្រសិទ្ធិភាព? ទំណួលខុសត្រូវ?

វាដូចជានៅពេលមិនមានស្តង់ដារ មិនមានប្លង់មេ មិនមានសេចក្តី
ណែនាំលម្អិត គុណភាព ប្រសិទ្ធិភាព និងទំណួលខុសត្រូវគឺពិបាក
បកស្រាយ និងតាមដាន ។ ហើយបើគេសិក្សាពីវដ្តវិលជុំនៃបញ្ហា
នៃឬសគល់បញ្ហាគឺច្រើនតែឃើញបញ្ហាដដែលៗ ហើយបញ្ហាកាន់
តែយ៉ាប់ដូចជាជម្លោះហែកហួរ អំពើហិង្សា រហូតដល់សង្គ្រាម
ស៊ីវិល និងអំពើប្រល័យពូជសាសន៏ ។ វាបង្ហាញយ៉ាងច្បាស់ថា
ការសន្ទនាដោយបើកចំហរ ដោយទំណួលខុសត្រូវខ្ពស់ និងយន្តការ
ចូលរួម និងតាមដាន និងគ្រប់គ្រងគុណភាព ប្រសិទ្ធិភាពមិនមាន
តម្លៃថ្លៃដូចចំណាយទិញគ្រឿងអាវុធ និងរហូតដល់ការបំផ្លិចបំផ្លាញ
ដោយការវ៉ាយប្រយុទ្ធគ្នា និងមិនចំណាយអាយុជីវិតប្រជាជនទេ ។
វាប្រកដណាស់ធនធានមនុស្ស (សង់ស្ពាន សង់MRT សង់Sky Train
គុណភាពសេវាសុខភាពល្អប្រសើរ ហ្វឹកហ្វឺនធនធានមនុស្សបន្ថែមមិន
ចាំបាច់អ្នកណាចុះមកពីលើមេឃទេ តែត្រូវការធនធានមនុស្ស និងរូបមន្ត!)
ចំណេះដឹងបច្ចេកវិទ្យា សុច្ចរិតភាព និងទំណួលខុសត្រូវខ្ពស់អាចធ្វើឲ្យសម្រេចបាននូវស្តង់ដារ
នូវគុណភាព និងប្រសិទ្ធិភាពការងារបាន ។

ហើយប្រាកដណាស់ គេត្រូវការច្បាប់រឹងម៉ាំ ច្បាប់មានបទដ្ឋាន សមភាពចំពោះមុខច្បាប់
ច្បាប់តឹងរ៉ឹងដើម្បីឲ្យប្រជាជាតិមួយកាន់តែរឹងម៉ាំ!

ការកសាងអភិវឌ្ឃន៏សំខាន់លើធនធានមនុស្ស និងរូបមន្ត (ដាំបន្លែលើទឹក MRT, Bullet-Train, Sky Train..)


មានផលប្រយោជន៏សម្រាប់ការអភិវឌ្ឍន៏វិជ្ជមាន ប្រកបដោយការទទួលខុសត្រូវ និងចីរភាព ។

ក) ប្លង់មេ មានស្តង់ដារ មានសេចក្តីណែនាំលម្អិត

ខ) ធនធានមនុស្ស ការប្រើប្រាស់ធនធានមនុស្សបានត្រឹមត្រូវ

គ) មានបទដ្ឋាន និងក្រមសីលធម៌លើភាពស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់


ឃ) មានយន្តការ និងវិធានការតាមដាន និងត្រួតពិនិត្យគុណភាព និងប្រសិទ្ធិភាព

ង) ការពិភាក្សាបើកចំហរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់

ច) មានយន្តការ និងPlatform បើកចំហរ និងសម្រាប់ចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ

ឧទាហរណ៏: ផ្លូវត្រូវមានប្រព័ន្ធលូ គិតពីបង្គោលភ្លើង ចិញ្ចើមផ្លូវ គំនូសសម្រាប់អ្នកថ្មើរជើងឆ្លងផ្លូវ
គំនូសសម្រាប់ឡាន ម៉ូតូ និងកង់ជាដើម ។


តើអ្នករកនឹកឃើញឧទាហរណ៏អ្វីផ្សេងទៀតដែរឬទេ? តើមានចំណុចអ្វីដែលអ្នកចង់បន្ថែម?

ជម្រើសរបស់អ្នក ការសម្រេចិត្តរបស់អ្នកមានផលប៉ះពាល់ដល់អ្នកផង សហគមន៏ផង និងសង្គមជាតិផង!

http://www.motherjones.com/politics/2014/09/bill-melinda-gates-foundation-common-core

កុំវិលវល់ៗក្នុងអន្លង់ ក្នុងវដ្ត: លើកតម្កើងបុគ្គលនិយម អួតអាង ជៀសវាង
ច្រឡោងខាម ញៀនតែហែកហួរគ្នា ចេះតែឈ្លោះកាប់ចាក់គ្នានោះ ។

ស្វែងរកគំនិត កម្មវិធីកាន់តែល្អ រកមើលគំនិត ការអនុវត្តន៏ដែលធ្វើឲ្យ
ស្តង់ដារកាន់តែប្រសើរ ដោយការទទួលខុសត្រូវ ដោយសេចក្តីស្មោះត្រង់
មានប្រយោជន៏សម្រាប់ខ្លួនឯងផង សហគមន៏ និងសង្គមជាតិ ។ កុំញៀន
កុំយកចិត្តពុល ហើយវិលវល់ៗតែ "មាន់គកដូចមាន់ចែ" នោះ ។ គាំទ្រ
មេដឹកនាំ អ្នកនយោបាយ និងបុគ្គលសាធារណ:ដូចលោក Bill Gates អ្នក
ឧកញ៉ាផ្សេងៗ គាំទ្រអ្នកបើកទូលាយ ប្រឹងពន្យល់បកស្រាយ លើកគំនិត
លើកការផ្តួចផ្តើម ឧទាហរណ៏http://www.gatesnotes.com/Education/Breakthrough-Tools-for-Teachers?WT.mc_id=08_21_2014_EdTech1_fb&WT.tsrc=Facebook , លើកកម្មវិធីនយោបាយ
ប្រកបដោយសុច្ចរិតភាព ទំណួលខុសត្រូវ និងការវិនិយោគសម្រាប់ការលូតលាស់ជាវិជ្ជមានក្នុង
រយះពេលវែងឆ្ងាយ ។ ស្វែងរកពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ចូលរួម
តាមដានដោយការទទួលខុសត្រូវ ។

កុំញៀនកុំអូសទាញដោយសាតែពត៌មានសម្អប់ ពត៌មានបញ្ឆេះកំហឹង
ហើយពេលទំនេរពីហ្នឹងមើលរូបស្រាត ឬកុនអាសអាភាសនោះ ។ ហើយ
កុំវិលវល់ៗយកចិត្តបំពុល ចិត្តកំហឹងមិនទទួលខុសត្រូវ ហើយតាំងថា
"មាន់គកដូចមាន់ចែនោះ" ។

សួរថាតើយើងបានចូលរួមដោះស្រាយមានការទទួលខុសត្រូវប៉ុណ្ណា
ហើយ? តាមដានប្រសិទ្ធិភាព ទាមទារការបើកចំហរ និងទំណួលខុសត្រូវ
នៃអ្នកយើងគាំទ្រ អ្នកដែលយើងផ្តល់ការទុកចិត្តប៉ុណ្ណា?

សំណួរងាយៗក្នុងការចាប់ផ្តើមមានដូចជា : តើទៅណា? ធ្វើអ្វី? ធ្វើយ៉ាង
ដូចម្តេច? ប្រសិទ្ធិភាព? អ្នកទទួលខុសត្រូវ? ប្លង់មេទៅមុខប៉ុន្មានឆ្នាំ?
ប្រសិទ្ធិភាព និងការទទួលខុសត្រូវយោងតាមសេចក្តីណែនាំលម្អិត? ផល
ប្រយោជន៏រួម ផលប្រយោជន៏វែងឆ្ងាយយ៉ាងដូចម្តេច? ការធានាការ
លូតលាស់ដោយវិជ្ជមាន និងប្រកបដោយសុខុមាលភាពយ៉ាងដូចម្តេច?
សម្រាប់មនុស្ស និងប្រជាពលរដ្ឋប៉ុន្មានភាគរយ? ។ល។

ឲ្យតែបានប៉ុណ្ណឹងគ្មានអ្នកណាអាចបោក អាចប្រើធ្វើជាស្លឹកចេក ជាក្របី
ចម្លងភក់ទៀតទេ! ជម្រើសរបស់អ្នក ការសម្រេចិត្តរបស់អ្នកមានផល
ប៉ះពាល់ដល់អ្នកផង សហគមន៏ផង និងសង្គមជាតិផង!





Thursday, July 31, 2014

មាន សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ ខ្ពស់តែប៉ុណ្ណោះ!

ទ្រាំលេបក្នុងមាត់ ក្នុងទ្រូងយូរហើយ! ត្រូវតែខ្ជាក់នៅពេលនេះ!
ដល់ពេល (វេលាទុំជោរ)ដែលប្រជាពលរដ្ឋប្រាប់ទៅអ្នកនយោបាយ អ្នក
ដឹកនាំថា:

-ពួកគេត្រូវតែស្មោះត្រង់ មានវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់
ចំពោះវាចារ ចិត្តគំនិត និងការប្រត្តិបត្តិចំពោះកិច្ចការ និងកាតព្វកិច្ច
របស់ពួកគេ ។ គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!

-រដ្ឋាភិបាលគឺចាត់ទុកជាអាណាព្យាបាល ឬឪពុក ម្តាយរបស់ប្រជាពលរដ្ឋ ។ ដូចចង់ឲ្យបុត្រ ធីតាខ្លួនឯងល្អប៉ុណ្ណា គេត្រូវរៀបចំគិតគូរ តម្រែតម្រង់ គាំទ្រ ឧបត្ថម និងផ្តល់ឪកាសឲ្យប្រជាពលរដ្ឋ និងសមាជិកសង្គមដូចគ្នា ។

-ខ្សែ ត្រកូល បក្ខពួកនិយមគឺជាជម្ងឺមហារីក ជាប្រភពជម្ងឺដ៏មហន្តរាយ
សម្រាប់សង្គមជាតិ និងប្រទេសជាតិ ។ រាប់តាំងពីទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី វប្បធម៌ប៉ែងជើងចង់គៀប ចង់ជាន់ពន្លិចដោយ
សាខុសខ្សែ ខុសបក្ខពួក វប្បធម៌ក្តិចត្រួយ វប្បធម៌អាងខ្នង វប្បធម៌
រំលោភអំណាច វប្បធម៌មិនទទួលខុសត្រូវ ។ល។ ធនធានមនុស្សប្រើប្រាស់
មិនបានត្រឹមត្រូវ ធនធានមនុស្សខ្លះលែងដឹងខុសដឹងត្រូវ ទទួលបាយ
ទទួលផលប្រយោជន៏ខាងណាចេះតែលូនក្រាប ចេះតែធ្វើគធ្វើថ្លង់មិន
ប្រើប្រាស់ជំនាញវិជ្ជាជីវ: មិនប្រើប្រាស់មនសិការ ការទទួលខុសត្រូវ
ធ្វើឲ្យសេវាររខេករខាក សីលធម៌សង្គមធ្លាក់ចុះ តើមិនដោយសារ
ខ្សែ ត្រកូល បក្ខពួកនិយមទេឬ? ត្រូវមានបទដ្ឋាន ច្បាប់វិន័យ សេចក្តី
ណែនាំលម្អិត គោរពទាំងអស់គ្នា នៅក្រោមដំបូលច្បាប់តែមួយ មាន
យន្តការត្រូតពិនិត្យ មានសេចក្តីលម្អិតពីគោលដៅ ពីសកម្មភាព
ពីរបៀបធ្វើ មានការទទួលខុសត្រូវខ្ពស់ មានការពន្យល់ និងបង្ហាញ
ពីប្រសិទ្ធិភាពនៃដំណាក់កាលនីមួយៗ មានអ្នកទទួលខុសត្រូវច្បាស់លាស់
។ល។ ប្រទេសនេះជារបស់ប្រជាជនកម្ពុជាគ្រប់រូប ពួកគេមានចំណែក និងការទទួលខុសត្រូវដូចគ្នា ។
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!

-ប្រជាពលរដ្ឋមើលដល់បាល់Premier League មើលបាល់World Cup
ហើយ ត្រឹមទាត់បាល់នៅស្តាតបើចង់ឲ្យគេគាំទ្រ គេគាំទ្រតែពង្រឹង
គុណភាពការលេង ដណ្តើមពានរង្វាន់លើឆាកអន្តរជាតិអីផង ។

-គេមើលដល់កុនHollywoodហើយ ហើយបើសាច់រឿងចេញមកពីដើម
គេដឹងដល់បញ្ចប់ហើយជារឿងគួរឲ្យធុញមិនចង់ទស្សនា និងគ្មាន
គុណភាព សមត្ថភាព ។
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!

-បើអ្នកណាចូលចិត្តអួត មើលគេមើលឯងផង ។ មើលត្រឹមថៃ ម៉ាឡេស៊ី
មិនបាច់ដល់ស៊ីងហ្គាពួរ អឺរ៉ុប ឬសហរដ្ឋអាមេរិកទេ ។ មើលគេច្បាស់
លាស់ ម៉ត់ចត់ ទទួលខុសត្រូវខ្ពស់គេទៅដល់ណា?
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!

-មិនគាំទ្របុគ្គលទេ តែគាំទ្រគំនិត ការប្រត្តិបត្តិ និងការទទួលខុសត្រូវ ។ ខុសថាខុស ត្រូវថាត្រូវ ។ បើមិនគាំទ្ររឿងត្រឹមត្រូវ រឿងមានប្រយោជន៏
រួម ប្រយោជន៏វែងឆ្ងាយ មានតែគាំទ្ររឿងផ្ទុយពីហ្នឹង ។ កុំគិតថាឆ្លាត
ចាត់ទុកប្រជាពលរដ្ឋជាត្រី ជាស្លឹកចេក ឬក្របីចម្លងភក់ ។ ផលប្រយោជន៏
យសសក្តិ ប្រាក់ខែ និងអំណាចគឺប្រជាពលរដ្ឋផ្តល់ឲ្យ ដូច្នេះតើអ្នកណាមាន
សំណាងដោយសាអ្នកណា? អ្នកណាមិនផ្តល់ឪកាសឲ្យអ្នកណា?

តើអ្នកចង់បន្ថែមអ្វីទៀតទេ? តើអ្នកគិតយ៉ាងណាដែរ?

Monday, June 30, 2014

ការបើកចំហរ និងយន្តការសម្រាប់ការចូលរួមពីគ្រប់ភាគីជាយុទ្ធសាស្រ្តសន្តិវិធី និងអហិង្សា និងធានាផលប្រយោជន៏ទូលំទូលាយសម្រាប់សង្គមជាតិ

យ៉ាងតិច៧០ ទៅ៨០ភាគរយ បុគ្គលនឹងគិតពីផលប្រយោជន៏ខ្លួនឯងមុន ជាបុគ្គលនិយម
និងអត្មានិយម ។ ហេតុនេះទើបគេនិយាយពីការគ្រប់គ្រងឋាមពលអវិជ្ជមាន ផ្ទុយទៅវិញ
ជម្រុញ លើកទឹកចិត្ត និងគាំពារឋាមពលវិជ្ជមានសម្រាប់ផលប្រយោជន៏រួម ពីព្រោះ
បើមិនត្រួតពិនិត្យ គ្រប់គ្រង បុគ្គលនឹងគិតពីខ្លួនឯងមុន ។ ភាពស្មោះត្រង់ ប្រសិទ្ធិភាព
ការងារ និងជំនឿចិត្ត "គឺគិតលើរឿងមួយៗដាច់ដោយឡែក" ហើយបុគ្គលដែលមានការ
ទទួលខុសត្រូវខ្ពស់គឺមិនចាំបាច់កំហុសជាន់លើកំហុសទេ ឬកំហុសឡើងគរជាគំនរទេ ។
បើខ្ញុំចាំមិនខុសទេ សូម្បីរឿងចរចារករណីប្រាសាទព្រះវិហារខ្មែរ ភាគីថៃដូចដូរអ្នកចរចារ
មិនដឹងប៉ុន្មាន ។ នោះគេដឹងថាចាញ់ខ្មែរ ហើយខាតប្រយោជន៏ប្រជាជាតិគេ!

នៅពេលនេះគេមិនគួរឆ្ងល់ថាហេតុអ្វីអ្នកដឹកនាំ និងមន្រ្តីស៊ីងហ្គារពួរទទួលបានប្រាក់ខែ
ច្រើន ទន្ទឹមនឹងប្រសិទ្ធិភាពការងារខ្ពស់ ការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវ:
ខ្ពស់ ។ នេះជាបទដ្ឋានមួយ ។ គេគោរពបទដ្ឋាន គោរពសេចក្តីណែនាំលម្អិតនៅក្នុងច្បាប់
នៅក្នុងវិន័យ និងមានយន្តការណ៏ត្រួតពិនិត្យគុណភាព និងប្រសិទ្ធិភាពនៃការងារដែល
ឆ្លុះបញ្ចាំងត្រឡប់ទៅគុណភាពនៃការគិត ការរៀបគម្រោង ការអនុវត្តន៏ផែនការ និង
សកម្មភាពគឺម្យ៉ាងដើម្បីបញ្ជៀសពីចំណងអន្ទាក់ "ក្រពះ ឬមនសិការ" ហើយម្យ៉ាងទៀត
ទាំងមេដឹកនាំ និងមន្រ្តីរាជការគឺត្រូវប្រើប្រាស់ភាពស្មោះត្រង់ ទំណួលខុសត្រូវយ៉ាងខ្ជាប់
ខ្ជួន និងជាបទដ្ឋាននៃការគិត សកម្មភាព និងគោលនយោបាយ ។

ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ
ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព
និងគណនេយ្យភាព និងដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ
និងពិតជាមិនអាចខ្វះបានគឺវិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេស
មានការទទួលខុសត្រូវ ។

មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារមាននីតិវិធី
មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏មានApps អាចបញ្រ្ជាប
ពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាមកំហែងដើម្បីសេវារលើស ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ: ។

អ្នកគិតទៅមើលតើយន្តការ និងការអនុវត្តខាងលើគឺអហិង្សា បញ្ជៀសជម្លោះ បញ្ជៀស
ហិង្សាគឺបើអ្នកប្រកបដោយការគិតគូរពិចារណាម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ
ប្រាកដថាជារឿងត្រឹមត្រូវពីព្រោះបានទទួលពត៌មានគ្រប់ជ្រុងជ្រោយ បានគិតដំ
ណោះស្រាយមានតុល្យភាព បានគិតគូរពីផលប៉ះពាល់ពីអ្នករងផលប៉ះពាល់ និងអ្នក
ទទួលផល នោះគ្មានហេតុផលអ្វីដែលរារែកក្នុងពន្យល់ ក្នុងបកស្រាយ ក្នុងការលើក
បង្ហាញឆ្លើយតប ឬបើកចំហរសម្រាប់បង្កើនការយល់ដឹង និងការចូលរួមទេ?
វាត្រឹមត្រូវដែលគ្មានអ្នកណាម្នាក់ចេះសព្វចេះគ្រប់ទេ ។ ហើយអ្នកអាចស្វែងយល់ថា
ហេតុអ្វីទើបគេថា "ធនធានមនុស្សជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃប្រទេស
ជាតិមួយ ជាកម្លាំងម៉ាស៊ីនអភិវឌ្ឃន៏ និងជាកម្លាំងចលករធានាការបន្តភាពលូតលាស់"?

នៅពេលប្រជាពលរដ្ឋត្រូវសកម្ម មានទំណួលខុសត្រូវ និងចូលរួមជាដំណោះស្រាយ
អ្នកតំណាងប្រជាពលរដ្ឋ មេដឹកនាំ អ្នកនយោបាយ និងបុគ្គលសាធារណ:កាន់តែ
ត្រូវមានទំណួលខុសត្រូវខ្ពស់ ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ ត្រូវការទិន្ន័យពីអ្នក
ទទួលផលប៉ះពាល់ និងពីអ្នកទទួលផលប្រយោជន៏ពីគោលនយោបាយ ត្រូវការ
ស្តាប់ និងប្រឹក្សាយោបល់ និងបទពិសោធន៏ពីប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល
ពីវិទ្យាស្ថានឯករាជ្យមានឯកទេសលើមុខជំនាញ ពីក្រុមទីប្រឹក្សា ពីអ្នកឯកទេស ។ល។
ហេតុនេះតែងតែលើកពី: (ទេគ្មានអ្នកណាចេះដឹងទាំងអស់ទេ តែមេដឹកនាំកាន់តែ
ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ និងត្រូវមានទំណួលខុសត្រូវខ្ពស់)
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព

 ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាលអង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ

 គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)

 ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។ សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន និងសង្គមជាតិ ។

(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។ អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិកដែលគាត់សរសេរមិនយល់ស្រប ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin, Minister for Manpower of Singapore (https://www.facebook.com/events
/1384593381829226/)។

ឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរការពន្យល់បកស្រាយទេ ។ សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់” ។




Thursday, June 26, 2014

ត្រូវការរូបមន្តពីរភាគបី

អនុញ្ញាតិឲ្យខ្ញុំនិយាយចូលក្នុងរឿងនយោបាយ:

ល្មមបញ្ឈប់តាំងខ្លួនជាមនុស្សចាស់លួងកូនក្មេងនឹងស្ករគ្រាប់ ឬបញ្ឆោតក្មេងរឿងចុងអំពៅចេះហែលទឹក
អីទៀតទៅ ។ ស្ថានភាពនយោបាយ ការអភិវឌ្ឃន៏ និងអនុវត្តន៏គម្រោងផ្សេងៗទាក់ទងដល់សង្គមជាតិគឺ
ត្រូវការរូបមន្តពីរភាគបី (២/៣) ។ គេសុខចិត្តទៅយឺត ជជែកវែកញែក ជជែកដេញដោល មានការចូលរួមទាំង
ភាគីប្រជាពលរដ្ឋ សង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ និងអ្នកជំនាញផ្សេងៗចូលរួមទាំងអស់គ្នា ដើម្បីតុល្យភាព
នៃដំណោះស្រាយ ដើម្បីអាចទទួលយកបានទីគ្រប់ភាគី (តែត្រូវដឹងថាមិនមែនត្រូវតែបំពេញចិត្ត១០០ ភាគរយ
យកតែចិត្ត យកតែប្រយោជន៏ផ្ទាល់ខ្លួនទេ ។) មានប្រសិទ្ធិភាព មានចីរភាព និងជាពិសេសមានការទទួលខុស
ត្រូវ ។

ជាមតិផ្ទាល់ខ្លួនគឺឈរលើជំហរ និងគោលការណ៏ “ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ”
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ ។ សួរថាបើច្បាស់លាស់ ម៉ត់ចត់ហើយនៅតែមិនច្បាស់ផង ចុះទម្រាំតែមិន
ច្បាស់តើអាចទុកចិត្ត អាចជឿជាក់យ៉ាងដូចម្តេច? ឥឡូវអាចសួរថាតើឲ្យច្បាស់លាស់ ឲ្យម៉ត់ចត់យ៉ាងដូចម្តេច?
ឧទាហរណ៏គេអាចធ្វើបទដ្ឋានមួយ ហើយបទដ្ឋាននោះប្រាកដណាស់គឺឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងគោល
ការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព! បន្ទាប់ពីមានបទដ្ឋានហើយ គេអាចបន្តពិនិត្យលើសេចក្តី
ណែនាំលម្អិត ច្បាប់ វិន័យតែឈរលើគោលការណ៏ខាងលើដើម្បីប្រសិទ្ធិភាព និងសុច្ចរិតភាពនៃការផ្តល់សេវារ ។

សួរថាតើគេត្រូវលើកឡើងពីបញ្ហា ដោះស្រាយបញ្ហា ច្របាច់ផ្សំវិធានការ សកម្មភាព និងគោលនយោបាយដើម្បី
ប្រសិទ្ធិភាពការងារ និងគុណភាពកាន់តែប្រសើរឬទេ? ឬក៏ត្រូវតែរលូនដោយមិនទទួលស្គាល់បញ្ហា ដោយមិន
ដោះស្រាយបញ្ហា? ឧទាហរណ៏តែពីប្រព័ន្ធអប់រំ ។ តើរឿងតម្រូវកូនសិស្សបង់លុយប្រចាំថ្ងៃ ប្រចាំខែ រឿងតម្រូវ
ទិញមេរៀន រឿងដាក់សម្ពាធរៀនគួរសម្រាប់ប្រឡង ហើយទើបតែថ្មីៗមានចំណាត់ការតឹងរ៊ឹងក្នុងរឿងបើកចម្លង
ការសូកប៉ាន់អនុរក្សអីហ្នឹងជារឿងមិនពិតឬ? តើទាំងអស់នេះអាចបង្កើនសមត្ថភាពកូនសិស្ស គុណភាពអប់រំ
ទៅណា? ក្រែងគោលការណ៏ច្បាស់ឥឡូវ “ចេះបានជាប់“ តើក្នុងគោលដៅអ្វីដែរ? មិនដើម្បីច្បាស់លាស់​ ដើម្បី
គុណភាពអប់រំ និងសមត្ថភាពកូនសិស្ស ។ អូហ៏សមាហរណកម្មអាស៊ានដូចមិនដល់ពីរឆ្នាំផងទេ! ហើយអាណិត
គ្នាអ្នកនៅជនបទមិនមានឪកាស និងឧបត្ថមអីនោះដូចជាចំណេះដឹងការសិក្សាទៅមិនលើសថ្នាក់ទី០៩ទេ ។
នេះបើនិយាយពីភាគរយខ្ពស់!

ក្រែងតែមិនច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវ
ដូចជានៅកូរ៉េខាងជើង អគារគេសង់ពីរឆ្នាំតែពន្លឿនត្រឹម០៦ខែ ដូចជាបាក់ស្លាប់មនុស្សបីរយនាក់នោះ ។ នៅ
ចរាចរណ៏ទៀត មើលតែមិនច្បាស់ មិនមានគំនូសអ្នកថ្មើរជើងឆ្លងថ្នល់ មិនមានផ្លូវកង់ ផ្លូវម៉ូតូ ការព្រិតប្រៀន
ចេញបណ្ណបើកបរតឹងរ៉ឹងជាដើម បើប្រៀបធៀបនឹងស៊ីងហ្គាពួរគេច្បាស់លាស់ ម៉ត់ចត់ តឹងរ៉ឹងតែមានប្រសិទ្ធភាព
មានទំណួលខុសត្រូវ និងគោរពគ្រប់ច្បាប់ វិន័យ មើលទៅមើលតើខាងណាឃើញតែស្លាប់ដោយសាគ្រោះថ្នាក់
ចរាចរណ៏មិនលោះថ្ងៃនោះ? តើច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួល
ខុសត្រូវនាំឲ្យគុណភាព ប្រសិទ្ធិភាព​ និងបទដ្ឋានកាន់តែល្អប្រសើរ? ឬមួយណាធ្វើឲ្យបញ្ហាវិលជុំ និងកាន់តែចាក់ស្រេះ?

ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព និង
ដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ និងពិតជាមិនអាចខ្វះបានគឺ
វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេសមានការទទួលខុសត្រូវ ។

មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារ
មាននីតិវិធី មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏
មានApps អាចបញ្រ្ជាបពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាម
កំហែងដើម្បីសេវារលើស ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ:
និងសង្គមជាតិទូលំទូលាយ។

មានរឿងត្រឹមត្រូវជាច្រើនដែលគេធ្វើ ហើយមិនចាំបាច់អ្នកណាចុះពីលើមេឃ មកពីឋានសួគ៌អីទេ ។ សម័យនេះ
ស្អីក៏មានរូបមន្ត ស្អីក៏គេអាចស្រាវជ្រាវរុករកដែរ ឧទាហរណ៏ក្រោមដី បាញ់បង្ហោះប្រព័ន្ធផ្កាយរណប រុករកភព
ថ្មីនៅលើមេឃ អញ្ចឹងឲ្យតែធ្វើរឿងត្រឹមត្រូវ រៀនចេះ និងអាចអនុវត្តន៏រូបមន្តគេរកឃើញហ្នឹងល្អផល្គុនចែត្រពេក
ណាស់ហើយ ។ ហើយឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរ
ការពន្យល់បកស្រាយទេ ។ សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់” ។