Thursday, March 12, 2015

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

បើប្រើប្រាស់ម៉ូតូ និងឡានជាផ្ទាល់ខ្លួនជាឯកជនកាន់តែច្រើន នោះ
ចរាចរណ៍នឹងកាន់តែកកស្ទះ រញ៉េរញ៉ៃ ខ្យល់អាកាសកាន់តែបំពុល
ភាពតប់ប្រម៉ល់ និងគ្រោះថ្នាក់កាន់តែខ្ពស់ជាដើម ។ នោះគេអាចនឹក
ឃើញអត្ថប្រយោជន៍ជាច្រើននៃការជម្រុញ និងការសម្រួលដោយមាន
រៀបចំការធ្វើចរាចរណ៍ដោយដើរថ្មើរជើង ជិះកង់ និងការប្រើប្រាស់
សេវាយានយន្តសាធារណ:ជំនួសដោយការប្រើប្រាស់ឡាន និងម៉ូតូ
ផ្ទាល់ខ្លួន ។ ផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយមាន
សុខភាព សុវត្ថិភាពសាធារណ: បរិស្ថាន និងខ្យល់អាកាសល្អប្រសើរ
កាត់បន្ថយការចំណាយពេលវេលា ចំណេញផ្នែកសេដ្ឋកិច្ច និងមាន
ផលប្រយោជន៍ទូលំទូលាយយ៉ាងពិតប្រាកដសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត ។
មិនមែនផ្លូវកាន់តែស្ទះ កាន់តែរញ៉េរញ៉ៃ កាន់តែតប់ប្រម៉ល់ កាន់តែយឺតយូរ
ចង្អៀតពិបាកធ្វើដំណើរ ឬកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ និងកាន់
តែស្មុគស្មាញ និងចាក់ស្រែះទេ ។ ការរក្សា ការរៀបចំ សម្រួល និងការពង្រីក
គន្លងផ្លូវអ្នកថ្មើរជើង និងជិះកង់ច្បាស់លាស់មានផលវិជ្ជមាន និងផល
ចំណេញទូលំទូលាយដល់មហាជន និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និង
អនាគត!
-http://www.smartgrowthamerica.org/complete-streets/complete-streets-fundamentals#presentation



អាចអានបន្ថែម:

គេនឹងមើលឃើញពីសារ:សំខាន់ជាមូលដ្ឋានគ្រឹះចាំបាច់នៃ:
"ប្លង់មេ ស្តង់ដារ សេចក្តីណែនាំលម្អិត និងការធ្វើការដោយតម្លាភាព
ដោយទំនួលខុសត្រូវខ្ពស់ និងមានការបើកចំហ និងមានការចូលរួម
និងតាមដាន ក្នុងការកសាងផ្លូវថ្នល់ និងទីក្រុង" ។

ឧទាហរណ៍ ក) សូម្បីចំណតយានយន្តត្រូវការ "ប្លង់មេ មានការគិតគូរល្អិតល្អន់
គិតគូរពីការកសាងអគារសម្រាប់ចតយានយន្ត (Parking Mall/Building) ដីសម្រាប់
សាងសង់ និងគោលនយោបាយពីការយកតម្លៃ និងរយ:ពេលចត និងអាចរហូត
ដល់កំណត់លេខ និងថ្ងៃសម្រាប់ការអនុញ្ញាតិយានយន្តលើដងផ្លូវជាដើម ។ ជាក់
ស្តែង គេមិនអាចជប់បានទេ តែគេអាចបើកចំហ ផ្តល់ព័ត៌មាន និងឲ្យមានការ
តាមដាន ។ ហើយបើគេថាច្បាស់លាស់ បានគិតគូរល្អិតល្អន់ នោះមិនបាច់ខ្លាច
មិនបាច់រអារក្នុងការផ្តល់ព័ត៌មាន និងការបើកចំហទេ ។ សំខាន់តើមានតម្លាភាព
មានប្រសិទ្ធិភាព និងមានភាពល្អិតល្អន់ និងច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់
ឬទេ?

ខ)ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង គន្លងផ្លូវកង់ និងម៉ូតូច្បាស់លាស់ និងស្ពានខ្លី
សម្រាប់ឆ្លងថ្នល់ ។ តើគេបានគិតគូរដល់ពេលដែលចរាចរណ៍រញ៉េរញ៉ៃ ពេល
ចរាចរណ៍អាចបង្កហានិភ័យ និងគ្រោះថ្នាក់ ពេលចរាចរណ៍មានកំណើនយានយន្ត
កាន់តែច្រើនដែលបង្កដល់ការកកស្ទះចរាចរណ៍ និងភាពតប់ប្រម៉ល់ និងការ
បំពុលខ្យល់អាកាសឬទេ? តើត្រូវពង្រីកផ្លូវដើម្បីបំពេញតម្រូវការ ឬកាត់បន្ថយ
យានយន្តដែលចរាចរណ៍លើដងផ្លូវ? និងតើហេតុអ្វីទីក្រុងទំនើបៗជុំវិញពិភពលោក
ណែនាំ និងដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណ:? តើហេតុអ្វីប្រទេសរីកចម្រើន
ជាច្រើនគិតគូរសម្រួល និងជម្រុញចរាចរណ៍ដោយថ្មើរជើង និងជិះកង់កាន់តែច្រើន?
Ex. Copenhagen, Paris, Singapore, New York, etc
-https://agenda.weforum.org/2015/02/which-city-has-the-worlds-worst-traffic-jams/?utm_content=buffera85d9&utm_medium=social&utm_source=facebook.com&utm_campaign=buffer

-http://sustainablecitiescollective.com/global-site-plans-grid/1015091/nairobi-kenya-solving-traffic-congestion-increasing-capacity

Monday, March 9, 2015

សិក្សាពីល្បែងចិត្តសាស្រ្តឥតប្រយោជន៍ គ្មានន័យ "តែអាចមានផលអវិជ្ជមាន ផលប៉ះពាល់ធ្ងន់ធ្ងរ"

Group: I LOVE KHMER NATION AND KHMER PEOPLE
https://www.facebook.com/groups/cambodia.khmernation/

Group: យើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
https://www.facebook.com/groups/kh.pride/


មិនមែនPromotion រឿងអាសអាភាសទេ ។ តែនេះគេហៅថា
ល្បែងចិត្តសាស្រ្តឥតប្រយោជន៍ គ្មានន័យ "តែអាចមានផលអវិជ្ជមាន
ផលប៉ះពាល់ធ្ងន់ធ្ងរ" ។ សុទ្ធតែស្រលាញ់ជាតិខ្មែរ និងប្រជាជនខ្មែរ
និងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
តែគិតមើល តើវាមានរូបភាពយ៉ាងណាពីជនជាតិខ្មែរ និងជាតិខ្មែរ
បើសុទ្ធតែរឿងអាសអាភាសនេះ? និយាយថាស្នេហាជាតិ អះអាង
ថាជាតិនិយម តែរឿងនិយាយ តើវាស្របគ្នា វាដើរទន្ទឹមគ្នានឹង
គំនិត ការរៀបចំ​ និងទង្វើឬទេ?

ហើយចង់បានន័យថាម៉េច? ថាអ៊ីនធើណែត ថាFacebook ថាYoutube
ថាបច្ចេកវិទ្យាហ្នឹងវាធ្វើឲ្យអន់ថយ ធ្វើឲ្យក្មេងៗឈ្លក់វង្វេងទៅរកផ្លូវខុស
(នៅរឿងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានដាក់រង្វាន់ ហាងនិងក្លឹប
ដែលមានគោលដៅទាក់ទាញយុវវ័យ នៅពេលមិនមានច្បាប់គ្រប់គ្រង ។ល។)
ថាទាំងអស់នោះមិនល្អ ធ្វើឲ្យខូចសង្គមអីឬ? អនុញ្ញាតិឲ្យខ្ញុំរម្លឹកអញ្ចេះ
ថាស្ថាប័នរដ្ឋសឹងតែទាំងអស់របស់ស៊ីងហ្គាពួរ ព្រមទាំងនាយករដ្ឋមន្រ្តី
គឺឡើងមក និងមានលើFacebook លើYoutube និងមានដល់ក្នុងកម្មវិធីទូរស័ទ្ទ
ដៃទៅហើយ! តើចង់បំភ័ន្ត ធ្វើឲ្យវង្វេងវង្វាន់ ឬបន្លែបន្លប់ទៅណា? ចង់ប្រើជាល្បែងចិត្ត
សាស្រ្តដើម្បីបន្ទុចបង្អាក់ផលប្រយោជន៍ធំទូលាយនៃអ៊ីនធើណែត Facebook
Youtube និងបច្ចេកវិទ្យាឬ? ចង់ឲ្យឯកកោរ ចង់ឲ្យល្ងិតល្ងង់ឬ?
ហើយមើលតែប្រព័ន្ធអប់រំ​ តើមានការយកចិត្តទុកដាក់លើកុំព្យូទ័រ
និងអ៊ីនធើណែត និងមានសេចក្តីណែនាំ និងមេរៀនពី Cyber Wellness
ឬនៅ? អាចចូលទៅមើលវិបសាយក្រសួងអប់រំរបស់ស៊ីងហ្គាពួរបាន!

គេមានតែទាញយកផលប្រយោជន៍ទូលំទូលាយនៃអ៊ីនធើណែត Facebook
Youtube Tweeter និងបច្ចេកវិទ្យា (បើអញ្ចឹងមិនមែនSmart Phone, Iphone,
Ipad or Sumsung Galaxy ទេ) និងបង្កើនការយល់ដឹងឲ្យបានគ្រប់គ្រាន់
ព្រមទាំងបញ្រ្ជាប និងបញ្ចៀសពីផលប៉ះពាល់ ពីរឿងអវិជ្ជមាននៅលើ
Online/Digital World! តើមានទេ?

ការបើកចំហ មានពន្យល់បង្ហាញ មានទំនួលខុសត្រូវ មានតម្លាភាព
មានការចូលរួម និងតាមដានមានផលប្រយោជន៍រួម ផលចំណេញទាំង
អស់គ្នា និងជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត!

(I LOVE KHMER NATION AND KHMER PEOPLE
https://www.facebook.com/groups/cambodia.khmernation/

យើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
https://www.facebook.com/groups/kh.pride/)

តើអ្នកបង្កើតក្រុម ទំព័រ ហើយដាក់ឈ្មោះសុទ្ធតែអីណា
I LOVE KHMER NATION AND KHMER PEOPLE និងយើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
មានយុទ្ធសាស្រ្តអ្វី និងគោលបំណងអ្វី? តើមានផលប្រយោជន៍
រួម បម្រើផលប្រយោជន៍សាធារណ:សម្រាប់អ្នកប្រើប្រាស់ និង
សង្គមជាតិអ្វីខ្លះ? ការទទួលខុសត្រូវរបស់ពួកគេ? ហេតុអ្វី? ហេតុអ្វី?
ហេតុអ្វី? ហេតុអ្វី? ហេតុអ្វី?




តើអ្នកយល់យ៉ាងណាដែរ?




Friday, March 6, 2015

អត្ថប្រយោជន៍ដ៏ធំធេងនៃទំនួលខុសត្រូវខ្ពស់

នៅក្នុងសេវាសាធារណ: និងកិច្ចការនយោបាយ បើមានស្តង់ដារខ្ពស់
ជាអតិបរមាចំពោះ “ការទទួលខុសត្រូវខ្ពស់” ទាំងពេលបច្ចុប្បន្ន និងអនាគត
ពេលនោះ គេអាចឃើញ និងធ្វើជាសាក្សីផ្ទាល់លើអត្ថប្រយោជន៍ជាច្រើន
ដូចជា :

-ការចូលចិត្ត ការបើកចំហ និងការស្វាគមន៍ការប្រឹក្សាជាសាធារណ: និងការរិះគន់ ។
-ទម្លាប់អាន ការអង្គុយជជែកពិភាក្សាជាមួយអ្នកឯកទេស ប្រឹក្សាជាសាធារណ:
និងអ្នកពាក់ព័ន្ធ ។
-ការប្រុងប្រយ័ត្នខ្ពស់ កិច្ចការត្រូវប្រកបដោយតម្លាភាព សុចរិតភាព និងប្រកបដោយ
គុណភាព និងប្រសិទ្ធិភាព ពីព្រោះត្រូវមានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត ។
-ការគិតគូរកាន់តែល្អិនល្អន់ ការពិភាក្សាកាន់តែទូលំទូលាយ និងជំនាញ ការស្រាវជ្រាវ
ទិន្ន័យ និងព័ត៌មានកាន់តែជាតម្រូវការចាំបាច់ ។
-បង្កើតបរិយាកាស ឬវប្បធម៌ប្រឡងប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានប្រយោជន៍រួម
ដែលកាន់តែអាចទុកចិត្តបាន និងរឿងគម្រូល្អ និងរឿងមានទំនួលខុសត្រូវខ្ពស់ ។
-បញ្ចៀសការចង់ចាញ់ឈ្នះបុគ្គលនឹងបុគ្គល បក្ខពួកនឹងបក្ខពួក បញ្ចៀសវប្បធម៌
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី បញ្ចៀសអ្នកឈ្នះជាស្តេច អ្នកចាញ់
ជាចោរ អ្នកឈ្នះយកទាំងអស់ និងបញ្ចៀស “វដ្តវិលជុំនៃសម្អប់ កំហឹង និងហិង្សា
(The disastrous cycle of hatred, resentment and violence.) “

បើគេថាច្បាស់លាស់ មិនរួញរាក្នុងការទទួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និង
អនាគត គេថាបានគិតគូរល្អិតល្អន់ ស្មោះត្រង់ ប្រឹងប្រែងដើម្បីជីវភាពប្រជាពលរដ្ឋ
និងផលប្រយោជន៍រួមប្រកបដោយចីរភាព នោះគេមិនត្រូវខ្លាច មិនត្រូវស្ទាក់ស្ទើរ
(ភាសាសាមញ្ញថាញ៉ាក) មិនឲ្យគេដឹង មិនឲ្យគេតាមដានតាមរយ:ការបើកចំហ
និងតាមដានទេ ។ ហើយនោះហើយគឺជាយុទ្ធសាស្រ្តឈ្នះៗទាំងពេលបច្ចុប្បន្ន និង
អនាគតសម្រាប់មេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋគឺ : “បើកចំហ អង្គុយជជែក
ពិភាក្សាប្រកបដោយការទទួលខុសត្រូវ ផ្តល់ព័ត៌មានទូលំទូលាយដោយឥតលាក់បាំង
និងមានការចូលរួម តាមដាន និងផ្ទៀងផ្ទាត់“ ។

នៅពេលគេនិយាយដល់ "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត"

នៅពេលគេនិយាយដល់ "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត
"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត

និយាយ និងពន្យល់ឲ្យស្រួលយល់ សូម្បីនៅសាំងហ្គាពួរក៏មានករណីបើកបរពេល
ស្រវឹងដែរ! ដល់អញ្ចឹង តើគេនឹងនិយាយថា គេនឹងពន្យល់ថាដោយសាប្រជាពលរដ្ឋ
ស៊ីងហ្គាពួរមានការយល់ដឹងទាបដែរឬ?

ចុះបើដឹង បើជ្រួតជ្រាបថាមានការយល់ដឹងនៅមានកំរិតទៅចុះ តើមានការរៀបចំ
មានគំនិត មានការប្រឹងប្រែង និងមានការផ្សព្វផ្សាយជាសកម្ម និងជាប្រចាំអ្វីខ្លះ?

ឧទាហរណ៍
-Singapore Reckless Drivers,
-http://www.ecda.gov.sg/Pages/ECC_14_Home.aspx
-http://www.moe.gov.sg/education/preschool/files/kindergarten-curriculum-framework-guide-for-parents.pdf
-http://parents-in-education.moe.gov.sg//
-http://schoolbag.sg/
-http://parents-in-education.moe.gov.sg/primary-education/how-can-i-support-my-child-s-growth-and-development/cyber-wellness
-http://www.straitstimes.com/news/singapore/more-singapore-stories/story/download-these-mobile-apps-government-services-the-go-20
-OneService Mobile apps
etc

"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត"
ដូចជាពាក្យដោះសា ឬលេសពិបាកទទួលយកណាស់! ហើយបើមើលដូចជា ផ្សាយ
ពាណិជកម្មគ្រឿងស្រវឹងដល់ចេះហោះ ផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងមានដាក់រង្វាន់
អីជាដើម បើមើលទៅឃើញលើគោក គឺផលអវិជ្ជមាន ផលប៉ះពាល់ដល់បុគ្គល ដល់
គ្រួសារវាច្រើន ហើយចឹងថា "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់
ប្រជាពលរដ្ឋមាននៅមានកំរិត" ។ ក្រែងគេគ្រប់គ្រង និងបញ្ចៀស
បញ្ហា ហានិភ័យ និងគ្រោះថ្នាក់ឲ្យនៅអប្បរមាអី? អញ្ចឹងបានគេមានច្បាប់គ្រប់គ្រង
និងទទួលបានគ្រឿងស្រវឹង បារី និងក្លឹបសម្រាប់យុវវ័យក្រោម១៨ឆ្នាំយ៉ាងតិច! ក្មេង
វក់តែហ្នឹងសប្បាយ ហើយជាវ័យចង់សាក ចង់ដឹង តែបើធ្លាក់ញៀនគ្រឿងស្រវឹង
បើខ្វះការផ្សព្វផ្សាយអប់រំ ការយល់ដឹង និងការទទួលខុសត្រូវ គ្រឿងស្រវឹង និងក្លឹប
និងការសប្បាយហ្នឹងវាអាចធ្វើឲ្យសមត្ថភាពផ្តោតអារម្មណ៍ធ្លាក់ចុះ ការសិក្សាខ្លី បញ្ញា
ស្មារតីខ្លី ជំនាញខ្លី ហ្នឹងហើយបានគេនិយាយវាមានផលអវិជ្ជមាន មានផលប៉ះពាល់នោះ!

នៅបើស្រវឹងក៏ជិះលឿន ស្មារតីប្រុងប្រយ័ត្នក៏ធ្លាក់ចុះ ហើយបើផ្លូវឥតភ្លើងបំភ្លឺ
មានដង្ហុក គន្លុកសម្បុកមាន់ ឬជីករណ្តៅឥតដាក់ស្លាកសញ្ញាសម្គាល់ និងឡាន
ធំចតលើផ្លូវឥតភ្លើងបំភ្លឺអីទៀត តើវាមិនមានហានិភ័យ មិនគ្រោះថ្នាក់កាន់តែខ្ពស់ទេឬ?
តើមានការរៀបចំមានគំនិត មានការប្រឹងប្រែង និងមានការផ្សព្វផ្សាយជាសកម្ម និងជាប្រចាំអ្វីខ្លះ?
តើអ្នកណាមិនរៀនចេះ? តើអ្នកណាកើតមកចេះ? ក្រែងមិនរៀន
មិនចេះឬ? បើមិនប្រាប់ មិនបង្ហាញ មិនប្រឹងប្រែងប្រាប់ និងពន្យល់ តើឲ្យគេដឹង
ឲ្យយល់របៀបម៉េច? ឬក៏វាស្រួលដោយនិយាយ ដោយទម្លាក់ថា មកពី
"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត" តែម្តង?

បើនិយាយពីការជួបប្រជុំគ្រូបង្រៀន-អាណាព្យាបាល-សិស្សនុសិស្សសឹងអត់តែម្តង ។
ការប្រឹក្សានៅសាលា School Counseling (មិនមែនជាគំនិតថ្មីអីទេ គេធ្វើយូរយារណាស់
មកហើយ!) ហើយបើមានវេទិកាសាធារណ: ហេតុអ្វីមិនបញ្រ្ជាប មិនផ្សព្វផ្សាយ?
ចុះបណ្តាញសង្គមហ្រ្វីៗ មានFacebook មានYoutube អី ម៉េចក៏មិនប្រើ មិនទាញយក
ផលប្រយោជន៍?


សូមលះបង់ទៅ ឈប់ទៅល្បែងចិត្តសាស្រ្ត ល្បែងដណ្តើមប្រជាប្រិយភាពដោយ
មិនច្បាស់លាស់ ដោយមិនទទួលខុសត្រូវអីនោះ ។ កុំចាំតែបង្ហោះខ្លែង ចាំមើល
ទិសខ្យល់ អាលនឹងងាកយកប្រជាប្រិយទោះឈ្លោះគ្នាអី ទោះមិនដឹងច្បាស់លាស់
អី អត់កើតទេ! អញ្ចឹងបានគេទាមទារការបើកចំហ ការទទួល និងផ្តល់ព័ត៌មានដោយ
ឥតលាំងបាំង ភាពច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ និងអ្វីៗច្បាស់លាស់
និងប្រកបដោយការទទួលខុសត្រូវខ្ពស់នោះ!

បើកចំហ

សង្ឃឹមថាកិច្ចការសង្គម និងនយោបាយអាចទៅផុតពីសុបិន្តអាក្រក់ដូចជា :
"មានពាក្យ ឬបង្កើតពាក្យថាចេះតែឈ្លោះ ហែកហួរគ្នាមិនដែលចំណេញ មិន
ឃើញផលប្រយោជន៍រួម" "ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី"
"អំពើប្រល័យពូជសាសន៍នៅរបបប៉ុល ពតដែលធ្វើមកលើប្រជាជនឯងដូចទាសករ
ជាន់ឈ្លីសិទ្ធិ បំបិតសិទ្ធិ និងធ្វើទារុណកម្ម បង្អត់អាហារ និងកាប់សម្លាប់ប្រជាជាតិ
ឯង " ។ល។

ហើយប្រាកដណាស់ ដើម្បីចៀសវាងជម្លោះ ចៀសវាងប្រជាពលរដ្ឋរងទុក្ខ និងបាត់បង់
អាយុជីវិត ហើយចៀសវាងមិនដឹងផលប្រយោជន៍រួមយ៉ាងម៉េច អ្នកទទួលខុសត្រូវយ៉ាងម៉េច
ល្អបំផុត "បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយការទទួលខុសត្រូវខ្ពស់
មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួមតាមដាន និងផ្ទៀងផ្ទាត់" ។ តើគេតតាំង តើគេជជែកគ្នាលើបញ្ហាអ្វី? មានហេតុផលមានអំណះអំណាងអ្វីខ្លះ? ដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? មានផលប្រយោជន៍
រួមយ៉ាងម៉េច? មានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគតយ៉ាងម៉េច?

កុំឲ្យប្រជាពលរដ្ឋរងគ្រោះជាងគេ តែទទួលផលតិចជាងគេ និងចុងប៉ូចគេ! នោះមិន
មែនជារឿងគុណធម៌ រឿងស្មោះត្រង់ និងមានការទទួលខុសត្រូវទេ ។ ហើយបើក
ចំហ អង្គុយជជែកគ្នា លើករឿងច្បាស់លាស់ មានដំណោះស្រាយ មានគោលនបាយ
ច្បាស់លាស់ មានការទទួលខុសត្រូវ នោះអាចប្រជាពលរដ្ឋដឹង និងតាមដានបាន
ថា តើមានផលប្រយោជន៍រួមរបៀបម៉េច មានទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព
ខ្ពស់របៀបម៉េច ។ និយាយចោលៗ និយាយឲ្យតែរួច ចាំត្រង អុជអាលកំហឹង
សម្អប់អី រកការពន្យល់ រកអំណះអំណាង រកការទទួលខុសត្រូវ និងជាពិសេស
ការបើកចំហ និងសេចក្តីស្មោះត្រង់អត់ឃើញ អត់កើតទេ! កោតសរសើររឿង
ត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងមានការទទួលខុសត្រូវខ្ពស់ ។ រក្សា
សិទ្ធិក្នុងការទទួលបានព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយដោយឥតលាំងបាំង
និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួម និងរឿងគ្មាន
ការទទួលខុសត្រូវ! នៅក្នុងសង្គមប្រជាធិបតេយ្យ មេដឹកនាំ អ្នកនយោបាយ
និងតួអង្គផ្សេងៗទៀតទៅ និងមកទេ ពីព្រោះជាអ្នកបម្រើ ជាអ្នកធ្វើការធានា
ការពារ និងលើកតម្កើងផលប្រយោជន៍រួម និងផលប្រយោជន៍សង្គមជាតិ ។
ពួកគេទៅ និងមក មក និងទៅទេ សំខាន់ចីរភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ
និងប្រទេសជាតិទាំងពេលបច្ចុប្បន្ន និងអនាគត! បើមិនស្មោះត្រង់ មិនប្រឹងប្រែង
មិនអាចបើកចំហ ពន្យល់បង្ហាញ និងគ្មានការទទួលខុសត្រូវទេ កុំល្អជាង ។

ហើយដល់តែ"បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយ
ការទទួលខុសត្រូវខ្ពស់ មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួម
តាមដាន និងផ្ទៀងផ្ទាត់" នោះលែងអាចបន្លែបន្លប់ ឲ្យអ្នកណាវង្វេងវង្វាន់ ឲ្យអ្នកណាឆោត
អ្នកណាល្ងង់ ឬល្បែងចិត្តសាស្រ្តអីទៀតហើយ ។ ហើយក៏មិនត្រូវ
ខ្លាច មិនហ៊ានអីដែរ បើថាស្មោះត្រង់ មានឆន្ទ:ខ្ពស់ មានការប្រឹងប្រែង និងមាន
ទំនួលខុសត្រូវខ្ពស់នោះ ។ ប្រទេសឥណ្ឌាក៏មានវិបសាយបើកចំហអាចសរសេរ
អាចរាយការណ៍ និងទំនាក់ទំនងផ្ទាល់នឹងនាយករដ្ឋមន្រ្តីដែរ ។ បើស៊ីងហ្គាពួរវិញ
ប្រព័ន្ធអប់រំ និងស្ថាប័នរដ្ឋសឹងទាំងអស់ទៅហើយ និងPrime Minister Office, Singapore
ទៀតមានវត្តមានលើ Internet, Facebook និងYoutube ដែលសរសេរ ចែករម្លែក និងផ្សព្វផ្សាយជាសកម្ម
និងជាប្រចាំដែរ! ហើយមិនបាច់និយាយលើកដល់ការរីកចម្រើន ភាពរឹងមាំ និងរបៀបធ្វើការប្រកបដោយប្រសិទ្ធិភាព
និងទំនួលខុសត្រូវខ្ពស់ប៉ុណ្ណាទេ ។ រៀននិងច្នៃពីរឿងត្រឹមត្រូវ!

អាចអាន និងពិចារណាបន្ថែម:
- វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)
https://www.facebook.com/notes/sotheavuth-chan/%E1%9E%9C%E1%9E%B7%E1%9E%94%E1%9E%9F%E1%9E%B6%E1%9E%99%E1%9E%96%E1%9E%B8%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%9B%E1%9E%BE%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F-%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D%E1%9E%8A%E1%9F%8F%E1%9E%92%E1%9F%86%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%93%E1%9F%83%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%BE%E1%9E%80%E1%9E%85%E1%9F%86%E1%9E%A0-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F/914707408561182

វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)

វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)

https://www.facebook.com/photo.php?fbid=10205031453278885&set=pcb.10205031453758897&type=1&theater
https://www.facebook.com/photo.php?fbid=10205031453558892&set=pcb.10205031453758897&type=1&theater


អុកចក្រត្រង្គខ្មែរគេលេង១៦ (ដប់ប្រាំមួយ) គ្រាប់ ។ គ្រាប់ទាំងអស់
មានតម្លៃ និងសារ:សំខាន់ដូចៗគ្នា បើទោះជាមានតួនាទី និងជំនាញផ្សេងៗ
គ្នា ។ គ្រាប់ទាំងអស់លេងសម្រាប់ការពារ និងបម្រើខុន (អង្គ/សេ្តច) ហើយ
គ្រាប់ទាំងអស់ត្រូវលេងជាប្រព័ន្ធ ជាក្រុម បំពេញភាពខ្វះចន្លោះ និងបំពេញ
និងពង្រឹងភាពខ្លាំង ។ អុកចក្រត្រង្គដូចកីឡាបាល់ទាត់ បាល់ទះដូចគ្នា មិនដែល
ក្រុមណាខ្លាំង លេងជម្ងឺតួឯក ផាត់អ្នកនេះ ផាត់អ្នកនោះពីក្រុមទេ!


នៅក្នុងកិច្ចការសង្គមវិញ គ្រាប់អុកទាំងអស់ទុកដូចជាមេដឹកនាំ អ្នកនយោបាយ
មន្រ្តីរាជការសាធារណ: អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឃ និងតួអង្គសង្គមផ្សេង
ៗ រួមទាំងប្រជាពលរដ្ឋផង គឺជាគ្រាប់អុកនៅក្នុងក្តារអុកដែលរួមសុខ រួមទុក្ខ
ដែលត្រូវការគ្នាទៅវិញទៅមក ។ គ្រាប់ធំៗអាចជាអាណាព្យាបាល
ជាអ្នកបម្រើ ជាអ្នកធានាការពារ និងលើកតម្កើងផលប្រយោជន៍រួម និងផល
ប្រយោជន៍វែងឆ្ងាយ ដូច្នេះពួកគេត្រូវតែស្មោះត្រង់ មានឆន្ទ:ខ្ពស់ មាន
ទំនួលខុសត្រូវខ្ពស់ និងមានការបើកចំហ ពន្យល់បង្ហាញ និងត្រូវធ្វើជា
គម្រូល្អ និងឧទាហរណ៍វិជ្ជមានយ៉ាងខ្ជាប់ខ្ជួន និងជាស្តង់ដារខ្ពស់ជាអតិបរមា
សម្រាប់ផលប្រយោជន៍រួម និងផលប្រយោជន៍សង្គមជាតិ ។ ហើយឈ្នះចាញ់
អី ចៀសវាងទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ចៀសវាង
អ្នកឈ្នះយកទាំងអស់ អ្នកឈ្នះជាស្តេច ហើយទុកឲ្យប្រជាពលរដ្ឋរងគ្រោះ
ជាងគេ តែច្រើនតែទទួលផលតិចជាងគេ និងចុងប៉ូចគេនោះ! ហើយក៏ត្រូវ
ចៀសវាងហិង្សា អុជអាលសម្អប់ និងកំហឹងដែរ! កំណត់បញ្ហា កំណត់កត្តា
និមួយៗ និងកត្តាគួបផ្សំ និងលើកឡើងពីដំណោះស្រាយច្បាស់លាស់ គោល
ជំហរ និងគោលនយោបាយច្បាស់លាស់ដើម្បីអាចតាមដាន ដឹង និងផ្ទៀង
ផ្ទាត់បាន!

ប្រជាពលរដ្ឋតាមពិតជាម្ចាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយពួកគេមានសិទ្ធិ
គ្រប់បែបយ៉ាងក្នុងការទទួលបានព័ត៌មានដោយឥតលាំងបាំង សម្រាប់ពិចារណានិង
ធ្វើការសម្រេចចិត្ត!

តើអ្នកយល់យ៉ាងណាដែរ?

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

“អ៊ីនធើណែត និងបច្ចេកវិទ្យា“ ពិតជាមានប្រយោជន៍ធំទូលាយទាំងពេល
បច្ចុប្បន្ន និងអនាគត ។ គេប្រហែលធ្លាប់ដឹងពី E-government ពីស្ថាប័ន និង
សេវារដ្ឋជាច្រើននៅលើអ៊ីនធើណែត លើបណ្តាញសង្គម កម្មវិធីទូរស័ព្ទដៃ និង
 Youtube ជាដើម ។

ទន្ទឹមគ្នានេះក៏នឹកឃើញពីមេរៀនដ៏ជូរចត់ពីប្រវត្តិសាស្រ្តរបបប្រល័យពូជសាសន៍
ប៉ុល ពតដែលទៅចាប់ ទៅហៅ ទៅលួងលោមបញ្ញាវន្ត អ្នកចេះដឹង បណ្ឌិតទាំង
ក្នុង និងក្រៅស្រុកមកកាប់សម្លាប់ចោលទទេ ។ គេមានតែចុងកាត់មាត់ញ៉ក កន្លៀត
កៀនកោះណាក៏ព្យាយាមផ្តល់ចំណេះដឹង និងព្យាយាមដើម្បីឲ្យទទួលបានព័ត៌មាន
ហើយពិតប្រាកដណាស់អ៊ីនធើណែតជាមធ្យោបាយទំនាក់ទំនងដ៏ល្អមួយ និងជាឃ្លាំង
ព័ត៌មាន និងឯកសារលំដាប់ពិភពលោកដែលអាចរកព័ត៌មាន និងសិក្សាស្រាវជ្រាវបាន ។
ការកាប់សម្លាប់គ្នាអ្នកចេះដឹងអស់បានទាញសង្គមជាតិឲ្យធ្លាក់អន់ថយ ឆោតល្ងង់ ងើបមុខ
មិនរួច ឬកុំនិយាយដល់ការប្រកួតប្រជែងទាំងក្នុងវិស័យធនធានមនុស្ស ផលិតកម្ម
ការស្រាវជ្រាវ បច្ចេកវិទ្យា និងការផលិតថ្មីៗ ។ ជាផ្នែកមួយនៃការពិត “សហគមន៍អន្តរជាតិ“
ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ភាពរស់រានមានជីវិតនៃប្រទេសកម្សត់មួយនេះ នេះបើ
ក្រឡេកមើលពីជំនួយផ្តល់ឲ្យដោយសហគមន៍អន្តរជាតិ!

ទន្ទឹមគ្នានេះដែរ បើក្រឡេកមើលពីព្រឹត្តិការណ៍ពីបណ្តាប្រទេសនានាលើសកលលោក
ជាពិសេសពីក្រុមភេវរកម្មអ៊ីស ឬអ៊ីស៊ីសជាដើម ក្រុមភេវរកម្មទាំងអស់នេះគឺ “ល្ងង់ខ្លៅ
គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ តែម្តង ។ ឧទាហរណ៍ជាក់ស្តែង
នៅពេលគេនិយាយថា “បើគេផ្តល់ការអប់រំដល់ស្រ្តីម្នាក់ នោះមានន័យថាគេបានផ្តល់ការអប់រំដល់ស្រ្តីទូទាំង
ពិភពលោក“ តែមិនដឹងមានហេតុផលត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់ដូចម្តេច ទើប
ក្រុមខាងលើគឺចាត់ទុកការសិក្សារបស់ស្រ្តី និងសិទ្ធិសេរីភាពមិនមែន
ជាអត្ថិភាពទៅវិញ ។ គេប្រាកដជាបានអានពីការលក់ដូរស្រ្តី ពីការចាត់ទុកស្រ្តីជាទំនិញ
លក់ដូរ ការបិទសិទ្ធិ និងជាន់ឈ្លីសិទ្ធិសេរីភាព និងភាពជាមនុស្សលើស្រ្តី ការធ្វើមកលើ
ដូចជាទាសករ និងពីភាពកាចសាហាវព្រៃផ្សៃរបស់ពួកគេ ។ គេអាចនិយាយថាពួកគេមាន
“សេចក្តីពេញចិត្ត និងមោទនភាពលើភាពហិង្សា អំពើឃោរឃៅ និងការកាប់សម្លាប់“
ដូច្នេះ តើនោះមិនហៅថា“ល្ងង់ខ្លៅ គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ ទេឬ?

ហើយស្ថានភាពដូចខាងលើ រឿងអីពួកហ្នឹងនិយាយពីការគិតគូរ ពីការរៀបចំដើម្បី
អាចឲ្យទាញអត្ថប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងអនាគតពីការភ្ជាប់ទំនាក់ទំនង
និងពីឃ្លាំងស្តុកព័ត៌មាននិងចំណេះដឹងពីអ៊ីនធើរណែតនោះ?

អាចអានបន្ថែម: http://www.upworthy.com/these-dudes-got-tired-of-babies-dying-at-birth-so-theyre-saving-them-with-their-phones