I greatly and highly appreciate the caring, assistance and support.
His Excellency, if I would ask that your Embassy host Cambodia's
specialists for their visits and stay for 6 months to one year on the
concrete mission of study/observation
from actual practices in education, urbanization development,
infrastructure development, agriculture development, poverty reduction,
technology development, responsible, inclusive and sustainable
development and so on.
The objective shall be to cultivate
and realize the Think Tank in all fields so that those trained experts
can consult, contribute and work for the positive development and
quality standard in their relevant areas. For example in education, to
transform human resource from low skilled labors to high skills. In
economy, from manual skill labor to manufacturer as a goal. Or from the
source of raw materials with low income because of low skills to the
source of prosperity on own soil by the increased capability for making
goods on own natural resources.
Having natural resources is a
bless; the calibre human resource to turn what the state has into
benefits and prosperity is also a bless; yet the best bless of all is
the management reflected through good governance, transparency,
fairness, and accountabily and most important of all is inclusiveness
and sustainability.
So kindly Embassy of the US, Japan,
Singapore, China, Russia, France, British, India and so on provide
helping hands for the realization of such Think Tank for this poor
country. Count me in
The developments seriously needs to answer to the underlying questions
of some such as Technicality, Responsibiity, Legality and Vision, aren't
they?
My deep and profound thanks.
(When Singapore could come and learn from Cambodia, why shouldn't we learn from them?)
The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Tuesday, February 18, 2014
ការអប់រំ និងវដ្តវិលជុំ
ការអប់រំ និងវដ្តវិលជុំ
ដើម្បីជៀសវាងវដ្តវិលជុំដែលប្រើក ម្លាំងបាយ និងហិង្សាដោះស្រាយបញ្ហានៅក្នុងស ង្គម
ជាតិ រឿងតូចតាចនេះពិតជាមិនអាចរំលងបាន ទេ :
នៅតាមទីសាធារណ: ឬនៅផ្ទះគេច្រើនលឺការហៅ ប្រដៅ និងហាមក្មេងៗដោយពាក្យ "អា
ហែង អាមឹង និងពាក្យមនុស្សចាស់ថាអញ " ដែលសុទ្ធជាពាក្យគ្រោតគ្រាតបង្កប ់ដោយ
ការប្រើកម្លាំងបាយ និងហិង្សា ។ ការប្រដៅខ្លះមិនថានៅទីសាធារណ:គឺ បន្ទាប់ពីប្រើ
អាម្មណ៏ កំហឹងជេរ បញ្ចោរ ហើយគឺប្រាកដជាវ៉ៃស្តីប្រដៅយ៉ាងចាស់ដៃ ។ ភាគច្រើនច្រើនតែ
ការស្តីប្រដៅគឺនាំមុខដោយ "វ៉ៃឥឡូវ ត្រូវរំពាត់ឥឡូវ មាំងឥឡូវ ថប់តែទប់ចិត្តមិនបាន
ត្រូវឥឡូវ ។ល។ " គឺនាំមុខដោយអារម្មណ៏ហិង្សា និងកម្លាំងបាយ និងបន្ទាប់មកតែប៉ុន្មាន
វិនាទីគឺវ៉ៃមែន គឺប្រើកម្លាំងបាយ និងហិង្សាតែម្តង ។ អ្នកខ្ខះពេញចិត្តការជេរបញ្ចោរ និង
វ៉ៃដោយស្តីប្រដៅដោយអះអាងថា "ក្មេងខូច ក្មេងក្បាលរឹងទាល់តែវ៉ៃស្តីប្រដ ៅឲ្យរាងចាល
អញ្ចឹង ។" នេះជាផ្នត់គំនិត និងទម្លាប់ដែលត្រូវតែកែប្រែ ។
ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង ។ តែមិនមែនទម្លាប់ភ្លឹបឡើងប្រើតែ
អារម្មណ៏ យល់តែអារម្មណ៏ខ្លួនឯងភ្លឹបឡើងជេ រ ភ្លឹបឡើងគំហក និងវ៉ៃទេ ។ យើងគួរ
ស្ងប់ចិត្តខ្លួនឯង សួរខ្លួនឯងពីមូលហេតុ សួរក្មេងពីមូលហេតុ ស្វែងយល់ពីចិត្តយើង
និងចិត្តគេ ។ តើយើងអាចទទួលស្គាល់ថាយើងយល់តែពី អារម្មណ៏ខ្លួនឯង ចិត្តខ្លួន
ឯង ការពេញចិត្តតែភាគីខ្លួន ហើយមានទម្លាប់មិនល្អភ្លឹបឡើងជេរ វ៉ៃប្រកបដោយ
ហិង្សា និងការប្រើកម្លាំងបាយឬទេ? សូមស្ងប់ចិត្តខ្លួនឯងជាមុន ជម្រុះចោលការ
ជេរបញ្ចោរ និងវ៉ៃ ។ ស្ងប់ចិត្ត អង្គុយចុះទាំងអស់គ្នា និយាយពីមូលហេតុ ប្រាប់ពន្យល់
ជារឿយៗថានេះត្រូវ ឬខុស ច្រង៉េងច្រង៉ាងយ៉ាងម៉េច អាចគ្រោះថ្នាក់យ៉ាងម៉េច
មិនគួរគិតតែពីលេងសប្បាយមិនគិតយ៉ ាងម៉េច ។ល។ សូមកុំភ្លេចពីការធ្វើជាគំរូ
បើទោះជាត្រូវទទួលស្គាល់ថា "ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។" ការចំណាយពេល
នៅជាមួយគ្នាបន្ថែមលើការយកចិត្តទ ុកដាក់ ការបណ្តុះ និងបញ្រ្ជាបទម្លាប់ល្អ
ដូចជាការអានសៀវភៅ អានសៀវភៅឲ្យគេស្តាប់ ហាត់កីឡា និងបង្រៀនពីការ
ទទួលខុសត្រូវចាំបាច់ណាស់ ។ ដូចជាអ្នកចង់បានទឹកស្អាតពីទឹកកខ ្វក់អញ្ចឹងគឺ
ត្រូវមានតម្រង (Filter) ដើម្បីចម្រាញ់ធាតុកខ្វក់ដើម្បីប ានទឹកស្អាតប្រើប្រាស់ ។ ល្អ
និងអាក្រក់ជាគូរ នៅក្បែរគ្នា ដូច្នេះបើធាតុ (ទម្លាប់ មជ្ឈដ្ឋាន) មិនល្អច្រើន
ហើយយើងមិនដឹង មិនគ្រប់គ្រងចេះតែបណ្តោយឲ្យទទួល យក (ក្មេងជាក្រដាស់
ក្រណាត់សងាយទទួលឥទ្ធិពល ហើយពិតណាស់របស់ថ្មីៗ ស្ករគ្រាប់ និងលេងជា
គ្រឿងទាក់ទាញក្មេងៗយ់ាងងាយ និងសូមទទួលស្គាល់ថាទម្លាប់អាក្រ ក់ងាយ
ដុះដាលណាស់ ។ ទម្លាប់ល្អត្រូវការការយកចិត្តទុ កដាក់ វិន័យ ការធ្វើសកម្មភាព
ជាក់លាក់ និងការបែងចែកពេលវេលាមានប្រសិទ្ធ ិភាព ។ អ្នកនឹកឃើញរឿងចចក
ពីរនៅក្នុងខ្លួនយើងទេ នោះមិនខុសពីថាមពលវិជ្ជមាន និងអវិជ្ជមាន ។ យើង
ចិញ្ចឹម យើងទម្លាប់ និងទំនោរទៅខាងណា ថាមពលនោះនឹងមានប្រៀប ។ ) គឺ
មិនល្អ និងគ្រោះថ្នាក់ខ្លាំងណាស់ ។
សូមជម្រុះចោលទម្លាប់ប្រើអារម្មណ ៏ យល់តែពីចិត្តខ្លួនឯងដោយភ្លឹបឡើង ស្រែកគំហក
គំរាម និងវ៉ៃ ។ សូមស្ងប់ចិត្ត ស្វែងយល់ ថ្លឹងថ្លែង អង្គុយជជែកពិភាក្សា ប្រាប់
ពន្យល់ជារឿយៗ ធ្វើជាគម្រូល្អ និងចំណាយពេលនៅជាមួយពួកគេ ។ ទំនោរ និង
ទម្លាប់ប្រើកម្លាំងបាយនាំដល់វដ្ តវិលជុំវិលចុះវិលឡើងដោយប្រើហិង្ សា និងកម្លាំងបាយ
ក្នុងការដោះស្រាយបញ្ហា ។ ប្រវត្តិសាស្រ្តដែលប្រើកម្លាំងប ាយ និងហិង្សាបាននាំមកនូវ
វិនាសកម្ម និងអំពើប្រល័យពូជសាសន៏ឯងគ្រប់គ្ រាន់ហើយ ឆ្អែតឆ្អន់ហើយ និងទ្រុឌ
ទ្រោមសឹងក្រាបដល់ដីហើយ ដូច្នេះល្មមដល់ពេលចាកចេញពីវដ្តវ ិលជុំដ៏ពិសពុលគ្មាន
មនុស្សធម៌នេះហើយ ។
ទន្ទឹមនឹងនេះ សូមចូលរួមចំណែកជម្រុញច្បាប់អហិង ្សាសម្រាប់ការអប់រំនៅផ្ទះ និងនៅ
សាលា ក៏ដូចជាការសហការណ៏នៃភ្ងាក់ងារអប ់រំទាំងគ្រួសារ សាលា និងរាជរដ្ឋាភិបាល ។
វត្តមានច្បាប់គ្រប់គ្រងគ្រឿងស្រ វឹង បារី និងចូលក្លឹបរបស់យុវវ័យក្រោមអាយុ ១៨ឆ្នាំចាំ
បាច់ខ្លាំងណាស់ និងពិតជាមិនអាចមើលរម្លងបានគឺប្រ ព័ន្ធអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ
ដែលត្រូវការការសហការណ៏ក្នុងការប ណ្តុះ និងបញ្រ្ជាបសមាជិកសង្គមពីច្បាប់ មនសិការ
និងការទទួលខុសត្រូវក្នុងវិជ្ជាជ ីវ: និងក្នុងនាមជាប្រជាពលរដ្ឋនៃជាតិ សាសន៏មួយ ។
សូមបើមិនអាចធ្វើអ្វីល្អ ឬវិជ្ជមានដល់សង្គមជាតិអ្នក កុំធ្វើអ្វីកាន់តែអាក្រក់ ។ សូម
រួមចំណែកជាវិជ្ជមាន ជាដំណោះស្រាយបញ្ហា ដោយកុំជាចំណែកធ្វើឲ្យបញ្ហាកាន់ត ែចាក់
ស្រេះ ។ យើងជាសមាជិកសង្គមមានកាតព្វកិច្ច និងតួនាទីដែលត្រូវធ្វើ (Everyone has
a role to play.)
សូមជួយណែនាំ ។ សូមអរគុណ ។
ដើម្បីជៀសវាងវដ្តវិលជុំដែលប្រើក
ជាតិ រឿងតូចតាចនេះពិតជាមិនអាចរំលងបាន
នៅតាមទីសាធារណ: ឬនៅផ្ទះគេច្រើនលឺការហៅ ប្រដៅ និងហាមក្មេងៗដោយពាក្យ "អា
ហែង អាមឹង និងពាក្យមនុស្សចាស់ថាអញ " ដែលសុទ្ធជាពាក្យគ្រោតគ្រាតបង្កប
ការប្រើកម្លាំងបាយ និងហិង្សា ។ ការប្រដៅខ្លះមិនថានៅទីសាធារណ:គឺ
អាម្មណ៏ កំហឹងជេរ បញ្ចោរ ហើយគឺប្រាកដជាវ៉ៃស្តីប្រដៅយ៉ាងចាស់ដៃ ។ ភាគច្រើនច្រើនតែ
ការស្តីប្រដៅគឺនាំមុខដោយ "វ៉ៃឥឡូវ ត្រូវរំពាត់ឥឡូវ មាំងឥឡូវ ថប់តែទប់ចិត្តមិនបាន
ត្រូវឥឡូវ ។ល។ " គឺនាំមុខដោយអារម្មណ៏ហិង្សា និងកម្លាំងបាយ និងបន្ទាប់មកតែប៉ុន្មាន
វិនាទីគឺវ៉ៃមែន គឺប្រើកម្លាំងបាយ និងហិង្សាតែម្តង ។ អ្នកខ្ខះពេញចិត្តការជេរបញ្ចោរ និង
វ៉ៃដោយស្តីប្រដៅដោយអះអាងថា "ក្មេងខូច ក្មេងក្បាលរឹងទាល់តែវ៉ៃស្តីប្រដ
អញ្ចឹង ។" នេះជាផ្នត់គំនិត និងទម្លាប់ដែលត្រូវតែកែប្រែ ។
ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង ។ តែមិនមែនទម្លាប់ភ្លឹបឡើងប្រើតែ
អារម្មណ៏ យល់តែអារម្មណ៏ខ្លួនឯងភ្លឹបឡើងជេ
ស្ងប់ចិត្តខ្លួនឯង សួរខ្លួនឯងពីមូលហេតុ សួរក្មេងពីមូលហេតុ ស្វែងយល់ពីចិត្តយើង
និងចិត្តគេ ។ តើយើងអាចទទួលស្គាល់ថាយើងយល់តែពី
ឯង ការពេញចិត្តតែភាគីខ្លួន ហើយមានទម្លាប់មិនល្អភ្លឹបឡើងជេរ
ហិង្សា និងការប្រើកម្លាំងបាយឬទេ? សូមស្ងប់ចិត្តខ្លួនឯងជាមុន ជម្រុះចោលការ
ជេរបញ្ចោរ និងវ៉ៃ ។ ស្ងប់ចិត្ត អង្គុយចុះទាំងអស់គ្នា និយាយពីមូលហេតុ ប្រាប់ពន្យល់
ជារឿយៗថានេះត្រូវ ឬខុស ច្រង៉េងច្រង៉ាងយ៉ាងម៉េច អាចគ្រោះថ្នាក់យ៉ាងម៉េច
មិនគួរគិតតែពីលេងសប្បាយមិនគិតយ៉
បើទោះជាត្រូវទទួលស្គាល់ថា "ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។" ការចំណាយពេល
នៅជាមួយគ្នាបន្ថែមលើការយកចិត្តទ
ដូចជាការអានសៀវភៅ អានសៀវភៅឲ្យគេស្តាប់ ហាត់កីឡា និងបង្រៀនពីការ
ទទួលខុសត្រូវចាំបាច់ណាស់ ។ ដូចជាអ្នកចង់បានទឹកស្អាតពីទឹកកខ
ត្រូវមានតម្រង (Filter) ដើម្បីចម្រាញ់ធាតុកខ្វក់ដើម្បីប
និងអាក្រក់ជាគូរ នៅក្បែរគ្នា ដូច្នេះបើធាតុ (ទម្លាប់ មជ្ឈដ្ឋាន) មិនល្អច្រើន
ហើយយើងមិនដឹង មិនគ្រប់គ្រងចេះតែបណ្តោយឲ្យទទួល
ក្រណាត់សងាយទទួលឥទ្ធិពល ហើយពិតណាស់របស់ថ្មីៗ ស្ករគ្រាប់ និងលេងជា
គ្រឿងទាក់ទាញក្មេងៗយ់ាងងាយ និងសូមទទួលស្គាល់ថាទម្លាប់អាក្រ
ដុះដាលណាស់ ។ ទម្លាប់ល្អត្រូវការការយកចិត្តទុ
ជាក់លាក់ និងការបែងចែកពេលវេលាមានប្រសិទ្ធ
ពីរនៅក្នុងខ្លួនយើងទេ នោះមិនខុសពីថាមពលវិជ្ជមាន និងអវិជ្ជមាន ។ យើង
ចិញ្ចឹម យើងទម្លាប់ និងទំនោរទៅខាងណា ថាមពលនោះនឹងមានប្រៀប ។ ) គឺ
មិនល្អ និងគ្រោះថ្នាក់ខ្លាំងណាស់ ។
សូមជម្រុះចោលទម្លាប់ប្រើអារម្មណ
គំរាម និងវ៉ៃ ។ សូមស្ងប់ចិត្ត ស្វែងយល់ ថ្លឹងថ្លែង អង្គុយជជែកពិភាក្សា ប្រាប់
ពន្យល់ជារឿយៗ ធ្វើជាគម្រូល្អ និងចំណាយពេលនៅជាមួយពួកគេ ។ ទំនោរ និង
ទម្លាប់ប្រើកម្លាំងបាយនាំដល់វដ្
ក្នុងការដោះស្រាយបញ្ហា ។ ប្រវត្តិសាស្រ្តដែលប្រើកម្លាំងប
វិនាសកម្ម និងអំពើប្រល័យពូជសាសន៏ឯងគ្រប់គ្
ទ្រោមសឹងក្រាបដល់ដីហើយ ដូច្នេះល្មមដល់ពេលចាកចេញពីវដ្តវ
មនុស្សធម៌នេះហើយ ។
ទន្ទឹមនឹងនេះ សូមចូលរួមចំណែកជម្រុញច្បាប់អហិង
សាលា ក៏ដូចជាការសហការណ៏នៃភ្ងាក់ងារអប
វត្តមានច្បាប់គ្រប់គ្រងគ្រឿងស្រ
បាច់ខ្លាំងណាស់ និងពិតជាមិនអាចមើលរម្លងបានគឺប្រ
ដែលត្រូវការការសហការណ៏ក្នុងការប
និងការទទួលខុសត្រូវក្នុងវិជ្ជាជ
សូមបើមិនអាចធ្វើអ្វីល្អ ឬវិជ្ជមានដល់សង្គមជាតិអ្នក កុំធ្វើអ្វីកាន់តែអាក្រក់ ។ សូម
រួមចំណែកជាវិជ្ជមាន ជាដំណោះស្រាយបញ្ហា ដោយកុំជាចំណែកធ្វើឲ្យបញ្ហាកាន់ត
ស្រេះ ។ យើងជាសមាជិកសង្គមមានកាតព្វកិច្ច
a role to play.)
សូមជួយណែនាំ ។ សូមអរគុណ ។
សង្ឃឹមសុបិន្តល្អ
សង្ឃឹមសុបិន្តល្អ
ភាពជាតំណាងជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុសត្រូវខ្ពស់ពីព្រោះ
ភេទជាតំណាងត្រូវបំរើ ដោះស្រាយបញ្ហា និងធ្វើឲ្យស្ថានភាពប្រជាពលរដ្ឋបាន
ប្រសើរជាងមុន ។ ភាពឡេះឡោះ អំណួត អាងយ៉ាង និងភាពដាច់បង្ហៀរត្រូវគ្រប់គ្រង
ម៉ត់ចត់ជំនួសវិញដោយវិន័យ ការប្តេជ្ញាចិត្ត សមាធិ និងស្មារតីទទួលខុសត្រូវក្នុងវាចារ
សកម្មភាព និងចេតនា (គោលដៅ) ។ តើរឿងនេះមិនលំបាក មិនតឹងតែងទេឬបើសិន
យើងគិតនៅក្នុងអត្មានិយម ឬគិតនៅក្នុងភាពឯកជន? តើអ្នកណាមិនចង់ផឹកយ៉ាង
ក្អាកក្អាយ សើចរាំឡកកញ្ឆេង ឬជិះទូកលេងផឹកប៊ីយ៉ែរមានអ្នកយល់ចិត្ត? មូលហេតុនេះ
ហើយដែលបញ្ជាក់ថាភាពជាតំណាងគឺជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុស ត្រូវខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះដោយសាប្រជាពលរដ្ឋមើលមកអ្នកតំណាងជាអ្នកស្មោះត្រង់
ជាអ្នកគួរឲ្យទុកចិត្ត ប្រជាពលរដ្ឋតែងតែរំពឹងយ៉ាងខ្ពស់ថាអ្នកតំណាងរបស់ពួកគេនឹង
ធ្វើជាគម្រូ និងឧទាហរណ៏ល្អចំពោះសេចក្តីណែនាំ ការប្រកាស និងគោលនយោបាយ ។
អ្នកតំណាងក្នុងស្មារតីនេះត្រូវប្រកាន់ជានិច្ចនូវស្មារតីទទួលខុសត្រូវ ត្រូវថ្លឹងថ្លែងម៉ត់ចត់
ត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេច
ចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏
រួមរបស់ប្រជាពលរដ្ឋបានរកឃើញ ។ ដំណោះស្រាយ និងការសម្រេចចិត្តរបស់អ្នកតំណាងត្រូវ
យោងលើពត៌មានពីអ្នកពាក់ព័ន្ធ ពីអ្នកបច្ចេកទេស និងមានលក្ខណ:វិទ្យាសាស្រ្ត ។ សុទ្ធ
តែរឿងតឹងតែង និងស្មុគស្មាញដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវ
ខ្ពស់ ។ តែជាការពិតនៅលើពិភពលោកទៅហើយដែលអ្នកតំណាងមានតិចជាងប្រជា
ពលរដ្ឋ ហើយអ្នកតំណាងប្រកបដោយបច្ចេកទេស មនសិការ និងទំណួលខុសត្រូវខ្ពស់
នឹងបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានទូលំទូលាយ ។ ហើយការពិតមួយទៀតគឺ
បើផ្ទុយពីនេះវិញ គេក៏បង្កើតផលអវិជ្ជមានមួយគំនរធំដល់សង្គមជាតិដែរ ។ ដូចនេះ
ប្រព័ន្ធរដ្ឋបាល យន្តការណ៏ វិន័យ និងច្បាប់នានាសំខាន់ណាស់ថាអ្នកតំណាងនឹង
មិនប្រកបដោយទោស: មោហ: និងលោភ: និងលំអៀង និងមិនប្រើថាមពលអវិជ្ជមាន
ដែលនាំមកនូវទុក្ខទោស និងផលអវិជ្ជមានដល់មហាជនទេ ។ គេត្រូវធានាថាអ្នក
តំណាងមិនមែនជាអ្នកមកស្រង់ដើមដោយសាគេបានចំណាយយ៉ាងមហាសាល
មុនទទួលបានភេទជាអ្នកតំណាងទេ ។ ប្រព័ន្ធរដ្ឋបាលដែលខ្ញុំ
ជឿជាក់គឺប្រព័ន្ធផ្សព្វផ្សាយបើកចំហរ និងមានវិជ្ជាជីវ:ពីព្រោះដូចបានលើកឡើងខាង
លើគឺអ្នកតំណាងត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេចចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏រួមបានរកឃើញ ។ ជាមួយគ្នានេះផងដែរគឺ
ការជជែកពិភាក្សាថ្នាក់ជាតិដោយបើកចំហរ ដោយស្មារតីទទួលខុសត្រូវ និងដោយ
វិជ្ជាជីវ:ដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានពត៌មាន និងអាចធ្វើការសម្រេចចិត្ត ។ ជាការ
ពន្យល់បន្ថែមសូមអាន: https://www.facebook.com/sotheavuth.chan/posts/10202431267475865.
បើនិយាយដោយឡែកទូលំទូលាយបន្តិច គេអាចជឿជាក់យ៉ាងម៉ុតមាំថាប្រសិនបើអ្នក
តំណាងមានបច្ចេកទេស មានមនសិការ និងជាពិសេសការទទួលខុសត្រូវ នោះផល
វិជ្ជមានយ៉ាងទូលំទូលាយគឺបានមកមហាជន ។ ហេតុនេះការអភិវឌ្ឃន៏សង្គមប្រសិន
គេគិតពីទំណួលខុសត្រូវ ទស្សន:វិស័យ (Vision) និងចេរភាព (Sustainability) ការ
ផ្តួចផ្តើម ការអនុវត្ត និងគោលនយោបាយដែលធានាយ៉ាងមានប្រសិទ្ធិភាពថា
សមាជិកសង្គមភាគច្រើន (នៅក្នុងភាគរយខ្ពស់) នឹងជាប្រជាពលរដ្ឋដែលមាន
សមត្ថភាព ជំនាញ មនសិការ និងទំណួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកតំណាង និង
ជាប្រជាពលរដ្ឋ ។ ប្រព័ន្ធអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធរដ្ឋផ្សេងៗត្រូវធានាពី
ឪកាស ពីការយកចិត្តទុកដាក់ និងការឧបត្ថមទាំងខាងរចនាសម្ព័ន្ធ និងទុនដើម្បី
ធានាការរីកចម្រើនដោយផាសុខភាព និងវិជ្ជមានសម្រាប់ប្រជាពលរដ្ឋសមសម្រប
នឹងសមភាពសង្គម និងយុត្តិធម៌សង្គម ។ ពត៌មានថ្មីៗនេះបានធ្វើឲ្យសុបិន្តខ្ញុំ និង
ប្រជាពលរដ្ឋជាច្រើនគិតថាប្រទេសមួយនេះកំពុងដើរលើផ្លូវដែលត្រឹមត្រូវ ដែលមាន
ការទទួលខុសត្រូវអាចប្រែក្លាយប្រជាជាតិដ៏កម្សត់មួយនេះដែលឆ្លងកាត់ភាពខ្លោចផ្សា
ទុក្ខសោកនារាសព្រាត់ប្រាស និងសូម្បីតែប្រល័យពូជសាសន៏ខ្លួនឯងឈានទៅរកទំព័រ
ប្រវត្តិសាស្រ្តថ្មីនៅក្នុងសហគមន៏អន្តរជាតិរស់ក្រោមដំបូលច្បាប់ជាតិ និងអន្តរជាតិ ដែលគោរពសិទ្ធិ សេរីភាព និងតម្លៃដោយមិនប្រកាន់ពណ៌សម្បុរ ភេទ និងជាតិសាសន៏ ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ សូមជួយណែនាំ ។ សូមអរគុណ ។
អាចអានពត៌មានពីព្រឹត្តិកាណ៏ថ្មីៗដូចជា :
- http://thmeythmey.com/index.php?page=detail&ctype=article&id=12350&lg=kh
- https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/666709083385828/?type=1&theater
- http://www.cen.com.kh/localnews/show_detail/19?token=NTNhMjBjZG

Health Concern
ទៅលើសពីការយល់ដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋធម្មតា ។
រឿងនេះត្រូវការការណែនាំ និងការត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់
ព័ន្ធ និងអ្នកជំនាញ ។ សាធាតុគីមីអាចមាននៅក្នុងចំណីអាហារ នៅបន្លែ
សាច់ និងសារធាតុគីមីប្រើនៅក្នុងអាហារកញ្ចប់ និងកំប៉ុង ។ ជំងឺដែលបង្កពិត
ជាគួរឲ្យញាក់សាច់តាំងពីប៉ះពាល់ដល់ការលូតលាស់តាំងពីនៅក្នុងផ្ទៃ
ការបន្តពូជ ទឹកនោមផ្អែម មហារីកជាដើម ។ល។ លឺជាញឹកញាប់ថា
ជំងឺឥឡូវប្លែកៗណាស់ និងជំងឺមហារីកបានមានវត្តមានហើយ ។ បើក្រឡេក
ត្រួសៗ ឃើញសម្បូរទឹកជាតិស្ករគឺបើចាំមិនខុសមានភេសជ្ជ:មួយបានប្រកាស
ថាបានបន្ថយជាតិស្ករ ៣០% ។ ស្តាប់ទៅបើមិនព្រឺក្បាលមិនដឹងជាយ៉ាងម៉េចទេ?
ឧទាហរណ៏ជាក់ស្តែងទៀតគឺផ្លែប៉ោមសម្បកស្អាត តែបើមិនប្រយ័ត្នសាកកោស
សម្បកមើលទេ ប្រកដជាញ៉ាំជាតិក្រូម៉េស្រោបសម្បកប៉ោមមិនខាន ។ មានឯកសារ
ខ្លះបញ្ជាក់ថាញ៉ាំប៉ោមនឹងសំបកជួយកាត់ភាពប្រឈមមហារីក ដូចគ្នានឹងស្ពៃក្តោប
តែបើប៉ោម ឬស្ពៃក្តោបមានពាក់ព័ន្ធនឹងសារធាតុគីមីប៉ះពាល់ដល់សុខភាពទៅវិញ
អញ្ចឹងផលល្អ ឬអាក្រក់ជាង? មានគេនិយាយលេងថាពីមុនចូលចិត្តញ៉ាំផ្លែឈើ
អាយុវែង តែប្រសិនគ្មានការត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់ព័ន្ធ និងអ្នកឯកទេស
ប្រកបដោយទំណួលខុសត្រូវខ្ពស់ទេ ញ៉ាំផ្លែឈើមិនដឹងប្រភពប្រឈមនឹងគ្រោះថ្នាក់
ខ្លាំងណាស់ ។ បើនិយាយពីអាហារកញ្ចប់ អាហារកំប៉ុង និងសូម្បីស្រាស ឬទឹកត្នោតជូរឥឡូវ
អ្នកភូមិភាគច្រើនទទួលស្គាល់ថាទុកចិត្តមិនបាន មិនដឹងលាយមេស្រា ហើយ
មេស្រានឹងប៉ះពាល់សុខភាពយ៉ាងម៉េច ។
រឿងនេះគឺប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ។ សូមមេត្តាណែនាំ និងត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់ព័ន្ធ និងអ្នកជំនាញប្រកបដោយទំណួល
ខុសត្រូវខ្ពស់ ។ សូមការពារជាមុន សូមតាមដាន និងសាកពិសោធន៏បន្លៃ សាច់
ផ្លែឈើ អាហារកញ្ចប់ និងកំប៉ុង ។ល។ ដែលមហាជនទិញ ប្រើប្រាស់ និងទទួលទាន ។
អាហារកញ្ចប់ និងអាហារកំប៉ុងទៅលើសពីត្រួតពិនិត្យកាលបរិច្ឆេទផុតអាយុកាល
(Expiry Date) គឺត្រូវសាកពិសោធន៏សាធាតុគីមីដែលប្រើសម្រាប់រក្សាអាហារដូច
អត្ថបទបានលើកបង្ហាញ ។ ការធ្វើការប្រកបដោយជំនាញ ដោយការយកចិត្តទុកដាក់ និងទំណួលខុសត្រូវខ្ពស់មានសារ:សំខាន់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងអាចកាត់បន្ថយការចំណាយលើការរ៉ាប់រងការថែទាំសុខភាព និងជាពិសេសយកចិត្តទុកដាក់ដល់កម្លាំងពលកម្ម
របស់ប្រជាពលរដ្ឋពីព្រោះសុខភាពរាងកាយទាក់ទងនឹងសមត្ថភាពខួរក្បាល ។

សូមសំណូមពរក្រសួងអប់រំនូវចំនុចមួយចំនួន
សូមសំណូមពរក្រសួងអប់រំនូវចំនុចមួយចំនួន :
១) បង្កើតប្រព័ន្ធទូរស័ព្ទដែលលោកគ្រូ អ្នកគ្រូអាចទំនាក់ទំនងអាណាព្យាបាល
សិស្សនៅពេលសិស្សអវត្តមាន ។ (រឿងនេះដើរក្រោយសាលាឯកជនឆ្ងាយណាស់ ។)
២) ទទួលស្គាល់ទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ និងអ្នកអប់រំ ១)ដោយសា
ប្រាក់ខែមិនគ្រប់គ្រាន់ ២)ម៉ោងបង្រៀនចង្អៀតមិនមានពេល ៣)ត្រូវត្រៀម
មេរៀន ការស្រាវជ្រាវ កែកំនែកិច្ចការសិស្ស ។ល។ ប៉ុន្តែសូមសំណូមពរលោកគ្រូ
អ្នកគ្រូសហការណ៏ជាមួយអាណាព្យាបាលសិស្ស ផ្តល់ប្រឹក្សា (Consultation) ជួប
ជាមួយគ្នា ឧទាហរណ៏ហេតុអ្វីការសិក្សាមុខវិជ្ជាដដែលរបស់សិស្សធ្លាក់ចុះ? ហេតុ
អ្វីកូនសិស្សមានអារម្មណ៏ស្រពាប់ស្រពោនមួយរយះ ទន្ទឹមនឹងនេះការសិក្សាធ្លាក់ចុះ?
ហេតុអ្វីនៅលើមុខ ឬដៃកូនសិស្សមានស្នាមវ៉ៃ ស្នាមដាច់មើលដូចជាការវ៉ៃតប់
ឬដោយសារការប្រើហិង្សា? (រឿងនេះក៏ដើរក្រោយសាលាឯកជនដែរ បើទោះ
សាលាឯកជនមិនទាន់មានការផ្តល់ប្រឹក្សា តាមដានការវិវឌ្ឃន៏នៃការ
សិក្សារបស់សិស្សបានជារៀងរាល់ខែ ។ )
៣) សូមសំណូមពរមានបណ្ណាល័យតាមសាលាមួយៗ និងដំណើរការជាទៀងទាត់ ។ លោកនាយកនាយិការអាចផ្តួចផ្តើមការកសាងបណ្ណាល័យដោយបដិភាគ ថវិការជាមួយអាណាព្យាបាលសិស្សតាមសាលា និងការរៃអង្គាសថវិការពីសប្បុរសជនអ្នកឧកញ៉ា អ្នកជំនួញ អង្គការ និង
ថ្នាក់ដឹកនាំនានា ។ ធ្លាប់ដឹងមានអង្គការគេអាចជួយសង់បណ្ណាល័យ ដោយជួយទាំងស្រុងឬប្រជាជនមូលដ្ឋានគ្រាន់តែជួយបដិភាគប្រហែល ១៥ ទៅ ២០ភាគរយនៃតម្លៃសរុប ។ការបដិភាគ ការរួមចំណែកដើម្បីលើកទឹកចិត្ត និងជំរុញការចូលរួម និងថែរក្សា (Entitlement Mentality!) ។ និងសូមមានសៀវភៅដែលកូនសិស្សអាចអាន អាចស្រាវជ្រាវទាក់ទងនឹង
មេរៀន និងកម្មវិធីសិក្សារបស់គេ ។ សូមទម្លាប់កូនសិស្សអានសៀវភៅ ឧទាហរណ៏មានលំហាត់ មេរៀនអាចឲ្យកូនសិស្សបើកសៀវភៅរកចម្លើយ តែក្នុងរយះពេលខ្លីដើម្បីតេស្ត៏មើលតើកូនសិស្សបានអានមេរៀន បានត្រៀមមុនមកសាលាដែរឬទេ? បើបណ្ណាល័យសម្បូរសៀវភៅ
លោកគ្រូ អ្នកគ្រូអាចរៀបចំមេរៀនដឹកនាំកូនសិស្សចូលបណ្ណាល័យ ១)បណ្តុះទម្លាប់កូនសិស្សអានសៀវភៅក្នុងបណ្ណាល័យ ស្រាវជ្រាវ និង២)យល់ពីអត្ថប្រយោជន៏ទូលំទូលាយនៃបណ្ណាល័យ ។
៤) សាលាសូមត្រួតពិនិត្យអនាម័យបរិស្ថានសាលា និងអនាម័យចំណីចំណុក ។ ការយល់ដឹងពីរបបចំណីអាហារ និងផលប៉ះពាល់ ឧទាហរណ៏អាហារមិនមានអនាម័យ អាហារសម្បូរជាតិ
ស្ករពេកអាចជួយចូលរួមថែរក្សាសុខភាពដល់កូនសិស្សបាន ។
៥) សូមជំរុះចោល និងលុបបំបាត់ការអប់រំដោយវ៉ៃ សម្លុត និងគំហកដោយមិនពន្យល់មិនណែនាំ និងប្រាប់ជារឿយៗ ។ ការអប់រំដោយវ៉ៃ សម្លុត និងគំហកចាស់គំរិល និងហួសសម័យហើយ ។
ពិតណាស់គុណភាពអប់រំត្រូវការជាចំបាច់នូវការសហការណ៏រវាងភ្ងាក់ងារពាក់ព័ន្ធដូចជាគ្រួសារ សាលា អ្នកឯកទេស និងរដ្ឋអំណាច ។ ភាគីទាំងអស់ត្រូវតែសកម្ម ចូលរួម យកចិត្តទុកដាក់ និងមានទំណួលខុសត្រូវខ្ពស់ ។
សូមជួយណែនាំ ។ សូមអរគុណ ។
(អាចអានបន្ថែម : សមត្ថភាព និងគុណភាពនៃការអប់រំ)

សំណូមពរក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ
សំណូមពរក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ
សូមសាកគិតទាំងអស់គ្នា ។ ប្រសិនបើអ្នកមានអ្នកឯកទេស និងអ្នកជំនាញ (Specialist/Expert) រហូតដល់២០០០ (ពីរពាន់)នាក់ទៅចុះ តើត្រូវចំណាយពេល
ប៉ុន្មានទើបអាចដើរបង្រៀន និងចែកចំណេះដឹងឲ្យបានគ្រប់សាលា? តើធ្វើ
ម៉េចអាចយកចិត្តទុកដាក់ដល់កូនសិស្សដោយសមត្ថភាពជំនាញរបស់
ពួកគេបានជាប្រចាំថ្ងៃ? តើត្រូវធ្វើម៉េចបើសិនជាអ្នកឯកទេស និងអ្នកជំនាញ
មានគោលដៅ និងសុឆន្ទ:ចង់យកចិត្តទុកដាក់ បង្រៀន និងចែកផ្ទេរចំណេះដឹង
ដល់កូនសិស្សដើម្បីធ្វើបណ្តុះទំពាំងស្នងឬស្សីឲ្យរឹងម៉ាំ?
ខ្ញុំសូមជូនជម្រើសដោយបង្កើតជាវិបសាយ និងកម្មវិធីដែលអាចយកមកប្រើបាន
នៅក្នុងទូរស័ព្ទទោះមាន ឬគ្មានអ៊ីនធើណែតបន្ទាប់ពីDownload ដូចក្នុងកម្មវិធី Play Store របស់Android ឬYoutube ។ ឧទាហរណ៏គឺ iStoryBooks or 123s & ABCsដែលគេបង្កើតយើងអាចDownloadយកមករៀន/បង្រៀនអានជាស្វ័យសិក្សា និងជាការបង្រៀនបន្ថែមដោយអាណា
ព្យាបាល ។ ការបង្កើតនេះស្រដៀងនឹង Common Core State Standards របស់
ប្រព័ន្ធសិក្សាសហរដ្ឋអាមេរិក (Deeply grateful to Mr. Bill Gates) ដែលចុះកាល
បរិច្ឆេទថ្ងៃទី ២ មិថុនា ឆ្នាំ ២០១០ ។ (....To develop these standards, CCSSO and NGA Center worked with representatives from participating states, a wide range of educators, content experts, researchers, national organizations, and community groups. These final standards reflect the invaluable feedback from the general public, teachers, parents, business leaders, states, and content area experts and are informed by the STANDARDS OF OTHER HIGH PERFORMING NATIONS. )
[សូមរំលឹកបើអ្នកសួរស្រ្តីចិនដែលទើបចប់បរិញ្ញាបត្រថាគេនឹងរៀបការភ្លាមៗ
ពួកគេនឹងឆ្លើយថាទេ ពីព្រោះជីវភាពជានិស្សិតរបស់ពួកគេតាំងពីថ្នាក់តូចមក
គឺឈឺក្បាល មានការប្រកួតប្រជែង និងតានតឹងដោយសាប្រព័ន្ធអប់រំតឹងតែង
របស់គេ ។ បន្ទាប់ពីចប់ការសិក្សាពួកគេមានទំនោរចង់បានជីវភាពឯកជន
និងជីវិតគូរដែលពួកគេចង់បានតែមិនមែនចាប់ដាក់ទេ ។ ឯស្រ្តីកូរ៉េខាងត្បូង
ដូចគ្នាដែលគេឲ្យតម្លៃការសិក្សាអប់រំ យកជំនាញ និងយកអាជីពមុនរៀបអា
ពាហ៏ពិពាហ៏ ។ អាយុ ២៨ ទៅ ៣០ជាងជារឿងធម្មតាសម្រាប់រៀបការ ។ ប្រទេស
ស៊ីងហ្គាពួរមិនបាច់និយាយមានមោទនភាពនឹងប្រព័ន្ធអប់រំរបស់ខ្លួន ។ លោក
Bill Gates ថាប្រព័ន្ធអប់រំអាមេរិកត្រូវត្រៀមលក្ខណ:កូនសិស្សខ្លួនដើម្បីប្រកួត
ប្រជែងលើពិភពលោកបាន ចំណែក Mr. President Obama ថាប្រព័ន្ធអប់រំ
សហរដ្ឋអាមេរិកជា World-Class Educationហើយថ្មីៗនេះលោកបានគាំទ្រ
និងជម្រុញបង្កើត Innovation Centers បើទោះមិនទាន់បានបង្កើតទូលំ
ទូលាយនៅគ្រប់រដ្ឋ ។ ប្រព័ន្ធអប់រំនៅកម្ពុជា? គួរតែមានគោលដៅទូលំទូលាយ
និងប្រើប្រាស់ធនធានទាំងអស់ដែលមាន និងប្រើប្រាស់ប្រកបដោយប្រសិទ្ថភាព
ខ្ពស់ហើយ ។ ]
ចំណុចខាងក្រោមជាសំណូមពរ ផលវិបាកប្រឈម និងដំណោះស្រាយជូនក្រសួង
អប់រំមានដូចជា :
សំណូមពរ- ១)បង្កើតធនាគារខួរក្បាល Think Tan ឬក្រុមការងារ Working Groups សម្រាប់សិក្សា ស្រាវជ្រាវមេរៀន អត្ថបទ លំហាត់ របកគំហើញ បញ្ហាគ្រោះ
ថ្នាក់ផ្សេងៗ និងល្បែងល្បងប្រាជ្ញា និងចងក្រងនៅក្នុងវិបសាយសម្រាប់សិស្ស
ពីថ្នាក់ទី១-១២ លើមុខវិជ្ជា ក)គណិតវិទ្យា ២)អក្សសាស្រ្ត ៣)សីលធម៌ ៤)ភាសា
អង់គ្លេស និង៥) កុំព្យូទ័រ ។ វិបសាយអាចជា Platform ឬChannels ដែលកូនសិស្ស
អាណាព្យាបាលអាចលើកជាសំណួរ លោកគ្រូអ្នកគ្រូអាចចែករំលែកលំហាត់បន្ថែម
និងដោយមានចម្លើយពីអ្នកឯកទេស ។ វិបសាយអាចងាយស្រួលរក និងទំនាក់
ទំនងដូចជាអាចលើកសំនួរដែលវិបសាយអាចនាំទៅរកតំណរភ្ជាប់ Linkសម្រាប់
អត្ថបទ និងការពន្យល់ ។ ការសហការណ៏រវាងសាលា គ្រួសារ អ្នកឯកទេស និង
វិបសាយសំខាន់សម្រាប់ជម្រុញគុណភាពសម្រាប់អប់រំទាំងអស់គ្នា ។ ក្នុងរយះពេល
៣-៥ឆ្នាំ ក្រសួងអប់រំនឹងមានវិបសាយជាប្រភពឯកសារដ៏សម្បូរបែបសម្រាប់សិស្ស
ថ្នាក់ទី ១-១២ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំក្នុងទស្សន:
វិស័យវែងឆ្ងាយ និងដែលមានឥទ្ធិពលវិជ្ជមានមានវិសាលភាពគ្របដណ្តប់
ទូទាំងប្រទេសសម្រាប់កូនសិស្ស អ្នកអប់់រំ និងអាណាព្យាបាល ។
២) សំណូមពរការគាំទ្រ និងឧបត្ថមទុន សម្ភារ: និងសមត្ថភាពជំនាញ ពីថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា អង្គការសង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ដៃគូរនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងអ្នកជំនាញ/ឯកទេសលើមុខវិជ្ចាមួយៗ ។
ផលលំបាកប្រឈម-
ក) អ្នកបច្ចេកទេស អ្នកជំនាញតាមមុខវិជ្ជា គណិតវិទ្យា អក្សរសាស្រ្ត សីលធម៌
ភាសាអង់គ្លេស និងកុំព្យូទ័រ ។
ខ) អ្នកបច្ចេកទេសតម្លើង ថែទាំ និងគ្រប់គ្រងវិបសាយ និងក្រុមការងារអ្នក
ឯកទេសពន្យល់ និងបកស្រាយពេលមានសំណួរ ឬការយល់មិនច្បាស់ ។
គ) ពេលវាលាព្រោះត្រូវស្រាវជ្រាវ តាមដានលើវិបសាយ និងឆ្លើយតប ។ ដូចនេះ
ក្រុមអ្នកបច្ចេកទេស ជំនាញ (Specialist/ Expert)ទាមទារការធ្វើការជាប់
លាប់ដូចបុគ្គលិករដ្ឋធម្មតាបើទោះជាប្រាក់ខែខ្ពស់ទៅតាមជំនាញ និងបទពិសោធន៏របស់ពួកគេ ។ សមត្ថភាពជំនាញ មនសិការ និងទំណួល
ខុសត្រូវខ្ពស់ទាមទារជាដាច់ខាត ។
ឃ)ថវិការចំណាយលើអ្នកក្រុមការងារអ្នកបច្ចេកទេសតាមមុខជំនាញ និងអ្នក
បច្ចេកទេសកុំព្យូទ័រ (វិបសាយអាចភ្ជាប់នឹងទូស័ព្ទ Mobile Version នឹងអាច
ទូរស័ព្ទDownload ទុកប្រើទោះមានឬគ្មានអ៊ីនធើរណែត ងាយស្រួល និងបន្ថយ
ការចំណាយសម្រាប់អ្នកនៅជនបទ ។)
ដូចបានបញ្ជាក់ខាងលើក្នុងរយះពេល៣-៥ឆ្នាំ ក្រសួងអប់រំនឹងមានវិបសាយជាប្រភពឯកសារដ៏សម្បូរបែបសម្រាប់សិស្ស

និងសូមសំណូមពរយ៉ាងទទូចចំពោះការគាំទ្រ និងឧបត្ថមទុន សម្ភារ: និងសមត្ថភាពជំនាញ ពីថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា អង្គការសង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ដៃគូរនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងអ្នកជំនាញ/ឯកទេសលើមុខវិជ្ចាមួយៗ ។

Friday, January 10, 2014
អ៊ំៗជើងយូរ និងជើងជំនាញ
អ៊ំចាស់ៗពិតជាខ្ចីចាស់ ។ អស់ពីរឿងស្រុកទេស រឿងសុខភាពពួកគាត់ចាប់ផ្តើម
និយាយពីរឿងលេងអុកដែលខ្ញុំចូលចិត្តដែរ ។ ពួកគាត់ថាយើងដូចរឹងត្អឹង
អំណួតខុសរឿងគឺអួតជាងអាមេរិក ចិន បារាំង ជប៉ុនអីទៅទៀត ។ មិន
បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ ល្អៗបើទោះបច្ចេកទេសបច្ចេកវិទ្យាគេរក
ឃើញយ៉ាងសម្បើមហើយ ។ តាំងពីលេងអុកលេងតែបើមិនសេះទឹម សេះចង
ចូលចិត្តតែពីរទម្រង់ហ្នឹង ។ អីយ៉ាភ្ញាក់ព្រើត មើលទៅអ៊ំៗជ្រៅជ្រះណាស់តើ ។
គាត់ថាគេអាចលេងទៅ ០៦ទម្រង់ ឬច្រើនជាងហ្នឹងឯណោះ ។ បន្ថែមលើទម្រង់
សេះទឹម សេះចងគាត់បង្ហាញដូចក្នុងរូប ។ ពួកគាត់ថាយើងល្មមដល់ពេល
គិតគូរថ្លឹងថ្លែងរកមេរៀន វិធានការណ៏ ព្រមទាំងគោលនយោបាយអីឲ្យប្រជា
ពលរដ្ឋបានចេះដឹង ឆ្លាត និងចេះគិតគូរពីផលប្រយោជន៏រួមហើយ ។
ស្តាប់គាត់ទៅដូចនឹកឃើញពីពាក្យ "ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងប៉ឹងតែ
មិនរឹងរូស" ។ គាត់ថាហ្នឹងហើយតែឃើញតែជ្រាយទៅតែម្តង ហើយនិងរឹង
រូស ។ ខ្ញុំថាមកពីមិនដែលប្រាប់ពន្យល់ឲ្យក្មេងៗដឹងផង ធ្វើម៉េចគ្នា
ចេះ? គឺកម្រឃើញជជែកពិភាក្សាណាស់ទាំងក្នុងគ្រួសារ នៅសាលា និង
ការងារថ្នាក់ជាតិ ។ គាត់ថាហ្នឹងហើយថែមទាំងមិនចូលចិត្តអានទៀត
ប្រើតែអារម្មណ៏ស្រួលតែគេកេង គេបោកមិនដឹងគោលដៅ ចេតនាគេ ។
មើលតែរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៏រកអ្នកទទួលខុសត្រូវ រកមូលហេតុ
ម៉េចបានជាដាច់ចិត្តសម្លាប់ពូជសាសន៏ឯងរកមិនទាន់ដឹងកោះត្រើយ
ឯណាផង ។ ដឹងរឿងអប់រំដែលក៏លើកថាចុះអ៊ំប្រព័ន្ធអប់រំដែលបង្កើត
ជំនឿចិត្ត បង្កើតសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា និង
ការទទួលខុសត្រូវម៉េចដែរ? ពួកគាត់ថាបើបានអញ្ចឹងឆ្នាំ ២០១៥ទៅខ្លាច
ការធ្វើសមាហរណកម្មអាស៊ានអី ។ ខ្លាចចូល២០១៥ ហ្នឹងតាមសមត្ថភាព
ខ្លាចតែធ្វើការបាន "តែចាប់ទឹកកក" ឲ្យគេ ។ ចាប់ទឹកកកឲ្យគេមានន័យថា
ម៉េច? គឺដូចរកស៊ីអញ្ចឹងគឺដឹងតែពីខាតគឺចូល២០ ទៅ៣០ចេញទៅគេវិញ
២០០ទៅ៣០០ ហ្នឹងមិនខាត ។ ដូចការងារយើងធ្វើប្រើកម្លាំងពលកម្មច្រើន
ជាពលករជំនាញទាបហ្នឹងមិនដូចចាប់ទឹកកកឲ្យគេ!
អីយ៉ាជជែកជាមួយគាត់ចេះដឹងរឿងបានច្រើនមែន ។ ពិតជាសំណាង ។
បន្ទាប់មកពួកគាត់សួរផ្ចាញ់ផ្ចាល់គ្នារឿងសហរដ្ឋអាមេរិក ។ គាត់លើក
សំណួរថាម៉េចបានជាកំនត់អាណត្តិប្រធាធិបតីតែពីរអាណត្តិ? ហេតុអ្វី
ឧទាហរណ៏ថាប្រធាធិបតីផ្សេងកាន់ពីរអាណត្តិហើយប្រធានាធិបតី
មុនមិនអាចឈរឈ្មោះជាប្រធាធិបតីទៀត? គ្នាគាត់រាងអេះអុញដែរ ។
ពួកគាត់ឆ្លើយថាខ្លាចរឿងបង្កើតបក្សពួក ។ ដល់ទៅបក្សពួកគេ
ខ្លាចតែការផ្តេជ្ញាចិត្ត ការសន្យាថាតម្កល់ផលប្រយោជន៏ប្រទេសជាតិ
និងប្រជាពលរដ្ឋនៅលើតែមាត់មិនអាចសម្រេចបាន ។ ដូច្នេះគេសុខ
ចិត្តប្រធានាធិបតីកាន់តែពីរអាណត្តិ ចប់អាណត្តិអាចចូលជាក្រុម
ប្រឹក្សាផ្តល់យោបល់ដល់ប្រធាធិបតីក្រោយៗទៀតតែប៉ុណ្ណោះ ។
ចុងក្រោយគាត់លើករឿងបីសម្រាប់ពិចារណា:
១) ធ្វើឲ្យផ្លូវឡើងទៅកាន់តំណែងធំឲ្យពិបាកបន្តិចគឺទាមទារការទទួល
ខុសត្រូវទាំងកាយ វិចារ ចិត្ត (ចេតនា និងគោលដៅ) ក្រៅពីជំនាញ
និងមនសិការ ។ មេត្តា ករុណា មុទិតាគឺពិបាកទាយ និងកំណត់បាន
ណាស់ដូច្នេះទាមទារការទទួលខុសត្រូវវិញ ។
២) ទាមទារឲ្យអ្នកកាន់ការបើកចំហរ ចូលចិត្តជជែកពិភាក្សាដោយ
អហិង្សា ដោយសន្តិវិធី វិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ទសពិធ៌រាជធម៌ទាំងដប់ ឬពាក្យស្លោក "ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះអង្គ ។"
ពិបាកដឹងណាស់មានតែចង់ឲ្យបើកចំហរ ឲ្យឃើញការទទួលខុសត្រូវ និង
ឃើញការធ្វើល្អជារឿយៗទើបអាចដឹង ។
៣) ឲ្យតម្លៃដល់បញ្ញាជន អ្នកបច្ចេកទេស បណ្ឌិត ស្តាប់និងទទួលយកមតិ
យោបល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទុកប្រជាពលរដ្ឋម្នាក់ជាទីប្រឹក្សាម្នាក់ ។
ធនធានមនុស្សជាព្រលឹងរបស់ជាតិ មិនអាចធ្វើដូចសម័យប្រល័យពូជសាសន៏
ចាត់ទុកធនធានមនុស្សជាខ្មាំងជាសត្រូវទេ ។
ស្តាប់ហើយពិតជាសំណាង ពិតជាសំណាងជួបអ៊ំៗជើងចាស់ និងជើងជំនាញ ។

Subscribe to:
Posts (Atom)