សង្ឃឹមអនាគត
ចាំមើលអាចចាកចេញបានពី:
វប្បធម៌ទឹកឡើងត្រី ស៊ីស្រម៉ោចទឹកហោចស្រម៉ោចស៊ីត្រី?
អ្នកខ្លាំងឈ្នះ ហើយអ្នកឈ្នះយកទាំងអស់? ប្រជាជាតិនេះគួរតែធ្វើ
ដំណើរលើវិថីឆ្ពោះទៅធ្វើសមាហរណកម្មមិនត្រឹមតែអាស៊ានទេ តែសហគមន៏អន្តរជាតិនៃភាពស៊ីវិល័យ ស្របតាមច្បាប់ និងបទដ្ឋាននៃសហគមន៏អន្តរជាតិ ។
អ្នកឈ្នះជាម្ចាស់ អ្នកចាញ់រត់ ឬស្លាប់?
កង់វិលនៃប្រវត្តិសាស្រ្តដែលនាំដល់ប្រជាជាតិនេះដួលក្រាបដល់ដី ជួបសោកនាដកម្ម ការប្រើកម្លាំងបាយ និងហិង្សាគ្រប់បែបយ៉ាង និងរហូតដល់អំពើប្រល័យពូជសាសន៏ឯង?
ចែកគ្នារស់ ឬដណ្តើមគ្នារស់?
ពៀររម្ងាប់ដោយការមិនចងពៀរ? ល្អបំផុត ។ តែមិនមែនមានន័យថាចេះតែមិនគោរព
ច្បាប់ មិនទទួលខុសត្រូវ នៅតែប្រើប្រាស់វប្បធម៌មិនជជែកពិភាកគ្នា មិនទទួលខុសត្រូវ និងមិននិយាយពីទស្សន:វិស័យសម្លឹងមើលទៅមុខ ឬត្រៀមខ្លួនសម្រាប់ឧបសគ្គ និងការប្រកួតប្រជែងដែលកើតឡើង មិនឈប់មិនឈរនៅក្នុងជីវិតលើភពសន្និវាសនេះទេ ។
ល្អបំផុតគឺសម្បទានឲ្យគ្នាទៅវិញទៅមក យោគយល់គ្នាបំផុត ពៀររម្ងាប់ដោយការមិនចងពៀរ បញ្រ្ជាប និងបណ្តុះវប្បធម៌បើកទូលាយ វប្បធម៌ទទួលខុសត្រូវ អង្គុយជជែកពិភាក្សាដោយមិនប្រើកម្លាំងបាយ និងហិង្សា និងវប្បធម៌អ្នកដឹកនាំ និងបុគ្គលសាធារណ:ធ្វើជាគម្រូល្អ ឧទាហរណ៏វិជ្ជមាន និងកេរដំណែលល្អប្រសើរ ប្រកបដោយទំណួលខុសត្រូវខ្ពស់សម្រាប់វដ្តវិលជុំនៃសង្គម ។
តើអ្នកចង់ឲ្យគេចងចាំអ្វីពីអ្នក? អំណួតខុសរឿង អស្មិមាន: និងការមិនទទួលខុសត្រូវ
ក្នុងមុខងារមិនមែនជាភាពខ្លាំងទេ ។ ប្រទេសជាតិនេះតាំងពីជាអាណាចក្រមកនៅសល់
ទំហំប៉ុនសព្វថ្ងៃជាមេរៀនល្មមគ្រប់គ្រាន់ហើយ ។ ត្រូវតែប្រើឋាមពលវិជ្ជមាន ឋាមពលដែល
ឃុំគ្រងរម្ងាប់ទោស: មោហ: និងភាពដាច់បង្ហៀរ តែបើកចំហរ មានទំណួលខុសត្រូវខ្ពស់មានសមាធិ ជាផ្នែកនៃដំណោះស្រាយ និងត្រៀមខ្លួនអាចឆ្លើយតបទៅនឹង :
បច្ចេកទេស + ច្បាប់ + ទំណួលខុសត្រូវ + ទស្សន:វិស័យនៃចីរភាពសម្រាប់វាចារ ទង្វើរ និងគំនិត ។ ខឹងខុស ខឹងខូច ខឹងខាច! ជម្រើសល្អបំផុតឈ្នះ ឈ្នះ (អ្នកដឹកនាំឈ្នះ ប្រទេសជាតិឈ្នះ និងប្រជាពលរដ្ឋឈ្នះ ) គឺបង្រួមបញ្ហា ដោះស្រាយបញ្ហា ជម្រើសដែលមានលក្ខណ:សំយោគតែឆ្លើយតបនឹងបច្ចេកទេស + ច្បាប់ + ទំណួលខុសត្រូវ
+ ទស្សន:វិស័យនៃចីរភាពដែលមានការគិតគូរ ថ្លឹងថ្លែង និងមានតុល្យភាពតម្កល់ផលប្រយោជន៏រួមអាចទទួលយកបាន
ដោយភាគច្រើននៃអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ។
សូមពៀររម្ងាប់ដោយការមិនចងពៀរ និងងាកមកកាន់ផ្លូវអហិង្សា ផ្លូវសន្តិវិធីនិងផ្លូវធម៌ ដោយគោរពសិទ្ធិក្នុងការជ្រើសរើស និងសម្រេចចិត្ត និងប្រកាន់ខ្ជាប់ខ្ជួននូវច្បាប់ និងបទដ្ឋាននៃសហគមន៏អន្តរជាតិ ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ សូមអរគុណ ។