ក្នុងរឿងសាមកុក មេទ័ព ទីប្រឹក្សា ឬបុគ្គលណាខ្លាំងមានទេពកោសល្យតែបម្រើនៅនគរផ្សេងប្រាកដជាក្លាយជាសត្រូវ
ឬគ្រោះគំរាមកំហែងចំពោះនគរផ្សេងទៀត
។ ឧទាហរណ៏ទីប្រឹក្សាឆាវឆាវតែងតែរម្លឹកឲ្យសម្លាប់លីវ ប៉ីវ
រីឯមេទ័ពនៃសេ្តចស៊ុនឈាននៃនគរ ”វូ” តែងតែចង់សម្លាប់ជុកឺខុងមិញ ។
ឆាវជិនជាពូឆាវ រួយនៃគនរ “វេ” រាប់ទាំងឆាវឆាវ ឆាវភី តែងតែមិនទុកចិត្តSima Yi
ប្រើ Sima Yi នៅពេលតែទាល់ច្រក ដល់តែឈ្នះរកវិធីទម្លាក់កំហុសដកអំណាច ពី Sima
Yi វិញព្រោះក្រុមគ្រួសារខ្លួនមិនទុកចិត្ត ។ Sima Yi រើសទ័ពបន្ថែមនៅ
Louyang ដើម្បីទប់ទល់នឹងជុកឺលាង ឆាវជិន យកលេសនេះថា Sima Yi
ចង់បះបោរព្រោះចិញ្ចឹមចិត្តកំចាត់ Sima Yi ជាយូរមកហើយ ។ Sima Yi
និយាយថាឲ្យតែរួចជីវិតចាត់ទុកថាសំណាងបំផុតហើយទោះជាអំណាចត្រូវបានគេដកអស់ ។
ក្នុងរឿងសាមកុកមេរៀនអំពីបរាជ័យក្នុងការសម្រេចិត្តច្បាស់ណាស់ថាការសម្រេចចិត្តតែងតែខុសនៅពេលគេដាក់មុខនូវ
អំណួត សេចក្តីក្រោធ ភាពមានះមិនស្តាប់ពាក្យពិត ឬស្តាប់ពត៌មានតែម្ខាងដោយមិនថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ។
Lu
Bu ស៊ុនឈាន លីវប៉ីវ ម៉ាស៊ូ ។ល។ សុទ្ធតែខ្លាំងតែបរាជ័យដោយសាអំណួត
សេចក្តីក្រោធ ភាពមានះមិនស្តាប់ពាក្យពិត ឬមិនស្តាប់ពត៌មានឲ្យបានច្រើនប្រភព ។
ដោយឡែកក្នុងទិដ្ឋភាពសង្គមសព្វថ្ងៃ គេមិនគួរចាត់ទុកនរណាម្នាក់ជាសត្រូវ ឬជាគ្រោះគំរាមកំហែងទេពីព្រោះនេះមិនមែន
ជាសង្គមនគរបី
ឬសង្គមសាមកុកទេ ។ របបប៉ុលពតបានសម្លាប់បញ្ញាវ័ន្ត អ្នកចេះដឹង
អ្នកឯកទេសដោយសាគិតថាជាការ គម្រាមកំហែងដល់អំណាចរបបខ្លួន ។ គំនិត
និងទង្វើនេះជាភាពឆ្កួតលីលា និងជាគំរូដ៏អាក្រក់នៅក្នុងប្រវត្តិសាស្រ្ត ។
(មកដល់សព្វថ្ងៃជាតថភាពដូចនៅស៊ីងហ្គាពួរ ឥណ្ឌា កូរ៉េខាងត្បូង ឬជប៉ុន
។ល។គេមិនត្រឹមមិនធ្វើទុក្ខបុកម្នេញ មានតែលើកទឹកចិត្ត បំប៉ន បញ្រ្ជាប បណ្តុះ
និងពង្រឹងធនធានមនុស្ស ។ គេចាត់ទុកធនធានមនុស្សជាកំលាំងចលករ ជាខួរក្បាល
ជាទុន ជាម៉ាស៊ីនសម្រាប់ការអភិវឌ្ឃន៏ដែលមានស្ថេរភាព និងចេរភាពរបស់ប្រទេស ។)
មេដឹកនាំខ្លាំងសុខចិត្តមានសត្រូវ
ឬគូប្រជែងខ្លាំងពីព្រោះគូប្រជែងខ្លាំងអាចជាទីប្រឹក្សា
ជាគ្រូបង្រៀនដ៏ស្មោះត្រង់នៅ
ទីភ្លឺផ្ទុយពីអ្នកនៅជុំវិញដែលអាចនិយាយពាក្យមិនពិត
និយាយតែពាក្យបញ្ចើចបញ្ចើដូចនាំទៅធ្លាក់ជ្រោះ ។ ហើយបើសម្បូរមនុស្សដូចឆាវជិន
ពូឆាវរួយនៃនគរ “វេ”ទៀតគឺសម្បូរតែមនុស្សឪកាសនិយម មិនទទួលខុសត្រូវ
និងមិនអាចធ្វើបានសាច់ការក្នុងទំនួលខុសត្រូវការងារទេ ។ ការងារគួរមានគោលការណ៏
មានគោលដៅ មានJob
Descriptionដូចការងារសង្គមស៊ីវិលជាឧទាហរណ៏មើលទៅលើការធ្វើការជាក់ស្តែងដូចជា
Sima Yi និយាយពីម៉ាសូនៅ Jietingថា
“...ខ្ញុំធ្វើការវិនិច្ឆ័យតែពីការធ្វើការងាររបស់គេប៉ុណ្ណោះ”
ហើយគួរតែដូចលីវប៉ីវ ឆាវឆាវ ឬ Lu Xun (Styled Boyan) នៃនគរ
“វូ”ចាត់ការផ្តល់រង្វាន់តាមស្នាដៃ ដាក់វិន័យតាមកំហុស ពង្រឹង
និងអនុវត្តន៏ច្បាប់សម្រាប់ជាមូលដ្ឋាន និងគំរូ ។
មេដឹកនាំជាអ្នកចូលចិត្តអាន
ស្តាប់ដោយយកចិត្តទុក ដឹងពត៌មានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចិត្ត
អត់ធ្មត់ មិនក្រោធ មិនជ្រួលដោយពាក្យសរសើរ
ឬរិះគន់តែមានការទទួលខុសត្រូវខ្ពស់នៅពេលមានកំហុស ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
No comments:
Post a Comment