គិតលេងៗចំពោះការដាក់ពាក្យចូលរៀននៅសាលារដ្ឋ:
ចំពោះថ្នាក់ទី១-៥ : អាចកំណត់ថ្លៃពាក្យចូលរៀនពី$20-30$ក្នុងមួយឆ្នាំ (ម្ភៃទៅសាមសិបដុល្លា)
(អាចបង់ពាក់កណ្តាលឆ្នាំ និងមានគោលនយោបាយអនុគ្រោះចំពោះអ្នកមានជីវភាពទីទាល់ក្រ ។)
ចំពោះថ្នាក់ទី៦-12: អាចកំណត់ថ្លៃពាក្យចូលរៀនពី$៥០-៧០$ក្នុងមួយឆ្នាំ (ហាសិបទៅចិតសិបដុល្លា)
(អាចបង់ពាក់កណ្តាលឆ្នាំ និងមានគោលនយោបាយអនុគ្រោះចំពោះអ្នកមានជីវភាពទីទាល់ក្រ ។)
ប្រាក់ដាក់ពាក្យចូលរៀនអាចចូលហិបថវិការសាលា និងក្រសួងអប់រំទាំងមូល និងក្រសួងអាច
ពិចារណាបង្កើនប្រាក់ខែដល់លោកគ្រូ និងអ្នកគ្រូ និងអ្នកធ្វើការក្នុងវិស័យអប់រំដោយមិនចង់លឺ
មិនចង់ឃើញ និងមិនចង់បន្តឥទ្ធិពលអវិជ្ជមាន ការអនុវត្តមិនមានស្តង់ដារ និងចំណុចដែលធ្វើឲ្យ
គុណភាពនៃការអប់រំមិនរីកចម្រើនដូចជា :
រឿងតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ កូនសិស្ស
ទិញមេរៀន គ្រូមិនអាចផ្តោតអារម្មណ៏បានល្អពីព្រោះប្រាក់ខែតិច ត្រូវលក់មេរៀន មិនមានផ្តល់
ឯកសារគ្រប់គ្រាន់ ដាក់សម្ពាធកូនសិស្សរៀនគួរបន្ថែម ពន្យល់មិនក្បោះក្បាយ ។ល។
ប៉ុន្តែសូមសំណូមពរយ៉ាងទទូច (មិនចង់វែកចក មិនចង់ចាប់ក្តាមដាក់ចង្អេរ)នូវគោលនយោបាយ
វិធានការណ៏ ស្តង់ដារ និងការពិន័យតឹងរ៉ឹង:
-មិនមានការតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ ។
-មិនមានការតម្រូវ និងបង្ខំកូនសិស្សទិញមេរៀន ។
-មិនមានការច្បិចមេរៀនដោយបង្រៀនមេរៀនគោលមេរៀនសំខាន់តិចតួច ពន្យល់
មិនគ្រប់គ្រាន់ ហើយតម្រូវ និងបង្ខំកូនសិស្សទោះដោយប្រយោលរៀនគួរបន្ថែមទេ ។
-ផ្តល់ឲ្យឯកសារមេរៀនគ្រប់គ្រាន់ ការពន្យល់ក្បោះក្បាយ និងមិនមានការរើសអើង
សមស្របតាមវិជ្ជាជីវ: និងនិយាមគរុកោសល្យនៃគ្រូបង្រៀន ។
-សំណូមពរក្រមសីលធម៌សម្រាប់គ្រូបង្រៀន និងកូនសិស្សភ្ជាប់ដោយការអនុវត្តមាន
ស្តង់ដា និងតឹងរ៉ឹង ។
-សំណូមពរបណ្ណាល័យនៅតាមគ្រប់សាលា និងសៀវភៅច្រើន និងសៀវភៅថ្មីៗ
ងាយស្រួលដល់ទម្លាប់អាន ការស្រាវជ្រាវ និងស្វ័យសិក្សា ។
- វិធីសាស្រ្តបង្រៀនអាចបញ្ចូលការជជែកពិភាក្សាលើមេរៀន Discussion/Debate
និងអាចធ្វើបទបង្ហាញ Presentation ។ កៅអីនៅថ្នាក់រៀនគួរអាចចល័ត និង
ងាយស្រួលលើកបង្វិលឡើងចុះ ។ ការប្រឡងគឺអនុវត្តគោលនយោបាយ “មិនយោគយល់ទាល់តែសោះ
ចំពោះការបើកចម្លង Zero-Tolerance Policy for cheating ។” ។ល។
-សំណូមពរគោលនយោបាយ និងវិធានការ “បរិវេណសាលាមិនមានភាពច្រង៉េងច្រង៉ាង សម្លុត និងវ៉ៃ
No-Bully &Non-Violence Policy at School” ។
-សំណូមពរគោលនយោបាយ និងវិធានការ “សាលាមានបរិស្ថានល្អ មានអនាម័យ និងសមស្របសម្រាប់
ការលូតលាស់រាងកាយ និងខួរក្បាលប្រកបដោយថាមពលវិជ្ជមាន និងសុខមាលភាព” ។
ឧទាហរណ៏ថ្នាក់រៀន បង្គន់ និងបរិវេណសាលាមានអនាម័យ ចំណីអាហារមានការត្រួតពិនិត្យ និង
មានបទដ្ឋានអនាម័យខ្ពស់ សួនច្បារ ពាក្យស្លោកអប់រំ មិនមានជក់បារី និងគ្រឿងស្រវឹងនៅក្នុងសាលា
និងបរិវេណជុំវិញសាលា។ល។
។ល។ លោកអ្នកអាចបន្ថែមចំនុចផ្សេងៗដើម្បីជួយជំរុញ និងលើកកម្ពស់គុណភាពវិស័យអប់រំ
នៅកម្ពុជា ។ ការបើកចំហរ ការពិភាក្សាដោយការទទួលខុសត្រូវ និងការចូលរួមសហការពង្រឹង
ពីភាគីពាក់ព័ន្ធដូចជាសាលា គ្រួសារ អាជ្ញាធរ និងអង្គការដៃគូអភិវឌ្ឃន៏ និងភាគីផ្សេងៗទៀត
ពិតជាមានសារ:សំខាន់ខ្លាំងណាស់ ។
ជាចុងក្រោយសូមចូលរួមមតិយោបល់ចំពោះគោលដៅនៃគុណភាពនៃការអប់រំ សូមពិចារណា
ពី”សមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងទំណួលខុសត្រូវខ្ពស់” ។
ចំពោះគោលនយោបាយ វិធានការណ៏ និងការអនុវត្តផ្សេងៗខាងលើអាចអនុវត្តបានដូចដូចគ្នាចំពោះ
វិស័យសុខាភិបាល ឧទាហរណ៏តារាងកំណត់តម្លៃពិនិត្យវិភាគជម្ងឺ និងតម្លៃព្យាបាលជម្ងឺមុខណាមួយ ។
បទដ្ឋានវិជ្ជាជីវ: និងក្រមសីលធម៌ទាំងគ្រូពេទ្យ និងអ្នកជម្ងឺជាដើម ។ល។
សូមអរគុណ ។
No comments:
Post a Comment