ឧទាហរណ៏ថាបុគ្គលិកក្រុមហ៊ុនដោយរវល់មិនមានពេលគ្រប់គ្រាន់សម្រាប់ការអប់រំដល់បុត្រធីតាក៏ប្រគល់តួនាទីក្នុងការអប់រំដល់គ្រូបង្រៀន
។
គ្រូបង្រៀនដោយរវល់ការងារខ្លួនឯងក៏មិនមានពេលគ្រប់គ្រាន់សម្រាប់ផ្តល់ការអប់រំល្អិតល្អន់ដល់បុត្រធីតាក៏ត្រូវតែពឹងពាក់គ្រូបង្រៀនដ៏ទៃក្នុងការងារអប់រំបុត្រធីតាខ្លួន
។ ក្នុងន័យនេះគ្រូបង្រៀនពឹងពាក់គ្នាទៅវិញទៅមកសូម្បីខ្លួនជាគ្រូបង្រៀន ។
ឯគ្រូពេទ្យដោយសារវល់ការងារក្នុងការព្យាបាលត្រូវពឹងពាក់គ្រូបង្រៀនក្នុងការអប់រំ
។ រីឯបុត្រធីតាគ្រូបង្រៀន
និងគ្រូបង្រៀនផ្ទាល់ត្រូវពឹងគ្រូពេទ្យក្នុងការព្យាបាល
។ទោះបីគេធ្វើការផ្សេងគ្នា តែតាមពិតគេពឹងពាក់
និងត្រូវការគ្នាទៅវិញទៅមកដូចជាមែកធាងនៃដើមឈើ ដូចជាគ្រឹះ ជាជញ្ជាំង
ជាប្លង់សេដែលទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីឲ្យផ្ទះមួយរឹងមាំ។
បុត្រធីតាគ្រូពេទ្យក៏ដូចជាគ្រូពេទ្យផ្ទាល់ត្រូវការគ្រូបង្រៀន
បុត្រធីតាគ្រូបង្រៀនក៏ដូចជាគ្រូបង្រៀនផ្ទាល់ត្រូវការគ្រូពេទ្យ ។
គេត្រូវធ្វើការជាក្រុម
មានស្មារតីជាក្រុមដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ
មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន
និងការចូលរួម (តាមពិតគេបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់គុណភាពដែលអាចទទួលយកបាន
និងដែលអាចទុកចិត្តបានដើម្បីសាកសមនឹងការទុកចិត្ត និងការចំណាយ ។)
នេះលើកឧទាហរណ៏តែពីបុគ្គលិកក្រុមហ៊ុន គ្រូបង្រៀន និងពេទ្យតែក៏មិនចោលផ្នែកសំខាន់ៗផ្សេងៗទៀតដែលជាមែកធាង ជាកោសិការសង្គមដែលពិតណាស់សំខាន់ក្នុងការទ្រទ្រង់និងធានាថាផ្នែកផ្សេងៗធ្វើការប្រកបដោយការទទួលខុសត្រូវ និងមានគុណភាពខ្ពស់ក្នុងលក្ខណ:ជាក្រុម គឺធ្វើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន និងការចូលរួម ។ កង្វះការទទួលខុសត្រូវ ភាពលោភលន់បុគ្គល អយុត្តិធម៌សង្គម កំសោយភាពនៃច្បាប់ និងវិសមភាពចំពោះមុខច្បាប់មិនត្រឹមតែប៉ះពាល់បុគ្គល ក្រុម ឬផ្នែកជាក់លាក់ណាមួយទេ តែឥទ្ធិពលនឹងសាយភាយដូចជាមេរោគឆ្លងទៅដល់ផ្នែកផ្សេងៗបង្កើតជាវដ្តប្រព្រឹត្តទៅរវាងគ្នា និងគ្នា ឧទាហរណ៏គ្រូបង្រៀនត្រូវការលុយក្រៅ ពេទ្យក៏ត្រូវការលុយក្រៅ វិស្វករក៏ត្រូវការលុយក្រៅអាជីវករក៏ត្រូវការលុយក្រៅដើម្បីបំពេញចំណាយលើការអប់រំ ការព្យាបាលបង្កើតជាវដ្តរ៉ាំរ៉ៃទាញឲ្យធ្លាក់ចុះគុណភាពសេវា និងបង្កផលវិបាកចំពោះគ្នាទៅវិញទៅមក ។
និយាយយ៉ាងខ្លីបើផ្នែកនិមួយៗធ្វើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន និងការចូលរួម គុណភាពនៃផ្នែកទាំងអស់នឹងខ្ពស់ រឹងមាំហើយទាញឲ្យផ្នែកផ្សេងៗទៀតប្រព្រឹត្តិទៅតាម ក៏ដូចជាបើផ្នែកនិមួយៗទន់ខ្សោយ និងញ៉ាំញ៉ីដោយកង្វះការទទួលខុសត្រូវ ភាពលោភលន់បុគ្គល អយុត្តិធម៌សង្គម កំសោយភាពនៃច្បាប់ និងវិសមភាពចំពោះមុខច្បាប់ហើយគុណភាពនៃផ្នែកទាំងអស់នឹងធ្លាក់ចុះ ទន់ខ្សោយ និងទាញឲ្យផ្នែកផ្សេងៗទៀតប្រព្រឹត្តិទៅតាមដូចគ្នា ។
សូមអរគុណ
នេះជាការសង្កេត ការសិក្សាមួយជ្រុងតូច និងជាការបញ្ចេញមតិយោបល់ដែលចេញពីចំណេះដឹងតិចតួចស្តួចស្តើង ។ សូមចូលរួមមតិយោបល់ដោយអធ្យាស្រ័យ ។

No comments:
Post a Comment