អ្នកជំនាញជាច្រើនបានផ្តល់យោបល់ពីរបៀបធ្វើការអញ្ចេះ:
“ច្បាស់លាស់ ម៉ត់ចត់ សាច់ការ មានប្រសិទ្ធិភាពខ្ពស់ និងមានទំណួលខុសត្រូវខ្ពស់ ។“
ឧទាហរណ៏គម្រោងផ្សេងៗរបស់ប្រទេសជប៉ុនគឺឲ្យតែមាន Japanese’s Brand Name
គឺមានគុណសម្បត្តិខាងលើ បើជាផ្លូវថ្នល់ ស្ពានថាទ្រទម្ងន់បានដប់តោនគឺដប់តោន ប្រើ
រយះពេលដប់ឆ្នាំទៅម្ភៃឆ្នាំគឺប៉ុណ្ណឹងហើយ ។ “វាអាចជាទម្រង់ជាសកលមួយនៃរបៀបរបប
ធ្វើការ ។“
វាក៏ជាការព្រួយបារម្ភយ៉ាងខ្លាំងបើអ្នកវិភាគពីទម្លាប់ ឬវប្បធម៌ “ទឹកឡើងត្រីស៊ីស្រម៉ោច និង
ទឹកហោចស្រម៉ោចស៊ីត្រី“ គឺកម្រឃើញអ្នកថ្មីបន្តគម្រោងអ្នកចាស់ មិនឃើញមានប្លង់មេ
ហើយរឹតតែព្រួយបារម្ភគឺមិនត្រឹមតែមិនលើកសរសើរគម្រោង ឬស្នាដៃផ្សេងៗរបស់អ្នកចាស់
ទេ ច្រើនតែបង្អាប់ បន្ទុចបង្អាក់ ឬទុកឲ្យខូចខាតចោលតែម្តង ។ នោះនាំដល់សំណួរថាតើ
គម្រោងមុនៗនោះមិនមានការសិក្សាស្រាវជ្រាវច្បាស់លាស់ទេឬ? មិនមានជំនាញ មិនមាន
ទស្សន:វិស័យច្បាស់លាស់ និងមិនមានទំណួលខុសត្រូវទេឬ? តើមានចំណុចខ្វះខាត
ចំណុចខ្សោយកន្លែងណាខ្លះនៅក្នុងគម្រោងនោះ? តើជាកំហុសឆ្គងធ្ងន់ធ្ងរដែលត្រូវតែ
ទាត់ចោលឲ្យខូចខាតតាមដំណើរតែម្តង? ត្រឡប់មកវិញគឺការសិក្សាស្រាវជ្រាវ ជំនាញ
និងទំណួលខុសត្រូវខ្ពស់?
ហើយអនុញ្ញាតិឲ្យខ្ញុំពញ្ញាក់ពីទម្លាប់ ឬវប្បធម៌ធម៌ “ទឹកឡើងត្រីស៊ីស្រម៉ោច និង
ទឹកហោចស្រម៉ោចស៊ីត្រី“ តើនាំឲ្យអន្តរាយ ជូរចត់ យ៉ង់ឃ្នង និងរហូតដល់កាប់
សម្លាប់គ្នាយ៉ាងដូចម្តេច? គិតត្រឹមពីរបបប៉ុលពតគ្រប់គ្រងប្រទេសគឺមានឯកសារ
ជាច្រើនបញ្ជាក់ថាទាហានរបបប៉ុលពតបានកាប់សម្លាប់ទាហាន មន្រ្តីរាជការ និង
អ្នកទីក្រុងយ៉ាងសាហាវយ៉ង់ឃ្នង ។ ហើយស្តាប់វិទ្យុនាទីសង្គមស៊ីវិលព្រឹកនេះមាន
វាគ្មិនលើកឡើងពីសារ:សំខាន់នៃ”ការចូលរួម” ទាំងអ្នកជំនាញ អ្នកទទួលខុសត្រូវ
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងដំណើរការតាក់តែងច្បាប់ (នៅអង់គ្លេសមាន
( http://www.parliament.uk ) គឺដើម្បីឲ្យច្បាប់អាចទទួលយកបានទាំងអស់គ្នា បម្រើយុត្តិធម៌សង្គម
ទូលំទូលាយគឺមិនអាចលម្អៀងទៅក្រុម ឬគណបក្សនយោបាយណាមួយពេក ។
ងាកមកវិញបើគិតពីរបៀបរបបធ្វើការ“ច្បាស់លាស់ ម៉ត់ចត់ សាច់ការ មានប្រសិទ្ធិភាពខ្ពស់
និងមានទំណួលខុសត្រូវខ្ពស់ “ គឺគេអាចធ្វើជាសាក្សីដោយផ្ទាល់លើវិស័យអប់រំនៅកម្ពុជា ។
បើនិយាយពីបើកចម្លង សូកលុយគ្រូពេលប្រឡង សូកលុយសម្រាប់វត្តមាន
រឿងតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ កូនសិស្ស
ទិញមេរៀន គ្រូមិនអាចផ្តោតអារម្មណ៏បានល្អពីព្រោះប្រាក់ខែតិច ត្រូវលក់មេរៀន មិនមានផ្តល់
ឯកសារគ្រប់គ្រាន់ ដាក់សម្ពាធកូនសិស្សរៀនគួរបន្ថែម ពន្យល់មិនក្បោះក្បាយ ។ល។
តើគុណភាពអប់រំអាចទៅដល់ណា? ពាក្យស្លោក “ចេះគឺជាប់“ អមដោយវិធានការណ៏លុប
បំបាត់អំពើពុករលួយក្នុងវិស័យអប់រំ ការចូលរួមដោយអង្គការសង្គមស៊ីវិល និងអង្គភាព
ប្រឆាំងអំពើពុករលួយ ជារួមការមានគោលដៅមួយច្បាស់លាស់ មានសេចក្តីណែនាំលម្អិត
មានវិន័យ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ពិតជាមូលដ្ឋានគ្រឹះចាំបាច់ ។ កាន់តែ
“ច្បាស់លាស់ ម៉ត់ចត់ សាច់ការ មានប្រសិទ្ធិភាពខ្ពស់ និងមានទំណួលខុសត្រូវខ្ពស់ “
គឺត្រូវគិតតាំងពីការបង្រៀន ការរៀនក្នុងថ្នាក់ លុបបំបាត់
សូកលុយគ្រូពេលប្រឡង សូកលុយសម្រាប់វត្តមាន រឿងតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ កូនសិស្ស
ទិញមេរៀន គ្រូមិនអាចផ្តោតអារម្មណ៏បានល្អពីព្រោះប្រាក់ខែតិច ត្រូវលក់មេរៀន មិនមានផ្តល់
ឯកសារគ្រប់គ្រាន់ ដាក់សម្ពាធកូនសិស្សរៀនគួរបន្ថែម ពន្យល់មិនក្បោះក្បាយជាដើម
គឺមិនអាចកំហិត និងម៉ត់ចត់តែពេលប្រឡងទេ ។ អ៊ំចំណាស់គាត់បានប្រាប់ថាបើនិយាយ
ពីវិស័យអប់រំនៅសម័យសង្គមរាស្រ្តនិយមគឺបើប្រឡងបានកៅអីហើយគឺមានអនាគតហើយ ។
នេះមិននិយាយទូលំទូលាយគឺនិយាយពីនិស្សិតអាហារូបករណ៏ដែលបើប្រឡងជាប់ហើយគឺ
ស៊ីលុយអាហាររូបករណ៏តាំងពីរដ្ឋាភិបាលក្នុងស្រុក ពីរដ្ឋាភិបាលប្រទេសដែលជាប់អាហាររូបករណ៏
និងរៀនចប់រដ្ឋាភិបាលក្នុងស្រុកលើកទឹកចិត្តរកការងារធ្វើឲ្យផងទេ ។
គេអាចរំលេចឲ្យឃើញ “ច្បាស់លាស់ ម៉ត់ចត់ សាច់ការ មានប្រសិទ្ធិភាពខ្ពស់
និងមានទំណួលខុសត្រូវខ្ពស់ គឺចេះបានជាប់“ ដូច្នេះថាកូនសិស្សឆ្នាំក្រោយៗទៀត និងអ្នកជំនាន់
ក្រោយនឹងប្រឹងប្រែងសិក្សា និងប្រឹងប្រែងបង្កើនសមត្ថភាពដើម្បីប្រឡងជាប់ ។អ្វីដែលគេអាចធ្វើ
ជាសាក្សីដូចគ្នាគឺបើផ្ទុយពីគោលការណ៏ខាងលើ គេឃើញតែរឿងតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ
និងប្រចាំខែ កូនសិស្សទិញមេរៀន គ្រូមិនអាចផ្តោតអារម្មណ៏បានល្អពីព្រោះប្រាក់ខែតិច ត្រូវលក់មេរៀន
មិនមានផ្តល់ឯកសារគ្រប់គ្រាន់ ដាក់សម្ពាធកូនសិស្សរៀនគួរបន្ថែម ពន្យល់មិនក្បោះក្បាយ ។ល។
ហើយជារួមសមត្ថភាព និងជំនាញនៃធនធានមនុស្សធ្លាក់ចុះយ៉ាងដុនដាប ។ នេះបើនិយាយពី
“ភាគរយខ្ពស់” ក្នុងចំណោមកូនសិស្ស បើទោះជាគេមិនអាចបង្ហាញពីភាគរយដាច់ខាត ។ គេក៏
អាចវិភាគដូចគ្នាលើបញ្ហាចរាចរណ៏ គ្រោះថ្នាក់ចរាចរណ៏ ប្រព័ន្ធសុវត្ថិភាពសង្គម និងការអភិវឌ្ឃន៏
នានា ។ល។
ប្រទេសជាច្រើនជ្រើសរើស និងឲ្យតម្លៃ”ការចូលរួម” ទាំងអ្នកជំនាញ អ្នកទទួលខុសត្រូវ
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ហើយគេបើកចំហរ ជ្រើសរើសការប្រឹក្សា ជជែកដេញដោល
បើកចំហរ ធ្វើការស្ទង់មតិ ប្រជាមតិ ។ល។ ក្នុងការសម្រេចិត្តមុនពេលអនុម័ត និងអនុវត្តន៏គោល
នយោបាយ ច្បាប់ផ្សេងៗ ។ ហើយមិនត្រឹមតែអនុវត្តន៏ជាស្តង់ដារនៅក្នុងស្រុក ភ្ងាក់ងារ ឬក្រុមហ៊ុន
គេត្រូវបានត្រួតពិនិត្យម៉ត់ចត់ និងត្រូវមានទំណួលខុសត្រូវខ្ពស់គឺមិនអាចរំលោភសិទ្ធិកម្មករ និយោជិកមិនអាចប្រើប្រាស់ និងរំលោភលើពលកម្មកុមារ មិនអាចបង្កើតបរិស្ថាន និងរបៀបធ្វើការដែលមានទម្រង់ទាសភាពសម្រាប់កម្មករ ឬនិយោជិកទេ ។ គឺចំណេញទាំងសងខាង ទទួលផលវិជ្ជមានទាំងអស់គ្នាទាំងក្រុមហ៊ុន កម្មករ និងសង្គមជាតិដែលភ្ងាក់ងារ និងក្រុមហ៊ុននោះទៅរកស៊ី ។ នោះគឺមានទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក សហគមន៏អឺរ៉ុបជាដើម ។
សូមប្រឹក្សាបន្ថែម:
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព
ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាល
អង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ
គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗ
ឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)
ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:
ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។
សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន
និងសង្គមជាតិ ។
(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ
ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។ អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិក
ដែលគាត់សរសេរមិនយល់ស្រប ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត
និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ
ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog
របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin, Minister for Manpower
of Singapore (https://www.facebook.com/events/1384593381829226/) ។
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment