Sunday, May 4, 2014

មានគោលដៅ មានស្តង់ដារ មានការទទួលខុសត្រូវខ្ពស់ មានវិន័យ មានសកម្មភាពច្បាស់លាស់គឺ "ច្បាស់លាស់ ម៉ត់ចត់ តែសាច់ការមានប្រសិទ្ធិភាពខ្ពស់"

គិតអញ្ចេះបានផលប្រយោជន៏ទាំងអស់គ្នា និងបានផលប្រយោជន៏ទូលំទួលាយ:

កុំធ្វើជាម៉ាស៊ីនជេរ ម៉ាស៊ីនបរិហារ ញុះញ៉ង់ ជាន់ពន្លិចគ្នាដោយគ្មានគោលដៅ ។
គោលដៅ ឬចេតនាត្រូវតម្រង់ទៅស្តង់ដារមានប្រយោជន៏រួម មានសេចក្តីណែនាំ
លំអិត (Guidance) មានជំហាន មានសកម្មភាពច្បាស់លាស់ មានវិន័យ មានការ
ដាក់ពិន័យ មានប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពជាដើម ។ គឺប្រកែក
ប្រណាំង ជជែកគ្នាដោយបើកចំហរយោងលើហេតុផល មានមូលដ្ឋានបច្ចេកទេស
សម្លឹងមើលរឿងត្រឹមត្រូវ (The right things to do) មានទំណួលខុសត្រូវទាំងវាចារ
ចិត្ត គំនិត និងទង្វើរ ។ គឺប្រកែកប្រណាំងដើម្បីស្តង់ដារកាន់តែប្រសើរសម្រាប់
ផលប្រយោជន៏រួម ផលប្រយោជន៏សង្គមជាតិទូលំទូលាយ ។ បើកចំហរចំពោះ
ការជជែកដេញដោល ច្បាស់លាស់ ម៉ត់ចត់ តែសាច់ការមានប្រសិទ្ធិភាពខ្ពស់
ចំពោះស្តង់ដារ ចំពោះច្បាប់ ការអនុវត្តច្បាប់ វិន័យ គោលការណ៏ជាដើម ។

ឧទាហរណ៏ប្រទេសស៊ីងហ្គាពួរការចេញបណ្ណបើកបរតឹងរឹង ម៉ត់ចត់ ច្បាប់
ចរាចរណ៏តឹងរ៉ឹង និងការអនុវត្តច្បាប់គោរពទៅតាមបទដ្ឋានក្រោមដំបូល
ច្បាប់តែមួយមិនលើកលែង ជាលទ្ធផលគឺសុវត្ថិភាពសាធារណ:អាចធានា
បានដោយប្រសិទ្ធភាពខ្ពស់ ហើយក៏រួមចំណែកកាត់បន្ថយបន្ទុក និងការ
ខាតបង់ដល់គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិជាអប្បរមា ។ ស្មារតីទទួល
ខុសត្រូវចាប់ផ្តើមពីបុគ្គលម្នាក់ៗ ការគោរពច្បាប់ជាធំ ការអនុវត្តច្បាប់
តាមស្តង់ដារ តាមសេចក្តីណែនាំមិនលំអៀងបង្ហាញយ៉ាងច្បាស់ពីផលប្រ
យោជន៏ទូលំទូលាយដល់សង្គមជាតិ ។

ឧទាហរណ៏មួយទៀតទាក់ទងដល់ប្រព័ន្ធអប់រំចំពោះការសុខចិត្តចំណាយប្រាក់
បង់ថ្លៃចូលរៀន តែជាស្តង់ដារគឺទាមទារដាច់ខាតជៀសវាងដូចជាសម្លុត ឬបង្ខំ
ទោះដោយប្រយោលនូវការបង់ប្រាក់ប្រចាំថ្ងៃ ប្រចាំខែ ការតម្រូវទិញមេរៀន
ការគ្រាន់តេច្បិចមេរៀនគោលបង្រៀនមិនគ្រប់គ្រាន់ ការពន្យល់មិនគ្រប់គ្រាន់
ការដាក់សម្ពាធរៀនគួរ ការដាក់សម្ពាធយកមេរៀនគួរដាក់ប្រឡង ការ
បណ្តែតបណ្តោយបើកចាក់ចម្លងដោយមិនមានស្តង់ដារ និងការអនុវត្តមិន
មានស្តង់ដារប៉ះពាល់ដល់គុណភាពអប់រំយ៉ាងធ្ងន់ធ្ងរ និងប្រាកដណាស់ភាព
អសកម្មទាំងនេះមិនបានជម្រុញគុណភាពអប់រំទេ ហើយក៏ដូចជាមិនបាន
លើកតម្លៃ និងកិត្តិយសគ្រូបង្រៀនដែរ ។

ករណីនេះក៏អាចអនុវត្តចំពោះវិស័យសុខាភិបាលបានដូចគ្នា ។ មានគោលដៅ
មានស្តង់ដារ មានសេចក្តីណែនាំ មានគោលការណ៏ មានវិន័យ មានកន្លែង
សម្តែងការមិនពេញចិត្ត (Making Complaint) មានប្រព័ន្ធតាមដានត្រួត
ពិនិត្យ និងគ្រប់គ្រងគុណភាពជាដើមពីព្រោះសេវារសាធារណ:ត្រូវបម្រើ
សាធារណ:ជនដូច្នេះត្រូវមានតារាងតម្លៃស្តង់ដារ (List of Fee for certain Services)
អ្នកអនុវត្តមានទំណួលខុសត្រូវខ្ពស់ជារួម "ច្បាស់លាស់ ម៉ត់ចត់ តែសាច់ការមានប្រសិទ្ធិភាពខ្ពស់"!
ឧទាហរណ៏ជាក់ស្តែងនៅបច្ចុប្បន្នភាពគឺនៅ
ប្រទេសកូរ៉េខាងត្បូងចំពោះករណីវិបត្តិលិចស្រឡាង និងឧទារណ៏ពីកង្វះគោលដៅ
ការសិក្សាពីគោលដៅមិនច្បាស់លាស់ ការអនុវត្តមិនច្បាស់លាស់ កង្វះការ
ទទួលខុសត្រូវគឺនាំដល់សោដនាដកម្មនៅសម័យប្រល័យពូជសាសន៏ប៉ុលពត
ហ្នឹងឯង ។

តើអ្នកយល់យ៉ាងណាដែរ?