ទ្រាំលេបក្នុងមាត់ ក្នុងទ្រូងយូរហើយ! ត្រូវតែខ្ជាក់នៅពេលនេះ!
ដល់ពេល (វេលាទុំជោរ)ដែលប្រជាពលរដ្ឋប្រាប់ទៅអ្នកនយោបាយ អ្នក
ដឹកនាំថា:
-ពួកគេត្រូវតែស្មោះត្រង់ មានវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់
ចំពោះវាចារ ចិត្តគំនិត និងការប្រត្តិបត្តិចំពោះកិច្ចការ និងកាតព្វកិច្ច
របស់ពួកគេ ។ គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!
-រដ្ឋាភិបាលគឺចាត់ទុកជាអាណាព្យាបាល ឬឪពុក ម្តាយរបស់ប្រជាពលរដ្ឋ ។ ដូចចង់ឲ្យបុត្រ ធីតាខ្លួនឯងល្អប៉ុណ្ណា គេត្រូវរៀបចំគិតគូរ តម្រែតម្រង់ គាំទ្រ ឧបត្ថម និងផ្តល់ឪកាសឲ្យប្រជាពលរដ្ឋ និងសមាជិកសង្គមដូចគ្នា ។
-ខ្សែ ត្រកូល បក្ខពួកនិយមគឺជាជម្ងឺមហារីក ជាប្រភពជម្ងឺដ៏មហន្តរាយ
សម្រាប់សង្គមជាតិ និងប្រទេសជាតិ ។ រាប់តាំងពីទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី វប្បធម៌ប៉ែងជើងចង់គៀប ចង់ជាន់ពន្លិចដោយ
សាខុសខ្សែ ខុសបក្ខពួក វប្បធម៌ក្តិចត្រួយ វប្បធម៌អាងខ្នង វប្បធម៌
រំលោភអំណាច វប្បធម៌មិនទទួលខុសត្រូវ ។ល។ ធនធានមនុស្សប្រើប្រាស់
មិនបានត្រឹមត្រូវ ធនធានមនុស្សខ្លះលែងដឹងខុសដឹងត្រូវ ទទួលបាយ
ទទួលផលប្រយោជន៏ខាងណាចេះតែលូនក្រាប ចេះតែធ្វើគធ្វើថ្លង់មិន
ប្រើប្រាស់ជំនាញវិជ្ជាជីវ: មិនប្រើប្រាស់មនសិការ ការទទួលខុសត្រូវ
ធ្វើឲ្យសេវាររខេករខាក សីលធម៌សង្គមធ្លាក់ចុះ តើមិនដោយសារ
ខ្សែ ត្រកូល បក្ខពួកនិយមទេឬ? ត្រូវមានបទដ្ឋាន ច្បាប់វិន័យ សេចក្តី
ណែនាំលម្អិត គោរពទាំងអស់គ្នា នៅក្រោមដំបូលច្បាប់តែមួយ មាន
យន្តការត្រូតពិនិត្យ មានសេចក្តីលម្អិតពីគោលដៅ ពីសកម្មភាព
ពីរបៀបធ្វើ មានការទទួលខុសត្រូវខ្ពស់ មានការពន្យល់ និងបង្ហាញ
ពីប្រសិទ្ធិភាពនៃដំណាក់កាលនីមួយៗ មានអ្នកទទួលខុសត្រូវច្បាស់លាស់
។ល។ ប្រទេសនេះជារបស់ប្រជាជនកម្ពុជាគ្រប់រូប ពួកគេមានចំណែក និងការទទួលខុសត្រូវដូចគ្នា ។
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!
-ប្រជាពលរដ្ឋមើលដល់បាល់Premier League មើលបាល់World Cup
ហើយ ត្រឹមទាត់បាល់នៅស្តាតបើចង់ឲ្យគេគាំទ្រ គេគាំទ្រតែពង្រឹង
គុណភាពការលេង ដណ្តើមពានរង្វាន់លើឆាកអន្តរជាតិអីផង ។
-គេមើលដល់កុនHollywoodហើយ ហើយបើសាច់រឿងចេញមកពីដើម
គេដឹងដល់បញ្ចប់ហើយជារឿងគួរឲ្យធុញមិនចង់ទស្សនា និងគ្មាន
គុណភាព សមត្ថភាព ។
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!
-បើអ្នកណាចូលចិត្តអួត មើលគេមើលឯងផង ។ មើលត្រឹមថៃ ម៉ាឡេស៊ី
មិនបាច់ដល់ស៊ីងហ្គាពួរ អឺរ៉ុប ឬសហរដ្ឋអាមេរិកទេ ។ មើលគេច្បាស់
លាស់ ម៉ត់ចត់ ទទួលខុសត្រូវខ្ពស់គេទៅដល់ណា?
គ្មានអ្វីជាអាថ៌កំបាំងទេនៅលើពិភពលោកនេះ ។ គេមាន
សិទ្ធិតែធ្វើរឿងត្រឹមត្រូវ បើកចំហរ ពន្យល់ក្បោះក្បាយ និងទទួលខុសត្រូវ
ខ្ពស់តែប៉ុណ្ណោះ!
-មិនគាំទ្របុគ្គលទេ តែគាំទ្រគំនិត ការប្រត្តិបត្តិ និងការទទួលខុសត្រូវ ។ ខុសថាខុស ត្រូវថាត្រូវ ។ បើមិនគាំទ្ររឿងត្រឹមត្រូវ រឿងមានប្រយោជន៏
រួម ប្រយោជន៏វែងឆ្ងាយ មានតែគាំទ្ររឿងផ្ទុយពីហ្នឹង ។ កុំគិតថាឆ្លាត
ចាត់ទុកប្រជាពលរដ្ឋជាត្រី ជាស្លឹកចេក ឬក្របីចម្លងភក់ ។ ផលប្រយោជន៏
យសសក្តិ ប្រាក់ខែ និងអំណាចគឺប្រជាពលរដ្ឋផ្តល់ឲ្យ ដូច្នេះតើអ្នកណាមាន
សំណាងដោយសាអ្នកណា? អ្នកណាមិនផ្តល់ឪកាសឲ្យអ្នកណា?
តើអ្នកចង់បន្ថែមអ្វីទៀតទេ? តើអ្នកគិតយ៉ាងណាដែរ?