តើនាំទៅណា? ធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? ប្រសិទ្ធិភាព? ទំណួលខុសត្រូវ? សុច្ចរិតភាព និងការបើកចំហរ?
Not Taking Side.
នៅក្នុងនយោបាយស៊ីងហ្គាពួរនៅពេលគេលើកបញ្ហាពីការអប់រំ
ពីប្រព័ន្ធអប់រំ គេលើកពីចំណុច ពីជម្រើសផ្សេងដែលគេជឿថាអាចធ្វើឲ្យស្តង់ដារ
និងគុណភាពអប់រំកាន់តែប្រសើរ ។ ត្រូវលើកពីចំណុចជាក់លាក់ ពីជម្រើសផ្សេង
អ្វី ឬគោលនយោបាយទាក់ទងនឹងប្រព័ន្ធអប់រំដែលអាចធ្វើឲ្យកាន់តែប្រសើរនូវ
គុណភាពប្រព័ន្ធអប់រំ ។
http://therealsingapore.com/content/sdp-reason-why-singaporeans-are-losing-trust-pap
(Read our paper Educating for Creativity and Equality: An Agenda for Transformation)
ពាក្យខាងក្រោមបានលើកឡើងនៅក្នុងឆាកនយោបាយ ដោយពិពណ៌នា
ពីអ្នកនយោបាយទាំងក្នុងប្រវត្តិសាស្រ្ត និងពេលបច្ចុប្បន្ន:
"ដំរីជល់គ្នា ស្លាប់តែស្រម៉ោចសង្អារ ។"
"ប្រជាពលរដ្ឋទុកដូចជាស្លឹកចេក ឬក្របីចម្លងភក់សម្រាប់អ្នកនយោបាយប្រើ
ដើម្បីឡើងទៅកាន់អំណាច ។"
"ប្រជាពលរដ្ឋរងគ្រោះជាងគេ តែទទួលផលប្រយោជន៏តិច និងក្រោយគេ ។"
។ល។
តើវាល្អប្រសើរប៉ុណ្ណានៅពេលប្រជាពលរដ្ឋចាប់មេដឹកនាំ និងអ្នកនយោបាយ
ឲ្យមានសេចក្តីស្មោះត្រង់ វិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ចំពោះការសន្យា
និងគោលនយោបាយដែលបានបញ្ចេញ និងលើកឡើង? ហើយពិតជាចាំបាច់សម្រាប់ការបើកចំហរ
តាមរយះបណ្តាញពត៌មាន វិបសាយ និងឧបករណ៏បច្ចេកវិទ្យាផ្សេងៗដែលប្រជាពលរដ្ឋ
អាចទទួលពត៌មានគ្រប់ជ្រុងជ្រោយដើម្បីតាមដាន និងត្រួតពិនិត្យ និងចូលរួមដោយការទទួល
ខុសត្រូវនៅក្នុងឆាកនយោបាយ និងការអភិវឌ្ឃន៏ផ្សេងៗ ។
ឧទហរណ៏ជាក់ស្តែងគឺ:
អាចគ្រប់ក្រសួងមានផេកនៅFacebook ឬវិបសាយផ្លូវការ ។ គណបក្សប្រឆាំងអាច
ធ្វើដូចគ្នាមានដូចជាសម្រាប់អប់រំ ហិរញ្ញវត្ថុ សង្គមកិច្ច ខាងបញ្ហាសង្គម ខាងបញ្ហាយុវវ័យ
ខាងបញ្ហា និងការប្រឈមសម្រាប់ស្រ្តី ខាងជំនាញផ្សេងៗដែលគាំទ្រ តម្រែតម្រង់
គាំពារ ឬអាចបកស្រាយបំពេញបន្ថែម និងស្នើរចំណុចលម្អិត បកស្រាយគោល
នយោបាយផ្សេងៗ ។ អង្គការសង្គមស៊ីវិលក៏អាចធ្វើបានដូចគ្នា ។ ដូចនេះប្រជា
ពលរដ្ឋមានប្រភពពត៌មានច្រើន អាចរកការបកស្រាយបានល្អិតល្អន់ និងអាច
ចូលរួមប្រកបដោយពត៌មានគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ ។
ផលប្រយោជន៏ផ្សេងទៀតគឺមានអត្ថបទស្វែងយល់ច្រើន ហើយកាន់តែមាន
ប្រយោជន៏សម្រាប់អ្នកនៅជនបទ និងអ្នកនៅគ្រប់ទីកន្លែង ។ ប្រជាពលរដ្ឋអាច
តាមដានពីសុច្ចរិតភាព ពីភាពត្រឹមត្រូវ ពីប្រសិទ្ធិភាព និងទំណួលខុសត្រូវ និង
អាចចូលរួមជាចំណែកដោះស្រាយបញ្ហា និងដើម្បីផលប្រយោជន៏រួម ផលប្រយោជន៏
វែងឆ្ងាយ និងផលប្រយោជន៏វិជ្ជមាន ។
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment