"រូបមន្តប្រជាធិបតេយ្យ" គឺគិតពីផលចំណេញ
ផលវិជ្ជមានសម្រាប់មហាជននៅក្នុងភាគរយខ្ពស់ ។ ឧទាហរណ៏សាមញ្ញ
ខ្ញុំផ្ទាល់សរសើរចំណាត់ការណ៍ប្រទេសចិននៅលើបញ្ហាបារី ។
មានការហាមឃាត់ការផ្សាយពាណិជកម្មលើប្រព័ន្ធផ្សព្វផ្សាយ មានការពិន័យ
និងហាមឃាត់ការជក់បារីក្នុងផ្ទះ ក្នុងឡាន ជក់បារីពេលក្មេង
និងស្រ្តីមានផ្ទៃពោះនៅជុំវិញ ។ អ្នកអាចគិតពីផលវិជ្ជមាន ផលប៉ះពាល់អវិជ្ជមាន
រឿងត្រឹមត្រូវ រឿងមិនត្រឹមត្រូវ ផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយ ។
ផលវិជ្ជមាន ការលូតលាស់ជាវិជ្ជមានសម្រាប់មនុស្ស៩០ ៨០ភាគរយ
និងមាននូវប្រយោជន៍រួម ផលប្រយោជន៍វែងឆ្ងាយជារឿងប្រជាធិបតេយ្យណាស់ ។
វាត្រូវការតែបង្កើនការយល់ដឹងបន្ថែម សប្បាយ កំសាន្តដោយការទទួលខុសត្រូវ
និងកែប្រែទម្លាប់ខ្លះៗ ។ ខ្ញុំក៏ជាអ្នកជក់បារី និងផឹកគ្រឿងស្រវឹងដែរ
តែវិធានការណ៍វាល្អសម្រាប់ប្រពន្ធ កូនយើង មិត្តភក្រ្ត័ និងបងប្អូនយើង!
នៅឧទាហរណ៍មួយទៀត បើសិនមានផ្លូវឡាន ម៉ូតូ និងកង់ច្បាស់លាស់
មានភ្លើងសញ្ញាចរាចរណ៍ច្បាស់លាស់
ការពិន័យម៉ូតូឡានដែលវ៉ាជ្រុលហួសគំនូសខ្លួនដែលបង្កការកកស្ទះ
ដែលមិនគោរពគំនូសបើកបរ និងមិនគោរពភ្លើងសញ្ញាចរាចរណ៍តែ១០ទៅ២០ភាគរយនៃអ្នកបើកបរ
នោះមហាជនភាគច្រើននឹងអបអរសាទរ ។ នោះគឺជារឿងប្រជាធិបតេយ្យណាស់!
អ្នកប្រព្រឹត្តល្មើសនឹងថយចុះ
ផ្ទុយទៅវិញប្រជាពលរដ្ឋកាន់តែច្រើននឹងងាកមកគោរពច្បាប់កាន់តែខ្ជាប់ខ្ជួន ។
ទន្ទឹមហ្នឹងនេះក៏សរសើរ
ចំណាត់ការមានប៉ូលីសមានការឈរជាជួរជួយសម្រួលចរាចរណ៍នៅពេលបុណ្យទាន
តែគ្រាន់តែថានេះជាដំណោះស្រាយរយ:ពេលខ្លីប៉ុណ្ណោះ ។ ភាពជាគម្រូ
ឧទាហរណ៍វិជ្ជមាន ប្លង់មេ (ផ្លូវថ្នល់ធ្វើកាយគាស់ៗ លិចទឹក
បឹងបួរសម្រាប់រំដោះ និងស្តុកទឹក
កុំឲ្យលិច ។ល។) ស្តង់ដារ សេចក្តីណែនាំលម្អិត នីតិរដ្ឋ (Rule of Law)
ច្បាប់យុត្តិធម៌ សមភាពចំពោះមុខច្បាប់ ការមិនរំលោភអំណាច (Power Abuse)
ជៀសវាងទំនាស់ផលប្រយោជន៍ (Conflict of Interest) សុទ្ធតែអាចនាំដល់ការលូតលាស់
និងការពង្រឹងការដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ (Democratic Governance) ។
ហើយនៅក្នុងរូបមន្តប្រជាធិបតេយ្យត្រូវការការបើកចំហរពត៌មានពីសកម្មភាព
ពីជំហរ ពីគោលនយោបាយ ការទទួលខុសត្រូវខ្ពស់ ការអង្គុយជជែកពិភាក្សាដោយបើកចំហរ
(មិនមានតម្លៃថ្លៃដូចទិញគ្រឿងអាវុធយុទ្ធភណ្ឌ័ និងនាំទៅដល់មហន្តរាយទេ
ឧ.ស៊ីងហ្គាពួរ សហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប ។ល។) ការស្ទង់មតិ (Poll,
Survey etc) វេទិការសាធារណ: សមាជជាតិនិងReferendum
និងការបោះឆ្នោតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិជាដើម ។
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment