Monday, December 29, 2014

គុណវិបត្តិនៃរបៀបធ្វើការបុគ្កលនិយម និងបក្សពួកនិយម

គុណវិបត្តិនៃរបៀបធ្វើការបុគ្កលនិយម និងបក្សពួកនិយម

ហេតុអ្វីរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមជារបៀបធ្វើការមិនទាន់
សម័យ និងមិនមានប្រសិទ្ធិភាព? ពីព្រោះដូចលេងបាល់ទះ លេងបាល់ទាត់
ដែលចាំតែគ្រូបង្វឹកប្រាប់អញ្ចឹង ។ គ្មានភាពម្ចាស់ការ មិនមានជំនឿចិត្តពី
តួនាទី និងទំណួលខុសត្រូវ មិនអាចបែងចែកទំណួលខុសត្រូវដាច់ដោយឡែក
និងទំណួលខុសត្រូវរួម ឬការលេងមានលក្ខណ:ជាក្រុមទេ ។ មិនមែនថាគ្រូបង្វឹកមិន
ល្អ ម្នាក់នេះ ម្នាក់នោះមិនសំខាន់ទេ តែកីឡាករម្នាក់ៗត្រូវមានសមត្ថភាព និងទេពកោ
សល្យ មានទំណួលខុសត្រូវគឺពូកែ និងប៉ិនប្រសប់ទាំងអស់គ្នាគឺភាពខ្លាំងពង្រឹងភាព
ខ្លាំង ហើយបើចន្លោះប្រហោងមិនប៉ះប៉ូវនឹងទាញក្រុមឲ្យទន់ខ្សោយទាំងអស់គ្នា ។
ឧទាហរណ៏ងាយយល់បើការសម្រេចចិត្តស្ថិតលើបុគ្គលម្នាក់ សួរតើមានដៃ និងអាចជ្រៀក
ខ្លួនបានប៉ុន្មានដើម្បីគិតលើគ្រប់រឿងឲ្យល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ? ហើយតើមាន
ពេលវេលា មានកម្លាំងតាមដានប្រសិទ្ធិភាព និងទំណួលខុសត្រូវការងាររបៀបម៉េច?
តែបើច្បាស់លាស់ ត្រូវតែអាចបើកចំហរ ពន្យល់បង្ហាញ និងមានយន្តការចូលរួម តាម
ដាន និងផ្ទៀងផ្ទាត់ ។

គុណវិបត្តិរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមអាចឈានដល់របៀបធ្វើការ
ស៊ុមគ្រលំជួយបិទបាំងទង្វើមិនត្រឹមត្រូវ ឬពាក្យទាន់សម័យថាអំពើពុករលួយ ។ បើ
សុទ្ធតែគ្នាឯង តើទៅចាប់ទោសអូសដំណើររបៀបម៉េច? ហើយតើអាចបញ្ជាក់ពីការ
ជៀសវាងពីទំនាស់ផលប្រយោជន៍ ការរំលោភអំណាច និងអំពើពុករលួយដោយស៊ុម
គ្រលំយ៉ាងម៉េចបើឧទាហរណ៍ឪពុកយល់ព្រមលើគម្រោង កូន ឬកូនប្រសារប្រុស
អ្នកអនុវត្តន៍គម្រោង ហើយកូនស្រី ឬកូនប្រសារស្រីជាអ្នកសវនករ (Auditor)?
ហើយតើអាចធានាពីតម្លាភាព សុចរិតភាព គណនេយ្យភាព និងវិជ្ជាជីវ:យ៉ាងដូចម្តេច?
មិនមានស្តង់ដារ មិនមានសេចក្តីណែនាំលម្អិតគឺធ្វើឲ្យបញ្ហាកាន់តែអាក្រក់គឺអាចជារបៀប
ធ្វើការតាមមាត់ តាមអ្នកណាធំ តាមអំណាច ហើយបើអញ្ចឹងនោះគឺមិនបាច់និយាយពី
អភិបាលកិច្ចល្អអីទេ ។ ហើយបើអញ្ចឹងគឺខ្លាចណាស់ការបើកចំហរ ខ្លាចការពន្យល់បក
ស្រាយ និងការសួរដេញដោលរកការទទួលខុសត្រូវ ។

ហើយគុណវិបត្តិរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមមួយទៀតគឺសម្លាប់គំនិត
សម្លាប់ការចូលរួម និងមិនសូវជាចូលចិត្តអ្នកសាច់ការ មានវិជ្ជាជីវ:អីប៉ុន្មានទេ គឺបើប្រើ
គ្រាន់ប្រើឲ្យតែមាន ។ របៀបធ្វើការបែបនេះចូលចិត្តយកមនុស្សមកប្រើ ដោយមិនចូល
ចិត្តយកមនុស្សមកធ្វើការទេ ។ ដល់ទៅបុគ្គលនិយម បក្សពួកនិយមពេកទៅលែងទុក
ចិត្តអ្នកណាហើយក្រៅពីក្រុមគ្រួសារ និងអ្នកនៅក្នុងចង្កោមក្រុមគ្រួសារខ្លួនឯង ។ ពេល
ខ្លះអ្នកមានវិជ្ជាជីវ: បើនៅប្រើបានចេះតែប្រើសិន តែបើមិនអញ្ចឹងគ្រាន់តែជាក្របីចម្លង
ភក់ទេ ។ បើនិយាយថារបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមទុកចិត្តអ្នកក្រៅនោះ
ដាំចេកទៅ ។ ហើយគុណវិបត្តិធំមួយទៀតគឺភាពស្រពិចស្រពិលនៃការធានាផលប្រយោជន៏
រួម ផលប្រយោជន៍វែងឆ្ងាយ ។ ធានាម៉េចបើរកការពន្យល់បង្ហាញ រកគុណភាព រកប្រសិទ្ធិ
ភាព និងរកការទទួលខុសត្រូវមិនឃើញផង! ត្រូវតែធានាទំណួលខុសត្រូវដាច់ដោយឡែក
នៃតួនាទីកាតព្វកិច្ច និងទំណួលខុសត្រូវរួម អញ្ចឹងបានអាចរករកការពន្យល់បង្ហាញ រកគុណភាព
រកប្រសិទ្ធិភាព និងរកការទទួលខុសត្រូវឃើញ!

ហើយរបៀបធ្វើការបុគ្គលនិយម និងបក្សពួកនិយមដោយសាតែទុកចិត្តតែគ្នាឯងពេក
អាចឈានទៅដល់អំពើអយុត្តិធម៌គឺលើកតម្កើងតែគ្នាឯង ក្រុមគ្រួសារខ្លួនឯង អ្នកនៅក្នុង
ចង្កោមគ្នាឯង ដល់អញ្ចឹងអាចស្អប់ មិនសូវជាចូលចិត្តគំនិតថ្មីៗ ការសួរដេញដោល ការ
ចូលរួមដែលប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនឯងទេ ។ អាចឈានដល់ការគៀបសង្កត់
ធ្វើបាប សម្លាប់ជីវិតមនុស្សគ្រប់បែបយ៉ាង ហើយអាចបង្កជាវដ្តវិលជុំនៃអំពើអយុត្តធម៌
អំពើគៀបសង្កត់ រំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ។ អាចឈានដល់វដ្តវិលជុំយ៉ាងម៉េច?
អ្នកដែលត្រូវគេគៀបសង្កត់ អ្នកដែលត្រូវគេរំលោភសិទ្ធិមនុស្សដូចជាស៊ាំនឹងរឿងអញ្ចឹង
ទៅជាមានផ្នត់គំនិតសងសឹក ហើយទៅជាគិតថាទម្រាំអញបានឈានមកដល់កន្លែងហ្នឹង
គេគៀបសង្កត់អញ្ចឹង ហើយធ្វើអញ្ចឹងមើលទៅវាហំហួន វាខ្លាំងក្លាជាងគេ (ច្រើនតែប្រើ
កម្លាំងបាយ និងហិង្សា) ដល់អញ្ចឹងក៏បន្តវដ្តវិលជុំនៃអំពើអយុត្តធម៌ អំពើគៀបសង្កត់ រំលោភសិទ្ធិ
មនុស្សអីអញ្ចឹងទៅ ។ ពាក្យខ្មែរខ្វះអីទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រ
ម៉ោចស៊ីត្រី និងវប្បធម៌ក្តិចត្រួយ ប៉ែងជើងអុជអាល ឈ្លោះកាប់ចាក់គ្នានោះ! ដល់
អញ្ចឹងអ្នកអាចក្រឡេកមើលពីសារ:សំខាន់នៃវប្បធម៌សន្ទនាដោយបើកចំហរ ដោយ
ការទទួលខុសត្រូវ វប្បធម៌ទទួលខុសត្រូវចំពោះមុខមហាជនទាំងពេលបច្ចុប្បន្ន និងអនាគត និងទម្លាប់អានការទទួលបានពត៌មានគ្រប់គ្រាន់ និងការចូលរួមតាមដាន និងផ្ទៀងផ្ទាត់ ។

ភ្ជាប់ជាមួយរឿងនេះមិនមែនប្រទេសចិនចេះតែនឹកឃើញពីការបោសសំអាតអំពើពុករលួយ
និងការចាប់ទោសពិន័យមន្រ្តីពុករលួយដែលមានស្រីកំណាន់អីជាដើម នោះគឺដើម្បី
យុត្តិធម៌សង្គម ។ អ្នកគិតមើលតើចំនួនប្រជាជនចិនមានប៉ុន្មានពាន់លានអ្នក? តើវាប៉ះពាល់
ដល់ស្ថេរភាពសង្គមយ៉ាងដូចម្តេចបើប្រជាជនមានការខកចិត្ត មានអារម្មណ៍ពីអំពើអយុត្តិធម៌
សង្គមនោះ?
ហើយមិនមែនសហរដ្ឋអាមេរិកត្រូវតែបើកចំហរ ត្រូវតែពន្យល់បង្ហាញ ត្រូវតែមាន
ទំណួលខុសត្រូវខ្ពស់ចំពោះមុខមហាជន និងសង្គមជាតិគេដែរ គឺគេធ្វើដើម្បីប្រជា
ពលរដ្ឋប៉ុន្មានរយលានអ្នករបស់គេ ថាគេមានភាពស្មោះត្រង់ ថាគេធ្វើការងារកាតព្វកិច្ច
គេធ្វើដោយហ្មត់ចត់ ដោយមានប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!

អាចពិចារណាបន្ថែមពី:
បើកចំហរ និងមានការចូលរួម និងតាមដាន:
១) នៅពេលច្បាស់លាស់ ខ្លាំង (មានន័យថាបម្រើ និងធ្វើការសម្រាប់ប្រយោជន៍រួមកាន់តែប្រសើរ កាន់តែមាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!) ថាបានគិតគូរថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។


២) នៅពេលមិនច្បាស់លាស់ ត្រូវការទិន្ន័យបន្ថែម ត្រូវការពហុមតិយោបល់ដើម្បីឲ្យបានដំណោះស្រាយល្អិតល្អន់
ដំណោះស្រាយមានតុល្យភាព ។


៣) នៅពេលគម្រោងអភិវឌ្ឃន៏ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិសម្រាប់ផលប្រយោជន៏ប្រជាពលរដ្ឋមូលដ្ឋាន និង
សាធារណ:ជនទូទៅតាមរយ:ការកៀរគរថវិការពី i.ប្រាក់ពន្ធប្រជាពេលរដ្ឋ ii.ប្រាក់កម្ចី និងប្រាក់ជំនួយពីបរទេសក្នុងនាមសង្គមជាតិទាំងមូល ។ អាចផ្សព្វផ្សាយនៅក្នុងវេទិកាសាធារណ: និងតាមរយ:វិបសាយផ្លូវការ ផេកលើFacebook ឬYoutube ។)

តើអ្នកយល់យ៉ាងណាដែរ?

ល្មមឆ្ងល់ថាប្រទេសរីកចម្រើនគេធ្វើម៉េច ហើយម៉េចចេះតែដើរបញ្រ្ចាសពីគេ?

អាចសង្កេតដោយងាយ បើអ្នកព្រលែងឲ្យក្មេងលេង ក្មេងនឹងវក់នឹងលេង
ហើយមិនចង់ងើបចេញទេ ។ គឺឲ្យតែរឿងលេង រឿងសប្បាយ ។
អ្នកអាចប្រៀបធៀបទៅហ្នឹងការផ្សាយគ្រឿងស្រវឹងលើប្រព័ន្ធផ្សព្វផ្សាយ
ការដាក់រង្វាន់ទាក់ទាញ ផ្ទាំងប៉ាណូធំៗលើក្បាលលើផ្លូវថ្នល់ ហាងផឹកស៊ី
និងក្លឹបរីកព្រោងព្រាតនៅពេលមិនមានច្បាប់គ្រប់គ្រង លក់ និងទទួលបាន
គ្រឿងស្រវឹង ។

គ្រាន់តែលទ្ធផលប្រឡងសិស្សថ្នាក់ទី១២ ថ្មីៗនេះអាចជាបញ្ហាកង្វល់ពីប្រព័ន្ធអប់រំ
ហើយប្រាកដណាស់កត្តាទាក់ទាញផ្សេងៗមានឥទ្ធិពល និងជាចំណែកនៃបញ្ហា ។
យុវវ័យដែលធ្លាក់ក្នុងទម្លាប់ផឹកគ្រឿងស្រវឹង (សប្បាយ ហើយរវាងការសប្បាយ និង
ការអានសៀវភៅ និងផ្តោតអារម្មណ៍រៀនសូត្រ តើពួកគេនឹងជ្រើសរើសទៅខាងណា?)
ដុះមេនឹងគ្រឿងស្រវឹង រៀនអីលែងចូល តើនឹងមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះសម្រាប់
ទាំងពេលបច្ចុប្បន្ន និងអនាគត? តើឥទ្ធិពលគ្រឿងស្រវឹងមានផលប៉ះពាល់អវិជ្ជមាន
អ្វីខ្លះសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និងអនាគត?
តើប្រទេសថៃ ស៊ីងហ្គាពួរ អូស្ត្រាលី និងប្រទេសរីកចម្រើនផ្សេងៗគេធ្វើអ្វីខ្លះ មាន
វិធានការ ច្បាប់ និងគោលនយោបាយអ្វីខ្លះលើគ្រឿងស្រវឹង? ស្របគេ ឬផ្ទុយពីគេ?
ហេតុអ្វី? សូមជួយពន្យល់បកស្រាយ និងបើកចំហរផ្សេងៗ ។ (មិនបាច់ទៅរកតួលេខ
ឯណាទេ ឃើញស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាមធ្យមប្រាំនាក់ ហើយអាចលោត
ទៅដល់ដប់អ្នក ហើយថ្ងៃខ្លះកាន់តែអាក្រក់លើសដប់អ្នកទៅទៀត ។)

ថាឡាន ម៉ូតូ យន្តហោះមិនមានសមត្ថភាពធ្វើ និងផលិត បច្ចេកទេស បច្ចេកវិទ្យាទៅមិនដល់  ។
នេះបែបបើមិនខុសបច្ចេកទេស ខ្វះបច្ចេកទេស ហើយម៉េចក៏ម៉េចទៅ យករួចខ្លួន ។
(អាចបើកចំហរ ពន្យល់បង្ហាញ ផ្តល់ពត៌មានគ្រប់គ្រាន់ និងមានការចូលរួម និងតាម
ដាន និងមានតម្លាភាព និងទំណួលខុសត្រូវខ្ពស់ ។)

ល្មមឆ្ងល់ថាប្រទេសរីកចម្រើនគេធ្វើម៉េច ហើយម៉េចចេះតែដើរបញ្រ្ចាសពីគេ?

អាចពិចារណាបន្ថែម:
-ស៊ីងហ្គាពួរ: ស្រវឹងបើកបរអាចត្រូវដកហូតបណ្ណបើកបរ និងត្រូវប្រឡងយកបណ្ណ
បើកបរឡើងវិញ ។ បទល្មើសលើកទីមួយអាចពិន័យពី$1000 ទៅ$5000 និងបើនៅ
ល្មើសស្រវឹងបើកបរអាចពិន័យរហូតដល់ $30, 000 និងជាប់គុករហូតដល់បីឆ្នាំ ។
(http://www.channelnewsasia.com/news/singapore/drink-driving-sting-11/1466798.html?cid=FBSG)

-នៅថៃស្រវឹងបើកបរអាចជាប់គុក ០៦ខែ និង/ឬពិន័យជាប្រាក់ ៦០,000bath
(http://www.nationmultimedia.com/national/Drunk-driving-law-tightened-30188003.html)

-អូស្រ្តាលី : http://www.police.wa.gov.au/LinkClick.aspx?link=When_to_stop2005.pdf&tabid=987

សេវាប្រឹក្សា សេវាថែទាំ និងព្យាបាលផ្លូវចិត្ត

រឿងសេវាប្រឹក្សា សេវាថែទាំ និងព្យាបាលផ្លូវចិត្ត និយាយទៅចង់សើចឡើងយំ
និងខកចិត្តមហាសាគរហើយពីព្រោះវាមានការយកចិត្តទុកដាក់តិចតួច ហើយ
និងមិនផ្សព្វផ្សាយទូលំទូលាយ ។ អ្នកមើលតែប្រទេសថៃដែលរងគ្រោះដោយ
ព្យុះTsunami គេរៀបចំ គេផ្សព្វផ្សាយ គេផ្តល់ឲ្យសេវាប្រឹក្សា សេវាថែទាំ និងព្យា
បាលជម្ងឺផ្លូវចិត្ត ។ ចុះស្រុករំដួលដល់ថ្នាក់ឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុល ពត
ឆ្លងកាត់ការធ្វើមកលើក្នុងភាពគ្មានភាពជាមនុស្សដោយរំលោភបំពាន់ ជាន់ឈ្លី
និងរងទុក្ខសោកសព្វបែបយ៉ាងហើយ ទៅជាសេវាហ្នឹងមិនមានការយកចិត្តទុកដាក់
ផ្សព្វផ្សាយ ពង្រីក និងផ្តល់ជូនបានទូលំទូលាយទៅវិញ ។

ចំពោះបញ្ហានេះ ប្រព័ន្ធអប់រំវិញមិនដឹងថ្ងៃណាបានមានសូម្បីតែសេវាប្រឹក្សាលើការ
រៀនសូត្រ ។ ហើយការជួបប្រជុំអាណាព្យាបាល-គ្រូបង្រៀន-សិស្សវិញមិនដឹងថ្ងៃណា
បានដូចថ្ងៃរះឡើងទេ ។ បើសិក្ខាសិលា បើសន្និសិទ្ធិដើម្បីបញ្រ្ជាប និងបង្កើនការយល់
ដឹងលើកត្តាដូចជាបរិស្ថានរស់នៅ ឥទ្ធិពលគ្រួសារ សង្គម និងកត្តាចិត្តសាស្រ្តសម្រាប់
បង្កើនផលប្រយោជន៍វិជ្ជមានដូចជាបញ្ញា ស្មារតី និងលទ្ធផលសិក្សាសម្រាប់កូនសិស្ស
វិញដូចទៅសុំភ្លើងពីយក្ស ។ យូរទៅឆ្ងល់ទៅៗ ប្រទេសគេរីកចម្រើនគេធ្វើម៉េច
ហើយចុះម៉េចមិនរៀន មិនច្នៃពីរឿងត្រឹមត្រូវ? ឬដល់ទៅបញ្រ្ចាសគេទៅវិញទៀត?
ហួសចិត្ត! អំណះអំណាង:
-http://www.ecda.gov.sg/Pages/ECC_14_Home.aspx
-http://www.moe.gov.sg/education/preschool/files/kindergarten-curriculum-framework-guide-for-parents.pdf
-http://www.leginfo.ca.gov/pub/13-14/bill/asm/ab_0151-0200/acr_155_bill_20140528_introduced.htm

។ល។ ហើយមិនយូរប៉ុន្មានមុនហ្នឹង មានបង្ហោះអីណា “គ្រូវ៉ៃ គ្រូជេរ ធាក់ ស្តីបន្ទោស
ពីព្រោះចង់ឲ្យចេះ“ ។ តើអត់ដឹងថាវាប៉ះពាល់ផ្លូវចិត្ត វាជាហិង្សា ហើយវាអាចបន្ត
ឥទ្ធិពលអវិជ្ជមានហ្នឹងទាំងពេលបច្ចុប្បន្ន និងអនាគតទេឬ? ហើយអាចងាកទៅក្រោយ
មើលមេរៀនប្រវត្តិសាស្រ្តទៅមើល តើប្រើកម្លាំងបាយ ប្រើហិង្សា កាប់ចាក់ហ្នឹងវានាំ
ដល់លទ្ធផលអ្វីខ្លះ? គេរីកចម្រើនម៉ាគំនរនោះម៉េចមិនរៀន មិនច្នៃពីរឿងត្រឹមត្រូវ ម៉េច
ក៏ចេះតែផ្ទុយបញ្រ្ចាសពីគេអញ្ចឹង? កុំស្អីក៏អាចនយោបាយ ទុកជារឿងនយោបាយ
ទុកតែសម្រាប់ចំណេញ សម្រាប់ទាញប្រយោជន៍នយោបាយ សម្រាប់តែប្រទាញប្រទង់
ល្បែងចិត្តសាស្រ្ត ហើយកាន់តែអាក្រក់កុំទាមទាញតែធ្លាក់ក្នុងផ្លូវអត្មានិយម បុគ្គលនិយម
និងវ៉ាយប្រហារបុគ្គល ។ ហើយកុំតែរុញទូកបណ្តោយទឹក ចាំតែជូរចត់អត់ជម្រើស ចាំតែអស់សង្ឃឹម
បានចាប់ផ្តើមថាយកខ្លួន យកខាងខ្លួនល្អជាងដោយសាអត់ជម្រើស អស់សង្ឃឹមហើយហ្នឹង!
ចាំថាបើអ្នកមិនគោរព មិនផ្តល់តម្លៃ មិនស្មោះត្រង់នឹងគេទេ គេអាចដកសេចក្តីទុក
ចិត្តអ្នកបានគ្រប់ពេលវេលា ។ ហើយភាពស្មោះត្រង់មិនមែនប្រជុំ “បងញ៉ាំអីបានផោម
បងក្រអូបទេ“ ។ ប្រយ័ត្ន “ជ័យហ្អើយធ្លាក់ទឹកហើយជ័យ“ ។ រកអ្នកធ្វើការ រកអ្នកទទួល
ខុសត្រូវទាំងពេលបច្ចុប្បន្ន និងអនាគត ។ រកអ្នកធ្វើការមានប្រសិទ្ធិភាព មានទំណួល
ខុសត្រូវខ្ពស់ មានពន្យល់បង្ហាញ ហើយថាហ្នឹងការងារខ្ញុំ មានឈ្មោះខ្ញុំ មានហត្ថលេខា
ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវទាំងពេលបច្ចុប្បន្ន និងអនាគត ។

ចំពោះរឿងសេវាប្រឹក្សា សេវាថែទាំ និងព្យាបាលផ្លូវចិត្តនៅទាក់ទងនឹងគ្រឿងស្រវឹងទៀត ។
ការយល់ដឹង ការផ្សព្វផ្សាយ ការពង្រីក និងពង្រឹងសេវាហ្នឹងទាបហើយ តែផ្ទុយទៅវិញ
កត្តាគ្រឿងស្រវឹងនឹងរឹតតែធ្វើបញ្ហាឲ្យកាន់តែអាក្រក់ និងបង្កើតបញ្ហាបន្ថែមដល់បុគ្គល
គ្រួសារ និងសង្គមជាតិថែមទៀត ។ ការយល់ដឹងពីការគ្រប់គ្រងកំហឹង ការទប់ស្កាត់
និងបញ្ចៀសយុវវ័យធ្លាក់ក្នុងទម្លាប់ញៀនគ្រឿងស្រវឹង ការផ្តួចផ្តើម និងមជ្ឈមណ្ឌល
ស្តារសម្បទា និងការព្យាបាលពីផលលំបាកនៃគ្រឿងស្រវឹង តើមានទេ?

សូមសរសេរចែករម្លែក ផ្សព្វផ្សាយ និងមានលំហរចូលរួម និងតាមដាន ។ ប្រជាពលរដ្ឋ
ចង់ដឹងថាតើកំពុងធ្វើអ្វី? មានគម្រោងផែនការ មានប្លង់មេអ្វីខ្លះ? ប្រសិទ្ធិភាព និងទំណួល
ខុសត្រូវដូចម្តេច?

តើអ្នកយល់យ៉ាងណាដែរ?

អោបក្រសោបសហគមន៍អន្តរជាតិ និងគោរពតាមច្បាប់អន្តរជាតិ Cambodia’s Politics Playbook

អោបក្រសោបសហគមន៍អន្តរជាតិ និងគោរពតាមច្បាប់អន្តរជាតិ
Cambodia’s Politics Playbook

*មហាអំណាចសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ:
-ជានីតិរដ្ឋ
-យុត្តិធម៌សង្គម និងឪកាសក្នុងការសិក្សាអប់រំ ការងារ សេដ្ឋកិច្ច និងនយោបាយ
ស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋ
-មានយន្តការ និងគោលនយោបាយគាំពារ គាំទ្រ និងលើកទឹកចិត្ត
-ការដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ: មានការបើកចំហរទូលំទូលាយ
មានលំហរ និងយន្តការចូលរួម និងតាមដានទូលំទូលាយ មានភាពជាតំណាង
ប្រជាពលរដ្ឋ និងផលប្រយោជន៍សង្គមជាតិដោយគ្មានមន្ទិលសង្ស័យ (បើក
ចំហរ ពន្យល់បង្ហាញ មានតម្លាភាព មានភាពស្មោះត្រង់ខ្ពស់ ប្រសិទ្ធិភាពខ្ពស់
និងទំណួលខុសត្រូវខ្ពស់ជាដើម ។)
-ប្រជាពលរដ្ឋទទួលបានពត៌មានគ្រប់គ្រាន់ មានទម្លាប់អាន ត្រូវបានបណ្តុះទម្លាប់
រៀនពេញមួយជីវិត យល់ពីសារ:សំខាន់នៃការជជែកពិភាក្សាជាដើម ។ (វាគ្មាន
មន្ទិលសង្ស័យពីពត៌មាន ពីការបើកចំហរពីមេដឹកនាំពួកគេ អ្នកនយោបាយ និង
តំណាងពួកគេ ពីថាតើអ្នកទាំងនោះកំពុងធ្វើអ្វី? មានគម្រោងផែនការអ្វីខ្លះ? មាន
ជំហរ និងគោលនយោបាយច្បាស់លាស់លើបញ្ហាសង្គម និងបញ្ហាជាតិអ្វីខ្លះ?
ហើយថាតើមានភាពស្របគ្នារវាងអ្វីដែលពួកគេនិយាយ និងការប្រព្រឹត្តិឬទេ?
មិនអាចនិយាយឲ្យតែរួច និយាយចោលៗមិនទទួលខុសត្រូវទេ! ហើយតើអ្នក
ទាំងនោះយល់ពីសារ:សំខាន់ និងប្រព្រឹត្តិយ៉ាងខ្ជាប់ខ្ជួនដូចម្តេចសម្រាប់ភាព
ជាគម្រូ និងឧទាហរណ៍វិជ្ជមាន?)
-អ្នកកាន់តែធំ មន្រ្តីរាជការរឹតតែកាន់តែមានទំណួលខុសត្រូវខ្ពស់ដោយមិនរំលោភ
អំណាច (អំណាចផ្តល់ដោយប្រជាពលរដ្ឋ សម្រាប់បម្រើប្រជាពលរដ្ឋ និងធ្វើការ
ដើម្បីប្រយោជន៍សង្គមជាតិ) និងជៀសវាងទំនាស់ផលប្រយោជន៍ដែលអាចឈាន
ដល់អំពើពុករលួយ ។ (គេក៏មិនសូវចាប់អារម្មណ៍ការវ៉ាយប្រហារបុគ្គល ឬលើក
តម្កើងបុគ្គលអីទេ ពីព្រោះវាមិនត្រឹមត្រូវដែលពួកគេចំណាយកម្លាំងខួរក្បាល
ចំណាយពេលវេលា និងធនធានធ្វើការដើម្បីតែប្រយោជន៍បុគ្គលនោះ? តើភាព
ជាតំណាងប្រជាពលរដ្ឋមានន័យថាម៉េចវិញអញ្ចឹង?)

**មហាអំណាចចិន:
-ជាប្រទេសអ្នកមាន
-ជារោងចក្រពិភពលោក
-ធានាយុត្តិធម៌សង្គម
-មានប្រជាជនមួយពាន់បីរយលានប្លាយតែមាន “ស្តង់ដាររួមមួយនៃភាសាជាតិខ្លួន”
-គំនិតជាតិនិយមជ្រាលជ្រៅ និងប្រជាពលរដ្ឋស្នេហាជាតិខ្ពស់

ប្រទេសចិនប្រហែលនឹងមិនអាចឈានដល់អ្វីដែលហៅថា “ប្រព័ន្ធនយោបាយប្រជា
ធិបតេយ្យទេ“ ប៉ុន្តែទន្ទឹមហ្នឹងនេះវាពិតជាគ្មានមន្ទិលសង្ស័យទាល់តែសោះដែល
ប្រទេសចិនត្រូវធានា “យុត្តិធម៌សង្គមជាស្តង់ដារអតិបរមា ជាស្តង់ដារខ្ពស់បំផុតដែល
ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុត“ ។

ហើយការទ្រទ្រង់សេដ្ឋកិច្ច ការធានាការរីកចម្រើនសេដ្ឋកិច្ច (រកម្ហូបអាហារ ត្រីសាច់
បន្លែដាក់លើតុសម្រាប់ប្រជាជនមួយពាន់បីរយលានប្លាយរបស់ខ្លួន និងផ្តល់សេវា
គ្រប់គ្រាន់) ពិតជារឿងរសើប និងជារឿងជាមូលដ្ឋានគ្រឹះសំខាន់ចាំបាច់ បើប្រៀបធៀប
នឹងភាពសំខាន់នៃប្រព័ន្ធនយោបាយ ។

ចំពោះបញ្ហាសេដ្ឋកិច្ច មហាអំណាចចិនបានធ្វើឲ្យមានភាពពេញចិត្ត និងមោទនភាព
សម្រាប់ប្រជាពលរដ្ឋខ្លួន និងពិភពលោកដោយចិនបានឡើងដល់លំដាប់លេខពីរ
លើពិភពលោកបន្ទាប់ពីមហាអំណាចសហរដ្ឋអាមេរិក ។ ហើយពិតណាស់មហា
អំណាចចិនជាប្រទេសអ្នកមាន និងជារោងចក្រពិភពលោក ។

***ចំណុចរួមរបស់ពួកគេ: គិតគូរ និងលើកតម្កើងផលប្រយោជន៍ជាតិ និងឧត្តមភាពនៃ
សង្គមជាតិ និងប្រទេសខ្លួនទាំងពេលបច្ចុប្បន្ន និងអនាគត ។

តើអ្នកមានអ្វីចង់បន្ថែមទេ? តើអ្នកគិតយ៉ាងណាដែរ?