រឿងសេវាប្រឹក្សា សេវាថែទាំ និងព្យាបាលផ្លូវចិត្ត និយាយទៅចង់សើចឡើងយំ
និងខកចិត្តមហាសាគរហើយពីព្រោះវាមានការយកចិត្តទុកដាក់តិចតួច ហើយ
និងមិនផ្សព្វផ្សាយទូលំទូលាយ ។ អ្នកមើលតែប្រទេសថៃដែលរងគ្រោះដោយ
ព្យុះTsunami គេរៀបចំ គេផ្សព្វផ្សាយ គេផ្តល់ឲ្យសេវាប្រឹក្សា សេវាថែទាំ និងព្យា
បាលជម្ងឺផ្លូវចិត្ត ។ ចុះស្រុករំដួលដល់ថ្នាក់ឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុល ពត
ឆ្លងកាត់ការធ្វើមកលើក្នុងភាពគ្មានភាពជាមនុស្សដោយរំលោភបំពាន់ ជាន់ឈ្លី
និងរងទុក្ខសោកសព្វបែបយ៉ាងហើយ ទៅជាសេវាហ្នឹងមិនមានការយកចិត្តទុកដាក់
ផ្សព្វផ្សាយ ពង្រីក និងផ្តល់ជូនបានទូលំទូលាយទៅវិញ ។
ចំពោះបញ្ហានេះ ប្រព័ន្ធអប់រំវិញមិនដឹងថ្ងៃណាបានមានសូម្បីតែសេវាប្រឹក្សាលើការ
រៀនសូត្រ ។ ហើយការជួបប្រជុំអាណាព្យាបាល-គ្រូបង្រៀន-សិស្សវិញមិនដឹងថ្ងៃណា
បានដូចថ្ងៃរះឡើងទេ ។ បើសិក្ខាសិលា បើសន្និសិទ្ធិដើម្បីបញ្រ្ជាប និងបង្កើនការយល់
ដឹងលើកត្តាដូចជាបរិស្ថានរស់នៅ ឥទ្ធិពលគ្រួសារ សង្គម និងកត្តាចិត្តសាស្រ្តសម្រាប់
បង្កើនផលប្រយោជន៍វិជ្ជមានដូចជាបញ្ញា ស្មារតី និងលទ្ធផលសិក្សាសម្រាប់កូនសិស្ស
វិញដូចទៅសុំភ្លើងពីយក្ស ។ យូរទៅឆ្ងល់ទៅៗ ប្រទេសគេរីកចម្រើនគេធ្វើម៉េច
ហើយចុះម៉េចមិនរៀន មិនច្នៃពីរឿងត្រឹមត្រូវ? ឬដល់ទៅបញ្រ្ចាសគេទៅវិញទៀត?
ហួសចិត្ត! អំណះអំណាង:
-http://www.ecda.gov.sg/Pages/ECC_14_Home.aspx
-http://www.moe.gov.sg/education/preschool/files/kindergarten-curriculum-framework-guide-for-parents.pdf
-http://www.leginfo.ca.gov/pub/13-14/bill/asm/ab_0151-0200/acr_155_bill_20140528_introduced.htm
។ល។ ហើយមិនយូរប៉ុន្មានមុនហ្នឹង មានបង្ហោះអីណា “គ្រូវ៉ៃ គ្រូជេរ ធាក់ ស្តីបន្ទោស
ពីព្រោះចង់ឲ្យចេះ“ ។ តើអត់ដឹងថាវាប៉ះពាល់ផ្លូវចិត្ត វាជាហិង្សា ហើយវាអាចបន្ត
ឥទ្ធិពលអវិជ្ជមានហ្នឹងទាំងពេលបច្ចុប្បន្ន និងអនាគតទេឬ? ហើយអាចងាកទៅក្រោយ
មើលមេរៀនប្រវត្តិសាស្រ្តទៅមើល តើប្រើកម្លាំងបាយ ប្រើហិង្សា កាប់ចាក់ហ្នឹងវានាំ
ដល់លទ្ធផលអ្វីខ្លះ? គេរីកចម្រើនម៉ាគំនរនោះម៉េចមិនរៀន មិនច្នៃពីរឿងត្រឹមត្រូវ ម៉េច
ក៏ចេះតែផ្ទុយបញ្រ្ចាសពីគេអញ្ចឹង? កុំស្អីក៏អាចនយោបាយ ទុកជារឿងនយោបាយ
ទុកតែសម្រាប់ចំណេញ សម្រាប់ទាញប្រយោជន៍នយោបាយ សម្រាប់តែប្រទាញប្រទង់
ល្បែងចិត្តសាស្រ្ត ហើយកាន់តែអាក្រក់កុំទាមទាញតែធ្លាក់ក្នុងផ្លូវអត្មានិយម បុគ្គលនិយម
និងវ៉ាយប្រហារបុគ្គល ។ ហើយកុំតែរុញទូកបណ្តោយទឹក ចាំតែជូរចត់អត់ជម្រើស ចាំតែអស់សង្ឃឹម
បានចាប់ផ្តើមថាយកខ្លួន យកខាងខ្លួនល្អជាងដោយសាអត់ជម្រើស អស់សង្ឃឹមហើយហ្នឹង!
ចាំថាបើអ្នកមិនគោរព មិនផ្តល់តម្លៃ មិនស្មោះត្រង់នឹងគេទេ គេអាចដកសេចក្តីទុក
ចិត្តអ្នកបានគ្រប់ពេលវេលា ។ ហើយភាពស្មោះត្រង់មិនមែនប្រជុំ “បងញ៉ាំអីបានផោម
បងក្រអូបទេ“ ។ ប្រយ័ត្ន “ជ័យហ្អើយធ្លាក់ទឹកហើយជ័យ“ ។ រកអ្នកធ្វើការ រកអ្នកទទួល
ខុសត្រូវទាំងពេលបច្ចុប្បន្ន និងអនាគត ។ រកអ្នកធ្វើការមានប្រសិទ្ធិភាព មានទំណួល
ខុសត្រូវខ្ពស់ មានពន្យល់បង្ហាញ ហើយថាហ្នឹងការងារខ្ញុំ មានឈ្មោះខ្ញុំ មានហត្ថលេខា
ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវទាំងពេលបច្ចុប្បន្ន និងអនាគត ។
ចំពោះរឿងសេវាប្រឹក្សា សេវាថែទាំ និងព្យាបាលផ្លូវចិត្តនៅទាក់ទងនឹងគ្រឿងស្រវឹងទៀត ។
ការយល់ដឹង ការផ្សព្វផ្សាយ ការពង្រីក និងពង្រឹងសេវាហ្នឹងទាបហើយ តែផ្ទុយទៅវិញ
កត្តាគ្រឿងស្រវឹងនឹងរឹតតែធ្វើបញ្ហាឲ្យកាន់តែអាក្រក់ និងបង្កើតបញ្ហាបន្ថែមដល់បុគ្គល
គ្រួសារ និងសង្គមជាតិថែមទៀត ។ ការយល់ដឹងពីការគ្រប់គ្រងកំហឹង ការទប់ស្កាត់
និងបញ្ចៀសយុវវ័យធ្លាក់ក្នុងទម្លាប់ញៀនគ្រឿងស្រវឹង ការផ្តួចផ្តើម និងមជ្ឈមណ្ឌល
ស្តារសម្បទា និងការព្យាបាលពីផលលំបាកនៃគ្រឿងស្រវឹង តើមានទេ?
សូមសរសេរចែករម្លែក ផ្សព្វផ្សាយ និងមានលំហរចូលរួម និងតាមដាន ។ ប្រជាពលរដ្ឋ
ចង់ដឹងថាតើកំពុងធ្វើអ្វី? មានគម្រោងផែនការ មានប្លង់មេអ្វីខ្លះ? ប្រសិទ្ធិភាព និងទំណួល
ខុសត្រូវដូចម្តេច?
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment