Monday, December 29, 2014

អោបក្រសោបសហគមន៍អន្តរជាតិ និងគោរពតាមច្បាប់អន្តរជាតិ Cambodia’s Politics Playbook

អោបក្រសោបសហគមន៍អន្តរជាតិ និងគោរពតាមច្បាប់អន្តរជាតិ
Cambodia’s Politics Playbook

*មហាអំណាចសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ:
-ជានីតិរដ្ឋ
-យុត្តិធម៌សង្គម និងឪកាសក្នុងការសិក្សាអប់រំ ការងារ សេដ្ឋកិច្ច និងនយោបាយ
ស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋ
-មានយន្តការ និងគោលនយោបាយគាំពារ គាំទ្រ និងលើកទឹកចិត្ត
-ការដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ: មានការបើកចំហរទូលំទូលាយ
មានលំហរ និងយន្តការចូលរួម និងតាមដានទូលំទូលាយ មានភាពជាតំណាង
ប្រជាពលរដ្ឋ និងផលប្រយោជន៍សង្គមជាតិដោយគ្មានមន្ទិលសង្ស័យ (បើក
ចំហរ ពន្យល់បង្ហាញ មានតម្លាភាព មានភាពស្មោះត្រង់ខ្ពស់ ប្រសិទ្ធិភាពខ្ពស់
និងទំណួលខុសត្រូវខ្ពស់ជាដើម ។)
-ប្រជាពលរដ្ឋទទួលបានពត៌មានគ្រប់គ្រាន់ មានទម្លាប់អាន ត្រូវបានបណ្តុះទម្លាប់
រៀនពេញមួយជីវិត យល់ពីសារ:សំខាន់នៃការជជែកពិភាក្សាជាដើម ។ (វាគ្មាន
មន្ទិលសង្ស័យពីពត៌មាន ពីការបើកចំហរពីមេដឹកនាំពួកគេ អ្នកនយោបាយ និង
តំណាងពួកគេ ពីថាតើអ្នកទាំងនោះកំពុងធ្វើអ្វី? មានគម្រោងផែនការអ្វីខ្លះ? មាន
ជំហរ និងគោលនយោបាយច្បាស់លាស់លើបញ្ហាសង្គម និងបញ្ហាជាតិអ្វីខ្លះ?
ហើយថាតើមានភាពស្របគ្នារវាងអ្វីដែលពួកគេនិយាយ និងការប្រព្រឹត្តិឬទេ?
មិនអាចនិយាយឲ្យតែរួច និយាយចោលៗមិនទទួលខុសត្រូវទេ! ហើយតើអ្នក
ទាំងនោះយល់ពីសារ:សំខាន់ និងប្រព្រឹត្តិយ៉ាងខ្ជាប់ខ្ជួនដូចម្តេចសម្រាប់ភាព
ជាគម្រូ និងឧទាហរណ៍វិជ្ជមាន?)
-អ្នកកាន់តែធំ មន្រ្តីរាជការរឹតតែកាន់តែមានទំណួលខុសត្រូវខ្ពស់ដោយមិនរំលោភ
អំណាច (អំណាចផ្តល់ដោយប្រជាពលរដ្ឋ សម្រាប់បម្រើប្រជាពលរដ្ឋ និងធ្វើការ
ដើម្បីប្រយោជន៍សង្គមជាតិ) និងជៀសវាងទំនាស់ផលប្រយោជន៍ដែលអាចឈាន
ដល់អំពើពុករលួយ ។ (គេក៏មិនសូវចាប់អារម្មណ៍ការវ៉ាយប្រហារបុគ្គល ឬលើក
តម្កើងបុគ្គលអីទេ ពីព្រោះវាមិនត្រឹមត្រូវដែលពួកគេចំណាយកម្លាំងខួរក្បាល
ចំណាយពេលវេលា និងធនធានធ្វើការដើម្បីតែប្រយោជន៍បុគ្គលនោះ? តើភាព
ជាតំណាងប្រជាពលរដ្ឋមានន័យថាម៉េចវិញអញ្ចឹង?)

**មហាអំណាចចិន:
-ជាប្រទេសអ្នកមាន
-ជារោងចក្រពិភពលោក
-ធានាយុត្តិធម៌សង្គម
-មានប្រជាជនមួយពាន់បីរយលានប្លាយតែមាន “ស្តង់ដាររួមមួយនៃភាសាជាតិខ្លួន”
-គំនិតជាតិនិយមជ្រាលជ្រៅ និងប្រជាពលរដ្ឋស្នេហាជាតិខ្ពស់

ប្រទេសចិនប្រហែលនឹងមិនអាចឈានដល់អ្វីដែលហៅថា “ប្រព័ន្ធនយោបាយប្រជា
ធិបតេយ្យទេ“ ប៉ុន្តែទន្ទឹមហ្នឹងនេះវាពិតជាគ្មានមន្ទិលសង្ស័យទាល់តែសោះដែល
ប្រទេសចិនត្រូវធានា “យុត្តិធម៌សង្គមជាស្តង់ដារអតិបរមា ជាស្តង់ដារខ្ពស់បំផុតដែល
ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុត“ ។

ហើយការទ្រទ្រង់សេដ្ឋកិច្ច ការធានាការរីកចម្រើនសេដ្ឋកិច្ច (រកម្ហូបអាហារ ត្រីសាច់
បន្លែដាក់លើតុសម្រាប់ប្រជាជនមួយពាន់បីរយលានប្លាយរបស់ខ្លួន និងផ្តល់សេវា
គ្រប់គ្រាន់) ពិតជារឿងរសើប និងជារឿងជាមូលដ្ឋានគ្រឹះសំខាន់ចាំបាច់ បើប្រៀបធៀប
នឹងភាពសំខាន់នៃប្រព័ន្ធនយោបាយ ។

ចំពោះបញ្ហាសេដ្ឋកិច្ច មហាអំណាចចិនបានធ្វើឲ្យមានភាពពេញចិត្ត និងមោទនភាព
សម្រាប់ប្រជាពលរដ្ឋខ្លួន និងពិភពលោកដោយចិនបានឡើងដល់លំដាប់លេខពីរ
លើពិភពលោកបន្ទាប់ពីមហាអំណាចសហរដ្ឋអាមេរិក ។ ហើយពិតណាស់មហា
អំណាចចិនជាប្រទេសអ្នកមាន និងជារោងចក្រពិភពលោក ។

***ចំណុចរួមរបស់ពួកគេ: គិតគូរ និងលើកតម្កើងផលប្រយោជន៍ជាតិ និងឧត្តមភាពនៃ
សង្គមជាតិ និងប្រទេសខ្លួនទាំងពេលបច្ចុប្បន្ន និងអនាគត ។

តើអ្នកមានអ្វីចង់បន្ថែមទេ? តើអ្នកគិតយ៉ាងណាដែរ?

No comments: