Thursday, March 28, 2013

Modern Complicated Life

ជីវភាពសម័យទំនើបជៀសមិនផុតពីភាពស្មុគស្មាញដោយសាត្រូវការទម្លាប់ដែលមានភាពច្បាស់លាស់ មានការគិតគូរម៉ត់ចត់ និងមានលក្ខណះវិទ្យាសាស្រ្ត ។ ឧទាហរណ៏ថាត្រូវប្រើស្លាបព្រាកណ្តាលសម្រាប់ចាប់ម្ហូប ឬកូនចានចង្កឹះចាប់ទឹកស៊ុបរៀងៗខ្លួន ស្តាប់ទៅដូចបរិភោគមិនសូវស្និទគ្នា តែបើគិតគូរឲ្យម៉ត់ចត់ទៅជាទំលាប់ល្អដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមកដោយ
សាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប៉ះពាល់អាក្រក់ជាងល្អទៅវិញ ។ ឬហាត់ប្រាណជួយការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង តែអ្នកមិនបានស្វែងយល់ មិនមានទំលាប់ហាត់ប្រាណទៅជាគិតថាអាចឈឺឆ្អឹងឆ្អែង ឈឺខ្លួនមិនស្រណុកខ្លួន ។ បើនិយាយទៅគឺត្រឹមត្រូវពាក់កណ្តាលបើមិនបានជ្រួតជ្រាបពីវិធីហាត់ បើមិនបានស្វែងយល់ពីរបបហូបចុក ឬការសម្រួលអារម្មណ៏ ។ ដូចនេះបើមិនហាត់គឺត្រូវពាក់កណ្តាល តែមិនបានទទួលផលប្រយោជន៏ដូចជាការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង ឬធ្វើឪ្យរាងរៅបានសមសួន ។ គិតទៅគឺពិតជាស្មុគស្មាញដែលត្រូវការការស្វែងយល់ ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីវិធីហាត់ ពីរបបការហូបចុក និងពីវិធីសម្រួលដង្ហើមជាដើម ។

ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំពាធពីភាពស្មុគស្មាញដោយសាជីវភាពទំនើបគឺការហាត់ប្រាណ មានសត្វចញ្ចឹមដូចជាឆ្កែ សេក ឬត្រី ការបន្ធូរអារម្មណ៏ជាមួយធម្មជាតិ ដើរកំសាន្ត ឬចំណាយពេលនៅជាមួយគ្រួសារ ធ្វើសកម្មភាពជាក្រុមគ្រួសារជាដើម ។ ហើយការសិក្សាស្វែងយល់ ការមានចំណាប់អារម្មណ៏ខ្ពស់ចំពោះការអាន និងការស្វែងរកពត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយគឺមានសារសំខាន់ណាស់ ។ ទន្ទឹមហ្នឹងនេះការអត់ធ្មត់ ការរៀនគោរព និងសណ្តោសគ្នា និងជួយគ្នា
កាន់តែមិនអាចមើលរំលងដោយសារមនុស្សក្នុងសម័យនេះអាចវិវឌ្ឍន៏កាន់តែពិសពុល និងឆេវឆាវដោយសាតម្រេកដើម្បីទទួលបានសម្ភារះ ។

Avoid Such Stereotypes

កុំរឡេបរឡប់
កុំប្រឡាំប្រកូវ
កុំត្រឡប់ត្រឡិន
កុំនិយាយមិនមានហេតុផល
កុំនិយាយមិនមានគោលដៅ
កុំនិយាយមិនដឹងខុសត្រូវ
កុំនិយាយមិនទទួលខុសត្រូវ
ពីព្រោះទាំងនេះគ្រាន់តែអាចឲ្យអ្នកក្លាយជាមនុស្សរប៉ិលរប៉ូច និយាយមិនបានការ មានល្បិចពិសពុលពូកែត្រឹមតែនិយាយចាក់ដោត
អុជអាលមិនមានប្រយោជន៏ដែលអ្នកផងមើលមកមិនល្អ និងមិនអាចទុកចិត្តបាន។ គួរអានពិភាក្សា និងស្វែងយល់ឲ្យបានច្រើនដើម្បីធ្វើជាមនុស្សមានប្រយោជន៏ ។

Habits More Influential Than Laws

ពិតជាត្រឹមត្រូវបើថាទម្លាប់ធំជាងច្បាប់ ហើយកាន់តែត្រឹមត្រូវសម្រាប់អ្នកមិនចូលចិត្តការអាន ការទទួលពត៌មានដោយគេនឹងសំអាងការនិយាយ និងទង្វើរបស់គេលើទម្លាប់ជាជាងនិយាយពីហេតុផល និងការខុសឬត្រូវ ។ ហើយបើសិនអ្នកគិតថាមានទម្លាប់មិនល្អជាច្រើននៅជុំវិញ ឬនិយាយម៉្យាងទៀតថាបរិស្ថានមិនអំណោយផលល្អដល់ការលូតលាស់ជាវិជ្ជមានដូចជាអ្នកនៅជុំវិញជាមនុស្សប្រមឹក ជាមនុស្សហឹង្សាស្តីជេរបញ្ចោរកូនចៅដោយមិនធ្វើជាគំរូល្អ ជាអ្នកនិយាយផ្សេងធ្វើផ្សឹង ឬអ្នកនៅជុំវិញជាមនុស្សលេងល្បែងមិននិយាយខុសត្រូវ មិនផ្តល់តំលៃចំពោះការអប់រំ បរិស្ថានទាំងនេះមិនមានផលជាវិជ្ជមានដល់ការលូតលាស់ដល់បញ្ញាស្មារតីទេ ។ ក្មេងអាចក្លាយជាមនុស្សហឹង្សា មិននិយាយពីហេតុផល មិនមានការទទួលខុសត្រូវ ឬជាអ្នករៀនសូត្រម៉ត់ចត់ទេដោយសាការរំខានពីបរិស្ថានជុំវិញមិនអាចមានការផ្តោតអារម្មណ៏ល្អ និងបរិស្ថានទៅជាកន្លែងបណ្តុះនូវទម្លាប់មិនល្អទៅវិញ ។ ហើយទម្លាប់មិនល្អពិតណាស់រីកដុះដាលដូចរុក្ខជាតិត្រូវទឹកសន្សើម ។ ទម្លាប់មិនល្អមនុស្សទទួលបានរហ័ស តែទម្លាប់ល្អគឺត្រូវបញ្រ្ជាប បណ្តុះ ថែបំប៉ន និងកែតម្រូវជារឿយៗ ។

Story for Thought

(រឿងសម្រាប់ពិចារណា ។ ជាជ្រុងមួយនៃការយល់ឃើញ ។ សួមជួយណែនាំ )

“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រឹមត្រូវ តែក្លាហានហួសហេតុធ្វើរឿងមិនពិចារណា”

ឧទាហរណ៏ធ្លាប់ឃើញយុវជនខ្លះគាត់តាមគ្នាជ្រុលហួសហេតុដោយសាសំពាធគ្នាគាត់ គឺគ្នាគាត់ធ្វើអី គាត់ធ្វើហ្នឹងដែរដើម្បីចូលចំណោម ។ បើថាមួយក្រុមគាត់ផឹក អញ្ចឹងអ្នកក្នុងក្រុមហ្នឹងទាល់តែផឹកទើបហៅថាទាន់កាលីបអាចចូលចំណោមបាន ។ ហើយបើបបួលដើរលេងមិនទៅ នៅគិតតែទៅសាលាទៅរៀនគេថាអន់កាលីប ។ ហើយបើគិតតែពីសប្បាយមិនមានរៀបចំគម្រោង រៀបចំពេលវេលា ចាត់ចែងពេលវេលាកម្មវិធី (សម្រាប់ជួយខ្លួនឯង) ហ្នឹងគេហៅថាចេះគិត? ហើយបើកាន់តែក្លាហានមិនពិចារណាទៀតគឺជិះម៉ូតូ ឡានជ្រែប្រណាំងមិនគិតពីសុវត្ថភាពខ្លួនឯង និងអ្នកដទៃ! តោងគិតថាពេលសប្បាយមិនខ្វះទេ តែបើគិតតែពីសប្បាយហើយគិតតែអូសទាញគេរឿងកាលីបមិន
កាលីបស្អីគេនោះមិនល្អទេ ហើយបើយើងមិនចេះចាត់ចែង មិនចេះគិតខ្លួនឯងទេមិនដឹងធ្វើម៉េចទេ ។ ល្អគួររំលឹកថាមានតែខ្លួនទីពឹងខ្លួន ខ្លួនត្រូវតែជួយខ្លួនឯងឲ្យបានច្រើន ហើយបើផ្តេកផ្តួលរឿងកាលីបមិនពិចារណាភ្លេចរៀនសូត្រ អញ្ចឹងមិនខុសពីយើងទាយQCM ដោយមិនរៀនចេះអីទាំងអស់ ។ ដល់អញ្ចឹងភាគរយត្រូវគឺតែ ២៥ភាគរយលើ១០០ ហ្នឹងឯង ។

“បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”

ឃ្លានេះល្អគឺមានឲ្យចិត្តសណ្តាស មេត្តាជួយយិតយោង ជួយគ្នាទៅវិញទៅមក ។ តែផ្ទុយទៅវិញដោយសាភាពរឹងរូស មិនពិចារណា ចង់ចាញ់ចង់ឈ្នះគ្នាដោយមិនពិចារណាពីគោលដៅ (អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ជាចោរ ។ ឬទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ។ល។) ទៅជាអ្នកខ្លះមិនបានជាជួយស្អី តែប្រឹងសង្កត់ថ្ម និងជាន់ពន្លិចគេទៅវិញ ។ យកល្អគួរផ្តល់ឪកាសសម្រាប់ការអប់រំ សម្រាប់ការរីកចម្រើនដែលអាចពឹងពាក់លើខ្លួនឯងបាន
ដោយមិនមែនក្រឡុកក្រឆា និយាយ និងធ្វើឲ្យអ្នកដទៃវិលវល់មិនអាចមានការតាំងចិត្ត ឬការទុកចិត្តខ្លួនឯងបាននោះទេ ។ បើពិភាក្សា ផ្លាស់ប្តូរពត៌មានឲ្យមានប្រយោជន៏ល្អ មិនមែនលក្ខណះនិយាយបំភាន់ និយាយផ្អែមតែមាត់តែនាំ
គេធ្លាក់រណ្តៅវិលវល់មិនដឹងកោះត្រើយនោះទេ ។

“គិតសឹមគូរ”

ចង់និយាយថាអ្នកខ្លះគឺប្រើមាត់សម្រាប់តែនិយាយតែម្តង តែមិនគិត មិនពិចារណាពីហេតុផល ឬត្រឹមត្រូវអត់ទេគឺព្រួសពាក្យសម្តីដែល
អាចប៉ះពាល់ដល់អារម្មណ៏គេ និងបង្កជម្លោះតែម្តង ។ ហើយអញ្ចឹងភាគច្រើនគឺមិនយល់ផលប្រយោជន៏ពីការពិចារណា ឬផលប្រយាជន៏ពីការស្វែងរកពត៌មានទេគឺគាត់ប្រើអារម្មណ៏ជួនកាលដែលគេអូសទាញដោយសាដឹងចិត្តហ្នឹងធ្វើការវិនិច្ឆ័យ និងបញេ្ចញជាប្រតិកម្មតែម្តង ។ ការប្រើតែអារម្មណ៏ដោយមិនពិចារណាសម្រាប់តែនិយាយ និងប្រតិកម្មងាយនឹងធ្វើឲ្យប៉ះពាល់អារម្មណ៏ដល់អ្នកដទៃ និងបង្កជាជម្លោះណាស់ ។ (អាចជាមូលហេតុដែលថាហេតុអ្វីយើងខ្សោយនៅក្នុងផ្នែកវិទ្យាសាស្រ្ត ។) គួរនិយាយពីហេតុផល ពីខុសឬត្រូវ ហើយមានការទទួលខុសត្រូវ គឺខុសថាខុស ត្រូវថាត្រូវ និងចេះទទួលកំហុសដោយមិនមែន
ចេះនិយាយគេបាន ដល់គេនិយាយវិញខឹងច្រឡាតតោតតូងទេ ។ បើយោគយល់ និងគោរពគ្នាគឺទៅវិញទៅមក មិនមែនចេះតែដើរខ្សែលើគេ ហើយចង់អង្អែលស្មា លេងសក់ ឬជាន់គេតាមអំពើចិត្តទេ!

ជាចុងក្រោយក៏នឹកឃើញ : "រឹងប៉ឹងតែមិនរឹងរូស
ទន់ភ្លន់ តែមិនទន់ជ្រាយ"

ភាពរឹងប៉ឹង មានជំហរផ្ទាល់ខ្លួន មានជំនឿចិត្ត មានសមត្ថភាព និងហេតុផលជាមូលដ្ឋាន

ទន់ភ្លន់ ជាសិល្បះក្នុងការទំនាក់ទំនង ជាភាពត្រជាក់ ជាភាពទន់ភ្លន់ ជាសិល្បះក្នុងការស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក

ភាពរឹងប៉ឹង និងភាពទន់ភ្លន់ក្នុងជីវភាពជាក់ស្តែងល្អណាស់សម្រាប់
ការងារ ការរស់នៅទំនាក់ទំនង និងមុខរបរជំនួញ ។

តែភាពរឹងប៉ឹងអាចបកប្រែជាភាពរឹងរូស ។ ជាដំណោះស្រាយ និងជៀសវាងជំលោះស្រួលទេ គឺមិនចង្អៀតចង្អល់ទាំងសងខាង យោគយល់គ្នាទៅវិញទៅមក ស្វែងយល់ និងយកមូលហេតុ
ជាមូលដ្ឋាន ។ វាមានប្រយោជន៏ដែរបើមិនប្រញាប់ធ្វើការវាយតំលៃ
ដោយគ្មានការគិតរកមូលហេតុជាមូលដ្ឋាន និងមានសុភវិនិច្ឆ័យ ។

ចំពោះ "ទន់ភ្លន់ តែមិនទន់ជ្រាយ" ក្នុងទិដ្ឋភាពជាក់ស្តែងគឺមិនផ្តេកផ្តួលដោយមិនបានជួយខ្លួនឯង ឬប្រឹងប្រែងដោយខ្លួនឯង ។ មិនត្រូវទន្ទឹងជឿថាគេជួយ មិនត្រូវមិនប្រឺងប្រែងមិនធ្វើអ្វីសោះរង់ចាំព្រហ្មលិខិតជួយទាំងដុលទេ (ពេលខ្លះសប្បាយចិត្តទៅឲ្យតែបាន If they do not do things better, do not things worse. ខ្លាចតែមានការអៀនខ្មាស់ធ្វើអំពើល្អ ធ្វើអំពើសប្បុរស តែការឆ្គាំឆ្គងប្រជែងធ្វើ និងធ្វើទាំងចេញមុខទេ ។ មិនល្អទេ ។) កសាងជំនឿចិត្ត កសាងចំណេះធ្វើ និងធ្វើដើម្បីឲ្យមានការអភិវឌ្ឍន៏ ។

ជាការសិក្សាក្នុងជ្រុងមួយប៉ុណ្ណោះ ។ សូមជួយណែនាំផ្តល់ជាមតិយោបល់ ។ សូមអរគុណ

CHESS


អុក
ល្បែងអុកគឺជាល្បែងគិត ជាល្បែងល្បងប្រាជ្ញា ។

នៅពេលគេគិតរៀបល្បិចបញ្ឆាតជាមួយអន្ទាក់ស្មុគស្មាញ គឺអ្នកត្រូវគិត គិតឲ្យបានម៉ត់ចត់ដោយសមាធិល្អ ដោយចិត្តអំណត់គឺមិនត្រូវឆេវឆាវដើម្បីដោះស្រាយ ។ហេតុនេះហើយបើមិនចូលចិត្តគិតមិនបាច់លេងអុកទេ ។

អ្នកលេងអុកត្រូវដឹងថាក្រឡាវ៉ៃលុកជាអ្នកនៅទីងងឹត ហើយអ្នកការពារជាអ្នកនៅទីភ្លឺ ។ ធម្មតាអ្នកនៅទីភ្លឺចាញ់ប្រៀបអ្នកនៅទីងងឹតបន្តិច ។ ដូចពាក្យគេថាអ្នកនៅទីភ្លឺស្រួលមើលដឹង តែអ្នកនៅទីងងឹតមើលមិនងាយយល់ទេ ។

អុកជាល្បែងមានប្រយោជន៏បើអ្នកយល់ពីវា ។ ឧទាហរណ៏ដូចគេប្រៀបធៀបនយោបាយទៅហ្នឹងក្រឡាអុក ។ បើមើលឲ្យវែងឆ្ងាយដូចជាចិន និងអាមេរិក មើលពីប្រព័ន្ឋគ្រប់គ្រងរបស់ប្រទេសទាំងពីរ ។ ចំពោះចិនគឺប្រកាន់នយោបាយសង្គមនិយម តែសេដ្ឋកិច្ចទីផ្សាសេរី ។ សព្វថ្ងៃគឺចិនឈរលំដាប់ទីពីរលើពិភពលោកផ្នែកសេដ្ឋកិច្ច ។ ចិនប្រកាន់នយោបាយអនុវត្តច្បាប់តឹងរ៉ឹងដោយសាអាចមកពីកត្តាប្រជាជនច្រើន (ប្រហែលជិត១ពាន់៤រយលាននាក់) ។ ហើយនយោបាយចិនប្រាកដណាស់ឈរលើនយោបាយជាតិនិយម យកផលប្រយោជន៏ជាតិសម្រាប់ជាយន្តការដើម្បីឯកភាពជាតិ និងទទួលការគាំទ្រពីប្រជាជនក្នុងស្រុក ។ (ធ្លាប់មើលកុនចិន ឬកុនភាគ ហើយអាចប្រទេសចិនរៀនយ៉ាងច្បាស់ពីប្រវត្តិសាស្រ្តឡើង​ចុះរបស់ខ្លួន និងព្យាយាមមិនឲ្យធ្លាក់ទៅក្នុងកំហុសចំពោះ
ការគ្រប់គ្រង ។)
នេះជានយោបាយក្រឡាអុកចិនយ៉ាងពិតប្រាកដ ។

ចំពោះប្រទេសអាមេរិកគឺប្រព័ន្ឋគ្រប់គ្រងឈរលើការជំរុញ និងការប្រើទេព្យកោសល្យ ការច្នៃប្រឌិត និងការទទួលខុសត្រូវ ។ ប្រព័ន្ឋនយោបាយ និងសេដ្ឋកិច្ចគឺឈរលើគោលការណ៏ខាងលើ ហេតុនេះទើបគេឲ្យឈ្មោះសហរដ្ឋអាមេរិកថាជាទឹកដីនៃសេរីភាព និងឪកាស ។ មានន័យថាអ្នកមានទេព្យកោសល្យ មានការច្នៃប្រឌិត មានសមត្ថភាពគឺអ្នកមានឪកាស ។ ប៉ុន្តែដោយសាឈរលើគោលការណ៏ខាងលើសហរដ្ឋអាមេរិកតម្រូវ
យ៉ាងដាច់ខាតឲ្យអ្នកមានតួនាទីមានការទទួលខុសត្រូវខ្ពស់ ។ឧទាហរណ៏ថាអ្នកមានទេព្យកោសល្យ មានសមត្ថភាព
ប៉ុណ្ណាក៏ដោយតែបើអ្នកមានកំហុសអ្នកត្រូវទទួលកំហុស ។ ការធ្វើដូច្នេះជានយោបាយយ៉ាងច្បាស់លាស់ដើម្បីធានានិរន្តភាព
សម្រាប់ប្រព័ន្ឋគ្រប់គ្រងដែលនិយាយពីលើ ។ ប៉ុន្តែក៏មានរឿងមួយទាក់ទងហ្នឹងសេដ្ឋកិច្ចទីផ្សាសេរី ហើយខ្ញុំក៏មិនមែនអ្នកជំនាញសេដ្ឋកិច្ចអ្វីដែរ តែចង់រំលឹករឿងភូមិមួយ ផលិតផលមួយ និងពាក្យ  Protectionism      ។ តើរឿងភូមិមួយផលិតផលមួយ ឬពាក្យ Protectionism    មិនមែនដើម្បីធានាភាពរស់រានរបស់អ្នកឆ្នៃប្រឌិត អ្នកផលិតក្នុងភូមិហ្នឹង ឬជានយោបាយលើកទឹកចិត្តឲ្យមានការផលិត និងច្នៃប្រឌិតដែលអាចបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋានទេឬ? ហើយបើគិតពីទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី តើប្រាកដថារដ្ឋមិនធ្វើអន្តរាគមន៏ក្នុងទីផ្សារទីឬ ?

ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ