The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Thursday, March 28, 2013
CHESS
អុក
ល្បែងអុកគឺជាល្បែងគិត ជាល្បែងល្បងប្រាជ្ញា ។
នៅពេលគេគិតរៀបល្បិចបញ្ឆាតជាមួយអន្ទាក់ស្មុគស្មាញ គឺអ្នកត្រូវគិត គិតឲ្យបានម៉ត់ចត់ដោយសមាធិល្អ ដោយចិត្តអំណត់គឺមិនត្រូវឆេវឆាវដើម្បីដោះស្រាយ ។ហេតុនេះហើយបើមិនចូលចិត្តគិតមិនបាច់លេងអុកទេ ។
អ្នកលេងអុកត្រូវដឹងថាក្រឡាវ៉ៃលុកជាអ្នកនៅទីងងឹត ហើយអ្នកការពារជាអ្នកនៅទីភ្លឺ ។ ធម្មតាអ្នកនៅទីភ្លឺចាញ់ប្រៀបអ្នកនៅទីងងឹតបន្តិច ។ ដូចពាក្យគេថាអ្នកនៅទីភ្លឺស្រួលមើលដឹង តែអ្នកនៅទីងងឹតមើលមិនងាយយល់ទេ ។
អុកជាល្បែងមានប្រយោជន៏បើអ្នកយល់ពីវា ។ ឧទាហរណ៏ដូចគេប្រៀបធៀបនយោបាយទៅហ្នឹងក្រឡាអុក ។ បើមើលឲ្យវែងឆ្ងាយដូចជាចិន និងអាមេរិក មើលពីប្រព័ន្ឋគ្រប់គ្រងរបស់ប្រទេសទាំងពីរ ។ ចំពោះចិនគឺប្រកាន់នយោបាយសង្គមនិយម តែសេដ្ឋកិច្ចទីផ្សាសេរី ។ សព្វថ្ងៃគឺចិនឈរលំដាប់ទីពីរលើពិភពលោកផ្នែកសេដ្ឋកិច្ច ។ ចិនប្រកាន់នយោបាយអនុវត្តច្បាប់តឹងរ៉ឹងដោយសាអាចមកពីកត្តាប្រជាជនច្រើន (ប្រហែលជិត១ពាន់៤រយលាននាក់) ។ ហើយនយោបាយចិនប្រាកដណាស់ឈរលើនយោបាយជាតិនិយម យកផលប្រយោជន៏ជាតិសម្រាប់ជាយន្តការដើម្បីឯកភាពជាតិ និងទទួលការគាំទ្រពីប្រជាជនក្នុងស្រុក ។ (ធ្លាប់មើលកុនចិន ឬកុនភាគ ហើយអាចប្រទេសចិនរៀនយ៉ាងច្បាស់ពីប្រវត្តិសាស្រ្តឡើងចុះរបស់ខ្លួន និងព្យាយាមមិនឲ្យធ្លាក់ទៅក្នុងកំហុសចំពោះ
ការគ្រប់គ្រង ។)
នេះជានយោបាយក្រឡាអុកចិនយ៉ាងពិតប្រាកដ ។
ចំពោះប្រទេសអាមេរិកគឺប្រព័ន្ឋគ្រប់គ្រងឈរលើការជំរុញ និងការប្រើទេព្យកោសល្យ ការច្នៃប្រឌិត និងការទទួលខុសត្រូវ ។ ប្រព័ន្ឋនយោបាយ និងសេដ្ឋកិច្ចគឺឈរលើគោលការណ៏ខាងលើ ហេតុនេះទើបគេឲ្យឈ្មោះសហរដ្ឋអាមេរិកថាជាទឹកដីនៃសេរីភាព និងឪកាស ។ មានន័យថាអ្នកមានទេព្យកោសល្យ មានការច្នៃប្រឌិត មានសមត្ថភាពគឺអ្នកមានឪកាស ។ ប៉ុន្តែដោយសាឈរលើគោលការណ៏ខាងលើសហរដ្ឋអាមេរិកតម្រូវ
យ៉ាងដាច់ខាតឲ្យអ្នកមានតួនាទីមានការទទួលខុសត្រូវខ្ពស់ ។ឧទាហរណ៏ថាអ្នកមានទេព្យកោសល្យ មានសមត្ថភាព
ប៉ុណ្ណាក៏ដោយតែបើអ្នកមានកំហុសអ្នកត្រូវទទួលកំហុស ។ ការធ្វើដូច្នេះជានយោបាយយ៉ាងច្បាស់លាស់ដើម្បីធានានិរន្តភាព
សម្រាប់ប្រព័ន្ឋគ្រប់គ្រងដែលនិយាយពីលើ ។ ប៉ុន្តែក៏មានរឿងមួយទាក់ទងហ្នឹងសេដ្ឋកិច្ចទីផ្សាសេរី ហើយខ្ញុំក៏មិនមែនអ្នកជំនាញសេដ្ឋកិច្ចអ្វីដែរ តែចង់រំលឹករឿងភូមិមួយ ផលិតផលមួយ និងពាក្យ Protectionism ។ តើរឿងភូមិមួយផលិតផលមួយ ឬពាក្យ Protectionism មិនមែនដើម្បីធានាភាពរស់រានរបស់អ្នកឆ្នៃប្រឌិត អ្នកផលិតក្នុងភូមិហ្នឹង ឬជានយោបាយលើកទឹកចិត្តឲ្យមានការផលិត និងច្នៃប្រឌិតដែលអាចបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋានទេឬ? ហើយបើគិតពីទ្រឹស្តីសេដ្ឋកិច្ចទីផ្សារសេរី តើប្រាកដថារដ្ឋមិនធ្វើអន្តរាគមន៏ក្នុងទីផ្សារទីឬ ?
ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment