Thursday, March 28, 2013

Habits More Influential Than Laws

ពិតជាត្រឹមត្រូវបើថាទម្លាប់ធំជាងច្បាប់ ហើយកាន់តែត្រឹមត្រូវសម្រាប់អ្នកមិនចូលចិត្តការអាន ការទទួលពត៌មានដោយគេនឹងសំអាងការនិយាយ និងទង្វើរបស់គេលើទម្លាប់ជាជាងនិយាយពីហេតុផល និងការខុសឬត្រូវ ។ ហើយបើសិនអ្នកគិតថាមានទម្លាប់មិនល្អជាច្រើននៅជុំវិញ ឬនិយាយម៉្យាងទៀតថាបរិស្ថានមិនអំណោយផលល្អដល់ការលូតលាស់ជាវិជ្ជមានដូចជាអ្នកនៅជុំវិញជាមនុស្សប្រមឹក ជាមនុស្សហឹង្សាស្តីជេរបញ្ចោរកូនចៅដោយមិនធ្វើជាគំរូល្អ ជាអ្នកនិយាយផ្សេងធ្វើផ្សឹង ឬអ្នកនៅជុំវិញជាមនុស្សលេងល្បែងមិននិយាយខុសត្រូវ មិនផ្តល់តំលៃចំពោះការអប់រំ បរិស្ថានទាំងនេះមិនមានផលជាវិជ្ជមានដល់ការលូតលាស់ដល់បញ្ញាស្មារតីទេ ។ ក្មេងអាចក្លាយជាមនុស្សហឹង្សា មិននិយាយពីហេតុផល មិនមានការទទួលខុសត្រូវ ឬជាអ្នករៀនសូត្រម៉ត់ចត់ទេដោយសាការរំខានពីបរិស្ថានជុំវិញមិនអាចមានការផ្តោតអារម្មណ៏ល្អ និងបរិស្ថានទៅជាកន្លែងបណ្តុះនូវទម្លាប់មិនល្អទៅវិញ ។ ហើយទម្លាប់មិនល្អពិតណាស់រីកដុះដាលដូចរុក្ខជាតិត្រូវទឹកសន្សើម ។ ទម្លាប់មិនល្អមនុស្សទទួលបានរហ័ស តែទម្លាប់ល្អគឺត្រូវបញ្រ្ជាប បណ្តុះ ថែបំប៉ន និងកែតម្រូវជារឿយៗ ។

No comments: