Thursday, March 28, 2013

Modern Complicated Life

ជីវភាពសម័យទំនើបជៀសមិនផុតពីភាពស្មុគស្មាញដោយសាត្រូវការទម្លាប់ដែលមានភាពច្បាស់លាស់ មានការគិតគូរម៉ត់ចត់ និងមានលក្ខណះវិទ្យាសាស្រ្ត ។ ឧទាហរណ៏ថាត្រូវប្រើស្លាបព្រាកណ្តាលសម្រាប់ចាប់ម្ហូប ឬកូនចានចង្កឹះចាប់ទឹកស៊ុបរៀងៗខ្លួន ស្តាប់ទៅដូចបរិភោគមិនសូវស្និទគ្នា តែបើគិតគូរឲ្យម៉ត់ចត់ទៅជាទំលាប់ល្អដែលផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមកដោយ
សាការចម្លងមេរោគដូចជារោគថ្លើម រោគរបេងដែលជាមេរោគឆ្លងអាចមានផលប៉ះពាល់អាក្រក់ជាងល្អទៅវិញ ។ ឬហាត់ប្រាណជួយការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង តែអ្នកមិនបានស្វែងយល់ មិនមានទំលាប់ហាត់ប្រាណទៅជាគិតថាអាចឈឺឆ្អឹងឆ្អែង ឈឺខ្លួនមិនស្រណុកខ្លួន ។ បើនិយាយទៅគឺត្រឹមត្រូវពាក់កណ្តាលបើមិនបានជ្រួតជ្រាបពីវិធីហាត់ បើមិនបានស្វែងយល់ពីរបបហូបចុក ឬការសម្រួលអារម្មណ៏ ។ ដូចនេះបើមិនហាត់គឺត្រូវពាក់កណ្តាល តែមិនបានទទួលផលប្រយោជន៏ដូចជាការពាររាងកាយពីជំងឺ ជួយឲ្យរាងកាយរ៉ឹងប៉ឹង ឬធ្វើឪ្យរាងរៅបានសមសួន ។ គិតទៅគឺពិតជាស្មុគស្មាញដែលត្រូវការការស្វែងយល់ ពត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីវិធីហាត់ ពីរបបការហូបចុក និងពីវិធីសម្រួលដង្ហើមជាដើម ។

ចំពោះវិធីសាស្រ្តបន្ធូរបន្ថយសំពាធពីភាពស្មុគស្មាញដោយសាជីវភាពទំនើបគឺការហាត់ប្រាណ មានសត្វចញ្ចឹមដូចជាឆ្កែ សេក ឬត្រី ការបន្ធូរអារម្មណ៏ជាមួយធម្មជាតិ ដើរកំសាន្ត ឬចំណាយពេលនៅជាមួយគ្រួសារ ធ្វើសកម្មភាពជាក្រុមគ្រួសារជាដើម ។ ហើយការសិក្សាស្វែងយល់ ការមានចំណាប់អារម្មណ៏ខ្ពស់ចំពោះការអាន និងការស្វែងរកពត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយគឺមានសារសំខាន់ណាស់ ។ ទន្ទឹមហ្នឹងនេះការអត់ធ្មត់ ការរៀនគោរព និងសណ្តោសគ្នា និងជួយគ្នា
កាន់តែមិនអាចមើលរំលងដោយសារមនុស្សក្នុងសម័យនេះអាចវិវឌ្ឍន៏កាន់តែពិសពុល និងឆេវឆាវដោយសាតម្រេកដើម្បីទទួលបានសម្ភារះ ។

No comments: