Story for Thought
(រឿងសម្រាប់ពិចារណា ។ ជាជ្រុងមួយនៃការយល់ឃើញ ។ សួមជួយណែនាំ )
“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រឹមត្រូវ តែក្លាហានហួសហេតុធ្វើរឿងមិនពិចារណា”
ឧទាហរណ៏ធ្លាប់ឃើញយុវជនខ្លះគាត់តាមគ្នាជ្រុលហួសហេតុដោយសាសំពាធគ្នាគាត់ គឺគ្នាគាត់ធ្វើអី គាត់ធ្វើហ្នឹងដែរដើម្បីចូលចំណោម ។ បើថាមួយក្រុមគាត់ផឹក អញ្ចឹងអ្នកក្នុងក្រុមហ្នឹងទាល់តែផឹកទើបហៅថាទាន់កាលីបអាចចូលចំណោមបាន ។ ហើយបើបបួលដើរលេងមិនទៅ នៅគិតតែទៅសាលាទៅរៀនគេថាអន់កាលីប ។ ហើយបើគិតតែពីសប្បាយមិនមានរៀបចំគម្រោង
រៀបចំពេលវេលា ចាត់ចែងពេលវេលាកម្មវិធី (សម្រាប់ជួយខ្លួនឯង)
ហ្នឹងគេហៅថាចេះគិត? ហើយបើកាន់តែក្លាហានមិនពិចារណាទៀតគឺជិះម៉ូតូ ឡានជ្រែប្រណាំងមិនគិតពីសុវត្ថភាពខ្លួនឯង និងអ្នកដទៃ! តោងគិតថាពេលសប្បាយមិនខ្វះទេ តែបើគិតតែពីសប្បាយហើយគិតតែអូសទាញគេរឿងកាលីបមិន
កាលីបស្អីគេនោះមិនល្អទេ ហើយបើយើងមិនចេះចាត់ចែង មិនចេះគិតខ្លួនឯងទេមិនដឹងធ្វើម៉េចទេ ។ ល្អគួររំលឹកថាមានតែខ្លួនទីពឹងខ្លួន ខ្លួនត្រូវតែជួយខ្លួនឯងឲ្យបានច្រើន ហើយបើផ្តេកផ្តួលរឿងកាលីបមិនពិចារណាភ្លេចរៀនសូត្រ អញ្ចឹងមិនខុសពីយើងទាយQCM ដោយមិនរៀនចេះអីទាំងអស់ ។ ដល់អញ្ចឹងភាគរយត្រូវគឺតែ ២៥ភាគរយលើ១០០ ហ្នឹងឯង ។
“បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”
ឃ្លានេះល្អគឺមានឲ្យចិត្តសណ្តាស មេត្តាជួយយិតយោង ជួយគ្នាទៅវិញទៅមក ។
តែផ្ទុយទៅវិញដោយសាភាពរឹងរូស មិនពិចារណា ចង់ចាញ់ចង់ឈ្នះគ្នាដោយមិនពិចារណាពីគោលដៅ
(អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ជាចោរ ។ ឬទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី ។ល។) ទៅជាអ្នកខ្លះមិនបានជាជួយស្អី តែប្រឹងសង្កត់ថ្ម
និងជាន់ពន្លិចគេទៅវិញ ។ យកល្អគួរផ្តល់ឪកាសសម្រាប់ការអប់រំ សម្រាប់ការរីកចម្រើនដែលអាចពឹងពាក់លើខ្លួនឯងបាន
ដោយមិនមែនក្រឡុកក្រឆា និយាយ និងធ្វើឲ្យអ្នកដទៃវិលវល់មិនអាចមានការតាំងចិត្ត ឬការទុកចិត្តខ្លួនឯងបាននោះទេ ។ បើពិភាក្សា ផ្លាស់ប្តូរពត៌មានឲ្យមានប្រយោជន៏ល្អ មិនមែនលក្ខណះនិយាយបំភាន់ និយាយផ្អែមតែមាត់តែនាំ
គេធ្លាក់រណ្តៅវិលវល់មិនដឹងកោះត្រើយនោះទេ ។
“គិតសឹមគូរ”
ចង់និយាយថាអ្នកខ្លះគឺប្រើមាត់សម្រាប់តែនិយាយតែម្តង តែមិនគិត មិនពិចារណាពីហេតុផល ឬត្រឹមត្រូវអត់ទេគឺព្រួសពាក្យសម្តីដែល
អាចប៉ះពាល់ដល់អារម្មណ៏គេ និងបង្កជម្លោះតែម្តង ។ ហើយអញ្ចឹងភាគច្រើនគឺមិនយល់ផលប្រយោជន៏ពីការពិចារណា ឬផលប្រយាជន៏ពីការស្វែងរកពត៌មានទេគឺគាត់ប្រើអារម្មណ៏ជួនកាលដែលគេអូសទាញដោយសាដឹងចិត្តហ្នឹងធ្វើការវិនិច្ឆ័យ និងបញេ្ចញជាប្រតិកម្មតែម្តង ។ ការប្រើតែអារម្មណ៏ដោយមិនពិចារណាសម្រាប់តែនិយាយ និងប្រតិកម្មងាយនឹងធ្វើឲ្យប៉ះពាល់អារម្មណ៏ដល់អ្នកដទៃ និងបង្កជាជម្លោះណាស់ ។ (អាចជាមូលហេតុដែលថាហេតុអ្វីយើងខ្សោយនៅក្នុងផ្នែកវិទ្យាសាស្រ្ត
។) គួរនិយាយពីហេតុផល ពីខុសឬត្រូវ ហើយមានការទទួលខុសត្រូវ គឺខុសថាខុស
ត្រូវថាត្រូវ និងចេះទទួលកំហុសដោយមិនមែន
ចេះនិយាយគេបាន ដល់គេនិយាយវិញខឹងច្រឡាតតោតតូងទេ ។ បើយោគយល់ និងគោរពគ្នាគឺទៅវិញទៅមក មិនមែនចេះតែដើរខ្សែលើគេ ហើយចង់អង្អែលស្មា លេងសក់ ឬជាន់គេតាមអំពើចិត្តទេ!
ជាចុងក្រោយក៏នឹកឃើញ : "រឹងប៉ឹងតែមិនរឹងរូស
ទន់ភ្លន់ តែមិនទន់ជ្រាយ"
ភាពរឹងប៉ឹង មានជំហរផ្ទាល់ខ្លួន មានជំនឿចិត្ត មានសមត្ថភាព និងហេតុផលជាមូលដ្ឋាន
ទន់ភ្លន់ ជាសិល្បះក្នុងការទំនាក់ទំនង ជាភាពត្រជាក់ ជាភាពទន់ភ្លន់ ជាសិល្បះក្នុងការស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក
ភាពរឹងប៉ឹង និងភាពទន់ភ្លន់ក្នុងជីវភាពជាក់ស្តែងល្អណាស់សម្រាប់
ការងារ ការរស់នៅទំនាក់ទំនង និងមុខរបរជំនួញ ។
តែភាពរឹងប៉ឹងអាចបកប្រែជាភាពរឹងរូស ។ ជាដំណោះស្រាយ និងជៀសវាងជំលោះស្រួលទេ គឺមិនចង្អៀតចង្អល់ទាំងសងខាង យោគយល់គ្នាទៅវិញទៅមក ស្វែងយល់ និងយកមូលហេតុ
ជាមូលដ្ឋាន ។ វាមានប្រយោជន៏ដែរបើមិនប្រញាប់ធ្វើការវាយតំលៃ
ដោយគ្មានការគិតរកមូលហេតុជាមូលដ្ឋាន និងមានសុភវិនិច្ឆ័យ ។
ចំពោះ "ទន់ភ្លន់ តែមិនទន់ជ្រាយ" ក្នុងទិដ្ឋភាពជាក់ស្តែងគឺមិនផ្តេកផ្តួលដោយមិនបានជួយខ្លួនឯង ឬប្រឹងប្រែងដោយខ្លួនឯង ។ មិនត្រូវទន្ទឹងជឿថាគេជួយ មិនត្រូវមិនប្រឺងប្រែងមិនធ្វើអ្វីសោះរង់ចាំព្រហ្មលិខិតជួយទាំងដុលទេ (ពេលខ្លះសប្បាយចិត្តទៅឲ្យតែបាន If they do not do things better, do not things worse. ខ្លាចតែមានការអៀនខ្មាស់ធ្វើអំពើល្អ
ធ្វើអំពើសប្បុរស តែការឆ្គាំឆ្គងប្រជែងធ្វើ និងធ្វើទាំងចេញមុខទេ ។ មិនល្អទេ
។) កសាងជំនឿចិត្ត កសាងចំណេះធ្វើ និងធ្វើដើម្បីឲ្យមានការអភិវឌ្ឍន៏ ។
ជាការសិក្សាក្នុងជ្រុងមួយប៉ុណ្ណោះ ។ សូមជួយណែនាំផ្តល់ជាមតិយោបល់ ។ សូមអរគុណ
No comments:
Post a Comment