Thursday, November 27, 2014

ស្រុករំដួល

នៅស្រុករំដួល គេចូលចិត្តធ្វើតាមទំនោរ គេចាំមើលទិសខ្យល់បោកបក់ទៅណា គេងាកទៅតាមហ្នឹងដើម្បីប្រជាប្រិយភាព ។
"ចិត្តជាទេវទត្ត មាត់ជាទេវតា" បើមើលជាក់ស្តែងចង់មិនពាក់មួកសុវត្ថិភាពក៏មិនខ្ចីខ្វល់ ចង់ទម្លាប់ផឹកជោគ ផឹកស្រវឹងបើកបរ
មិនពាក់មួកសុវត្ថិភាពក៏មិនរវល់ ចង់ដើរប្រណាំងប្រជែងហ្នឹងឡាន ម៉ួតូក៏មិនឈឺចាប់មិនពន្យល់បង្ហាញពីហានិភ័យ ពីគ្រោះថ្នាក់ ។ តើចិន សហរដ្ឋអាមេរិក ថៃ អូស្រ្តាលី អង់គ្លេស ស៊ីងហ្គាពួរគេធ្វើអញ្ចឹងឬ? មិនយល់ ឬមិនខ្វល់ចង់បង្ហាញពន្យល៉?
សួរថាបើមិនដឹងរឿងត្រឹមត្រូវផង មិនដឹងទៅណាផង មិនមានផែនការសកម្មភាពច្បាស់លាស់ផង មិនទទួលខុសត្រូវផង ឬអាចថាមិនស៊ីគ្នា និយាយផ្ទុយពីធ្វើ ឬគ្រាន់តែនិយាយចោល តែសឹងតែមិនដែលផ្តល់ដំណោះស្រាយ និងមិនធ្វើផង សួរថា
បើអញ្ចឹងម៉េចក៏ចង់លេចមុខលេចមាត់ម្លេះ?

ដូចគ្នានៅស្រុករំដួលបែបគេគិតថានិយាយស្រួល ហើយនិយាយចោលៗកាន់តែស្រួល ហើយចេះតែមានអ្នកជឿមើលទៅ ។ ចិត្តជាទេវទត្ត មាត់ជាទេវតា មួយម៉ាត់ណាក៏ថាមានការចេះដឹងទាប មួយម៉ាត់ណាក៏ឃ្លាន ខ្លាច ខ្លៅ តែបើមើលលើការប្រឹងប្រែងជាក់ស្តែង មើលសកម្មភាពជាដំណោះស្រាយជាក់ស្តែង និងកាន់តែជាក់លាក់មើលលើគំនិត ការផ្តួចផ្តើមផ្សេងៗ និងមើលលើការផ្សព្វផ្សាយអប់
រំឲ្យបានជាប្រចាំលើFacebook លើYoutube ជាដើមដូចរាងស្បើយ ឬមានតិចតួចតែប៉ុណ្ណោះ ។ ស្រុករំដួលគេចូលចិត្តវ៉ៃប្រហារបុគ្គល ផ្តោតលើបុគ្គលនិយម ហើយគេចូលចិត្តចាប់ចំណុចខ្សោយ លើកដដែលៗពីកំហុសនៃបុគ្គលដោយគេមិននិយាយលម្អិតពីគំនិត ដោយ
មិនពន្យល់បង្ហាញពីដំណោះស្រាយអ្វីទេ ហើយគេចូលចិត្តគិតថា (បែបចេះតែគិតថាសម្បូរអ្នកជឿ អ្នកមិនដឹងមើលទៅ!) ឲ្យតែ "បុគ្គលខ្ញុំគឺល្អជាងបុគ្គលនោះមិនខាន (នៅតែបុគ្គលនិយមដដែល!)" ។ តាមពិតគ្រាន់តែធ្វើការងារកាព្វកិច្ច តួនាទីដូចមន្រ្តីរាជការទូទៅដូចតែគ្នា
ហ្នឹង ។ តាមពិតជាប្រជាពលរដ្ឋធម្មតា គ្រាន់តែជាតំណាងប្រជាពលរដ្ឋ ត្រូវគេបោះឆ្នោតឲ្យធ្វើតំណាង និងមានអំណាចដោយភ្ជាប់នឹងតួនាទីកាតព្វកិច្ច ។ ហើយត្រូវធ្វើគម្រូល្អ ឧទាហរណ៏វិជ្ជមាន មានការទទួលខុសត្រូវកាន់តែខ្ពស់ និងត្រូវមានការពន្យល់បង្ហាញ និងផ្តល់ឲ្យមានលំហរ និងយន្តការចូលរួមទូលំទូលាយ ។ ធ្វើការបម្រើគេ ជាអ្នកតំណាងឲ្យគេ អញ្ចឹងត្រូវបើកចំហរ និងពន្យល់បង្ហាញ ពីព្រោះគេអាច
ចង់ដឹង គេអាចចង់ចូលរួម ចង់តាមដានពីប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពជាដើម ។ យកលុយ ប្រាក់ខែពីការកាត់ពន្ធ ពីប្រាក់ជំនួយពីបរទេសតើហ៏ មិនមែនលុយហោប៉ៅអ្នកណាទេ!

នៅស្រុករំដួលក៏អាចមានអ្នកមិនគិតបារម្ភពីសុវត្ថិភាព ពីសុខភាពខ្លួនឯងអញ្ចឹងកុំរំពឹងថាគិតពីអ្នកឲ្យសោះ ។ អាចចេះ អាចដឹងអ្វីល្អ អ្វីត្រឹមត្រូវ
អ្វីប៉ះពាល់ដល់សុខភាពក្នុងរយះពេលវែងឆ្ងាយ តែស្រុករំដួលចូលចិត្តរឿងពង្វក់ រឿងបន្លែបន្លំធ្វើឲ្យវិលក្បុង (ខ្លួនឯងនិយាយផ្សេង តែធ្វើផ្សឹង)
និយាយឲ្យខ្លីស្រួលស្តាប់ខ្លាចគេល្អ ខ្លាចគេចេះជាងខ្លួនឯង ។ ពូកែខាងអុជអាល ប៉ែងជើង អាត្មានិយម (ជួនកាលគេពង្វក់ដោយមិនដឹងខ្លួន)
មិនពន្យល់បង្ហាញ មិនទទួលខុសត្រូវ អាចពូកែ តែពូកែខាងខូច ចង់ល្អ ចង់ចេះខ្លួនឯង តែខ្លាចគេល្អគេចេះជាងខ្លួន ។

"ចិត្តជាទេវទត្ត មាត់ជាទេវតា" "បុគ្គលគឺអាត្មានិយម" និង"និយាយស្រួលទេ ហើយនិយាយចោលៗកាន់តែស្រួល" ។ អ្នកអាចនឹកឃើញថាបើ
មានគំនិតល្អ មានការគិតគូរថ្លឹងថ្លែង និងមានទំណួលខុសត្រូវខ្ពស់អាចបើកចំហរ អាចពន្យល់បង្ហាញមក ។ អ្នកក៏អាចនឹកឃើញថានិយាយ
ស្រួលទេ ប៉ុន្តែតើច្បាស់លាស់ តើលម្អិត តើមានប្រសិទ្ធិភាព និងទំណួលខុសត្រូវដូចម្តេច? នោះក៏នាំដល់អ្នកយល់ថាហេតុអ្វីគណបក្សប្រឆាំង
នៅស៊ីងហ្គាពួរមានគោលនយោបាយច្បាស់លាស់លើវិស័យផ្សេងៗ និងដាក់បង្ហាញជាចំហរដល់សាធារណ:ជនលើអ៊ីនធើណែត? គេមិនចង់
ឲ្យមើលឃើញថាមានការបន្លែបន្លំ ត្រឡប់ត្រឡិនម្តងលិចម្តងកើតគ្មានគោលដៅ ((អាចគិតថាមានការចេះដឹងទាប អញ្ចឹងចាំមើលទិសខ្យល់
ចាំមើលទំនោរ មតិមហាជនងាកទៅខាងណា ។ បើថាឲ្យច្បាស់មិនច្បាស់ទេ ពីព្រោះបើច្បាស់គឺដឹកនាំ ពន្យល់បង្ហាញពីចំណុចលម្អិតផ្សេងៗហើយ!)
មិនមានការទទួលខុសត្រូវទេ ។ គេក៏មិនចង់មើលមកថាពូកែតែបន្លំ ពូកែតែពង្វៀងឲ្យច្របូកច្របល់ ឲ្យរសេមរសាមពិបាកយល់ពីព្រោះមិនចង់ឲ្យយល់ មិនចង់ទទួលខុសត្រូវ ពូកែតែពន្យុះអុជអាលឲ្យតែបែកបាក់ ឲ្យរីកសាយកំហឹង សម្អប់ក្នុងចំណោមមហាជន និងសង្គមជាតិគេទេ ។ ហើយគេក៏មិនចង់ឲ្យមើលឃើញថាមានចិត្តជាទេវទត្តមាត់ជាទេវតា ជាមនុស្សឪកាសនិយមចង់ល្អតែខ្លួនឯងដោយមិនច្បាស់លាស់ មិនល្អិតល្អន់ និងមិនមានការទទួលខុសត្រូវឡើយ ។

No comments: