ពីជ្រុងមួយ
យោងតាមប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញថាការដណ្តើមអំណាចរវាងបុគ្គល
ការបែកបាក់ និងជម្លោះផ្ទៃក្នុងប្រទេសរបស់មេដឹកនាំ
ការពឹងប្រទេសជិតខាងដើម្បីមានប្រៀបដើម្បីយកឈ្នះដណ្តើមអំណាចរវាង បុគ្គល
វប្បធម៌អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ត្រូវតែរត់ដើម្បីជីវិតរស់នៅ
វប្បធម៌ត្រូវតែឈ្នះទោះប្រើវិធីណាដើម្បីឲ្យខ្លួនឈ្នះក្លាយជាម្ចាស់
ហើយដើម្បីតែអំណាចបុគ្គល ទីបំផុតក្លាយជាវដ្តវិលជុំពោរពេញទៅដោយការ ឈ្នានីស
គុំនុំគុំគួន ការចងអាឃាតគ្នាគ្មានទីបញ្ចប់ និងប្រទេសជាតិ ជួបសោកនាដកម្ម
សង្រ្គាម ទឹកភ្នែក និងឈាមហូរស្រោចជោកធរណី
និងទឹកដីដែលធ្លាប់ជាអាណាចក្រប្រែនៅសល់ប៉ុនសព្វថ្ងៃ ។ តើនេះមិនដោយសា ទោស:
លោភ: មោភ: និងតណ្ហារបស់បុគ្គលដែលនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាជន
និងប្រទេសជាតិរងគ្រោះទេឬ? ឥឡូវនៅក្នុងបរិបទដែលកំពុងអភិវឌ្ឃន៏ប្រទេស
ហើយដែលគេអាចសង្កេត រៀនសូត្រ ចម្លង និងកែឆ្នៃគំរូ មេរៀន
និងវិធីសាស្រ្តគ្រប់គ្រង ចាត់ចែង
និងអភិវឌ្ឃន៏ពីប្រទេសជាច្រើនទាំងក្នុងតំបន់
និងក្នុងពិភពលោកដែលខុសគ្នាពីសម័យដែលពត៌មានមានការរិតត្បិត
ដែលចំណេះដឹងនៅបន្តពីអ្នកចេះក្នុងចំនួនតិច ដែលការបើកចំហរនៅមាន
កំរិតដោយសាមិនមានកុំព្យូទ័រ និងអ៊ិនធើរណែត និងដែលការគ្រប់គ្រង ចាត់ចែង
និងអភិវឌ្ឃន៏ប្រទេសមានលក្ខណ:ជាប្រពៃណីធ្វើតាមគ្នាបន្តពីមួយជំនាន់
ទៅមួយជំនាន់នៅឡើយ ។ តើសម័យនេះការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឃន៏ប្រទេសត្រូវ
តែស្ថិតក្នុងលក្ខណ:ជាប្រពៃណីធ្វើតាមគ្នាបន្តពីមួយ
ជំនាន់ទៅមួយជំនាន់ដោយមិនអាចយកមេរៀនពីប្រវត្តិសាស្រ្តពីអតីតកាល
ដោយមិនអាចកែឆ្នៃដើម្បីកុំឲ្យជាន់ដានប្រវត្តិសាស្រ្តដ៏គ្រាំគ្រា
និងដោយមិនអាចបែងចែកខុសត្រូវ ឬដោយជ្រើសរើសផ្លូវណាដែលល្អទាំង
សងខាងសម្រាប់អ្នកកាន់អំណាច ប្រជាពលរដ្ឋ និងប្រទេសជាតិទេឬ ?
ជាតថភាព
បុគ្គលមិនអាចផ្តាច់ចេញបានពីសភាវគតិទោស: លោភ: មោភ: និងតណ្ហាបានទេ
ប៉ុន្តែក្នុងក្របខណ្ឌច្បាប់ ក្នុងសតិបញ្ញា ក្នុងការទទួលខុសត្រូវ
ក្នុងសីលធម៌ និងគុណធម៌ បុគ្គលអាចគ្រប់គ្រងអារម្មណ៏ វាចារ
និងអាកប្បកិរិយារបស់ខ្លួនដើម្បីភាពសុខដុមរមនាជាមួយបុគ្គលទាំងឡាយ
ជាមួយសង្គមជាតិ និងប្រជាជាតិទាំងឡាយលើពិភពលោក ។ ក្នុងន័យនេះប្រព័ន្ធអប់រំ
ច្បាប់ តុលាការ និងសង្គមមានសារសំខាន់ណាស់ដោយ ធ្វើការជាឯករាជ្យ សហការគ្នា
ពង្រឹងគ្នា និងធានាឲ្យមានគុណភាពខ្ពស់ចំពោះគ្នា
ទៅវិញទៅមកក្នុងក្របខណ្ឌវិជ្ជាជីវ: និងច្បាប់របស់ប្រទេស ។ ទន្ទឹមគ្នានេះដែរ
មេដឹកនាំដោយមានការទុកចិត្តពីប្រជាពលរដ្ឋ
និងមានអំណាចចាំបាច់ក្នុងការធ្វើជាគំរូ និងដឹកនាំប្រជាពលរដ្ឋ
និងប្រទេសជាតិឆ្ពោះទៅកាន់មាគ៌ាច្បាប់ជាកំពូលដើម្បីធានាបានយុត្តិធម៌ សមធម៌
ការអភិវឌ្ឃន៏ និងស្ថេរភាពនៃសង្គម ។ ការទទួលស្គាល់ថាការអភិវឌ្ឃន៏
និងការផ្លាស់ប្តូមិនអាចកើតឡើងភ្លាមៗដូចជប់អោយចេញបានមែន
ប៉ុន្តែការកំណត់គោលដៅ សកម្មភាពជាក់លាក់ ជំហានបន្ទាប់ៗ រយះពេលជាក់លាក់
និងការទទួលខុសត្រូវ ការទទួលស្គាល់ខុសត្រូវ និងការប្រកាន់ច្បាប់ជាកំពូល
និងយុត្តិធម៌ពិតជាគ្រឺះជាមូលដ្ឋានដ៏រឹងមាំ ។
ជាការសិក្សាមួយជ្រុង ។ សូមជួយណែនាំ និងផ្តល់ជាមតិ។
សូមអរគុណ
No comments:
Post a Comment