ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ
រឿងមួយដែលច្បាស់គឺ : ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។
គេគួរតែបង្រៀនឲ្យមានភាពជឿជាក់ក្នុងខ្លួនតាមរយ:សមត្ថភាពដោះស្រាយបញ្ហា វែកញែករកខុសត្រូវ ស្មារតីទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន
ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ។
បុគ្គលគួរមានជំនឿចិត្ត មានសមត្ថភាព និងស្វះស្វែង និងបង្កើតតម្លៃផ្ទាល់ខ្លួន
។
ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ដូចនេះការបណ្តែតបណ្តោយជីវិតតាមយថាកម្ម ការគិតថានឹងមានគេ ឬសង្គមជួយសូម្បីតែខ្លួនឯងមិនប្រឹងប្រែង ការសង្ឃឹមដូចនេះមានភាគរយកាន់តែតិច កាន់តែធ្វើឲ្យបុគ្គលទន់ខ្សោយ និងក្លាយជាជនរងគ្រោះដោយសាគេ និងដោយសាវដ្តប្រព្រឹត្តទៅដែលបណ្តាលមកពីរឹសគល់នៃបញ្ហាសង្គមណាស់ ។
នៅក្នុងសេណារីយ៉ូទាំងពីរ ប្រាកដណាស់ជីវិតនឹងជួបបញ្ហា
ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។ នេះគេក៏អាចនឹកដល់ការដាំដើមឈើ
ឬរុក្ខជាតិដែលមួយគេថែទាំ យកចិត្តទុកដាក់ដល់ការលូតលាស់
និងមួយទៀតឲ្យដុះរកេតរកូតតាមយថាកម្ម ។ ឬសូម្បីរូបកាយ និងបញ្ញាប៉ាធីដែលមួយមានគោលការណ៏ មានគោលដៅច្បាស់លាស់ក្នុងការបំប៉ន និងមួយទៀតមិនរវីរវល់ឬមិនមានសកម្មភាពច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅ ។
សូមអរគុណ
No comments:
Post a Comment