បាលីប៉ុន្មានឃ្លា
ខ្ញុំសូមជូនបាលីប៉ុន្មានឃ្លាទៅចុះ :
១- មិនល្អ មិនអាចទុកចិត្ត: មិននិយាយឲ្យច្បាស់ មិនប្រាប់ពីមូលហេតុ និងជាពិសេសគោលដៅ ។
២- មិនល្អ មិនអាចទុកចិត្ត: និយាយផ្អែម មានហេតុផល មានគោលដៅ តែធ្វើផ្ទុយ ឬមិនធ្វើ ។
៣- ល្អ អាចទុកចិត្តបាន : មានស្មារតីទទួលខុសត្រូវខ្ពស់ និយាយខុស " សុំទោស
និងទទួលខុស" ធ្វើខុស "សុំទោស និងទទួលខុស" មិននិយាយម្តងលិច ម្តងកើត
តែមានសង្គភាព (Consistency) និងការទទួលខុសត្រូវក្នុងការនិយាយ ធ្វើ និងក្នុងគោលដៅដែលបានបញ្ជាក់ ។
អ្នកអាចសិក្សាស្វែងយល់ពីបាលីខាងលើតាមរយ:ប្រវត្តិសាស្រ្ត និងព្រឹត្តិការណ៏នយោបាយ ជាពិសេសបើនិយាយពីព្រឹត្តិការណ៏នយោបាយគឺមានគណបក្សដែលបាត់បង់ជំនឿទុកចិត្តទាំងស្រុងដោយសាបាលី (១) & (២) ។ អាចនិយាយថាបាលីដែលល្អគឺបាលីទី (3) តាមរយ: ការបើកចំហរសម្រាប់មតិប្រជាពលរដ្ឋ ការតាមដាន និងការចូលរួមចំណែក ។
អ្នកនយោបាយមានគោលដៅ និងផលប្រយោជន៏របស់គេ ប៉ុន្តែអ្នកនយោបាយជាតំណាងឲ្យប្រជាពលរដ្ឋធ្វើការដើម្បីផលប្រយោជន៏ប្រជាពលរដ្ឋ ដូច្នេះអ្នកនយោបាយត្រូវមានទំនួលខុសត្រូវនៅក្នុងស្មារតីនេះ ។
រីឯប្រជាពលរដ្ឋគាំទ្រដោយសាបានមើលឃើញផលប្រយោជន៏ផ្ទាល់ខ្លួន និងសង្គម តែប្រជាពលរដ្ឋក៏ត្រូវមានការទទួលខុសត្រូវជាប្រជាពលរដ្ឋម្នាក់ មានការចូលរួម និងដើរតួនាទីនៅក្នុងចំណែករបស់ខ្លួន ។ ការយកចិត្តទុកដាក់ ការតាមដាន និងចំណង់ក្នុងការតាមដានពត៌មាន ក៏ដូចជាបង្កើនសមត្ថភាពយល់ដឹងមាន សារ:សំខាន់ណាស់ដើម្បីតម្លាភាព និងការបែងចែកខុសត្រូវ មានប្រយោជន៏រួម ឬឥតប្រយោជន៏ ។
ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋគួរដើរតួនាទីសកម្មដូចគ្នា តាមដាន និងគាំទ្រគ្នាទៅវិញទៅមក ដូចនេះទាំងអស់គ្នាបានប្រកាន់ការទទួលខុសត្រូវ សប្បាយចិត្ត និងទទួលផលប្រយោជន៏ដូចគ្នា ។
សូមអរគុណ
No comments:
Post a Comment