- មនុស្សជាយក្ស ។ ពិភពលោកសម្រាប់តែអ្នកខ្លាំង (Survival Of The Fittest) ។
នៅក្នុងព្រៃសត្វធំស៊ីសត្វតូច ។ សត្វខ្លាំងស៊ីសត្វទន់ខ្សោយ ។ នេះជាដំណើរធម្មជាតិ ។
តែអ្នកកាន់ព្រះពុទ្ធសាសនាត្រូវបានបង្រៀនយ៉ាងខ្ជាប់ខ្ជួនពី "ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់" និងពីព្រហ្មវិហារធម៌៤មាន :
ក-មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យគ្រប់រូបទទួលបានសេចក្តីសុខ។
ខ-ករុណា សេចក្តីអាណិត អាសូរចំពោះគ្នាពេលមានទុក្ខ ដោយប្រាថ្នា ចង់ឱ្យឆាប់រួចចាកសេចក្តីទុក្ខនោះ។
គ-មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកទាំងឡាយ បាន ទទួលសេចក្តីសុខចម្រុងចម្រើន ។
ឃ-ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាលកាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣ ។ Consulted through www.khmerbuddihsm.ca) ។
ជាក់ស្តែងគឺជាក់ស្តែង និងការពិតនៅជាការពិត ។ យើងអាចសួរដោយសេចក្តីស្មោះត្រង់ថាតើប៉ុន្មានដងដែលយើងនៅមានចិត្តជាយក្ស និងមានចិត្តជាសត្វធំនៅក្នុងព្រៃ?
បុគ្គលជាមាសមិនសុទ្ធ និងមិនអាចល្អឥតខ្ចោះ នេះជាសច្ចភាពមួយ ។ ឥឡូវគិតនៅក្រៅប្រអប់ និងមើលទៅពិភពលោកដ៏ទូលំទូលាយម្តង ។ ការពិតប្រសិនបើអាចប្រកាន់ខ្ជាប់ និងប្រព្រឹត្តិនៅក្នុងផ្លូវធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងក្នុងព្រហ្មវិហារធម៌ផ្តើមចេញពីបុគ្គលភាគច្រើនជាសមាជិកសង្គម សង្គមនោះនឹងពោរពេញទៅដោយសេចក្តីសណ្តោស យោគយល់ និងភាពទៀងត្រង់ ។ ប៉ុន្តែសច្ចភាពនៃកង់វិលប្រព្រឹត្តទៅគឺមិនហួសពី ទោស: លោភ: មោហ: និងតណ្ហា ហេតុនេះបើយើងក្រឡេកមើលប្រព័ន្ធគ្រប់គ្រងនៅបរទេសវិញគឺគេ ផ្តោតយ៉ាងយកចិត្តទុកដាក់ និងជាសំខាន់លើច្បាប់ ការអប់រំមានគុណភាព ការទទួលខុសត្រុវ និងមនសិការក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ: ។ នេះជាការគិត ជាការរៀបចំ និងជានយោបាយវិទ្យាសាស្រ្តសង្គមយ៉ាងច្បាស់លាស់មួយ ហើយគេប្រឹងប្រែងព្យាយាម យ៉ាងម៉ឺងម៉ាត់ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសង្គមនេះចេញជារូបរាង និងផ្តល់ផ្លែផ្កាដ៏គួរឲ្យពេញចិត្ត ។ សង្គមគេក៏ចាកផុតពីសង្គមមនុស្សយក្ស ឬសត្វធំស៊ីសត្វតូច ហើយជាសង្គមមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ មានយុត្តិធម៌សង្គម មានឪកាស និងទ្រព្យសម្បត្តិបានពីធនធានប្រទេសចែករំលែកសមគេសមយើងអាចទទួលយកបាន ។ ក្នុងន័យនេះសង្គមគួរផ្តោត និងពង្រឹងលើវិស័យច្បាប់ វិស័យអប់រំធនធានមនុស្សមានគុណភាពសម្រាប់ពង្រឹងប្រព័ន្ធគ្រប់គ្រង និងធានានិរន្តភាពនៃសង្គមដូចនេះ ។ ទំនួលខុសត្រូវ និងមនសិការក្នុងនាមប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ:ត្រូវធ្វើសមាហរណកម្ម និងបណ្តុះយ៉ាងយកចិត្តទុកដាក់នៅក្នុងវិស័យច្បាប់ និងវិស័យអប់រំ ។ ធ្វើដូចនេះសង្គមនឹងដើរស្របនឹងព្រះពុទ្ធសាសនា ហើយលទ្ធផលនឹងស្តែងចេញយ៉ាងច្បាស់ដោយមិនផ្ទុយពីទ្រឹស្តីទេ ។
ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ ។ សូមអរគុណ ។
The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Tuesday, September 24, 2013
ព្រះពុទ្ធសាសនា និងការវិវឌ្ឃន៏នៃសង្គម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment