Thursday, November 27, 2014

មេរៀននៃភាពជាមេដឹកនាំ

មេដឹកនាំត្រូវមានទស្សន:វិស័យ ទំណួលខុសត្រូវខ្ពស់ មានបេះដូងធំទូលាយដែលអាចធ្វើការជាមួយ
ធនធានមនុស្សដែលមានបុគ្គលក្ខណ:ផ្សេងៗ និងអាចប្រាស្រ័យទាក់ទង និងយល់ដឹងពីសុខទុក្ខ
សមាជិកសង្គមទាំងអស់ (Pro-poor and Pro-rich; all walks of life) ។ ពួកគេត្រូវទាមទារខ្ពស់ជាកាតព្វកិច្ចក្នុងការធ្វើជាគម្រូល្អ និងឧទាហរណ៏វិជ្ជមាន ហើយប្រាកដណាស់គឺគ្មានភាពសង្ស័យទាល់តែសោះចំពោះ
ការយល់ឃើញ និងបែងចែកអ្វីដែលត្រឹមត្រូវ/មិនត្រឹមត្រូវ អ្វីមានផលវិជ្ជមាន/ផលប៉ះពាល់អវិជ្ជមានចំពោះ
ផលប្រយោជន៏រួម និងចីរភាពនៃផលប្រយោជន៏របស់សង្គមជាតិ ។

អ្នកតំណាងរាស្រ្ត គ្រូបង្រៀន គ្រូពេទ្យ មន្រ្តីប៉ូលីស ប៉េអឹម អ្នកធ្វើការអង្គការ កសិករ ។ល។ សុទ្ធតែជាមេដឹកនាំពីព្រោះពួកគេសុទ្ធតែបម្រើ និងធ្វើការសម្រាប់ផលប្រយោជន៏រួម និងសង្គមជាតិ ។ ម្នាក់ៗសុទ្ធតែអាចក្លាយជាមេដឹកនាំ ។ អ្នកតំណាងរាស្រ្តជាបុគ្គលតំណាងប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល ជាបុគ្គលធ្វើការបម្រើ
និងសម្របសម្រួលសម្រាប់ការពារ ធានា និងជម្រុញផលប្រយោជន៏សម្រាប់សង្គមជាតិទាំងមូល ។ គឺសម្រាប់ផលវិជ្ជមាន ផលចំណេញជាអតិបរមា ដោះស្រាយបញ្ហា និងគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានឲ្យនៅជាអប្បរមា ។
គ្រូបង្រៀនជាវិស្វករព្រលឹង គ្រូពេទ្យជួយព្យាបាលជួយសង្រ្គោះអាយុជីវិត មន្រ្តីប៉ូលីសប៉េអឹមការពារពីគ្រោះថ្នាក់និងធានាសុវត្ថិភាពសាធារណជន ។ល។

ជាក់ស្តែងតាមពិតទៅមេដឹកនាំគ្រាន់តែជាមនុស្ស ជាប្រជាពលរដ្ឋសាមញ្ញ ។ពួកគេត្រូវការភាពជាឯកជន ត្រូវការហាត់ប្រាណ ញ៉ាំចំណីអាហារ សំរាក និងដំណេកដូចគេដូចឯងធម្មតា ។ គ្រាន់តែថាមានគុណសម្បត្តិខាងលើ
ហើយឲ្យកាន់តែប្រពៃ ប្រសើរគឺមានទសពិធរាជធម៌ ឬមានមេត្តា ករុណា សីលធម៌ ភាពអត់ធ្មត់ និងបញ្ញា ។ អ្នកមានភាពអស្ចារ្យនៅក្នុងខ្លួនអ្នក! ចំណង់ និងទម្លាប់អាន ស្រាវជ្រាវ ការជជែកពិភាក្សា ការបើកទូលាយចិត្ត ការគិតគូរថ្លឹងថ្លែង ភាពមានវិន័យ ការផ្តោតជាចម្បងលើពត៌មានគ្រប់ជ្រុងជ្រោយសុទ្ធតែអាចនាំអ្នកទៅដល់ការលូត
លាស់សក្តានុពលពេញលេញ និងអាចជាទុននាំអ្នកទៅដល់ភាពជាមេដឹកនាំ ។ ប្រុងប្រយ័ត្ន មានទំណួលខុសត្រូវនិងស្វែងយល់ពីទម្លាប់អ្នក ។ កាត់បន្ថយចំណង់ផ្តោតតែលើការកម្សាន្ត ការសប្បាយនឹងកំប្លែង ចម្រៀង មិនចូលចិត្តអាន មិនចូលចិត្តពត៌មាន ។ ផ្ទុយទៅវិញស្វែងរកការពេញចិត្ត (Satisfaction) និងសន្តិភាពផ្លូវចិត្ត (Peace of Mind)
និងមានការយល់ដឹងទូលំទូលាយលើបញ្ហាប្រឈម ពីទំណួលខុសត្រូវ និងប្រសិទ្ធិភាពនៃការងារវិញ ។ មេដឹកនាំដឹកនាំ បម្រើ សម្របសម្រួល និងដោះស្រាយបញ្ហា ហើយប្រសិទ្ធិភាពនាំដល់សេចក្តីពេញចិត្ត ។

សូមពិចារណាបន្ថែមលើ:
*ភាពជាគម្រូ និងឧទាហរណ៏វិជ្ជមាន
ក) លោកនាយករដ្ឋមន្រ្តីស៊ីងហ្គាពួរ Lee Hsien Loong ឈរតម្រង់ជួរចាំទិញអាហារ (អត្ថន័យ: Rule of Law) និងការអានជានិម្មិតរូបសម្រាប់សិស្សថ្នាក់តូច (បណ្តុះទម្លាប់អាន និងទម្លាប់រៀនពេញមួយជីវិត Life-long learning habit!)

ខ) ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មីៗនេះជិះយន្តហោះកៅអីធម្មតា (Economy Ticket)ដើម្បីទៅអបអរកូនប្រុសដែលបញ្ចប់
ការសិក្សានៅស៊ីងហ្គាពួរ (ការងារផ្ទាល់ខ្លួនដោយមិនចំណាយធនធាន និងថវិការរដ្ឋ) ។

គ) នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ផ្តួចផ្តើមយុទ្ធនាការ"សម្អាតឥណ្ឌា" (ទទួលស្គាល់បញ្ហា ដោះស្រាយបញ្ហា ។ សកម្មភាពជាក់ស្តែងមានទម្ងន់ជាងការនិយាយតែមាត់) ។

ឃ) ប្រធានាធិបតីសហរដ្ឋអាមេរិកលោកObama នាំកូនទិញសៀវភៅ ឈរតម្រង់ជួរដូចគេដូចឯង និងប្រើCredit Cardផ្ទាល់ខ្លួន ។

**
១) ត្រូវធ្វើរឿងត្រឹមត្រូវបើទោះជាមានការរិះគន់ និងជិនឆ្អន់ ។
២) ត្រូវបើកចំហរ បើកឲ្យមានការជជែកដេញដោល ឲ្យមានលំហរ មានយន្តការ
ចូលរួមតាមដាន ។
(អ្នកអាចគិតបញ្ច្រាសវិញ ប្រសិនបើការគិតគូរ ការប្រឹក្សាយោបល់ និងការ
ថ្លឹងថ្លែងបានល្អិតល្អន់ បានគ្រប់ជ្រុងជ្រោយ សូមជួយបើកចំហរពន្យល់
បកស្រាយ និងសូមផ្សព្វផ្សាយជាចំហរជាប្រចាំ និងសូមមានលំហរ មាន
យន្តការណ៏ចូលរួម និងតាមដានផង ។)

***
សូមប្រឹក្សាបន្ថែម:
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព
ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាល
អង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ
គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗ
ឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)
ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:
ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។ សេវារសាធារណ:មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជននិងសង្គមជាតិ ។

សូមជួយណែនាំ ។ សូមអរគុណ ។

No comments: