Thursday, November 27, 2014

ការជជែកពិភាក្សាលើបញ្ហាគ្រឿងស្រវឹង

ការជជែកពិភាក្សាលើបញ្ហាគ្រឿងស្រវឹង

បរិស្ថានជាដែកឆក់ដែលទាញយើងឲ្យទៅរកវាទោះជាចង់ ឬមិនចង់ ។
ឧទាហរណ៏ងាយយល់ បើអ្នកអង្គុយតុផឹកស៊ី បរិស្ថាននេះនឹងអូសទាញ
ឲ្យផឹក ឲ្យជក់តាមហ្នឹងហើយ!

ឧទាហរណ៏មួយទៀតលើគ្រឿងស្រវឹង តើបើបរិស្ថានជាដែកឆក់ដែល
អូសទាញយើង សំណួរចម្បងអាចលើកឡើងថា តើបរិស្ថានទាញទៅ
រកផ្លូវលូតលាស់ ផ្លូវរីកចម្រើនវិជ្ជមានអ្វី? ឬផ្លូវហានិភ័យ ផ្លូវគ្រោះថ្នាក់
និងផលប៉ះពាល់អ្វីខ្លះសម្រាប់បុគ្គលផ្ទាល់ គ្រួសារ និងសង្គមជាតិទាំង
ពេលបច្ចុប្បន្ន និងទៅអនាគត? តើយុវវ័យធ្លាក់ទៅក្នុងទម្លាប់ និងវក់
រឿងផឹក ចូលក្លឹបមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ? ហើយបើរាប់
បញ្ចូលរឿងវក់ផឹក ចូលក្លឹប និងរួមភេទនៅវ័យក្មេង តើសមត្ថភាព
សិក្សា និងសមត្ថភាពផលិតភាពក្នុងការងារនឹងទៅជាយ៉ាងណា?
សូមគិតពីភាគរយខ្ពស់ ។ តើទំពាំងស្នងឬស្សីមានន័យថាដូចម្តេច?
តើទម្លាប់ផឹកជោគជាំ និងស្រវឹងបើកបរមានផលវិជ្ជមាន និងបង្ក
ហានិភ័យ និងគ្រោះថ្នាក់អ្វីខ្លះ? តើផលវិបាកកើតឡើងពីគ្រឿង
ស្រវឹងលើគ្រួសារ និងសង្គមជាតិមានអ្វីខ្លះ? ដំណោះស្រាយ? តើ
ដើម្បីបានប្រសិទ្ធិភាពខ្ពស់ និងក្នុងការទទួលខុសត្រូវខ្ពស់ក្នុងការ
ធានា គាំពារ និងគាំទ្រដើម្បីការលូតលាស់ជាវិជ្ជមាន ប្រកបដោយ
សុខុមាលភាព និងការលូតលាស់សក្តានុពលពេញលេញសម្រាប់
សមាជិកសង្គមទាំងអស់ តើអាចរំពឹង និងរំលេចឲ្យឃើញបានយ៉ាង
ដូចម្តេច?

ដល់តែច្បាប់ វិន័យច្បាស់លាស់ហ្មត់ចត់ និងមានទំណួលខុសត្រូវរួមមួយ
ដែលឆ្លុះបញ្ចាំងតាមរយ: ក)ច្បាប់គ្រប់គ្រងលើគ្រឿងស្រវឹង បារី និងក្លឹប
ខ)ការពិន័យធ្ងន់ធ្ងរបើកបរពេលស្រវឹង
គ) ការចេញប័ណ្ណបើកបរប្រកបដោយស្តង់ដារ និងការទទួលខុសត្រូវ
ខ្ពស់ជាដើម ។ល។ តើទាក់ទាញ អូសទាញឲ្យទៅណា? ផលវិជ្ជមាន
សុវត្ថិភាពបុគ្គល សុវត្ថិភាពសាធារណ: ចំណេញល់សង្គមជាតិច្រើន
ឬផ្ទុយពីហ្នឹង? តើហេតុអ្វីប្រទេសថៃ អង់គ្លេស អូស្រ្តាលីជាដើមគេធ្វើ
អ្វីដែលគេធ្វើលើបញ្ហាគ្រឿងស្រវឹង? អាចបើកឲ្យមានការជជែកដេញ
ដោលទួលំទូលាយពីភាគីច្រើន ។

វាមានសារ:សំខាន់លើភាពជាគម្រូ ឧទាហរណ៏ល្អ និងភាពជាមេដឹកនាំ ។
ថាតើមេដឹកនាំ អ្នកនយោបាយ តួអង្គសង្គម និងភាគីផ្សេងៗទៀតមាន
ជំហរ មានគោលនយោបាយបែបណា និងមានការគិតគូរ និងការថ្លឹង
ថ្លែងអ្វីខ្លះលើបញ្ហាគ្រឿងស្រវឹង? (អ្នកអាចស្វែងយល់ពីអត្ថប្រយោជន៏
ទូលំទូលាយពីការអង្គុយជជែកគ្នាដោយបើកចំហរ ដោយទំណួលខុស
ត្រូវខ្ពស់ តែមិនមែនហិង្សា មិនចាក់ចូច បង្វែរ ពង្វៀងអុជអាលអីទេ!)

No comments: