អនុញ្ញាតិឲ្យខ្ញុំបរិយាយ និងពន្យល់បង្ហាញថាតើអាចរំពឹង និងទុកចិត្តបាន
"លើការគាំទ្រ គាំពារ និងធានាការលូតលាស់ប្រកបដោយភាពវិជ្ជមាន
ប្រកបដោយសុខុមាលភាព និងការលូតលាស់សក្តានុពលពេញលេញ
បានយ៉ាងដូចម្តេច?"
អនុញ្ញាតិឲ្យខ្ញុំលើកឧទាហរណ៏ និងពីចំណុចគោលខ្លះៗ:
-កែទម្រង់ និងបញ្ឈប់ការដាក់សំពាធទារលុយប្រចាំថ្ងៃ និងខែ ការលក់
ឯកសារ រៀនគួរ (ធ្វើតាមស្មគ្រ័ចិត្តវិញ) ការច្បិចមេរៀនពន្យល់មិនគ្រប់
គ្រាន់ ការដាក់សម្ពាធយកមេរៀនរៀនគួរដាក់ប្រឡងជាដើម ។ ទង្វើទាំង
អស់នេះប៉ះពាល់ដល់កូនសិស្សគ្នាមានជីវភាពខ្សត់ខ្សោយ និងជាពិសេស
អ្នកជនបទ ។ បើនិយាយពីភាគរយខ្ពស់គ្នារៀនបានត្រឹមថ្នាក់ទី៧ ទៅ០៩
ទេ អាណិតគ្នាផង ។ ហើយទង្វើទាំងអស់នេះមិនបានឆ្លើយតប និងគាំទ្រ
“គាំទ្រ គាំពារ និងធានាការលូតលាស់ប្រកបដោយភាពវិជ្ជមាន
ប្រកបដោយសុខុមាលភាព និងការលូតលាស់សក្តានុពលពេញលេញ” ទេ ។
-រឿងសុវត្ថិភាពនៃសិស្សានុសិស្សដូចជាពាក់មួកសុវត្ថិភាព ការរៀបចំ និងថែទាំរក្សា
ចិញ្ចើមថ្នល់ (បើមិនសម្រាមគរទេ គឺមានការរំលោភយកចិញ្ចើមថ្នល់) ពីព្រោះវាទាក់
ទងដល់សុវត្ថិភាពសិស្សានុសិស្ស ។ អាចផ្តួចផ្តើម និងចូលរួមក្នុងគម្រោងផែនការ
អភិវឌ្ឃន៏មូលដ្ឋាន និងគម្រោងអភិវឌ្ឃន៏ហេដ្ឋារចនាសម្ពន្ធ័ថ្នាក់ជាតិដោយស្នើពីការ
រៀបចំចិញ្ចើមថ្នល់ ពីផ្លូវកង់ ម៉ូតូ និងឡានច្បាស់លាស់ ។ សុំបញ្ចូលនៅក្នុង "ប្លង់មេ និង
ស្តង់ដារ" នៃគម្រោងអភិវឌ្ឃន៏ពីព្រោះសិស្សានុសិស្សដើរថ្មើរជើង និងជិះកង់ប្រឡង
ប្រណាំងនឹងចរាចរណ៏ឲ្យរវាម ជិះជ្រែ ជិះរុលអញ្ចឹងពិតជាបង្កហានិភ័យ និងគ្រោះ
ថ្នាក់ខ្ពស់ ។ ការផ្តួចផ្តើម និងការចូលរួមចំណែកនេះនឹងបង្ហាញពីការយកចិត្តទុកដាក់
និងការទទួលខុសត្រូវខ្ពស់ និងបង្ហាញយ៉ាងច្បាស់ពីការគិតគូរថ្លឹងថ្លែងវែងឆ្ងាយ ពីការ
រួមបញ្ចូល (Inclusiveness) និងពីភាពប្រទាក់ក្រឡា (Interconnectedness) នៃវិស័យ
នីមួយៗនៅក្នុងសង្គម ។ សូមរំលេចឲ្យឃើញពីប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់លើ
កិច្ចសហប្រត្តិបត្តិការរវាងវិស័យនីមួយៗ ។ (គេធ្វើដល់កំណត់ល្បឿនយានយន្ត និងមាន
ភ្លើងសញ្ញាចរាចរណ៏សម្រាប់តំបន់នៅក្បែរសាលាហើយ នេះមិននិយាយដល់ទូរសម្រាប់
ដាក់សម្ភារ:កូនសិស្សនៅសាលាផង ។)
-សូមមាន ក)សេវាទូរសព្ទ័នៅសាលា ខ)មានផ្តល់ការប្រឹក្សាលើការរៀនសូត្រលើការរៀន
សូត្រ និងលើករណីកំហុសឆ្គងនៃអាកប្បកិរិយាកូនសិស្ស គ)មានការជួបប្រជុំគ្រូបង្រៀន-
អាណាព្យាបាល-កូនសិស្សបានញឹកញាប់ និងមានការបញ្រ្ជាប និងការអប់រំលើវិធីសាស្រ្ត
រៀន និងលើបញ្ហាសង្គមផ្សេងៗ ។ ឧ.http://www.ecda.gov.sg/Pages/ECC_14_Home.aspx
-សូមសំណួមពរបរិស្ថានសាលាមានអនាម័យ ឧ.បរិវេណសាលា ថ្នាក់រៀន បង្គន់ ចំណី
ចំណុកមានអនាម័យ និងបរិស្ថានមិនមានបារី និងគ្រឿងស្រវឹង ។ សុំការយោគយល់
ពីសំណាក់លោកគ្រូ និងអ្នកគ្រូមិនមានជប់លៀងមានផឹកគ្រឿងស្រវឹង និងជក់បារីក្នុង
បរិវេណសាលាដើម្បីជាគម្រូ និងឧទាហរណ៏វិជ្ជមាន ។ គ្រោះថ្នាក់ចរាចរណ៏គួរឲ្យព្រឺក្បាល
ណាស់ពីព្រោះសម្លាប់ជីវិតជាមធ្យម០៦នាក់ នោះមិនតិចទេ ។ ដូច្នេះសូមធ្វើជាគម្រូ
និងឧទាហរណ៏វិជ្ជមាននៅក្នុងបរិវេណសាលា ។
-ចំណុចគួរទទួលបានការកោតសរសើរគឺមានបង្កើតវិបសាយសម្រាប់ជាប្រភព និងធនធាន
សម្រាប់បង្រៀន និងរៀន ។
។ល។
សុទ្ធតែសញ្ញាបត្រ សុទ្ធតែរៀន និងរស់នៅបរទេស សូមជួយគិតគូរ ថ្លឹងថ្លែង និងរៀបចំ
ឲ្យផង ។
(រាជរដ្ឋាភិបាលទុកដូចជាអាណាព្យាបាល ជាឪពុកម្តាយ ដូច្នេះសូមធ្វើជាគម្រូល្អ ឧទាហរណ៏
វិជ្ជមាន និងដូចគ្នាដែរដែលយើងប្រាថ្នា និងចង់បានឲ្យបុត្រាបុត្រីកូនចៅយើងបានល្អ ពូកែ
និងរុងរឿងប៉ុណ្ណា សូមគិតគូរ និងរៀបចំឲ្យគ្នាប្រជាពលរដ្ឋផង ។)
សូមអរគុណ ។ តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment