បញ្ហាស៊ីសំណូក និងពុករលួយ
បើថាទម្លាប់ធំ ទំនោរធំ ហេតុអ្វីមិនបញ្រ្ជាប មិនអប់រំ និងអូសទាញ
ទៅរកទម្លាប់ល្អវិជ្ជមាន និងទំនោរវិជ្ជមានដែលបម្រើដល់ផលប្រយោជន៍
ខ្លួនឯង និងមហាជន និងសង្គមជាតិផង? ឧទាហរណ៍ប្រៀបធៀប: បើមានសមាជិក
ក្នុងគ្រួសារអ្នកចូលចិត្តផឹកជោគជាំ និងស្រវឹងបើកបរ តើអ្នកនឹងបញ្រ្ចក និងអូសទាញបន្ថែម
ដូចជា "មានទៅស្អីគេផ្សាយពាណិជកម្មលើកទឹកចិត្ត ផឹកមានរង្វាន់ កន្លែងផឹកព្រោងព្រាត
ហើយមានទៅស្អីស្រវឹងបើកបរទៅ ម៉េចក៏ម៉េចទៅ ឬក៏យ៉ាងម៉េច?"
ដំណោះស្រាយ:
-ការផ្សព្វផ្សាយ ការអប់រំ ការបញ្រ្ជាប និងច្បាប់រឹងមាំ
-សេវាច្រកចេញចូលតែមួយដែលមានតម្លៃពីសេវាសាធារណ:
និមួយៗបើកចំហ និងអាចរកបានដោយស្រួល ។
-ព័ត៌មាន តម្លៃ និងនីតិវិធីដើម្បីទទួលបានសេវាលើអ៊ីនធើណែត
លើបណ្តាញសង្គម និងកម្មវិធីទូរស័ទ្ទដៃ ។ ឧទាហរណ៍ ស៊ីងហ្គាពួរ ។
-ច្រក និងបណ្តាញលើអ៊ីធើណែត លើបណ្តាញសង្គម និងកម្មវិធីទូរស័ទ្ទដៃ
ដែលអាចរាយការណ៍ភាពមិនប្រក្រតី និងអាចប្តឹងតវ៉ា ។ អាចជាក្រុមការងារ
រហូតដល់ថ្នាក់ដឹកនាំ ឧទាហរណ៍ វិបសាយលោកនាយករដ្ឋមន្រ្តីឥណ្ឌា
Mr. Narendra Modi ។
។ល។
ឧទាហរណ៍ប្រៀបធៀប ដូចករណីគ្រឿងស្រវឹងគឺសិក្សា និងមានទំនួល
ខុសត្រូវខ្ពស់ចំពោះផលវិជ្ជមាន និងផលប៉ះពាល់អវិជ្ជមានដែលបង្កបន្ទុក
ដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និងអនាគត ។ (គេមិនសំដៅ
តែបុគ្គលម្នាក់ទេ តែនេះវាមានឥទ្ធិពលដល់មហាជន ដល់សង្គមជាតិទាំងពេល
បច្ចុប្បន្ន និងអនាគត!)
នោះអាចថាទម្លាប់ធំ ឬទំនោរធំ ។ បើថាផឹកជោគ ផឹកស្រវឹងបើកបរ តើ
នឹងមានផលអវិជ្ជមាន ផលមហន្តរាយអ្វីខ្លះដល់អាយុជីវិត ដល់ការខាតបង់
និងបន្ទុកសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិ? សិក្សាពិកត្តានិមួយៗ និង
កត្តាគួបផ្សំដូចជា:
-ការហាមឃាត់ការផ្សាយពាណិជកម្មគ្រឿងស្រវឹងពីម៉ោង០៦-០៨ព្រឹក និង
ពីម៉ោង០៦-០៩យប់
-បញ្ឈប់ការដាក់រង្វាន់ទាក់ទាញលើគ្រឿងស្រវឹង
-ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បារី និងក្លឹបសម្រាប់យុវវ័យក្រោម១៨ឆ្នាំយ៉ាងតិច
-ផ្លូវដាក់ភ្លើងបំភ្លឺ ផ្លូវបំពាក់កាមេរ៉ា និងអនុវត្តច្បាប់បើកបរហួសល្បឿន និងច្បាប់
លើគ្រឿងស្រវឹងម៉ឺងម៉ាត់!
-ភាពជាគម្រូល្អ និងឧទហរណ៍វិជ្ជមាននៃអ្នកអនុវត្តច្បាប់ បុគ្គលសាធារណ:
និងតួអង្គសង្គមផ្សេងៗ ។
។ល។
តើអ្នកមានអ្វីចង់បន្ថែមទៀតទេ?
អាចអានបន្ថែម: Chicken or Egg Situation
លោកនាយករដ្ឋមន្រ្តីស៊ីងហ្គាពួរ Lee Hsien Loong បាននិយាយដល់ការផ្តល់ប្រាក់ខែ
គ្រប់គ្រាន់ ផ្តល់រង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗដល់មន្រ្តីរាជការដើម្បីជៀសវាង
ជាប់អន្ទាក់ រុំសួត ឬធ្លាក់ទៅក្នុងស្ថានភាព “មេមាន់កើតមុន ឬពងមាន់កើតមុន
Chicken or Egg situation” ។ គាត់ចង់និយាយថា តើសុច្ចរិតភាព វិជ្ជាជីវ: ទំនួលខុសត្រូវ
ខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវ:ដើរពីមុខ ឬប្រាក់ខែសមរម្យ និងប្រកបដោយកិតិ្តយស
និងសេចក្តីថ្លៃថ្នូរដើរមុខសម្រាប់មន្រ្តីរាជការ មន្រ្តីសាធារណ:នៅស៊ីងហ្គាពួរ? “
ល្អបំផុតត្រូវដើរទន្ទឹមគ្នា ហើយនោះអាចមើលឃើញ និងអាចស្វែងយល់ពីចេរភាព
ពីគុណភាព ពីប្រសិទ្ធិភាព និងផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយនៃស្ថាប័ន
និងការផ្តល់សេវាសាធារណ:បាន!
ជាការពិត ការស៊ីសំណូក និងអំពើពុករលួយក្នុងរូបភាពផ្សេងៗទុកដូចជា “ដើមឈើ
ដួងស៊ី“ អញ្ចឹង ។ វាមិនរឹងមាំ មិនមានគុណភាព មិនមានប្រសិទ្ធិភាព និងទំនួលខុសត្រូវ
វែងឆ្ងាយទេ ។ ការទុកចិត្ត ជំនឿចិត្តនឹងធ្លាក់ចុះ ហើយនឹងបាត់បង់តែម្តង ។ សំណួរចម្បង
អាចលើកឡើងថា តើធ្វើម៉េចអាចឲ្យ “គ្នាតិចដែលជាមន្រ្តីរាជការ ជាមន្រ្តីបម្រើសេវា
សាធារណ: “ ធ្វើការដោយស្មោះត្រង់ មានប្រសិទ្ធិភាព និងទំនួលខុសត្រូវខ្ពស់សម្រាប់
“គ្នាច្រើនដែលជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល“ នោះ?
ល្អបំផុតគឺផ្តល់ប្រាក់ខែបានគ្រប់គ្រាន់ ទប់ទល់នឹងតម្លៃទំនិញលើទីផ្សារ (ហើយកុំឲ្យចេះ
តែឡើងថ្លៃរហូតនោះ!) និងអាចទប់ចំណាយសម្រាប់ជីវភាពរស់នៅបានសមស្រប និង
មានប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្តផ្សេងៗជាដើម ។ ការបណ្តុះបណ្តាលបន្ថែម ការវិនិយោគ
និងការផលិតធនធានមនុស្ស និងយកពួកគេមកធ្វើការ (កុំយកគ្រាន់តែប្រើដោយគ្មានគោល
ការណ៍ ឬគ្មានស្តង់ដារ ។ បញ្ហាជានិរន្តរភាព បញ្ហានឹងកើតឡើង!) ជាការសំខាន់ចាំបាច់ ។
មានការអនុវត្តន៍ដោយគ្មានភាពស្ទាក់ស្ទើរ និងជាស្តង់ដារខ្ពស់បំផុតតាមរយ:ការបើកចំហ
ការផ្តល់ពត៌មានបានគ្រប់គ្រាន់ និងទូលំទូលាយ ការពន្យល់បង្ហាញ និងការចូលរួម និង
តាមដាន និងផ្ទៀងផ្ទាត់ ។ សុច្ចរិតភាព (ភាពស្មោះត្រង់) តម្លាភាព ភាពជាគម្រូ ភាព
ច្បាស់លាស់ និងហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់ជាមូលដ្ឋានគ្រឹះចាំបាច់ ហើយជារូបមន្ត
យ៉ាងមានប្រសិទ្ធិភាពសម្រាប់គុណភាព ប្រសិទ្ធិភាព និងផលប្រយោជន៍រួម និងផល
ប្រយោជន៍វែងឆ្ងាយដែរ ។ ចង់បានអីវែងឆ្ងាយ មានគុណភាព មានប្រសិទ្ធិភាពវែងឆ្ងាយ
ដល់តែបើកចំហ មានព័ត៌មានអាចរកបានដោយគ្មានការលាក់បាំង និងមានទំនួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត ។
តើលោកអ្នកគិតយ៉ាងណាដែរ?
អាចអានបន្ថែម:
http://www.straitstimes.com/news/singapore/more-singapore-stories/story/download-these-mobile-apps-government-services-the-go-20
No comments:
Post a Comment