នយោបាយឆ្លាតសម្រាប់ទាក់ទាញ និងស្រូបយកអ្នកមានទេពកោសល្យ
អ្នកបច្ចេកទេស និងអ្នកប្រាជ្ញ
បើនិយាយពីសហរដ្ឋអាមេរិក ប្រាកដណាស់គេធ្លាប់ដឹងពី “ទឹកដីនៃសេរីភាព
និងឪកាស“ ។ តើមិនមែនជានយោបាយសហរដ្ឋអាមេរិកទេឬ ក្នុងការ
ស្រូបយក និងទាក់ទាញអ្នកប្រាជ្ញតាំងពីណាពីណីមក? ទាំងជប៉ុន
ចិន ម្ចាស់បទGangnam Style កូរ៉េខាងត្បូងសុទ្ធតែបញ្ជូន និងទៅសិក្សា
ចំណេះដឹង បច្ចេកវិទ្យា និងបច្ចេកទេសពីសហរដ្ឋអាមេរិក! Oh Steve Jobs,
Mr. Bill Gates, Tim Cook, etc. នៅស៊ីងហ្គាពួរ បើអ្នកតាមដាន ប្រាកដជា
ធ្លាប់អានជួបថា ចិនជួនកាលខឹងសម្បារហ្នឹងស៊ីងហ្គាពួរដោយសានយោបាយ
ទាក់ទាញអ្នកពូកែកីឡាប៉េងប៉ុងខ្លួនតាមរយ:ផ្តល់ប្រាក់ខែគុណនឹងបី ចូលសញ្ជាតិ
ស៊ីងហ្គាពួរ និងអត្ថប្រយោជន៍ផ្សេងៗ ។ ស៊ីងហ្គាពួរក៏ត្រូវគេទទួលស្គាល់ថាជា
ប្រទេសដែលទាក់ទាញអ្នកមានទេពកោសល្យ និងជំនាញពីបរទេសមកធ្វើការ
ក្នុងប្រទេសខ្លួន នេះក៏ដោយសានយោបាយទាក់ទាញអ្នកបច្ចេកទេស និងអ្នក
ប្រាជ្ញតាំងពីសម័យលោកលី ក្វាន់យូ មកម្លេះ! គឺប្រាកដណាស់គេទាក់ទាញ និង
ស្រូបយកធនធានមនុស្ស អ្នកបច្ចេកទេស អ្នកប្រាជ្ញ និងអ្នកមាន មិនមែនទៅប្រមូល
យកអ្នកអេតចាយ ពួកដេរស្បែកជើង ពួកត្រឹមចេះឆុងកាហ្វេដែលស្រួលមិនស្រួល
មកដណ្តើមការងារប្រជាជនក្នុងស្រុកទៀត! នៅប្រទេសចិនដែលជាទឹកដីឪកាស
ការងារសម្រាប់បរទេស គឺស្រូប និងទាក់ទាញអ្នកពូកែផ្តល់ប្រាក់ខែច្រើនដូចទឹកដី
អឺរ៉ុប និងបរទេស ហើយយកប្រពន្ធបង្កើតកូននៅលើទឹកដីចិនជាដើម! សូម្បីអូស្រ្តាលី
ក៏មាននយោបាយបន្ធូរបន្ថយច្បាប់អន្តោរប្រវេសន៍សម្រាប់ស្រូបទាញអ្នកមាន និងសេដ្ឋី
ពីចិនទៅដែរ! ក្នុងនោះការផ្តល់ឪកាស និងប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗសម្រាប់
ស្រូបទាក់ទាញ កត្តាទីក្រុងដែលមានផាសុខភាព ដែលមានសុវត្ថិភាពអាចរស់នៅបាន
ដែលមានបរិយាកាសគួរជាទីមនោរម្យដោយមិនរញ៉េរញ៉ៃដោយចរាចរណ៍ ដោយភាព
ភ័យខ្លាចសុវត្ថិភាពដោយចោរកម្ម តែផ្ទុយទៅវិញដែលអាចដើរបាន ជិះកង់បាន ដែល
អាចឲ្យពួកគេរស់នៅក្នុងរបៀបរបប ឬស្តាយផ្ទាល់ខ្លួនក៏ជាកត្តាដ៏សំខាន់ក្នុងទាក់ទាញ
ពួកគេដែរ! បើបានលក្ខខណ្ឌដូចនិយាយខាងលើ តើអ្នកណាមិនត្រូវការឪកាស និង
ទាញយកផលចំណេញពីការទាក់ទាញដូច្នោះ មែនទេ?
ចំណុចខាងក្រោមជារឿងដែលអាចធ្វើបាន និងសូមមេត្តាចៀសវាងឲ្យឆ្ងាយ:
ចៀសវាងតែបរិយាកាស តែវប្បធម៌ឈ្នះចាញ់តែបុគ្គល និងបុគ្គល និងឈ្នះចាញ់
តែបក្ខពួក និងបក្ខពួក!
ចៀសវាងអ្នកឈ្នះជាស្តេច អ្នកចាញ់ជាអ្នកទោសដែលត្រូវតែរត់
ដែលត្រូវតែសម្លាប់ ត្រូវតែកម្ចាត់ ឬកម្ចាយ!
ចៀសវាងអ្នកឈ្នះយកទាំងអស់ វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី ។ ចៀសវាងវប្បធម៌ល្អយកតែខ្លួនឯង
រៀបចំគិតគូរតែខ្លួនឯង និងបក្ខពួកខ្លួនឯង ហើយភ្លេចពីតួនាទី
កាតព្វកិច្ច ភ្លេចពីគុណធម៌ ភ្លេចពីទំនួលខុសត្រូវទាំងពេលបច្ចុប្បន្ន
និងអនាគត ។ កុំគិតថាឆ្លាតជាងគេ ពូកែជាងគេ នៅលើគេ (On Top of the World)
ឬគិតថាខ្លាំងក្លា គិតថាអស្ចារ្យតាមរយ:ហិង្សា តាមកម្លាំងបាយ ដោយមិន
យល់ស្អីថាជាសិទ្ធិមនុស្សជាតិ និងភាពថ្លៃថ្នូរ និងភាពស៊ីវិល័យដែលអរិយប្រទេស
ជាច្រើនបានបង្ហាញរួចទៅហើយ! រៀនពីគ្នាទៅវិញទៅមក រៀន និងកែច្នៃពី
អ្នកពូកែ ពីអរិយប្រទេសដើម្បីប្រែក្លាយឲ្យកាន់តែប្រសើរ និងពូកែ និងក្លាយ
ជាអរិយប្រទេសដូចគេ (Learn from the best to become better and toward the best!)
ទន្ទឹមគ្នានេះ សូមអរគុណជាអនេកចំពោះគ្រូបង្វឹកជនជាតិជប៉ុនដែលបានលើកបង្ហាញ
ពីកត្តាធាតុផ្សំនៃចំនុចខ្លាំងរបស់ប្រជាពលរដ្ឋ:
-សុខភាពរាងកាយ
-សុខភាពផ្លូវចិត្ត
-ចំណេះជំនាញ
-អត្តចារិក (Attitude/Spirit)
តែបើខ្យល់អាកាសបំពុល បន្លែចំណីមានជាតិគីមី សេវាថែទាំសុខភាពទន់ខ្សោយ
ចរាចរណ៍រញ៉េរញ៉ៃ ។ល។ សូម្បីតែប្រជាជនខ្លួនឯងមិនសុខភាពល្អ មិនរឹងមាំ
ផង តើទៅទាក់ទាញ ទៅជាប្រទេសដែលជាទីចាប់អារម្មណ៍នៃអ្នកណាកើត?
នោះអាចភ្ជាប់ទៅកត្តាធាតុផ្សំនៃបុគ្គលិកលក្ខណ:ខ្លាំង និងរឹងមាំនៃបុគ្គលដែលមាន:
“វិន័យ មានជំនឿចិត្ត មានសេចក្តីក្លាហាន មានទំនួលខុសត្រូវ មានចំណេះជំនាញ
និងជាប្រជាពលរដ្ឋសកម្ម និងជាចំណែកដោះស្រាយបញ្ហាសម្រាប់សហគមន៍ និង
សង្គមជាតិពួកគេ” ។ មិនមែនអត្មានិយម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតពី
ត្រូវគេពង្វក់សប្បាយ ឬកើតមកមួយជាតិធាតុមួយចានគិតតែស៊ីសប្បាយបំផ្លាញម៉ា
អស់ដៃ ឬយកតម្លៃទៅដាក់លើសំបកកំប៊ុងប៊ីយ៉ែរ និងដបស្រាទេ! វាខុសគ្នាពីខ្មាស់អៀន
ធ្វើរឿងត្រឹមត្រូវ តែអត្មានិយម តែវក់នឹងសប្បាយ និងក្លាហានធ្វើរឿងមិនត្រឹមត្រូវទេ!
ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស មានហេតុផល មានការទទួលខុសត្រូវ
ចេះទទួលទាំងខុស និងត្រូវ និងចូលចិត្តអាន ស្រាវជ្រាវ និងអង្គុយស្តាប់ និងជជែកពិភាក្សា
និងយល់ថាព័ត៌មានគឺពិតជាចំណេះដឹង ជាអំណាច និងជាសុវត្ថិភាព ។ បើមិនអាចធ្វើអ្វី
បានល្អ កុំធ្វើអ្វីឲ្យកាន់តែអាក្រក់! ទាមទារព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយ និងប្រុងប្រយ័ត្ន
ខ្ពស់ចំពោះការទាមទាញតែទៅរកការខ្វះព័ត៌មាន ការតាមតែគេអូសទាញ តាមតែគេទាក់ទាញ
ទៅរករឿងអត្មានិយម បុគ្គលនិយម ឬរឿងបន្លែបន្លប់មិនទទួលខុសត្រូវ! ពិភពលោកនេះធំណាស់
ស្រស់ស្អាតណាស់ ហើយពិតជាមានរឿងល្អ និងមនុស្សល្អៗជាច្រើន! ជីវិតនឹងមិនល្អឥតខ្ចោះទេ
ហើយត្រូវតែរៀនដើរ រៀនពិចារណា និងធ្វើការសម្រេចចិត្ត ។ ធ្វើកំហុស តែត្រូវរៀនពីកំហុស!
ជោគជ័យគឺសម្រាប់មនុស្សដែលមានគម្រោងផែនការ ។ If you fail to plan, you plan to fail!
You’re not going to enjoy the rainbows if you don’t learn to dance in the rain! If you believe
you can, you can! Everyone just has to stand the test of time!
សូមអានពិចារណាបន្ថែម: រឿងសាមកុក
បើរបៀបរបបធ្វើការដោយបើកចំហ ដោយតម្លាភាព មានការពន្យល់បង្ហាញ
មានទំនួលខុសត្រូវខ្ពស់ចំពោះមុខមហាជនទាំងពេលបច្ចុប្បន្ន និងអនាគត
ពេលនោះនឹងមានបរិយាកាស និងមានគន្លងដែលអាចទុកចិត្តបានថា
អាចបង្កើតបាន “ប៉ាវចិនធាន គាន់អ៊ី ល៊ីវប៊ី ឆាវឆាវ ស៊ឺមាអ៊ី ឬជូកឹលៀង“
រាប់រយ រាប់ពាន់ និងរហូតដល់ម៉ឺនបាន! មិនអញ្ចឹង?
សាកគិតពីស៊ីងហ្គាពួរ អង់គ្លេស និងសហរដ្ឋអាមេរិកទៅមើល! ដល់តែរបៀប
ធ្វើការត្រូវបើកចំហ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះមុខមហាជន អញ្ចឹង
ត្រូវតែប្រឹងប្រែង ត្រូវតែល្អិតល្អន់ ត្រូវតែមានប្រសិទ្ធិភាព ត្រូវតែមានទំនូលខុស
ត្រូវខ្ពស់ និងមានសេចក្តីស្មោះត្រង់! ពេលនោះមាសសុទ្ធមិនសុទ្ធ ទសពិធរាជធម៌
ឬអត់ មានផលប្រយោជន៍រួមឬទេ អាចដឹង អាចតាមដាន និងកាន់តែអាចទុកចិត្ត
បានហើយ ។
មែនទេអ្នកនិយមរឿងសាមកុក? ឬក៏ចង់បានតែរឿងពង្វក់សប្បាយដូចរៃ
គិតតែអត្មានិយម ឬកើតមកមួយជាតិធាតុមួយចានស៊ីសប្បាយបំផ្លាញម៉ាអស់ដៃ
និងតម្លៃដាក់លើគ្រឿងស្រវឹង លើកំប៊ុងប៊ីយ៉ែរ និងដបស្រា?
នេះសូមអនុញ្ញាតនិយាយរឿងលើមេឃជ្រែកដីបន្តិចចុះ!
No comments:
Post a Comment