Wednesday, April 1, 2015

រឿងសម្រាម

ទៅលម្ហែនៅទីធ្លាសាធារណ: (Public Space) នៅមាត់ទន្លេ
មុខព្រះបរមរាជវាំង ឃើញថាមានខ្យល់អាកាសមិនក្តៅដោយសាហាមឃាត់
មិនឲ្យឡានម៉ូតូបរកាត់ និងដោយសាមិនមានកំដៅពីម៉ាស៊ីនឡាន និងម៉ូតូ ។
សួនច្បារ ខ្យល់អាកាស ទីធ្លាធំទូលាយ មានព្រាបជាច្រើនបូករួមនឹងដើមឈើ
ដាំត្រសងពិតជាផ្តល់បរិយាកាសគួរជាទីមនោរម្យ ។ ឯបញ្ហាអនាម័យឃើញថា
ល្អប្រសើរ៩០ភាគរយ ។

តែទាស់ត្រង់ស្បោងច្រក និងសម្រាមបន្តិចបន្តួច ។ ស្បោងអាចហោះពេញផ្លូវ
និងសម្រាមតែបន្តិចបន្តួចពិតមែនតែអាចបង្កបញ្ហាអនាម័យ និងធ្វើឲ្យប៉ះពាល់
សោភណភាព ។ មានអ្នកជួយរើសសម្រាមខ្លះ ហើយមានខ្លះទៀតក៏គិតតែ
ហាត់ប្រាណ និងលម្ហែអារម្មណ៍បើទោះជាឃើញស្បោង និងសម្រាមនៅនឹង
ផ្លូវ ។ គួរតែកោតសរសើរអ្នកទុកដាក់សម្រាមព្រោះបានចូលរួមសម្អាតកន្លែង
និងរក្សាអនាម័យ គួរតែកោតសរសើរអ្នកជួយរើសសម្រាម ហើយវាពិបាកបន្ទោស
ដែរដែលគ្នាខ្លះឃើញសម្រាមដែរតែមិនខ្ចីរវល់ ។ ហើយគួរបន្ទោសបំផុតគឺអ្នក
ទុកសម្រាមចោល និងអ្នកមិនយកសម្រាមទៅចោលក្នុងធុងសម្រាម ។ ពិតជា
គ្មានខួរ ចោលម្សៀត មាយាទមិនស្មើឆ្កែជាគ្នា (សំដីរាងធ្ងន់បន្តិច!) ។ ជំពូកនេះ
គឺមិនគិតផលប្រយោជន៍រួម មិនយល់ថាត្រូវចូលរួម មានកាតព្វកិច្ចអ្វីខ្លះដើម្បី
រក្សាទីកន្លែង សូម្បីដើម្បីសម្រាប់តែខ្លួនឯងមកកម្សាន្តពេលក្រោយ ឬក៏ប្រភេទនេះ
ដើរតែចោលសម្រាមពាសវាលពាសកាល ដើរតែធ្វើឲ្យគគ្រិចគគ្រក់កន្លែង
សាធារណ:ដែលមហាជនគេទៅកម្សាន្ត! ហើយស្រួលមិនស្រួលថាគ្នាអ្នកជួយ
រើសសម្រាមអន់ ជិនឆ្អន់អ្នកជួយសម្អាត ជួយរើស នៅពេលអាពពួកអស់នេះ
គ្មានខួរ ចោលម្សៀត មាយាទមិនស្មើឆ្កែជាគ្នា (សំដីរាងធ្ងន់បន្តិច!)

ពិតជាគាំទ្រ បើមានកាមេរ៉ា មានថតអ្នកទុកសម្រាមចោល អ្នកមិនយកសម្រាម
ទៅដាក់ធុងសម្រាមត្រឹមត្រុវ និងការផ្សព្វផ្សាយពីសកម្មភាពពួកគេទូលំទូលាយ ។
ការផ្សព្វផ្សាយ ការបញ្រ្ជាប ការអប់រំ និងការផាកពិន័យ (ស៊ីងហ្គាពួរជាឧទាហរណ៍
ជាក់ស្តែង) ជាការសំខាន់ចាំបាច់! គឺវិធានការ និងដំណោះស្រាយទន់ភ្លន់ + រឹងប៉ឹង

គឺត្រូវដើរទន្ទឹមគ្នាជាដរាប ។


សូម "បើជួយសម្អាតម្នាក់បន្តិច ឬរម្លឹកខ្លួនឯងថាកុំតែបោះសម្រាមពាសវាលពាសកាល
នោះដូចបានចូលរួមថែទាំ សម្អាត និងចូលរួមថែរក្សាដើម្បីថ្ងៃក្រោយ (គឺសម្រាប់ខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងហ្នឹង!)
បានមកកម្សាន្តដោយសោភណភាពនិងខ្យល់បរិយាកាសល្អប្រសើរទាំងអស់គ្នា ។ តែបើបោះពង្រាយម្នាក់តែបន្តិច គឺប្រកដជា
មានបញ្ហាអនាម័យ បង្កសម្រាមរាយប៉ាយ ធ្វើឲ្យកន្លែងលែងជាទីកម្សាន្តមនោរម្យទៀតហើយ!"

តើបើគ្រាន់តែទម្លាប់បោះចោលសម្រាម និងទុកដាក់សម្រាមមិនអាចធ្វើឲ្យល្អប្រសើរទៅហើយ
តើទៅសង្ឃឹមរីកចម្រើនស្អីកើត? នេះមិននិយាយវីវក់តែរឿងពង្វក់តែសប្បាយ និងភាពអត្មានិយម
ផង ។ ហើយបើថាគិតតែរឿងសប្បាយ និងអត្មានិយម ក៏ត្រូវគិតថាជាកន្លែងសាធារណ:ជាកន្លែង
មហាជន ជាកន្លែងសម្រាប់ផលប្រយោជន៍រួម ផលប្រយោជន៍ទាំងអស់គ្នា ហើយកុំអត់ខួរ កុំចោលម្សៀត
ដោយសាតែប៉ុន្មានអ្នកធ្វើឲ្យគគ្រិចគគ្រក់ ធ្វើកន្លែងលែងជាទីកម្សាន្តមនោរម្យរបស់មហាជននោះ ។
ភាពជាគម្រូល្អ និងឧទាហរណ៍វិជ្ជមានសំខាន់ចាំបាច់ណាស់ ពីព្រោះចុះឧបមារថា ទៅជាគិតថារើសសម្រាម
អន់ ហើយទៅខ្វាយខ្វល់នឹងពពួកអត់ខួរ​ និងចោលម្សៀតដែលជិនឆ្អន់ក្នុងការរើសសម្រាមអី អញ្ចឹង
មានតែបោះសម្រាមចោលពាសវាលពាសកាលបានត្រឹមត្រូវ? តើទីធ្លាសាធារណ: តើកន្លែងកម្សាន្ត

សាធារណ:នឹងក្លាយទៅជាយ៉ាងណាបើអញ្ចឹង?

I think it's very in line with President Obama's statement: "You make things a little bit better rather than a little bit worse." Too much to ask?


No comments: