ទីក្រុងសៀមរាបអាចជាទីក្រុងគម្រូសម្រាប់ការដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្តសាធារណ: និងTransit
អនុញ្ញាតឲ្យខ្ញុំពញ្ញាក់ពីអាយុជីវិតប្រាសាទ និងចីរភាពនៃទីក្រុងសៀមរាបបន្តិច:
ថាតើការបំពុលខ្យល់អាកាស តើខ្យល់មានជាតិគីមីបណ្តាល
មកពីផ្សែងយានយន្ត និងរញ្ជួយរំញ័រពីយានយន្តនឹងប៉ះពាល់ដល់តួប្រាសាទ និងស្ថេរភាព
នៃប្រាសាទដូចម្តេចខ្លះក្នុងពេលបច្ចុប្បន្ន? ចំពោះចីរភាពទៅអនាគត? នេះមិននិយាយដល់
ទឹកជំនន់លិចដែលនឹងមានផលប៉ះពាល់អវិជ្ជមានធំធេងដល់ជីវិតប្រាសាទ
ផង ។ តើមានការវិនិយោគ មានប្លង់មេ មានការប្រមើលមើលទៅមុខ និងការគិតគូរចាត់វិធានការជាក់លាក់
អ្វីខ្លះដើម្បីគ្រប់គ្រងការប្រឈម និងបញ្ហាឲ្យនៅអប្បរមា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់
និងមានទំនួលខុសត្រូវខ្ពស់បំផុតនោះ? បើប្រជាពលរដ្ឋ និងអ្នកទេសចរដើរកាន់តែច្រើន ជិះកង់កាន់តែច្រើន
និងប្រើប្រាស់សេវាយានយន្តសាធារណ:កាន់តែច្រើន នោះកំរិតផ្សែងបំពុល និងផ្សែងមានជាតិគីមី និងកំរិតរញ្ជួយ
រំញ័រនឹងអាចកាត់បន្ថយឲ្យនៅអប្បរមាបាន
ជាមិនខាន ។ ការវិនិយោគ ការរៀបចំ និងការធ្វើទំនើបកម្មសេវាយានយន្តសាធារណ:
និងTransit និងជម្រុញការប្រើប្រាស់យានជំនិះដើរដោយ ថាមពលពន្លឺព្រះអាទិត្យដែល “ស្រាល និង
មិនមានផ្សែងបំពុល មិនមានផ្សែងសារធាតុគីមី និងធានាចីរភាពក្នុងរយ:ពេលយូរអង្វែង
ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទំនួលខុសត្រូវខ្ពស់បំផុត” ជារឿងដែលមិនអាចចៀសរួច ។
ភ្ជាប់ជាមួយគ្នានេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍ពីចំណុចមួយចំនួន ដូចខាងក្រោម:
ក-ហាមឃាត់ការជក់បារីនៅតំបន់ហាមឃាត់ និងជាពិសេសតំបន់
ក្បែរប្រាសាទ ។
ខ-ហាមឃាត់ការបើកបរឡាន និងម៉ូតូ និងយានយន្តផ្សេងៗនៅតំបន់ហាមឃាត់
និងជាពិសេសតំបន់ក្បែរប្រាសាទ ។
គ-តម្រូវមិនឲ្យពាក់ស្បែកជើងក្នុងប្រាសាទ តែមានស្បែកជើងអាចផ្លាស់ប្តូរ ដែលមិនបណ្តាលឲ្យរិចរិលថ្មប្រាសាទ ។
ឃ-ហាមឃាត់ការដុតសម្រាម និងកាកសំណល់ផ្សេងៗ ។
ង-មានការអនុញ្ញាត និងការត្រួតពិនិត្យបច្ចេកទេសច្បាស់លាស់ និងហ្មត់ចត់ និងប្រកបដោយស្តង់ដារខ្ពស់បំផុត
សម្រាប់សំណង់អគារ ការបូមខ្សាច់ និងការកាប់រំលំដើមឈើ (កុំឲ្យស្រុតដី និងទប់ទល់នឹងខ្យល់ព្យុះជាដើម) ។
ច-មានបន្ទប់ឃ្លាំមើល និងត្រួតពិនិត្យសកម្មភាពតាមរយ:កាមេរ៉ា នៅតាមប្រាសាទ និងជុំវិញទីក្រុង
(ប្រកបដោយបច្ចេកទេស និងទំនួលខុសត្រូវខ្ពស់ដោយមិនត្រូវដាប់ ចោះ ឬខួងប្រាសាទទេ) ។
ឆ-ការត្រួតពិនិត្យ និងការអនុញ្ញាតការនាំចូល និងប្រើប្រាស់ជាតិផ្ទុះ រំសេវ និងសារធាតុគីមីដែលប៉ះពាល់ដល់ដី ទឹក និងខ្យល់អាកាស ។
ជ-មានមន្រ្តីឃ្លាំមើល មន្រីថែទាំ និងអ្នកអនុវត្តច្បាប់គ្រប់គ្រាន់ និងហ្មត់ចត់នៅគ្រប់ប្រាសាទ ។
ជាក់ស្តែង ទីក្រុងកាន់តែទំនើបនានាជុំវិញពិភពលោកគឺកាន់តែវិនិយោគ
គិតគូររៀបចំ សម្រួល និងពង្រីកគន្លងផ្លូវដើរថ្មើរជើង ជិះកង់ និងការប្រើប្រាស់សេវាយានយន្តសាធារណ: និង Transit ។
មិនមែនផ្លូវកាន់តែស្ទះ កាន់តែរញ៉េរញ៉ៃ កាន់តែតប់ប្រមល់
កាន់តែយឺតចង្អៀត និងគ្រោះថ្នាក់កាន់តែខ្ពស់ទេ ។
អវត្តមានប្លង់មេ កង្វះទំនួលខុសត្រូវ និងការចូលរួម និងតាមដាន
នឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ ។ មិនមែនសូម្បីតែខ្លួនឯងមិនហ៊ានដើរ មិនហ៊ានជិះកង់ និងឆ្លងថ្នល់ដោយសាមាន
ហានិភ័យ និងគ្រោះថ្នាក់ខ្ពស់ទេ ។
ល្អបំផុត “ការវិនិយោគ ការគិតគូររៀបចំ ការសម្រួល ជំរុញ និងពង្រីកគន្លងផ្លូវដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្ត
សាធារណ: និង Transit” ដែលគាំទ្រដោយ និងដើរទន្ទឹមគ្នា
នឹង “ប្លង់មេ ស្តង់ដារ ការប្រមើលមើលទៅមុខ ការបើកចំហ និងការចូលរួមពីមហាជន អ្នកឯកទេស និងក្រសួងពាក់ព័ន្ធនានា“ ។
ហើយជាការពិតណាស់
គឺទីក្រុងអ្នកមាន ទីក្រុងកាន់តែទំនើបគឺមិនមែនសម្បូរអ្នកមានជិះឡានទំនើបទេ
តែជាទីក្រុងដែលអ្នកមានប្រើប្រាស់សេវាយានយន្តសាធារណ:ដែរ!
តើអ្នកគិតយ៉ាងណាដែរ?
អានបន្ថែម:
-http://news.nationalgeographic.com/news/energy/2011/11/pictures/111115-car-free-city-zones/
(Also thanks to: http://sustainablecitiescollective.com/)
-http://thecityfix.com/blog/on-the-move-limiting-car-usage-vehicle-demand-management-industrialized-economies-heshuang-zeng/
(Also thanks to:
http://www.wri.org/our-work/topics/sustainable-cities)
-A City Without Zoning? Phnom Penh, Cambodia’s Development Runs Wild
(http://www.globalsiteplans.com/environmental-design/a-city-without-zoning-phnom-penh-cambodias-development-runs-wild/)
No comments:
Post a Comment