ព្រះពុទ្ធឪវាទ
ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
ដាំល្ពៅបានផ្លែល្ពៅ
ដាំដូងបានដូង ដាំស្រូវបានស្រូវ ដាំសេចក្តីស្មោះត្រង់បានស្មោះត្រង់
ដាំសេចក្តីអាក្រក់បានអាក្រក់ ។
តែសូមសង្កេតដោយស្មោះត្រង់ដូច្នេះថាខាងកូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់
អាមេរិក
ឬប្រទេសរីកចម្រើនជាច្រើនជាអ្នកឧបត្ថម្ភខាងអង្គការក្រៅរដ្ឋាភិបាលធ្វើការបម្រើឲ្យបុព្វហេតុ
Cause ដែលមានប្រយោជន៏ដល់ប្រជាជនក្នុងចំនួន
ជាក់លាក់ណាមួយ តែមិនសូវឃើញប្រជាជនដែលជាអ្នកកាន់
ព្រះពុទ្ធសាសនាទៅវិញ
។ អ្នកអាចបើកមើលបញ្ជីអ្នកឧបត្ថមសម្រាប់អង្គការបាន ។
ចំនុចដែលចង់និយាយគឺទ្រឹស្តីល្អណាស់
ហើយប្រជាជននៅប្រទេសជឿនលឿនទោះគេមិនជាអ្នកកាន់ព្រះពុទ្ធសាសនា
តែការអនុវត្តន៏របស់គេបានធ្វើឲ្យមានសច្ចភាពលើទ្រឹស្តី
និងធ្វើឲ្យកាន់តែប្រសើររួចទៅហើយ ។
ចិត្តជាប្រធាន ទង្វើវាចារជាបាវព្រាវ ។
ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ ពីព្រោះ ខួរក្បាលជាទីបញ្ជាការបញ្ជារទៅ
ទង្វើ និងវិចារ ។ ទង្វើ និងវិចារជាកញ្ចក់បង្ហាញពីចិត្ត ឬចេតនារបស់ខួរក្បាល ។
ខ្លួនទីពឹងខ្លួន ។
មិនត្រូវជឿថាមានបុគ្គលណានឹងជួយឬគិតជួសអ្នករហូតដោយខ្លួនឯងមិនជួយ
ខ្លួនឯងទេ ។
អគតិ ៤ យ៉ាង
១. ឆន្ទាគតិ លំអៀងព្រោះស្រលាញ់(Prejudice caused love or desire partiality)
២. ទោសាគតិ លំអៀងព្រោះស្អប់(Prejudice caused by hatred or enmity)
៣. មោហាគតិ លំអៀងព្រោះវង្វេង រឺ ល្ងង់ខ្លៅ(Prejudice caused by delusion or
stupidity)
៤. ភយាគតិ លំអៀងព្រោះខ្លាច(Prejudice caused by fear)
សូមឲ្យមានហេតុផល
យោគយល់ មានការទទួលខុសត្រូវ ខុសថាខុស ត្រូវថាត្រូវ ។
នៅក្នុងជីវភាពជាក់ស្តែងមិនអាចបុគ្គលជៀសបាននៅអគតិខាងលើទេ
(មិនអាចមានបុគ្គលណាល្អឥតខ្ចោះទេ)
ដូច្នេះសម្រាប់ជាម៉ែត្រវិនិច្ឆ័យគឺការទទួលខុសត្រូវ និងច្បាប់ជាកំពូល
(ពីព្រោះបុគ្គលម្នាក់ៗមាននូវផលប្រយោជន៏ផ្ទាល់ខ្លួន មានសេចក្តីលោភលន់
និងមានភាពដាច់បង្ហៀរ (wilderness) ឬសេចក្តីក្រោធផ្សេងៗជាធម្មជាតិ
ឬអាចជាបុគ្គលឪកាសនិយម ។
ប៉ុន្តែគឺមិនមែនជាសភាវ:គតិទេដែលបុគ្គលនៅក្នុងតួនាទីត្រូវប្រកាន់ភ្ជាប់វិជា្ជជីវ:
និងទំនួលខុសត្រូវខ្ពស់ជាងនិងជាស្តង់ដារដាច់ខាតដែលមិនអាចយកសភាវ:ជា
ធម្មជាតិដាក់ជាគុណធម៌ដាច់ខាត
។ បើផ្ទុយពីនេះនឹងមានបញ្ហា ហើយជាបញ្ហាស្មុគស្មាញយ៉ាងពិតប្រាកដ។) ។
ការសង្កេតនៅពេលអ្នកកាន់ ព្រះពុទ្ធសាសនាគួរយកហេតុផលជាធំ
ក្នុងភាពជាក់ស្តែងនៅប្រទេសជឿនលឿនដូចជាស៊ីងហ្គាពួរ អូស្រ្តាលើ ជប៉ុន
ឬអង់គ្លេសបែជាគេបើទោះមិនទាំងអស់ត្រូវបានគេជឿជាក់ថាមានទំនួសខុសត្រូវខ្ពស់ទៅវិញ
។ គេមិនស្មុគស្មាញដោយគេមានហេតុផល មានគោលដៅ មានជំនឿចិត្ត
(តែកុំទៅជា“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រឹមត្រូវ
តែក្លាហានហួសហេតុធ្វើរឿងមិនពិចារណា”) និងមានការទទួលខុសត្រូវខ្ពស់ ។
ហើយធ្លាប់ទៅស្រុកជនបទ អ្នកស្រុកធ្វើបុណ្យជួលរោងជួលតុកៅអី ។
ដល់ពេលបុណ្យម្ចាស់រោងធ្វើមិនត្រូវតាមការនិយាយសន្យាគ្នា ។
អ្នកធ្វើបុណ្យគាត់ទៅជាថាខ្លាចកំពប់បុណ្យ
មិនបានបុណ្យមិនហ៉ានតវ៉ានិយាយខុសត្រូវអីទេ ។
ដូចជារឿងផ្សេងគ្នាពីរឿងកំពប់បុណ្យ ឬមិនបានបុណ្យ
នេះជារឿងស្មោះត្រង់ជារឿងទទួលខុសត្រូវ ។
សូមអរគុណ
No comments:
Post a Comment