និយាយម្យ៉ាងទៀតក្នុងន័យទូលំទូលា
The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Tuesday, December 10, 2013
ថាមពលវិជ្ជមាន និងអវិជ្ជមាន
អ្នកអាចសើចពេលអានដឹងថានៅក្នុងបុ គ្គលម្នាក់ៗគឺប្រទាញប្រទង់ដោយថា មពលពីរគឺវិជ្ជមាន និងអវិជ្ជមាន ។ មួយគឺការរំងាប់នៃថាមពលអវិជ្ជមាន ដែលអូសទាញសឹងមិនអាចឃាត់បាននៃសភា វ:គតិនូវទោស: លោភ: និងតណ្ហា និងសេចក្តីលំអៀងនោះគឺថាមពលវិជ្ជ មានដោយការសិក្សា ដោយការត្រិះរិះពិចារណាយល់ខុសត្រ ូវ
ពីមនសិការ និងការប្តេជ្ញាចិត្តខ្ពស់ ។ មួយទៀតគឺថាមពលអវិជ្ជមាន ។
ដូចគ្នាហ្នឹងទម្លាប់ល្អ និងមិនល្អ ។ គេថាបុគ្គលឆាប់ស្រូបទម្លាប់មិនល ្អឆាប់ជាង ស្រួលជាងដោយសាជាទម្លាប់ដែលមិនហត់គិត
ហត់ពិចារណាហើយត្រូវនឹងសភាវ:គតិ និងចិត្តដែលលំអៀង និងទោស: លោភ: និងតណ្ហា ។
ឧទាហរណ៏ជាក់ស្តែងគឺសង្កេតមើលក្ម េងៗ
ឬយុវវ័យដែលបើមិនកំណត់សកម្មភាព និងមានពេលច្បាស់លាស់ ដូចជាចាប់រៀន
តាមដានចូលសាលាឬមិនចូល ឬចំណាយពេលស្វែងយល់ជាមួយទេ
ភាគច្រើនគឺតាមមិត្តភ័ក្រ្តព្រោះ មិត្តភ័ក្រ្តនិយាយត្រូវចិត្ត យល់ចិត្ត ហើយសប្បាយចិត្តជាង ។ ដូចជាដាក់ឲ្យមានជម្រើសពីរដោយមិន ចាប់បង្ខំដោយបុគ្គលមិនបានទទួលកា រហ្វឹកហ្វឺនពីវិន័យ និង ពីការទទួលខុសត្រូវ បុគ្គលនឹងជ្រើសយកផ្លូវដែលមិនមាន សំពាធគឺជ្រើសរើសសភាវ:គតិ ការសប្បាយ ឬភាពដាច់បង្ហៀរ (wilderness) ។ ប្រាកដណាស់ថាមពលអវិជ្ជមាន ឬទម្លាប់មិនល្អមានកម្លាំងដូចជាដ ែលឆក់
ឬជម្ងឺឆ្លងយ៉ាងលឿន រីឯថាមពលវិជ្ជមាន ឬទម្លាប់ល្អទាមការហ្វឹកហ្វឺន
ការអប់រំដោយយកចិត្តទុកដាក់ និងគុណភាពដូចជាពាក្យថា "តក់ៗពេញបំពេញ"
ឬប្រព័ន្ធគ្រប់គ្រងដែលបែងចែកខុស ត្រូវ និងបញ្ជាក់ពីទំណួលខុសត្រូវ មនសិការ និងវិជ្ជាជិវ:យ៉ាងម៉ឺងម៉ាត់ ហើយមជ្ឃដ្ឋានដែលសម្បូរបុគ្គលប្រ កបដោយថាមពលណាមួយនឹងជា អ្នកកំណត់នូវល្បែង "ទំនោរសង្គម ផ្នត់គំនិត ឬភាពស៊ីវិល័យនៃសង្គមមួយ" ។
និយាយម្យ៉ាងទៀតក្នុងន័យទូលំទូលា យគឺបើសង្គមដូចជាដែកឆក់ដែលស្រូបទ ាញអ្នកឲ្យទទួលឥទ្ធិពលដោយដឹងខ្លួ នឬមិនដឹងខ្លួន អ្នកជាញឹកញាប់ត្រូវតែរម្លឹកខ្លួ នឯងថាអ្នកមានជម្រើសផ្ទាល់ខ្លួន ស្តាយ (Style) ឬរសជាតិដូចជារសជាតិនៃម៉ូត ឬម្ហូបអារហារផ្ទាល់ខ្លួន និងជាពិសេសអ្នកគួរតែសម្រេចចិត្ត ដោយខ្លួនឯងគឺការសម្រេចចិត្តដែលម ានការទទួលខុសត្រូវ ។
និយាយម្យ៉ាងទៀតក្នុងន័យទូលំទូលា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment