តើវដ្តវិលជុំនៅក្នុងប្រវត្តិសាស្រ្តដែលនាំមកនូវជម្លោះផ្ទៃក្នុង ជម្លោះហែកហួ សង្រ្គាមស៊ីវិល រហូតដល់ការប្រល័យពូជសាសន៏ឯងមិនដោយសាវប្បធម៌ហិង្សា
វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច វប្បធម៌អ្នកឈ្នះជាម្ចាស់ទេឬ?
តើប្រទេសមួយនេះមិនកំសត់ មិនរងគ្រោះ មិនអាណោចអាធម៌គ្រប់គ្រាន់ហើយទេឬ?
តើនេះជាការរវើរវាយ មិនមានអំណះអំណាងឬ :
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនហ៊ានទទួលទឹកថ្លុក បឹង និងទឹកទន្លេ? (ហៅថាបើកចំហរចិត្តស្តាប់មតិយោបល់ និងចូលចិត្តការពិភាក្សា ។)
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីខ្លាចដុំថ្មដែលគប់ចូល? (ហៅថាបើកចិត្តទូលាយទទួលការរិះគន់ តែប្រកបដោយសមាធិ ដោយការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ។)
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនផ្តល់ជីវិតរស់រានដល់សព្វសត្វទាំងឡាយ ? (ហៅថាការទទួលខុសត្រូវ ។)
អ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។
តើនេះជាគំនិតភពផ្កាយឬ :
ចំណីអាហារសម្រាប់ការលូតលាស់រាងកាយ ។
រីឯការអាន និងការបើកទូលាយចិត្តសិក្សាស្វែងយល់គឺជាអាហារនៃខួរក្បាល ។
សម្រាប់បុគ្គល និងសង្គមដែលរឹងមាំ និងរីកចម្រើនគឺត្រូវការកត្តាគោលបួនធំៗ ដែលការដឹងគុណគួរបានទៅលោកគ្រូជប៉ុន :
-សុខភាពរាងកាយ Physical Health
-សុខភាពខួរក្បាល Mental Health
-សមត្ថភាពបច្ចេកទេស Know-How Ability
-ឥរិយាបថ Attitude
ដើម្បីរឹងប៉ឹងឈរដោយខ្លួនឯងបាន បុគ្គលត្រូវប្រឹងប្រែង បង្កើតជំនឿចិត្ត មានវិន័យ មានគោលការណ៏ មានគោលដៅ និងត្រូវកំណត់សកម្មភាពច្បាស់លាស់ ។ នេះជាកត្តាបុគ្គលផ្ទាល់ខ្លួន ។ ដូចដើមឈើដែលមិនមែនចេះតែអាចដុះត្រង់ ដោយមិនតម្រង់ ដែលមិនមែនចេះតែអាចដុះដោយខ្លួនឯងដោយមិនមានការ ស្រោចទឹក និងថែទាំ បុគ្គលត្រូវការកត្តាខាងក្រៅដូចជាឪកាស និងមធ្យោបាយ សម្រាប់លូតលាស់ (Growth) ការគាំទ្រជាថវិការ សម្ភារ: ការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតី ។ល។
គួរពន្យល់ គួរប្រាប់ជារឿយៗ គួរអប់រំដោយអហិង្សា គួរចំណាយពេលនៅជាមួយគ្នា យល់ពីចិត្តគេ មិនយល់តែពីចិត្តខ្លួនឯងគួរមានវប
អនុវត្
អ្នកដែលឈានដល់កំរិតកំពូលនៅក្នុងមុខជំនាញ និងតំណែងរបស់គេយល់ច្បាស់ណាស់ពីវដ្តវិលជុំ អាន---រម្លឹក---អនុវត្តន៏---យល់---ចាំ---ចេះ និងជាពិសេសគេមានទម្លាប់រៀន និងស្វែងយល់ពេញមួយជីវិតរបស់គេ (Life-long learning habit!) សង្ឃឹមថាអ្នកពូកែ អ្នកឧកញ៉ា និងថ្នាក់ដឹកនាំកំពូលៗនឹងជំរុញ និងលើកទឹកចិត្តប្រព័ន្ធអប់រំសិក្សានៅក្នុងលំនាំនៃវដ្តវិលជុំខាងលើជាការបណ្តុះ
បណ្តាលធនធានមនុស្សដែលជាការវិនិយោគប្រកបដោយទស្សន:វិស័យ និងប្រកបដោយគតិបណ្ឌិតសម្រាប់ទាំងបច្ចុប្បនភាពក៏ដូចជាអនាគត ។
ក្រុមខ្លាំង ប្រព័ន្ធខ្លាំង និងរដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ គឺមានសមាសភាព ប្រកបដោយថាមពលវិជ្ជមានដែលរំលេចដោយទំនួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ: ។ គេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗ ដែលអាចរំងាប់ និងគ្រប់គ្រងនូវថាមពលអវិជ្ជមានរបស់បុគ្គលដើម្បី ធានាថាបុគ្គលនឹងមិនឡូកឡំយកភាពជាឯកជន ឬទាក់ទាញដោយថាមពល អវិជ្ជមានដែលនាំឲ្យសេវារញ៉េរញ៉ៃ គ្មានស្តង់ដារ គ្មានគុណភាព និង គ្មានការទទួលខុសត្រូវទេ ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែង និងនិរន្តរ៏ភាពនៃការប្តេជ្ញាចិត្តធ្វើឲ្យសេវាប្រសើរជាលំដាប់គឺគេការត្រូវបុគ្គល និងសមាជិកនៃក្រុម ឬប្រព័ន្ធដែលប្រើប្រាស់ថាមពលវិជ្ជមានយ៉ាងម៉ឺងម៉ាត់ គឺការទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ។
យន្តការណ៏ និងយុទ្ធសាស្រ្តចាំបាច់ និងមានប្រសិទ្ធភាពប្រកដណាស់គឺការ បើកចំហរប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតWorking Group or Task force និងWebsites for Quality Control and Monitoring និងវេទិការ សាធារណ:សម្រាប់ផ្ទេរចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ការបញ្រ្ជាប គោលនយោបាយ និងការចូលរួមរបស់ ប្រជាពលរដ្ឋ ។
សូមជួយកែរតម្រូវបើខុសគឺអារ្យប្រទេសគោលនយោបាយភាគច្រើនដឹកនាំ
ដោយបច្ចេកទេស បើទោះជាល្បាយនៃទិដ្ឋិភាពទាំងបីត្រូវតែពិចារណា យ៉ាងយកចិត្តទុក និងក្នុងទំនួលខុសត្រូវខ្ពស់។ អ្នកអាចសង្កេតថាដូចនេះ គោលនយោបាយ ឬការសម្រេចចិត្តនៃមេដឹកនាំគឺទាមទារការប្រយ័ត្ន
ប្រយែង តុល្យភាពនៃ (អ្នក)ទទួលផលវិជ្ជមាន និងអវិជ្ជមាន និងចក្ខុ វិស័យមិនសម្រាប់តែប្រជាប្រិយភាពក្នុងរយះពេលខ្លី តែអនាគត ឬវាសនានៃប្រទេសជាតិក្នុងរយះពេលវែង ។ ហេតុដូចនេះយើងបានលឺ ពីពាក្យគន្លឺះដូចជា ការអភិវឌ្ឃន៏ដែលមានចេរភាព ឬការអភិវឌ្ឃន៏ប្រកប ដោយការទទួលខុសត្រូវ ។ ឬមិនថាអ្នកណាត្រូវ (who) ឬខុសទេ តែគឺធ្វើអ្វី
(what)ដែលត្រឹមត្រូវ ។
ជាមតិផ្ទាល់ខ្លួនគួរមានបង្កើតក្រុម Think Tank ឬដាក់ឲ្យមានការពិភាក្សាដេញដោយបញ្ញាវ័ន្ត ឬមហាជនចំពោះគោល
នយោបាយ ឬសភាពការណ៏ផ្សេងៗនៃប្រទេសជាតិដូចបណ្ឌិតខ្លះបានលើក
ឡើង ពីព្រោះលុយចំណាយ ឬផលជាវិជ្ជមានធំធេងបើថ្លឹងថ្លែងទៅនឹងផលអវិជ្ជមាន ។ ការពិភាក្សានឹងនាំមកនូវជម្រើសច្រើនហើយជឿជាក់ អ្នកដឹកនាំយល់ច្បាស់ណាស់ថាការរើសជម្រើសណាមួយ ឬការធ្វើសម្រេច ចិត្តមិនអាចសុទ្ធតែទទួលប្រជាប្រិយភាពទេតែគឺជាជម្រើសដែលល្អបំផុត ដែលមានតុល្យភាពបំផុត ឬអាចបញ្ជៀស បន្ថយផលអវិជ្ជមានឲ្យនៅជា
អប្បរមា ។
និងជាមតិផ្ទាល់ខ្លួនសង្ឃឹមថាអាចលើផ្លូវនេះទាំងពេលបច្ចុប្បន្ន និង
អានាគត:សង្ឃឹមថាប្រទេសកម្ពុជាដែលប្រជាជនភាគច្រើនជាអ្នក កាន់ព្រះពុទ្ធសាសនានឹងដើរតាមនិងអនុវត្តន៏ផ្លូវកណ្តាលនៃព្រះពុទ្ធ
យ៉ាងខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវជាពិសេសអ្នករាជការ និង អ្នកកាន់ការស្រុកទេស ។ ចងមិត្ត ចងសម្ព័ន្ធភាពជាមួយទាំងសហគមន៏
អឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង រុស្សី រស់ក្រោមដំបូលច្បាប់ជាតិ និងច្បាប់អន្តរជាតិជាភាតរភាព និងក្នុងភាពសុខដុមរមនាជាប្រជា
ពលរដ្ឋពិភពលោកនៅក្នុងGlobal Village ។
គួរពុំគួរ សូមអភ័យទោស ។ សូមជួយណែនាំ ។ សូមអរគុណ ។
No comments:
Post a Comment