ការធ្វើគោលនយោបាយគឺគេពិនិត្យលើទិដ្ឋភាពគោលបី : សង្គម នយោបាយ (អំណាច) និងបច្ចេកទេស ។
សូមជួយកែរតម្រូវបើខុសគឺអារ្យប្រទេសគោលនយោបាយភាគច្រើនដឹកនាំដោយបច្ចេកទេស
បើទោះជាល្បាយនៃទិដ្ឋិភាពទាំងបីត្រូវតែពិចារណាយ៉ាងយកចិត្តទុក
និងក្នុងទំនួលខុសត្រូវខ្ពស់។ អ្នកអាចសង្កេតថាដូចនេះគោលនយោបាយ
ឬការសម្រេចចិត្តនៃមេដឹកនាំគឺទាមទារការប្រយ័ត្នប្រយែង តុល្យភាពនៃ
(អ្នក)ទទួលផលវិជ្ជមាន និងអវិជ្ជមាន
និងចក្ខុវិស័យមិនសម្រាប់តែប្រជាប្រិយភាពក្នុងរយះពេលខ្លី តែអនាគត
ឬវាសនានៃប្រទេសជាតិក្នុងរយះពេលវែង ។ ហេតុដូចនេះយើងបានលឺពីពាក្យគន្លឺះដូចជា
ការអភិវឌ្ឃន៏ដែលមានចេរភាព ឬការអភិវឌ្ឃន៏ប្រកបដោយការទទួលខុសត្រូវ ។
ឬមិនថាអ្នកណាត្រូវ (who) ឬខុសទេ តែគឺធ្វើអ្វី (what)ដែលត្រឹមត្រូវ ។
ឧទាហរណ៏ការធ្វើគោលនយោបាយពាក់ម៉ួកសុវត្ថិភាព
។ បើពិនិត្យទិដ្ឋភាពសង្គមគឺមានភាពស្មុគស្មាញ
ឬប្រឈមនឹងការមិនទទួលប្រជាប្រិយភាពក្នុងរយះពេលខ្លីដោយសាសមាជិកសង្គមអាចមិនទាន់ទម្លាប់
ឬយល់ដឹងពីគ្រោះថ្នាក់ ឬផលប្រយោជន៏នៃការពាក់ម៉ួកសុវត្ថិភាព ។
នៅក្នុងនយោបាយគឺអ្នកអាចលឺពាក្យដូចជាពាក់ម៉ួកមិនឡូយ ខូចម៉ូតសក់
ឬពាក់ម៉ួកថ្លៃនឹងទៅដួលមិនបាក់កឬអី ។ តែបើពិនិត្យលើទិដ្ឋភាពបច្ចេកទេស
ឬតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាលឲ្យបាត់បង់ជីវិត
ការពាក់ម៉ួកសុវត្ថិភាពគឺអាចបង្ការការគ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល
ដល់អាយុជីវិត ។
បើពិនិត្យដល់បញ្ហាបច្ចេកទេសដូចជាវិស័យសេដ្ឋកិច្ចដែលបណ្តាលពីការខាតប់ទ្រព្យសម្បត្តិ
ក៏ដូចជាកម្លាំងពលកម្មសកម្មប្រាកដណាស់កត្តាបច្ចេកទេសនឹងជំរុញឲ្យរដ្ឋមួយអនុវត្តន៏នូវច្បាប់ដែលចំបាច់នេះ
។ បុគ្គលខ្លះអាចមិនពេញចិត្តតែផលប្រយោជន៏
និងភាពវិជ្ជមានសម្រាប់សង្គមធំធេងដែលអាចថ្លឹងថ្លែងទៅនឹងការមិនពេញចិត្តខ្លះ ។
នេះជាការសិក្សា ពីការគិត និងសម្រេចចិត្តប្រកបដោយភាពប្រយ័ត្នប្រយែង
តុល្យភាព (ថ្លឹងថ្លែងផលវិជ្ជមាន និងអវិជ្ជមាន) និងចក្ខុវិស័យនៃគោលនយោបាយនេះ
។ ការបញ្រ្ជាប ការអប់រំ និងការអនុវត្តន៏ត្រូវដើរទន្ទឹមគ្នា
និងក៏ទាមទារការការស្រាវជ្រាវ ការតាមដាន
ការទទួលខុសត្រូវដែលជាយន្តការណ៏មិនអាចខ្វះបានគឺការបើកចំហរតាមរយះសាពត៌មាន
និងមានទំនួលខុសត្រូវខ្ពស់នៃអ្នកអនុវត្តន៏ច្បាប់ ។
ដោយសាគោលនយោបាយនៃប្រទេសមួយសុទ្ធតែឆ្លងកាត់ការស្រាវជ្រាវល្អិតល្អន់
ការគិតគូរ និងថ្លឹងថ្លែងម៉ត់ចត់
ដូចនេះការដាក់ឲ្យពិភាក្សាដេញដោលដោយចំហរកាន់តែបង្ហាញពីការយកចិត្តទុកដាក់
ពីតម្លាភាព ពីការទទួលខុសត្រូវ
និងចក្ខុវិស័យដែលការអនុវត្តន៏ដូចនេះទាញបានសមានចិត្តគាំទ្រទូលំទូលាយពីមហាជនទៅវីញ
។
ឧទាហរណ៏មួយទៀតដូចជាហាមបើកបរពេលស្រវឹង ។
ប្រាកដណាស់អ្នកចូលចិត្តផឹកជោកស្រវឹងដាបប្រាកដជាមិនសូវពេញចិត្តប៉ុន្មានទេ ។
តែទិដ្ឋភាពបច្ចេកទេសបានបង្ហាញថាអ្នកបើកបរពេលស្រវឹងមិនអាចគ្រប់គ្រងស្មារតីក្នុងការបញ្ជារការបើកបរដែលងាយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មហាជន
។ ផលវិជ្ជមានដល់សង្គមមានច្រើនជាងការមិនទទួលខុសត្រូវនៃអ្នកផឹកសុរាខ្លះ ។
ដូចជានៅចិនជាដើម
ដោយសង្កេតឃើញថាមានសំរាមជាថង់ផ្លាស្ទីកច្រើនពេក
រដ្ឋាភិបាលបានចេញច្បាប់អោយអ្នកទិញទំនិញទិញថង់ផ្លាស្ទីកដែលពីមុនឲ្យមិនគិតប្រាក់ដោយហាងក្នុងតម្លៃតែពីរសេនប៉ុណ្ណោះ
។ ក្នុងរយះពេលយ៉ាងខ្លីសំរាមថង់ប្លាស្ទីកបានកាត់បន្ថយពាក់កណ្តាល ។
អ្នកធ្វើគោលនយោបាយប្រាកដណាស់ត្រូវការអ្នកស្រាវជ្រាវ
ត្រូវការមន្ត្រីដែលលើកទិដ្ឋភាពនៃបញ្ហាបានគ្រប់ជ្រុងជ្រោយ
ឬដែលបើកចិត្តចំហរស្តាប់នូវរឿងដែលជាចំនុចអវិជ្ជមាន ។
ក្នុងន័យនេះទើបធ្លាប់និយាយថា Leadership shall always (always) make
prudent, balanced and well-thought out decisions. Leaders shall bitterly
swallow the ego, self-centeredness, the pride, the criticism, or the
pain when making decisions affecting the interest of the majority. They
are public figures, of course.
Also, search and collect
the decent officers (who do NOT play by the rule: money talks), who if
you seriously notice are the ones who seriously uphold the principle of
openness, taking firm sense of taking responsibility and playing by the
rule of discipline and professionalism.
(និយាយតាមត្រង់ជាមតិផ្ទាល់ខ្លួនគួរមានបង្កើតក្រុម
Think Tank ឬដាក់ឲ្យមានការពិភាក្សាដេញដោយបញ្ញាវ័ន្ត ឬមហាជនចំពោះគោលនយោបាយ
ឬសភាពការណ៏ផ្សេងៗនៃប្រទេសជាតិដូចបណ្ឌិតខ្លះបានលើកឡើងពីព្រោះលុយចំណាយ
ឬផលជាវិជ្ជមានធំធេងបើថ្លឹងថ្លែងទៅនឹងផលអវិជ្ជមាន ។
ការពិភាក្សានឹងនាំមកនូវជម្រើសច្រើន
ហើយជឿជាក់អ្នកដឹកនាំយល់ច្បាស់ណាស់ថាការរើសជម្រើសណាមួយ
ឬការធ្វើសម្រេចចិត្តមិនអាចសុទ្ធតែទទួលប្រជាប្រិយភាពទេតែគឺជាជម្រើសដែលល្អបំផុត
ដែលមានតុល្យភាពបំផុត ឬអាចបញ្ជៀស បន្ថយផលអវិជ្ជមានឲ្យនៅជាអប្បរមា ។ )
ជាការសិក្សាមួយជ្រុងតូច ។ សូមអភ័យទោសចំពោះកំហុសឆ្គង ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ សូមអរគុណ
No comments:
Post a Comment