Thursday, March 12, 2015

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

បើប្រើប្រាស់ម៉ូតូ និងឡានជាផ្ទាល់ខ្លួនជាឯកជនកាន់តែច្រើន នោះ
ចរាចរណ៍នឹងកាន់តែកកស្ទះ រញ៉េរញ៉ៃ ខ្យល់អាកាសកាន់តែបំពុល
ភាពតប់ប្រម៉ល់ និងគ្រោះថ្នាក់កាន់តែខ្ពស់ជាដើម ។ នោះគេអាចនឹក
ឃើញអត្ថប្រយោជន៍ជាច្រើននៃការជម្រុញ និងការសម្រួលដោយមាន
រៀបចំការធ្វើចរាចរណ៍ដោយដើរថ្មើរជើង ជិះកង់ និងការប្រើប្រាស់
សេវាយានយន្តសាធារណ:ជំនួសដោយការប្រើប្រាស់ឡាន និងម៉ូតូ
ផ្ទាល់ខ្លួន ។ ផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយមាន
សុខភាព សុវត្ថិភាពសាធារណ: បរិស្ថាន និងខ្យល់អាកាសល្អប្រសើរ
កាត់បន្ថយការចំណាយពេលវេលា ចំណេញផ្នែកសេដ្ឋកិច្ច និងមាន
ផលប្រយោជន៍ទូលំទូលាយយ៉ាងពិតប្រាកដសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត ។
មិនមែនផ្លូវកាន់តែស្ទះ កាន់តែរញ៉េរញ៉ៃ កាន់តែតប់ប្រម៉ល់ កាន់តែយឺតយូរ
ចង្អៀតពិបាកធ្វើដំណើរ ឬកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ និងកាន់
តែស្មុគស្មាញ និងចាក់ស្រែះទេ ។ ការរក្សា ការរៀបចំ សម្រួល និងការពង្រីក
គន្លងផ្លូវអ្នកថ្មើរជើង និងជិះកង់ច្បាស់លាស់មានផលវិជ្ជមាន និងផល
ចំណេញទូលំទូលាយដល់មហាជន និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និង
អនាគត!
-http://www.smartgrowthamerica.org/complete-streets/complete-streets-fundamentals#presentation



អាចអានបន្ថែម:

គេនឹងមើលឃើញពីសារ:សំខាន់ជាមូលដ្ឋានគ្រឹះចាំបាច់នៃ:
"ប្លង់មេ ស្តង់ដារ សេចក្តីណែនាំលម្អិត និងការធ្វើការដោយតម្លាភាព
ដោយទំនួលខុសត្រូវខ្ពស់ និងមានការបើកចំហ និងមានការចូលរួម
និងតាមដាន ក្នុងការកសាងផ្លូវថ្នល់ និងទីក្រុង" ។

ឧទាហរណ៍ ក) សូម្បីចំណតយានយន្តត្រូវការ "ប្លង់មេ មានការគិតគូរល្អិតល្អន់
គិតគូរពីការកសាងអគារសម្រាប់ចតយានយន្ត (Parking Mall/Building) ដីសម្រាប់
សាងសង់ និងគោលនយោបាយពីការយកតម្លៃ និងរយ:ពេលចត និងអាចរហូត
ដល់កំណត់លេខ និងថ្ងៃសម្រាប់ការអនុញ្ញាតិយានយន្តលើដងផ្លូវជាដើម ។ ជាក់
ស្តែង គេមិនអាចជប់បានទេ តែគេអាចបើកចំហ ផ្តល់ព័ត៌មាន និងឲ្យមានការ
តាមដាន ។ ហើយបើគេថាច្បាស់លាស់ បានគិតគូរល្អិតល្អន់ នោះមិនបាច់ខ្លាច
មិនបាច់រអារក្នុងការផ្តល់ព័ត៌មាន និងការបើកចំហទេ ។ សំខាន់តើមានតម្លាភាព
មានប្រសិទ្ធិភាព និងមានភាពល្អិតល្អន់ និងច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់
ឬទេ?

ខ)ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង គន្លងផ្លូវកង់ និងម៉ូតូច្បាស់លាស់ និងស្ពានខ្លី
សម្រាប់ឆ្លងថ្នល់ ។ តើគេបានគិតគូរដល់ពេលដែលចរាចរណ៍រញ៉េរញ៉ៃ ពេល
ចរាចរណ៍អាចបង្កហានិភ័យ និងគ្រោះថ្នាក់ ពេលចរាចរណ៍មានកំណើនយានយន្ត
កាន់តែច្រើនដែលបង្កដល់ការកកស្ទះចរាចរណ៍ និងភាពតប់ប្រម៉ល់ និងការ
បំពុលខ្យល់អាកាសឬទេ? តើត្រូវពង្រីកផ្លូវដើម្បីបំពេញតម្រូវការ ឬកាត់បន្ថយ
យានយន្តដែលចរាចរណ៍លើដងផ្លូវ? និងតើហេតុអ្វីទីក្រុងទំនើបៗជុំវិញពិភពលោក
ណែនាំ និងដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណ:? តើហេតុអ្វីប្រទេសរីកចម្រើន
ជាច្រើនគិតគូរសម្រួល និងជម្រុញចរាចរណ៍ដោយថ្មើរជើង និងជិះកង់កាន់តែច្រើន?
Ex. Copenhagen, Paris, Singapore, New York, etc
-https://agenda.weforum.org/2015/02/which-city-has-the-worlds-worst-traffic-jams/?utm_content=buffera85d9&utm_medium=social&utm_source=facebook.com&utm_campaign=buffer

-http://sustainablecitiescollective.com/global-site-plans-grid/1015091/nairobi-kenya-solving-traffic-congestion-increasing-capacity

No comments: