ជាមេដឹកនាំ អ្នកត្រូវជានិច្ចជាកាលត្រៀមខ្លួន និងអាចឆ្លើយសំណួរពិបាកពីអ្នកគាំទ្រអ្នក
និងប្រជាជាតិទាំងមូល ។ យុទ្ធសាស្រ្តល្អបំផុតគឺម៉ត់ចត់ និងមានទំណួលខុសត្រូវខ្ពស់ជានិច្ច ។
អ្នកអាចបើកចំហរប្រព័ន្ធផ្សព្វផ្សាយ ចែករម្លែកពត៌មាន
(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ
ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។ អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិក
ដែលគាត់សរសេរមិនយល់ស្រប ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត
និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ
ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog
របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin, Minister for Manpower
of Singapore (https://www.facebook.com/events/1384593381829226/) ។
មានយន្តការអាចទំនាក់ទំនង អាចបញ្ចេញមតិ និងទទួលការរិះគន់ជាដើម ។ ការយល់
ច្រឡំតែងតែកើតមាន ហើយកាន់តែអាក្រក់គឺការវ៉ាយប្រហារបុគ្គលដោយមិនអត្ថិភាពលើ
ភាពត្រឹមត្រូវ លើប្រយោជន៏រួមពីគោលដៅ ពីគោលនយោបាយ ពីសកម្មភាព និងពីទំណួល
ខុសត្រូវជាដើម ។
ពីសំណួរពិបាកអាចជា:
ក)
តើបញ្ហាចរាចរណ៏ បញ្ហាបងតូចបងធំជាបញ្ហាសង្គម ឬជាបញ្ហាដោយឡែករបស់បុគ្គល?
តើរដ្ឋមានគោលនយោបាយ និងចាត់វិធានការជាក់លាក់យ៉ាងដូចម្តេចក្នុងការការពារ
សុខសុវត្ថិភាពសាធារណ:?
តើមានយន្តការពង្រឹងសហការរវាងក្រសួងពាក់ព័ន្ធយ៉ាងដូចម្តេច?
[អំពីចរាចរណ៏ សូមចូលរួមជាគោល:
ក) ប្រព័ន្ធអប់រំ
ខ) ការចេញបណ្ណបើកបរតឹងរ៉ឹងគោរពបទដ្ឋាន គោរពគុណភាពបច្ចេកបើកបរ និងលក្ខខណ្ឌសុខភាព
គ) ស្ថានភាពផ្លូវ :មានគំនូសច្បាស់លាស់ មានZebra Crossing សម្រាប់អ្នកថ្មើរជើងឆ្លងថ្នល់
មានLane សម្រាប់អ្នកជិះកង់ជិះម៉ូតូ និងផ្លូវសម្រាប់អ្នកថ្មើរជើង ។ ដូចឥតមានដង្ហុក គន្លុក
ឬបើកគំរបលូដោយគ្មានការទទួលខុសត្រូវទេ ។ល។
ឃ) ការអនុវត្តច្បាប់ម៉ត់ចត់គោរពច្បាប់ បទដ្ឋាន និងសេចក្តីណែនាំលម្អិត ។ ឧទាហរណ៏
ស្រវឹងបើកបរ: (ជួយដោះស្រាយបញ្ហាបងតូចបងធំ)
Drink
drivers, upon conviction, will be disqualified from driving for at
least 12 months. In addition, first-time offenders can be fined
between
$1,000 and $5,000. Repeat offenders may be punished with a maximum fine
of $30,000 and a mandatory jail term of up to three years.
ង)
ស្ថានភាពបច្ចេកទេសយាន្តយន្ត : ថ្មី ទំនើប
និងរហូតដល់បំពាក់កាម៉េរ៉ាមុខក្រោយ ។ អាចមើលវីដេអូផ្សេងៗនៅក្នុង Singapore
Reckless Drivers.
ច)ការអប់រំផ្សព្វផ្សាយ ]
[អំពីប្រព័ន្ធអប់រំ និងបងតូចបងធំ:
-មិនមានការតម្រូវ និងបង្ខំកូនសិស្សបង់លុយប្រចាំថ្ងៃ និងប្រចាំខែ ។
-មិនមានការតម្រូវ និងបង្ខំកូនសិស្សទិញមេរៀន ។
-មិនមានការច្បិចមេរៀនដោយបង្រៀនមេរៀនគោលមេរៀនសំខាន់តិចតួច ពន្យល់
មិនគ្រប់គ្រាន់ ហើយតម្រូវ និងបង្ខំកូនសិស្សទោះដោយប្រយោលរៀនគួរបន្ថែមទេ ។
-ផ្តល់ឲ្យឯកសារមេរៀនគ្រប់គ្រាន់ ការពន្យល់ក្បោះក្បាយ និងមិនមានការរើសអើង
សមស្របតាមវិជ្ជាជីវ: និងនិយាមគរុកោសល្យនៃគ្រូបង្រៀន ។
-សំណូមពរក្រមសីលធម៌សម្រាប់គ្រូបង្រៀន និងកូនសិស្សភ្ជាប់ដោយការអនុវត្តមាន
ស្តង់ដា និងតឹងរ៉ឹង ។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)
-សំណូមពរបណ្ណាល័យនៅតាមគ្រប់សាលា និងសៀវភៅច្រើន និងសៀវភៅថ្មីៗ
ងាយស្រួលដល់ទម្លាប់អាន ការស្រាវជ្រាវ និងស្វ័យសិក្សា ។
- វិធីសាស្រ្តបង្រៀនអាចបញ្ចូលការជជែកពិភាក្សាលើមេរៀន Discussion/Debate
និងអាចធ្វើបទបង្ហាញ Presentation ។ កៅអីនៅថ្នាក់រៀនគួរអាចចល័ត និង
ងាយស្រួលលើកបង្វិលឡើងចុះ ។ ការប្រឡងគឺអនុវត្តគោលនយោបាយ “មិនយោគយល់ទាល់តែសោះចំពោះការបើកចម្លង Zero-Tolerance
Policy for cheating ។”
-សំណូមពរគោលនយោបាយ
និងវិធានការ “បរិវេណសាលាមិនមានភាពច្រង៉េងច្រង៉ាង សម្លុត និងវ៉ៃNo-Bully
&Non-Violence Policy at School” ។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)
-សំណូមពរគោលនយោបាយ
និងវិធានការ “សាលាមានបរិស្ថានល្អ មានអនាម័យ
និងសមស្របសម្រាប់ការលូតលាស់រាងកាយ និងខួរក្បាលប្រកបដោយថាមពលវិជ្ជមាន
និងសុខមាលភាព” ។ ឧទាហរណ៏ថ្នាក់រៀន បង្គន់ និងបរិវេណសាលាមានអនាម័យ
ចំណីអាហារមានការត្រួតពិនិត្យ និងមានបទដ្ឋានអនាម័យខ្ពស់ សួនច្បារ
ពាក្យស្លោកអប់រំ មិនមានជក់បារី
និងគ្រឿងស្រវឹងនៅក្នុងសាលានិងបរិវេណជុំវិញសាលា។ល។
-ប្រព័ន្ធទូរស័ព្ទនៅសាលាសម្រាប់ទំនាក់ទំនងអាណាព្យាបាលនៅពេលកូនសិស្ស
អវត្តមាន ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)
-ការប្រឹក្សាចិត្តសាស្រ្ត
។ ករណី គំហក សម្លុត និងវ៉ៃនឹងធ្វើឲ្យយុវវ័យកាន់តែឃ្លាតឆ្ងាយពីការសិក្សា
និងមានទំនោរ និងពឹងកាន់តែខ្លាំងលើគ្រឿងស្រវឹង អាចបារី
និងកាន់តែធ្ងន់ធ្ងរគឺគ្រឿងញៀន ។ សាលា
និងរដ្ឋអាចផ្តល់សេវារប្រកបដោយវិជ្ជាជីវ: សីលធម៌ និងទំណួលខុសត្រូវខ្ពស់ ។
អាចជាកញ្ចប់នៅក្នុងប្រព័ន្ធសុវត្ថិភាពសង្គមដោយអាចផ្តល់សេវារនៅតាម
សាលា ភូមិ ឃុំ សង្កាត់ និងស្រុក ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)
-ការជួបប្រជុំអាណាព្យាបាល គ្រូបង្រៀន និងសាលាអាចញឹកញាប់ដើម្បីពង្រឹងសហការ
និងចូលរួមចំណែកពង្រឹងការសិក្សា
និងគុណភាពអប់រំ ។ អាចអញ្ជើញអាជ្ញាធរ ក្រុមប្រឹក្សាភូមិឃុំ អង្គការ
និងអ្នកជំនាញមកបញ្រ្ជាប ចែករម្លែកចំណេះដឹង
ឬបទពិសោធន៏លើបញ្ហាសំខាន់ៗដែលទាក់ទងបញ្ហាចិត្តសាស្រ្ត ការអប់រំ
ផលវិបាកគ្រឿងស្រវឹង គ្រឿងញៀន ។ល។ (ជួយដោះស្រាយបញ្ហាបងតូចបងធំ)
- មានមជ្ឍមណ្ឌលហ្វឹកហ្វឺនជំនាញសម្រាប់ការងារ ។]
ខ) តើមានប្រព័ន្ធសុវត្ថិភាពសង្គមទេ? តើមានគោលនយោបាយ កម្មវិធីគម្រោងសង្គមអ្វីខ្លះ
សម្រាប់គាំទ្រ តម្រែតម្រង់ និងគាំពារសមាជិកសង្គម: យុវជន សិស្សានុសិស្ស ចាស់
ជរា? តើគោលនយោបាយ និងកម្មវិធីគម្រោងសង្គមមានគោលដៅទៅណា? មានប្រសិទ្ធិ
ភាពប៉ុណ្ណា? និងតើមានការគិតគូរ និងបញ្ចូលបន្ថែមគោលនយោបាយ និងកម្មវិធីគម្រោង
សង្គមអ្វីផ្សេងទៀត?
[គេត្រូវស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់សិក្សា និងធ្វើ
រំលេចឲ្យចេញជារូបរាងនូវប្រព័ន្ធគាំពារសង្គមមួយសម្រាប់តម្រែតម្រង់
លើកទឹកចិត្ត ផ្តល់ការគាំទ្រ និងគាំពារសម្រាប់ការលូតលាស់ប្រកបដោយ
ឋាមពលវិជ្ជមាន និងសុខុមាលភាពសម្រាប់សមាជិកសង្គម ។(ជួយដោះស្រាយបញ្ហាបងតូចបងធំ)]
គ) តើប្រព័នុ្ធផ្សព្វផ្សាយអនុវត្តគោលការណ៏ និងគោលនយោបាយដូចម្តេចដែរ? តើប្រព័ន្ធផ្សព្វផ្សាយមានអនុវត្តគោលការណ៏:
តើរឿង”ត្រឹមត្រូវ”អ្វីដែលចង់ឲ្យប្រជាពលរដ្ឋបង្កើនការយល់ដឹង និង
ចូលរួមអនុវត្ត? តើ “ទម្លាប់ ទំនោរអ្វីដែលបង្កគ្រោះថ្នាក់ បង្ករការ
ខាតបង់ដល់គ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ” ដែលការផ្សព្វផ្សាយ
ការអប់រំ និងការអនុវត្តច្បាប់ចង់ឲ្យប្រជាពលរដ្ឋយល់ដឹង និងជៀស
វាង? តើទម្លាប់ ទំនោរអ្វីខ្លះដែលមានបង្កើនផលចំណេញ ផល
ប្រយោជន៏រួមសាធារណ:ដែលប្រជាពលរដ្ឋកាន់តែច្រើនកាន់តែ
ដឹង កាន់តែចូលរួមធ្វើ ឬថែរក្សា កាន់តែចំណេញដល់សង្គមជាតិ?
(ជួយដោះស្រាយបញ្ហាបងតូចបងធំ)
។ល។
សូមអធ្យាស្រ័យ ។ សូមជួយផ្តល់មតិយោបល់ ។
No comments:
Post a Comment