ហេតុនាំដល់ផល ។ ដើរផ្លូវនេះនាំដល់ទី គោលដៅនោះ ។ ជាការសង្កេតដ៏ងាយ ក្មេងនឹងយល់
ថាការគំហក សម្លុត និងវ៉ៃ និងមធ្យោបាយហិង្សាជារឿងធម្មតា ជារឿងដូចគេដូចéងនៅពេល
គេមើលឃើញ និងទទួលបានបទពិសោធន៏ដូចគ្នា ។ ផ្លូវ “គំហក សម្លុត និងវ៉ៃ និងមធ្យោបាយហិង្សា“
នាំដល់វដ្តវិលជុំ ហើយសមាជិកសង្គមបង្កើតជាទម្លាប់ បន្តទម្លាប់គ្រោះថ្នាក់ដែលបានស្តែងយ៉ាង
ច្បាស់នៅក្នុងទំព័រប្រវត្តិសាស្រ្តដ៏ជូរចត់ និងយ៉ង់ឃ្នងគឺការប្រើហិង្សាជាដំណោះស្រាយបញ្ហាសង្គម
និងប្រទេសជាតិ ។ អ្នកត្រូវស្វែងយល់ទម្លាប់អ្នក ប្រុងប្រយ័ត្នទម្លាប់អ្នក និងមានទំណួលខុសត្រូវ
ចំពោះទម្លាប់អ្នក ។ ពេលខ្លះអ្នកប្រហែលមិនដឹងខ្លួន តែអ្នកធ្លាក់ក្នុងទម្លាប់ “គំហក សម្លុត និងវ៉ៃ និង
មធ្យោបាយហិង្សា“ ក្នុងការអប់រំ ដូច្នេះវាប្រើរយះពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីផ្ទុះឡើងនូវ
ទម្លាប់ ឬទំនោរខាងលើ ។ អ្នកអាចចម្លងពុម្ពទំនោរនេះពីបទពីសោធន៏ប្រហែលតាំងពីអ្នកនៅក្មេងម្លេះ ។
រឿងមួយទៀតដែលអ្នកអាចសង្កេតលើឆាកនយោបាយគឺការវ៉ាយប្រហារបុគ្គល និងបុគ្គលនិយម ។ ការ
វ៉ាយប្រហារបុគ្គល ការគៀបសង្កត់ ជាន់ពន្លិចបុគ្គលដោយមិននិយាយពីគោលនយោបាយ ពីសកម្មភាព
វិជ្ជមានឬទេ មានប្រយោជន៏រួមឬទេ មានការទទួលខុសត្រូវឬទេ ពីយន្តការធ្វើការនានានាំដល់ប្រសិទ្ធិភាព
កើនឡើង ឬទាមទារការទទួលខុសត្រូវហ្មត់ចត់នៃអ្នកកាន់ការ នាំដល់វដ្តវិលជុំគឺទៅណាពីជាន់ពន្លិចបុគ្គល
នេះ លើកបុគ្គលនោះហើយបន្តវដ្តវិលជុំ និងមិនទៅណាឆ្ងាយពីបុគ្គលនិយម ។ ដូចនេះសំខាន់គឺ
“គោលនយោបាយ ពីសកម្មភាពវិជ្ជមានឬទេ មានប្រយោជន៏រួមឬទេ មានការទទួលខុសត្រូវឬទេ ពីយន្តការ
ធ្វើការនានានាំដល់ប្រសិទ្ធិភាពកើនឡើង ឬទាមទារការទទួលខុសត្រូវហ្មត់ចត់នៃអ្នកកាន់ការ” ។
(នយោបាយនៅលើឆាកអន្តរជាតិគិតឲ្យទូលំទូលាយគឺនិយាយពីគោលដៅ ។ គោលដៅនៃអ្នកនយោបាយ
គឺបានអំណាច ហើយដើម្បីបានអំណាចគឺត្រូវការពារ និងលើកតម្កើងផលប្រយោជន៏រួម និងផលប្រយោជន៏
ប្រទេសជាតិ ។ ហើយនយោបាយគឺជាសិល្បះប្រមូលអ្នកចេះដឹង និងធនធានដើម្បីសម្រេចបានគោលដៅ
ដែលស្របនឹងការធានាផលប្រយោជន៏រួម និងផលប្រយោជន៏ប្រទេសជាតិទាំងពេលបច្ចុប្បន្នក៏ដូចជា
នៅក្នុងរយះពេលវែងដែលមាននិរន្តរភាព ។)
សាកគិតពីគោលដៅសម្រាប់សង្គមជាតិគឺវាល្អណាស់ (ហើយវាស្របនឹងបទដ្ឋាន និងការអនុវត្តនៃប្រទេស
រីកចម្រើន និងស៊ីវិល័យជាច្រើន) បើ:
១)
- សុខភាពរាងកាយ
- សុខភាពផ្លូវចិត្ត
- សមត្ថភាពផលិតភាព (Productivity Ability or Know-how Ability)
- អត្តចារិក (Attitude or Spirit)
(Deeply Grateful to my Japanese Trainer!)
២) ដើម្បីលូតលាស់ប្រកបដោយឋាមពលវិជ្ជមាន (សមត្ថភាពផលិតភាព និងទំណួលខុសត្រូវ) និង
សុខុមាលភាព ទាំងគ្រួសារ និងសង្គមត្រូវផ្តល់ការគាំទ្រក្នុងការសិក្សា អាហាររូបត្ថម្ភ ផ្តល់ឪកាស
និងឧបត្ថមលើកទឹកចិត្តទាំងស្មារតី និងថវិការ ហើយសង្គមត្រូវរៀបចំ និងផ្តល់ឲ្យនូវ “ប្រព័ន្ធសុវត្ថិភាព
សង្គម” ដូចគ្នានឹងឧទាហរណ៏ធ្លាប់លើក :អ្នកអាចសាកដាំដើមផ្កា និងឬ
ដើមឈើដោយមួយទុកឲ្យត្រូវតែភ្លៀងដុះរកេតរកេតមិនមានការថែទាំ និងយកចិត្ត
ទុកដាក់ និងមួយទៀតថែទាំយកចិត្តទុកដាក់មិនឲ្យតែលូតលាស់តាមយថាកម្ម តែ
ប៉ុណ្ណោះអ្នកទទួលស្គាល់ពីសារ:សំខាន់នៃប្រព័ន្ធសុវត្ថិភាពសង្គម ការលើកទឹកចិត្ត ការតម្រែតម្រង់
និងគាំពារហើយ ។ អ្នកអាចសង្កេតមើលតើគេត្រៀមលក្ខណ:បណ្តុះបណ្តាល និងហ្វឹកហ្វឺនសម្រាប់ប្រឈមមុខ និងដោះស្រាយបញ្ហា
ទាំងពេលបច្ចុប្បន្ន និងអនាគត ឬគេមិនធ្វើអ្វីសោះ ឬធ្វើមិនមានគោលដៅ ប្រសិទ្ធិភាព
និងទំណួលខុសត្រូវ? នេះមិននិយាយថាគេគិតថាការប្រកួតប្រជែងជារឿងធម្មតា
ពីព្រោះគេបានហ្វឹកហ្វឺន និងត្រៀមលក្ខណ:បានយ៉ាងល្អ ។ ឧទាហរណ៏និយាយត្រឹមថៃប្រទេសជិតខាងពី
“បណ្ណពិនិត្យសុខភាពសាមសិបបាត“ “សេវារប្រឹក្សាចិត្តសាស្រ្ត“ ។ល។ជាផ្នែកនៃសេវារផ្តល់ឲ្យដោយប្រព័ន្ធ
សុវត្ថិភាពសង្គម ។
៣)
គោលដៅអប់រំជាសកល: មានសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត
និងទំណួលខុសត្រូវមិនត្រឹមជាគោលដៅសកលនៃការអប់រំនៅលើសកលលោកទេ
គឺប្រទេសនានាបានធ្វើដំណើរ និងបានសម្រេចនៅ
ក្នុងគោលដៅនេះហើយ ។ from India, Singapore, South Korea, China and not to mention Japan,
European countries, the US and so on ។ គោលដៅនេះនៅក្នុង”ភាគរយខ្ពស់ និងអាចជឿជាក់បាន” គឺបានបង្ហាញ
ឲ្យឃើញពីការសម្រេចបាន “សមត្ថភាពផលិតភាព Productivity Ability ការគោរពសិទ្ធិ ការផ្តល់អំណាច
និងទំណួលខុសត្រូវជាប្រជាពលរដ្ឋល្អ និងអ្នកផ្តល់សេវារប្រកបដោយវិជ្ជាជីវ: គុណធម៌ និងទំណួលខុសត្រូវ
ខ្ពស់ ។” ហើយបើផ្ទុយពីនេះអ្វីដែលអាចសង្កេតឃើញគឺការងារមិនប្រើជំនាញតែប្រើកម្លាំងបាយ ទទួលចំណូល
ទាប និងការបង្កើតការងារមិនគ្រប់គ្រាន់ ។
៤) គេតែងនិយាយថាបុគ្គលនឹងមិនល្អឥតខ្ចោះ បុគ្គលនឹងគិតពីប្រយោជន៏ផ្ទាល់ខ្លួន និងបុគ្គលនឹងអត្មានិយម ។
ត្រឹមត្រូវណាស់ នោះជាសភាវគតិរបស់មនុស្ស ។ ហេតុនេះទើបគេនិយាយពី ក)“ច្បាប់ក្នុងការទទួលបានពត៌មាន
Act/Rights for access to information“ ។ គេក៏និយាយ និងប្រត្តិបត្តិដោយមាន ខ)វេទិការសាធារណ:ដោយប្រជាពល
រដ្ឋ និងមន្រ្តីមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ គ)ការអញ្ជើញមន្រ្តីដើម្បីសួរដេញដោលនៅរដ្ឋសភា ឃ)សមាជជាតិ
ង)យន្តការChecks &Balances ។ល។ អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម បញ្ចេញមតិយោបល់ ឬសម្តែងការ
មិនពេញចិត្តផ្សេងៗ ឬអាចផ្តល់ពត៌មាន គំនិត និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam E.ToddដែលលោកដំណើរការBlog សរសេរចែករម្លែក
ពីគំនិត និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏ ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ហើយក៏មានការអនុញ្ញាតិការចោទសួរ
និងលើកឡើងពីអ្នកអាន និងអ្នកគាំទ្រBlog របស់គាត់ ។ ក៏អាចធ្វើតាម
- Minister Tan Chuan-Jin, Minister for Manpower of Singapore (https://www.facebook.com/events/1384593381829226/) ។
វេទិការបែបនេះ និងស្រដៀងគ្នានេះអាចបង្កើត និងពង្រឹងវប្បធម៌ជជែកពិភាក្សាដោយបើកចំហរ ដោយអហិង្សា
ដោយសន្តិវិធី និងដោយវិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
គឺមានPlatform, Channels for communications and participation មានAct/Rights for access to information និង
យន្តការChecks &Balances គឺប្រាកដណាស់វានឹងជម្រុញសុច្ចរិតភាព តម្លាភាព និងទំណួលខុសត្រូវទាំង
មន្រ្តីពាក់ព័ន្ធ និងស្ថាប័នផ្សេងៗ ។ ហើយវាក៏នឹងធានាបរិយាកាសធ្វើការប្រកបដោយប្រសិទ្ធិភាពខ្ពស់គឺការពារ
ធានា និងលើកតម្កើងផលប្រយោជន៏រួម ផលប្រយោជន៏ប្រទេសជាតិដោយសន្តិវិធី ដោយអហិង្សា និងដោយវិជ្ជា
ជិវ: និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្រ្តីសាធារណ: និងជាមេដឹកនាំ ។
សូមប្រឹក្សាបន្ថែម:
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព
ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ + ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាល
អង្គការដៃគូអភិវឌ្ឃន៏ និងអ្នកជំនាញ
គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗ
ឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)
ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ មានផ្តល់ពត៌មានជាសាធារណ:
ដើម្បីតម្លាភាព
គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់ eg Act for Access to Information ។
សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ:
ទទួលប្រាក់ខែ កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន និងសង្គមជាតិ ។
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment