Thursday, June 19, 2014

កីឡា

អនុញ្ញាតិឲ្យខ្ញុំនិយាយពីកីឡាបាល់ទាត់ World Cupដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ។ ខ្ញុំនឹងនិយាយ
យោងតាមបទពិសោធន៏លេងអុក និងជាអ្នកចូលចិត្តកីឡាម្នាក់ (មិនមែនជាអ្នកជំនាញទេ ហើយក៏មិនជំរុញល្បែងលេងភ្នាល់ដែរ) ។

BrAzil នឹងលេងប្រព័ន្ធ 4-3-3គឺជាប្រព័ន្ធមានទំនុកចិត្តខ្ពស់លើការវ៉ៃលុក ។ គេអាចយល់បាន និងជឿជាក់លើសមត្ថភាពលេងរបស់កីឡាករ BrAzilដែលមាន ក)សមត្ថភាពគ្រប់គ្រងបាល់ ខ)សមត្ថភាពវ៉ៃលុក
គ)សមត្ថភាពការពារ ឃ)សមត្ថភាពបត់បែនតាមកាល:ទេស: ។ គេក៏មានក្តីមន្ទិលតិចតួចចំពោះសមត្ថភាព
កីឡាការ BrAzilម្នាក់ៗលើ: ១)កម្លាំងកាយ ២)សមត្ថភាព និងបទពិសោធន៏លេង ៣)ការយល់ចិត្តគ្នា (mind reader)
ការយល់កាល:ទេស: និងជួយគ្នាចុះមកទប់ទល់ជាដើម (Flexible & Problem-solving Mind) ។

មិនប្រាកដថាលេងប្រព័ន្ធ 4-3-3គឺឈ្នះហើយសំកុកចាំតែវ៉ៃលុកទេ តែជាប្រព័ន្ធមានប្រសិទ្ធិភាព និងភាពបន់បែនខ្ពស់ទាំងវ៉ៃលុក និងការពារ ។ ប្រហែល BrAzilនឹងគ្របគ្រងបាល់បានច្រើន និងវ៉ៃលុកច្រើន នោះធ្វើឲ្យ Croatiaហត់ទាំងកម្លាំងកាយ និងសតិអារម្មណ៏ ។ តែកុំភ្លេចថាបើBrAzilពូកែវ៉ៃលុក Croatiaអាចពូកែទប់ទល់ និងអាចវ៉ៃឆ្មក់យកគ្រាប់បានបើBrAzilចន្លោះប្រហោង ឬCroatiaអាចឆ្មក់រកគ្រាប់បាន ។

ហើយរឿងមួយទៀតដែលគួរពិចារណាដែរបើក្រុមទាំងពីរមានកីឡាករ មានសមត្ថភាពលេងលំដាប់អន្តរជាតិដូចគ្នា
(គេហៅថា The best of the best) អញ្ចឹងត្រូវមើលលើភាគរយនៃការគ្រប់គ្រងបាល់ ប្រសិទ្ធិភាពនៃការវ៉ៃលុក
ការការពារ ឬត្រូវមើលថាតើក្រុមមួយៗនឹងទាញផលចំណេញពីចន្លោះប្រហោង និងការធ្វេសប្រហែសពីគ្នាយ៉ាងដូចម្តេច? តើដូចក្បួនអុកខ្មែរយ៉ាងដូចម្តេច?

គឺត្រូវយល់ប្រព័ន្ធលេងទាំងអស់ មិនប្រកាន់ថាត្រូវតែបើកការវ៉ៃលុក មិនចាំតែការពារគឺមានប្រសិទ្ធិភាព និងបត់
បែនបានខ្ពស់ទាំងវ៉ៃលុក និងការពារ ។ គឺយល់ពីកាល:ទេស: គិតគ្រប់គ្រាប់ទាំងអស់សំខាន់ដូចគ្នា និងគ្រប់គ្រាប់
ទាំងអស់មានសមត្ថភាព និងទំណួលខុសត្រូវខ្ពស់ដូចៗគ្នា ។ អ្នកលេងអុកពូកែត្រូវតែយល់ប្រព័ន្ធលេងច្រើន
អាចបត់បែនយុទ្ធសាស្រ្ត ជាអ្នកយល់ចិត្តដៃគូលេង (Mind Reader) ជាអ្នកមានចំណង់ដោះស្រាយបញ្ហា
(Problem-Solving Mind) និងជាអ្នកចូលចិត្តគិត (Acute Thinker) ។ ហើយដូចគ្នាចំពោះកីឡាករបាល់ទាត់
អ្នកលេងអុកត្រូវការការបំប៉នចំណីអាហារ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ការហ្វឹកហាត់បច្ចេកទេស កម្លាំង និង
ផ្លូវចិត្ត និងការបង្ហាត់បង្ហាញ និងទទួលបទពិសោធន៏ពីអ្នកខ្លាំង ។ ហើយវិន័យសំខាន់ដូចគ្នានឹងរបបអាហារ
ការថែបំប៉នសុខភាព និងកម្មវិធីហ្វឹកហាត់!

សូមរីករាយនឹងទស្សនាការបាល់ទាត់ World Cup និងលេងអុកខ្មែរយើង ។

No comments: