យ៉ាងតិច៧០ ទៅ៨០ភាគរយ បុគ្គលនឹងគិតពីផលប្រយោជន៏ខ្លួនឯងមុន ជាបុគ្គលនិយម
និងអត្មានិយម ។ ហេតុនេះទើបគេនិយាយពីការគ្រប់គ្រងឋាមពលអវិជ្ជមាន ផ្ទុយទៅវិញ
ជម្រុញ លើកទឹកចិត្ត និងគាំពារឋាមពលវិជ្ជមានសម្រាប់ផលប្រយោជន៏រួម ពីព្រោះ
បើមិនត្រួតពិនិត្យ គ្រប់គ្រង បុគ្គលនឹងគិតពីខ្លួនឯងមុន ។ ភាពស្មោះត្រង់ ប្រសិទ្ធិភាព
ការងារ និងជំនឿចិត្ត "គឺគិតលើរឿងមួយៗដាច់ដោយឡែក" ហើយបុគ្គលដែលមានការ
ទទួលខុសត្រូវខ្ពស់គឺមិនចាំបាច់កំហុសជាន់លើកំហុសទេ ឬកំហុសឡើងគរជាគំនរទេ ។
បើខ្ញុំចាំមិនខុសទេ សូម្បីរឿងចរចារករណីប្រាសាទព្រះវិហារខ្មែរ ភាគីថៃដូចដូរអ្នកចរចារ
មិនដឹងប៉ុន្មាន ។ នោះគេដឹងថាចាញ់ខ្មែរ ហើយខាតប្រយោជន៏ប្រជាជាតិគេ!
នៅពេលនេះគេមិនគួរឆ្ងល់ថាហេតុអ្វីអ្នកដឹកនាំ និងមន្រ្តីស៊ីងហ្គារពួរទទួលបានប្រាក់ខែ
ច្រើន ទន្ទឹមនឹងប្រសិទ្ធិភាពការងារខ្ពស់ ការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវ:
ខ្ពស់ ។ នេះជាបទដ្ឋានមួយ ។ គេគោរពបទដ្ឋាន គោរពសេចក្តីណែនាំលម្អិតនៅក្នុងច្បាប់
នៅក្នុងវិន័យ និងមានយន្តការណ៏ត្រួតពិនិត្យគុណភាព និងប្រសិទ្ធិភាពនៃការងារដែល
ឆ្លុះបញ្ចាំងត្រឡប់ទៅគុណភាពនៃការគិត ការរៀបគម្រោង ការអនុវត្តន៏ផែនការ និង
សកម្មភាពគឺម្យ៉ាងដើម្បីបញ្ជៀសពីចំណងអន្ទាក់ "ក្រពះ ឬមនសិការ" ហើយម្យ៉ាងទៀត
ទាំងមេដឹកនាំ និងមន្រ្តីរាជការគឺត្រូវប្រើប្រាស់ភាពស្មោះត្រង់ ទំណួលខុសត្រូវយ៉ាងខ្ជាប់
ខ្ជួន និងជាបទដ្ឋាននៃការគិត សកម្មភាព និងគោលនយោបាយ ។
ចំណុចសំខាន់គឺគោលការណ៏ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព មានការទទួលខុសត្រូវ
ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវដែលឆ្លើយតបនឹងគោលការណ៏តម្លាភាព សុច្ចរិតភាព
និងគណនេយ្យភាព និងដោយបើកចំហរ ដោយមានមធ្យោបាយ និងយន្តការណ៏ចូលរួមទូលំទូលាយ
និងពិតជាមិនអាចខ្វះបានគឺវិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ដើម្បីប្រសិទ្ធិភាព ចីរភាព និងជាពិសេស
មានការទទួលខុសត្រូវ ។
មើលតែសេវារសាធារណ:បើមានសេវារចេញចូលច្រកតែមួយ មានកន្លែងផ្តល់ពត៌មាន មានតារាងតម្លៃសេវារមាននីតិវិធី
មានរយះពេល មានការត្រួតពិនិត្យគុណភាព មានសេចក្តីណែនាំលម្អិតងាយស្រួលយល់ ឧទាហរណ៏មានApps អាចបញ្រ្ជាប
ពីសេវារមួយៗ មានជំហានងាយយល់ បង្ហាញពីកន្លែងទំនាក់ទំនង កន្លែងតវ៉ា មាន
មធ្យោបាយអាចរាយការណ៏ពីទង្វើមិនប្រក្រតី
ឧទាហរណ៏ទារថ្លៃសេវារលើសតារាងកំណត់ ការរារាំង ឬគំរាមកំហែងដើម្បីសេវារលើស
ទាំងអស់នេះពិតជាអាចជម្រុញសេវារសាធារណ:បានជាប្រយោជន៏សាធារណ: ។
អ្នកគិតទៅមើលតើយន្តការ និងការអនុវត្តខាងលើគឺអហិង្សា បញ្ជៀសជម្លោះ បញ្ជៀស
ហិង្សាគឺបើអ្នកប្រកបដោយការគិតគូរពិចារណាម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវ
ប្រាកដថាជារឿងត្រឹមត្រូវពីព្រោះបានទទួលពត៌មានគ្រប់ជ្រុងជ្រោយ បានគិតដំ
ណោះស្រាយមានតុល្យភាព បានគិតគូរពីផលប៉ះពាល់ពីអ្នករងផលប៉ះពាល់ និងអ្នក
ទទួលផល នោះគ្មានហេតុផលអ្វីដែលរារែកក្នុងពន្យល់ ក្នុងបកស្រាយ ក្នុងការលើក
បង្ហាញឆ្លើយតប ឬបើកចំហរសម្រាប់បង្កើនការយល់ដឹង និងការចូលរួមទេ?
វាត្រឹមត្រូវដែលគ្មានអ្នកណាម្នាក់ចេះសព្វចេះគ្រប់ទេ ។ ហើយអ្នកអាចស្វែងយល់ថា
ហេតុអ្វីទើបគេថា "ធនធានមនុស្សជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើននៃប្រទេស
ជាតិមួយ ជាកម្លាំងម៉ាស៊ីនអភិវឌ្ឃន៏ និងជាកម្លាំងចលករធានាការបន្តភាពលូតលាស់"?
នៅពេលប្រជាពលរដ្ឋត្រូវសកម្ម មានទំណួលខុសត្រូវ និងចូលរួមជាដំណោះស្រាយ
អ្នកតំណាងប្រជាពលរដ្ឋ មេដឹកនាំ អ្នកនយោបាយ និងបុគ្គលសាធារណ:កាន់តែ
ត្រូវមានទំណួលខុសត្រូវខ្ពស់ ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ ត្រូវការទិន្ន័យពីអ្នក
ទទួលផលប៉ះពាល់ និងពីអ្នកទទួលផលប្រយោជន៏ពីគោលនយោបាយ ត្រូវការ
ស្តាប់ និងប្រឹក្សាយោបល់ និងបទពិសោធន៏ពីប្រជាពលរដ្ឋ ពីអង្គការសង្គមស៊ីវិល
ពីវិទ្យាស្ថានឯករាជ្យមានឯកទេសលើមុខជំនាញ ពីក្រុមទីប្រឹក្សា ពីអ្នកឯកទេស ។ល។
ហេតុនេះតែងតែលើកពី: (ទេគ្មានអ្នកណាចេះដឹងទាំងអស់ទេ តែមេដឹកនាំកាន់តែ
ត្រូវការពត៌មានគ្រប់ជ្រុងជ្រោយ និងត្រូវមានទំណួលខុសត្រូវខ្ពស់)
ក) ទំណួលខុសត្រូវ + ច្បាប់ + បច្ចេកទេស + ចីរភាព
ខ) មេដឹកនាំ + គណបក្សនយោបាយ + ការចូលរួម & ទិន្ន័យពីប្រជាពលរដ្ឋ +
ការចូលរួម& ទិន្ន័យពីអង្គការក្រៅរដ្ឋាភិបាលអង្គការដៃគូអភិវឌ្ឃន៏
និងអ្នកជំនាញ
គ) ធនាគារខួរក្បាល (Think Tankអាចជាក្រុមទីប្រឹក្សានៃអភិបាល នៃមេដឹកនាំមុនៗឬវិទ្យាស្ថានឯករាជ្យមានជំនាញច្បាស់លាស់លើផ្នែកផ្សេងៗ)
ឃ) ប្រព័ន្ធគ្រប់គ្រង និងយន្តការណ៏ផ្សេងៗបើកចំហរ
មានផ្តល់ពត៌មានជាសាធារណ:ដើម្បីតម្លាភាព គណនេយ្យភាព និងទំណួលខុសត្រូវខ្ពស់
eg Act for Access to Information ។ សេវារសាធារណ: មន្ត្រីសាធារណ:គិតគូរ
ប្តេជ្ញាចិត្ត និងធ្វើការបំរើសាធារណ: ទទួលប្រាក់ខែ
កាត់ពន្ធពីប្រជាពលរដ្ឋសម្រាប់មហាជន និងសង្គមជាតិ ។
(អាចរៀនពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាថ្មី លោក NARENDRA MODI
(http://pmindia.nic.in/feedback.php) ដែលបង្កើតវិបសាយសម្រាប់ការចូលរួម
បញ្ចេញមតិយោបល់ ឬសម្តែងការមិនពេញចិត្តផ្សេងៗ ឬអាចផ្តល់ពត៌មាន គំនិត
និងអាចទាក់ទងខុទ្ទការិយាល័យលោកនាយករដ្ឋមន្រ្តី ។
អាចសរសេរដូចជំទាវទីមួយសហរដ្ឋអាមេរិកដែលគាត់សរសេរមិនយល់ស្រប
ដោយបង្ហាញពីទឡ្ហីករណ៏ដោយយោងលើអំណះអំណាង
យោងលើបច្ចេកទេសវិទ្យាសាស្រ្តច្បាស់លាស់ តាមវេជ្ជបណ្ឌិតជាដើម ។
ឬក៏ដូចលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកWilliam E.ToddដែលលោកដំណើរការBlog
សរសេរចែករម្លែករៀងរាល់សប្តាហ៏ពីគំនិត និងការយល់ឃើញលើបញ្ហាអភិវឌ្ឃន៏
ក៏ដូចជាបញ្ហាសង្គមផ្សេងៗ ហើយក៏មានការអនុញ្ញាតិការចោទសួរនិងលើកឡើងពីអ្នកអាន
និងអ្នកគាំទ្រBlog របស់គាត់ ។ ក៏អាចធ្វើតាម- Minister Tan Chuan-Jin,
Minister for Manpower of Singapore (https://www.facebook.com/events
/1384593381829226/)។
ឲ្យតែច្បាស់លាស់ គិតគូរម់ត់ចត់ ធ្វើរឿងត្រឹមត្រូវ
និងមានទំណួលខុសត្រូវមិនខ្លាចការសួរនាំ ការបើកចំហរការពន្យល់បកស្រាយទេ ។
សូមប្រើប្រាស់ជាអតិបរមានូវ “សេចក្តីស្មោះត្រង់ វិជ្ជាជីវ:
និងទំណួលខុសត្រូវខ្ពស់” ។
No comments:
Post a Comment