Thursday, June 19, 2014

ពីជ្រុងមួយនៃសេដ្ឋកិច្ច

អនុញ្ញាតិឲ្យខ្ញុំនិយាយពីរឿងសេដ្ឋកិច្ចបន្តិច (ខ្ញុំមិនមែនជាអ្នកសេដ្ឋកិច្ចទេ ហើយសូមកុំបកស្រាយអ្វីផ្សេង):

ពេលទៅកំពង់សោមញ៉ាំអាហារនៅហាងមួយដែលគេបើកអូរតែល ។ សង្កេតឃើញរឿងមួយឃើញគេឆ្លាត
ឃើញគេមានគំនិតគឺអូរតែលគេសម្បូរភ្ញៀវ ដូច្នេះប្រហែលគេនឹកឃើញ គេបើកកន្លែងស្រស់ស្រូបអាហារនៅក្នុងដីអូតែលនឹងតែម្តង ។ លុយពីអូតែលផង លុយចូលពីហាងអាហារផងរឿងអីមិនមានឡើងៗ ។
នោះគេមានទុន គុណភាពជីវិតល្អ ដូច្នេះគេប្រាកដជាបង្កើតប្រភពចំណូលបន្ថែម ។ អ្នកគេមានគេប្រាកដជាចង់ឲ្យកូនចៅគេមានដែរ ហើយគេប្រកដជាចង់ឲ្យកូនចៅគេមានគុណភាពជីវិតកាន់តែ
ប្រសើរ ។ ចំណុចដែលចង់និយាយគឺទុន និងឪកាស!

ដូចនេះទើបគេត្រូវការឧបត្ថមជាទុន ជាសម្ភារ: ឪកាសសិក្សា ឪកាសទទួលបានជំនាញ ឪកាសការងារពីគ្រួសារ និងសង្គមដើម្បីខ្លួនឯងផង ដើម្បីគ្រួសារ និងកូនចៅ។ នោះនាំឲ្យគេគិតទៅរបបសន្តិសុខសង្គមពីព្រោះបើសមាជិកណាម្នាក់មានទុន មានឪកាសគេនឹងពង្រីកប្រភពចំណូល ហើយលទ្ធភាពប្រាកដណាស់គេនឹងកាន់តែមានទៅៗ  ។

(នឹកឃើញចំពោះគាត់ស្រ្តី បើគោរពសិទ្ធិ បើផ្តល់កិត្តិយស និងលើកតម្កើងអំណាច
គាត់ស្រ្តីគឺការឧបត្ថម និងផ្តល់ឪកាស ហើយបើការងារផ្ទះចាត់ទុកជាការងារអត្ថិភាព អញ្ចឹងអ្នកគួរតែសួរសំណួរអំពីចេតនានៃអ្នកដែលឲ្យស្ត្រីដើរទៅដល់ផ្លូវទាល់ ផ្លូវដែលពិសពុលដែលមិនគោរពសិទ្ធិ ផ្តល់កិត្តិយស និងលើកតម្កើងអំណាចស្រ្តី! បើមិនរៀនធ្វើម៉េចចេះ? បើមិនផ្តល់ឪកាស មិនរៀបចំ មិនហ្វឹកហ្វឺន តើឲ្យគ្នាក្លាយជាអ្វីកើត?)

ហើយចំពោះពាក្យថាអ្នកក្រទៅៗនោះគឺដោយសាខ្វះឧបត្ថមជាទុន ជាសម្ភារ: ឪកាស
សិក្សា ឪកាសទទួលបានជំនាញ ឪកាសការងារពីគ្រួសារ និងសង្គម ។ សមាជិកម្នាក់ជាកោសិការសង្គម គ្រួសារជាកោសិការសង្គម បញ្ហាសមាជិក និងគ្រួសារជាបញ្ហាសង្គម ។ ដូចធ្លាប់លើកពី: អ្នកអាចសាកដាំដើមផ្កា និងឬដើមឈើដោយមួយទុកឲ្យត្រូវតែភ្លៀងដុះរកេតរកេតមិនមានការថែទាំ និងយកចិត្ត
ទុកដាក់ និងមួយទៀតថែទាំយកចិត្តទុកដាក់មិនឲ្យតែលូតលាស់តាមយថាកម្ម តែ
ប៉ុណ្ណោះអ្នកទទួលស្គាល់ពីសារ:សំខាន់នៃប្រព័ន្ធសុវត្ថិភាពសង្គម ការលើកទឹកចិត្ត ការតម្រែតម្រង់និងគាំពារហើយ ។


នោះគេមានការឧបត្ថម មានទុន មានឪកាស គេប្រាកដជាពង្រីកលទ្ធភាព និងឪកាសសម្រាប់ខ្លួនឯង និងកូនចៅគេមិនខាន ។

តើអ្នកយល់ណាដែរ?

No comments: