គ្រាន់តែធ្វើដំណើរថ្មើរជើងប្រហែលដប់នាទី ញើសជោគពេញខ្លួន ។ នោះ
មិនមែនមកពីអាកាសធាតុក្តៅទេ តែបែកញើសខ្លាំងបំផុតនៅពេល
"ឆ្លងថ្នល់" ។ គេមិនចាំបាច់ជាអ្នកជំនាញទេ គេត្រូវការតែភាពស្មោះត្រង់
និងទំណួលខុសត្រូវគេអាចដឹងថាវាមានហាននិភ័យ ប្រឈមនឹងគ្រោះថ្នាក់
ខ្ពស់ប៉ុណ្ណាហើយ ។ មិនមានកន្លែងសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងថ្នល់ អ្នក
បើកបរជិះគិតតែពីរុលបើកបរមិនគោរពគំនូស ហើយបើមានគេរៀបចំ
កម្មវិធីអីលើថ្នល់ទៀត អ្នកឆ្លងថ្នល់ត្រូវប្រណាំងប្រជែងប្រឈមនឹងយានយន្ត
ទាំងអស់ហ្នឹងគឺប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់ ។ តិចថាបើដឹងអញ្ចឹងម៉េច
នៅដើរឆ្លងថ្នល់?! បើថាអញ្ចឹងមានតែឲ្យហោះ ។ បើមានផ្លូវក្រោមដីវៀង មាន
ស្ពានឆ្លងកាត់ថ្នល់ គ្មានអ្នកណាមិនឆ្លាតមិនប្រើផ្លូវហ្នឹងទេ ពីព្រោះវាសុវត្ថិភាព
ហើយពីព្រោះវាមិនមានគ្រោះថ្នាក់ ។ មកពីអត់ហ្នឹងហើយបើចេះតែប្រថុយតៗ
គ្នាប្រឈមនឹងហាននិភ័យ និងគ្រោះថ្នាក់ហ្នឹងនោះ ។
បើពិនិត្យមើលពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានបណ្តាលឲ្យមនុស្ស
ស្លាប់ និងខូចខាតទ្រព្យសម្បត្តិមានសឹងមិនលស់ថ្ងៃ ។ ហើយបើនិយាយពី
ចរាចរណ៏គឺកាន់តែអាក្រក់ទៅៗ ដូច្នេះសូមសំណូមពរ "ការគិតគូរម៉ត់ចត់
សម្លឹងទៅមុខ ការធ្វើការប្រកបដោយបច្ចេកទេស វិជ្ជាជីវ: និងទំណួលខុស
ត្រូវខ្ពស់" ។ ឧទាហរណ៏ការគិតគូរ និងរៀបចំដោយសម្លឹងទៅមុខដូចជា
មានផ្លូវអ្នកថ្មើរជើង មានផ្លូវអ្នកជិះកង់ ហើយក៏ដូចជាជំរុញអ្នកដំណើរ
ប្រើកង់ ប្រើមធ្យោបាយសាធារណ:ដូចជាឡានក្រុងជាដើមគឺមួយជួយដល់
បរិស្ថាន សុខុមាលភាពសាធារណ: ការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៏ និង
បន្ធូរបន្ថយភាពតានតឹងផ្លូវអារម្មណ៏តប់ប្រមល់ និងកាត់បន្ថយផលប៉ះពាល់
លើសេដ្ឋកិច្ច និងបរិស្ថានដោយចំណាយសាំង ការបញ្ចេញផ្សែងប៉ះពាល់បរិស្ថាន
ប៉ះពាល់សុខភាពជាដើម ។ និយាយទៅឲ្យតែ "ច្បាស់លាស់ ម៉ត់ចត់ មាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវ" ដោយបច្ចេកទេស ដោយវិជ្ជាជីវ: និងទំណួល
ខុសត្រូវខ្ពស់គឺចំណេញច្រើនណាស់ ហើយចំណេញទាំងអស់គ្នា និងសប្បាយចិត្ត
ពេញចិត្តដោយអ្នកកាន់ការ អ្នកទទួលខុសត្រូវ ប្រជាពលរដ្ឋ សង្គម និងសេដ្ឋកិច្ច ។
សូមកុំតែមិនទទួលខុសត្រូវ តែបង្វែរ ឬបន្លំជាលេសថាព្រហ្មលិខិត ឬយថាកម្ម
អីនោះ ។ អនុញ្ញាតិ្តឲ្យខ្ញុំលើកឧទាហរណ៏ជាក់ស្តែងមួយ ។ បើមានផ្លូវអ្នកថ្មើរជើង
ផ្លូវជិះកង់ ហើយអ្នកទាំងនោះមិនប្រើប្រាស់ផ្លូវហ្នឹង ជិះមិនគោរពសញ្ញា ជិះ
ចូលផ្លូវឡានអី ហ្នឹងជាកំហុសអ្នកថ្មើរជើង និងអ្នកជិះកង់ ។ បើអ្នកបើកឡានជិះ
ចូលមកបុកអ្នកជិះកង់ អ្នកថ្មើរជើងក្នុងផ្លូវគេ ហ្នឹងជាកំហុសអ្នកបើកឡាន ។
បើមានករណីគ្រោះថ្នាក់ច្រើនគេអាចត្រួតពិនិត្យ និងស៊ើបអង្កេតលើសមត្ថ
ភាពយល់ដឹងច្បាប់ និងសមត្ថភាពបច្ចេកទេសបើកបរគឺប្រភពដើមមុន
អនុញ្ញាតិឲ្យអាចបើកបរលើផ្លូវថ្នល់ ។ នោះគឺការចេញបណ្ណបើកបរ! ការអនុវត្តន៏
ច្បាប់ម៉ត់ចត់ យុត្តិធម៌ចំពោះមុខច្បាប់ (ហេតុនេះទើបអ្នកកាន់ការ អ្នកកាន់
តែមានតំណែងធំត្រូវធ្វើជាគម្រូល្អ ឧទាហរណ៏វិជ្ជមាន) ដើម្បីកាត់បន្ថយការ
ខាតបង់ និងការស្លាប់ឲ្យនៅអប្បរមា ផ្ទុយមកវិញបង្កើនសុវត្ថិភាព និងផល
វិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចជាតិជាអតិបរមា ។ វាជារឿងគួរឲ្យចង់សើច
និងពិបាកពន្យល់នៅពេលគ្រោះថ្នាក់ចរាចរណ៏កើតមានសឹងមិនលស់ថ្ងៃ តែ
បែជាទូរទស្សន៏ផ្សព្វផ្សាយពីគ្រឿងស្រវឹងយ៉ាងកងរំពង ។ ទេអ្នកមិនបាច់ជា
វេជ្ជបណ្ឌិត ឬអ្នកជំនាញអីទេ គ្រាន់តែសាកដាក់ប៊ីយ៉ែរមួយកេស ឬស្រាមួយ
ដបគ្នាប្រាំប្រាំមួយនាក់ ហើយបន្ទាប់មកស្ទង់ថាតើសតិបញ្ញានឹងប្រែប្រួល
ដូចម្តេច? តើអ្នកទាំងនោះនឹងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឬទេ?
បើនិយាយទៅនៅស៊ីងហ្គាពួរក៏មានគ្រោះថ្នាក់ចរាចរណ៏ដែរ ។ តែបើអ្នកសួរ
សូម្បីពលករទើបមកពីស្រុកថៃ អ្នកឆ្លងថ្នល់មិនមែនមកប្រជែងដណ្តើមថ្នល់
ជាមួយយានយន្តបើកលឿនៗទេ គឺគេរៀបចំមានស្ពានខ្លីដើរឆ្លងបាន ។ ហើយ
បើគិតពីអាវក្រោះដែលមានច្រើនស្រទាប់ដូចជាប្រព័ន្ធអប់រំ ការចេញបណ្ណ
បើកបរម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ មានផ្លូវច្បាស់លាស់សម្រាប់ឡាន កង់
និងម៉ូតូ និងផ្លូវឆ្លងថ្នល់ត្រឹមត្រូវ ស្ថានភាពផ្លូវល្អសមស្របតាមបទដ្ឋានបច្ចេក
ទេស ការអនុវត្តន៏ច្បាប់តឹងរ៉ឹង និងប្រព័ន្ធផ្សព្វផ្សាយណែនាំ ចែករម្លែក
និងរម្លឹកជាប្រចាំពីច្បាប់ចរាចរណ៏ និងករណីងាយបង្កគ្រោះថ្នាក់ អ្នកអាចស្វែង
យល់ពីបញ្ហាចរាចរណ៏នៅប្រទេសកម្ពុជា ។
សូម "ច្បាស់លាស់ ម៉ត់ចត់ មានប្រសិទ្ធិភាព និងទំណួលខុសត្រូវ" ដោយបច្ចេកទេស ដោយវិជ្ជាជីវ: និងទំណួលខុសត្រូវខ្ពស់ ។
No comments:
Post a Comment