ស្របនឹងទិវាសិទ្ធស្រ្តីថ្ងៃស្អែកដែលត្រូវនឹងខួបទី១០៣ នៃការប្រារព្វទិវាលើពិភពលោក
និងស្របនឹងការរីកចម្រើនជាវិជ្ជមានមួយចំនួនដែលលើកស្ទួយដល់ស្ថានភាព
ស្រ្តីនៅប្រទេសកម្ពុជា សំណួរដែលគួរឲ្យចាប់អារម្មណ៏នេះសមស្របសម្រាប់
ការពិចារណា: តើស្រ្តីនៅប្រទេសកម្ពុជាអាចផ្លាស់ប្តូរពីញ៉ាំម្ជូរមកញ៉ាំស្រា និង
កាន់កែវស្រាឈរស្មើនឹងបុរសដែរឬទេ?
កុំទាន់រិះគន់ថាមើលស្រាល ឬវាយតម្លៃទាបចំពោះស្រ្តី ។ កុំទាន់វិនិច័្ឆយថា
នេះជាការលើកទឹកចិត្ត និងជំរុញស្រ្តីគាត់ទទួលទានសុរា ។
តថភាពជាក់ស្តែងនៅលើពិភពលោកសម្រាប់ស្រ្តីធ្វើដំណើរឆ្ពោះកាន់ភាព
ជាអ្នកដឹកនាំសម្រាប់ជាការសង្កេតទូលំទូលាយគឺការអប់រំ ទម្លាប់អាន
ទម្លាប់ទទួលពត៌មាន ទម្លាប់ជជែកពិភាក្សា ការទទួលបានការហ្វឹកហ្វឺន
ការចូលរួមក្នុងការងារសង្គម និងជាពិសេសមិនអាចមើលរម្លងបានគឺ
ឪកាស និងការលើកទឹកចិត្ត ។ ជំនឿចិត្ត និងការប្តេជ្ញាចិត្តខ្ពស់របស់
ស្រ្តីផ្ទាល់ជាមូលដ្ឋានគ្រឹះ ប៉ុន្តែតើការអប់រំនៅសាលា នៅផ្ទះ និងការ
វិនិយោគដោយការប្រឹងប្រែងរបស់គ្រួសារ សាលា ប្រព័ន្ធផ្សព្វផ្សាយ
និងរាជរដ្ឋាភិបាលគ្រប់គ្រាន់ និងមានទិសដៅដូចខាងលើទេ?
គេមិនគួរមានទុទិដ្ឋិនិយម វាយតម្លៃជាមុន មើលស្រាល ឬកាន់តែមិន
អាចទទួលយកបានគឺមិនផ្តល់ឪកាសសម្រាប់ស្ត្រី ។ “ស្រ្តីវិលចង្រ្កាន
មិនជុំ (បុរសក៏វិលចង្រ្កានមិនជុំដែរឲ្យតែចូលចង្រ្កាន ។ នេះគេហៅ
ថាអន្ទាក់ ឬប្រស្នាដោះមិនចេញ!) “ ឬ “ស្រ្តីចូលចិត្តម្ជូរ“ ដែលគេតែង
សម្គាល់ស្រ្តី ។ សំណួរងាយយល់គឺបើមិនផ្តល់ឪកាស ការយកចិត្ត
ទុកដាក់ និងការលើកទឹកចិត្ត និងឧបត្ថមថវិការ តើរៀបចំឲ្យស្រ្តី
ក្លាយជាអ្វីបាន? បើមិនទទួលការអប់រំ ទម្លាប់អាន
ទម្លាប់ទទួលពត៌មាន ទម្លាប់ជជែកពិភាក្សា ការទទួលបានការហ្វឹកហ្វឺន
ការចូលរួមក្នុងការងារសង្គម ឪកាស និងការលើកទឹកចិត្ត តើមិនឲ្យស្រ្តី
នៅតែទន់ជ្រាយ លាក់មុខពីក្រោយខ្នងបុរស និងមានអំណាច និងជំនឿ
ចិត្តសម្រេចអ្វីបាន? “មិនមានអ្វីឥតខ្ចោះទេ“ ពីព្រោះការរៀន ការចូលរួម
មតិ និងសកម្មភាព និងទិន្ន័យផ្សេងៗជាដំណើរការនៅក្នុងទម្លាប់រៀនមួយ
ជីវិត បើទោះជាបុគ្គលសាធារណ:ត្រូវភ្ជាប់ទំណួលខុសត្រូវខ្ពស់ក្នុងវិចារ
គំនិត សកម្មភាព និងចេតនា ។ នេះត្រូវការការហ្វឹកហ្វឺន បទពិសោធន៏
ទម្លាប់ពីមុន និងការបើកចំហរចិត្តអោបក្រសោបការរៀនជាទម្លាប់មួយ
ជីវិត ។ ចុះមានទេ? មានគោលដៅនឹងទេ? មានសកម្មភាពជាក់ជាក់ទេ?
មានប្រសិទ្ធភាពប៉ុណ្ណា?
ចំពោះការប្តូរទម្លាប់ញ៉ាំម្ជូរដែលគាត់ស្រ្តីថាជាទម្លាប់សម្រាប់គាត់
ជាស្រ្តីនៅក្នុងជីវិតឯកជនគឺពិតជាមិនខុសទាស់អ្វីទេ ប៉ុន្តែក្នុង
ភាពជាអ្នកដឹកនាំ ស្រ្តីនឹងជៀសមិនរួចពីញ៉ាំស្រា ពីកាន់កែវស្រា
ឈរស្មើនឹងបុរសគឺធ្វើការក្រោមសំពាធធំដែលស្រ្តីត្រូវរ៉ាប់រង
និងដោះស្រាយ ។ ជឿថានោះមិនស្រួលដូចញ៉ាំម្ជូរទេ ពីព្រោះ
ស្រ្តីនឹងរងការរិះគន់ចំពោះការងារ និងការសម្រេចចិត្តក្នុងការងារ
របស់ពួកគេ ។ ភាពជាឯកជន ភាពជាស្រ្តីដែលទន់ភ្លន់នឹងជំនួស
មកវិញដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ហើយ
ពួកគេនឹងនៅទីមួយដែលខ្យល់បោកបក់យ៉ាងខ្លាំង ។ នេះអាចស្មុគស្មាញ
អាចជាវិញ្ញាសារដ៏តឹងតែង និងជាពេលវេលាមិនមានផាសុខភាពប៉ុន្មានទេ ។
ប៉ុន្តែការងារគឺការទទួលខុសត្រូវ ចំណែកភាពទន់ភ្លន់អាចទុកនៅផ្ទះសម្រាប់
ភាពជាឯកជន គឺមិនអាចឡូកឡំច្របូកច្របល់គ្នាទេ ។
ដូច្នេះចាំមើលតើពេលវេលាទៅមុខស្រ្តីអាចផ្លាស់ប្តូរពីញ៉ាំម្ជូរមកញ៉ាំស្រា និង
កាន់កែវស្រាឈរស្មើនឹងបុរសដែរឬទេ?
សូមចូលរួមមតិយោបល់ ។ សូមអរគុណ ។
No comments:
Post a Comment