ដោយសាអំណួតខុសរឿង បុគ្គលនិយម ទម្លាប់ប៉ែងជើង ហែកហួរ និងហិង្សាធ្វើឲ្យខ្សោយការផ្ទេរចំណេះដឹង និងការ
ពង្រីកចំណេះដឹង ។ អ្នកអាចសួរខ្លួនឯង ឆ្ងល់ថាហេតុអ្វីចូលចិត្តផ្ចាញ់ផ្ចាល់ ឬសឹងកើតរោគចិត្តឃើញអ្នកដទៃមាន
ជំនឿចិត្តមិនបាន? គិតពីហេតុផល ទប់ចិត្តកុំទាន់វិនិច្ឆ័យ យកច្បាប់ យកគោលដៅ យកប្រយោជន៏រួមមកពិចារណា
សិនបានទេ?
ហើយអ្នកចេះខ្លះខ្លាចរងការប្រមាថ ខ្លាចបាបសងគុណ ហើយអ្នកខ្លះគិតថាសង្គមមិនបានជួយអ្វីផង អញ្ចឹងក៏អត្មា
និយម ចម្លងគំនិត និងទំនោរអត្មានិយមនាំឲ្យការផ្ទេរចំណេះដឹង និងការពង្រីកចំណេះដឹងក៏ខ្សត់ខ្សោយទៅតាម
ហ្នឹងទៅ ។ បើកុំតែមាន Youtube Facebook Tweeter និងអ៊ីនធើណែតពិតជាមិនដឹងពិភពលោកធំប៉ុណ្ណា
ស៊ីវិល័យប៉ុណ្ណា និងមានចំរុះភាពស្រស់ស្អាតប៉ុណ្ណាទេ ។
បើអ្នកគិតវែងឆ្ងាយបន្តិច ទំនោរ ឬផ្នត់គំនិតដូចនេះគួរជាការព្រួយបារម្ភសម្រាប់មេដឹកនាំសង្គមនានា ។ វាមិនខុសអ្វី
ពិសមាជិកសង្គមគិតតែពីបូមទាញផលប្រយោជន៏ នោះវាធ្វើឲ្យខ្សោះខ្សោយ និងមិនអាចធ្វើឲ្យសង្គមជាតិរីកចម្រើនទេ ។
បើអ្នកមានទំនោរ ឬពោរពេញដោយថាមពលអវិជ្ជមាន អ្នកអាចងាយនឹងទាក់ទាញលើរឿងអវិជ្ជមាន រឿងដែលធ្វើ
ឲ្យបញ្ហាកាន់តែស្មុគស្មាញ នោះអ្នកអាចជិនឆ្អន់ ។ អ្នកឆាប់វាយតម្លៃ អ្នកប្រត្តិកម្មតាមទម្លាប់ និងអារម្មណ៏ និងអ្នក
ងាយអូសទាញ ។ អ្នកគួរសួរ និងស្វែងយល់ពីទម្លាប់ខ្លួនឯង ឧទាហរណ៏ ដូចជាមិនចូលចិត្តអាន មិនចូលចិត្តទទួល
ពត៌មាន ឆាប់វាយតម្លៃដោយមិនចាំទទួលពត៌មានគ្រប់គ្រាន់ នោះធ្វើឲ្យអ្នកក្លាយជាមនុស្សឡេះឡោះ និងមិនអាច
យកជាការបាន ។
ងាកមកវិញ ហេតុនេះទើបគេទាមទារសមាជិកសង្គមទទួលពត៌មានបានច្រើន ពត៌មានមានតុល្យភាព ជាប្រជាពលរដ្ឋ
មានការទទួលខុសត្រូវ ជាចំណែកនៃដំណោះស្រាយបញ្ហា តែមិនមែនជាអ្នកមានមោទន:ភាពធ្វើរឿងមិនគិត តែ
ខ្មាស់អៀនធ្វើរឿងត្រឹមត្រូវទេ ។ ឧទាហរណ៏យើងស្រូបអុកស៊ីហ្សែនដកដង្ហើមនឹងដើមឈើ បេះផ្លែឈើ
យើងគួរចូលរួមថែទាំ និងការពារតែមិនមែនមោទនភាពធ្វើរឿងមិនគិត កាប់ជៀរ ឬកាប់រំលំដើមយកផ្លែទេ ។
ចំពោះមេដឹកនាំនានា ដោយសាជាមេដឹកនាំ និងយល់ពីចំណុចខ្សោយសមាជិកសង្គម និងជាការទទួលខុសត្រូវក្នុងការ
ដឹកនាំសង្គមឆ្ពោះទៅរកសុខុមាលភាព និងការរីកចម្រើនប្រកបដោយទស្សន:វិស័យ ការផ្ញើរសារ និងធ្វើគម្រូជាទៀង
ទាត់ចំពោះទម្លាប់វិជ្ជមានដូចជាទម្លាប់អាន ទម្លាប់ទទួលពត៌មានច្រើន ការគោរព និងប្រត្តិបត្តិច្បាប់ខ្ជាប់ខ្ជួន
ការទទួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋ និងក្នុងមុខងារប្រកបដោយវិជ្ជាជីវ: និងការរួមចំណែកវិជ្ជមាន និងជា
ដំណោះស្រាយចំពោះបញ្ហាសង្គមជាការចាំបាច់ និងជាទង្វើប្រកបដោយគតិបណ្ឌិត និងទស្សន:វិស័យវែងឆ្ងាយ ។ ភាព
ជាគម្រូ និងជាឧទាហរណ៏ល្អនៃមេដឹកនាំសង្គមនានាកាន់តែមិនអាចមើលរម្លងបានពីព្រោះបើប្រជាពលរដ្ឋមិនចូលចិត្ត
អាន មិនចូលចិត្តទទួលពត៌មាន ពួកគេអាចមើល និងធ្វើតាមមេដឹកនាំរបស់ពួកគេ ។ សំណួរបន្ទាប់ដែលមេដឹកនាំ
គួរត្រៀមខ្លួនឆ្លើយ: តើអ្នកដឹកនាំពួកគេទៅណា? នោះមិនខុសពីប្រព័ន្ធអប់រំដែលជាមេដឹកនាំនៃការអប់រំទេ :តើប្រព័ន្ធ
អប់រំបានត្រៀមលក្ខណ: និងហ្វឹកហ្វឺនកូនសិស្សទៅណា? ក្លាយជាអ្វី? មានប្រសិទ្ធិភាពប៉ុណ្ណា? អ្វីខ្លះជាសកម្មភាពជាក់ស្តែង?
យុទ្ធសាស្រ្ត? យន្តការ និងទស្សន:វិស័យនៃការអប់រំ?
ភ្ជាប់ជាមួយនេះប្រព័ន្ធអប់រំគួរពិចារណាបញ្ចូល:
- ការបង្រៀនពីការរៀបចំគោលដៅ: បង្រៀនកូនសិស្សមានគោលដៅ រៀបចំកាលវិភាគ មានហេតុផល មានការ
ទទួលខុសត្រូវ វាយតម្លៃបញ្ហាប្រឈម និងប្រសិទ្ធិភាពនៃការរៀបចំគោលដៅ និងជំនាញចាត់ចែងរបស់ពួកគេ ។
-ធ្វើគម្រោងខ្នាតតូច និងមធ្យម: អាចបង្រៀនជំនាញគ្រប់គ្រង ការចូលរួមចំណែកដើម្បីសម្រេចគម្រោង ការបង្កើត
គំនិត ការផ្តួចផ្តើម និងជំនាញក្នុងជំនួញ ។ល។
-ការជជែកពិភាក្សា: នេះជាទម្លាប់ផ្ទេរ និងចែករម្លែកពត៌មាន ចំណេះដឹង និងបទពិសោធន៏ ។ កូនសិស្សនឹងរៀនធ្វើការ
ជាក្រុម និងហ្វឹកហ្វឺនបទពិសោធន៏ចែករម្លែក និងសម្របសម្រួលក្នុងការទទួលពត៌មាន និងសម្រាប់ដំណោះស្រាយ ។
កៅអីកូនសិស្សគួរអាចរៀបចំអង្គុយមូលគ្នា មេរៀនគួររៀបចំមានកិច្ចពិភាក្សា គ្រូគួរដាក់សំណួរចំហរសម្រាប់ដឹកនាំ
ចូលក្នុងកិច្ចពិភាក្សា ។ល។
-បញ្ជ្រាប និងបណ្តុះទម្លាប់អាន និងស្រាវជ្រាវ: ចំណុចខាងលើសុទ្ធតែចំណុចខ្សោយនៃកូនសិស្សក្នុងភាគរយគួរឲ្យព្រួយ
បារម្ភ ។ គួរមានមេរៀន និងលោកគ្រូ អ្នកគ្រូដឹកនាំកូនសិស្សចូលអានសៀវភៅ និងស្រាវជ្រាវក្នុងបណ្ណាល័យ គួរមាន
លំហាត់សម្រាប់ធ្វើតេស្ត៏ថាតើកូនសិស្សបានអានត្រៀមមុនមកសាលា ។ល។
-ធនាគារខួរក្បាល និងវិបសាយអ៊ីនធើណែត: បើខ្លាចកូនសិស្សរៀនមិនត្រូវ "the right things" ហើយខ្លាចកូនសិស្សមិន
ចេះ ការវិនិយោគរបស់ប្រព័ន្ធអប់រំមានសារ:សំខាន់ដោយបង្កើតក្រុមធនាគារខួរក្បាល និងវិបសាយដែលអាចកូនសិស្ស
លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលអាចរកបានមេរៀនសម្បូរបែបពីអ្នកឯកទេស ។ នៅក្នុងរយះពេលមួយទៅបីឆ្នាំ
ប្រព័ន្ធអប់រំនឹងមានមេរៀនសម្បូរបែប និងជាប្រភពនៃការស្រាវជ្រាវដែលមានប្រយោជន៏ទូលំទូលាយនៅក្នុងរយះពេល
វែង ។
ចំពោះការអប់រំដែលមានគុណភាពគួរតែអាចបណ្តុះសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងការ
ទទួលខុសត្រូវ ។
ទន្ទឹមនឹងនេះ ប្រសិនបើយល់ឃើញថាច្បាប់មានសារ:សំខាន់សម្រាប់សង្គមជាតិ និងបុគ្គលក្នុងករណីដោយឡែកៗ
បង្ហាញពីការយល់ដឹងច្បាប់ទាប ឬមិនគោរពច្បាប់ដោយងាកមកប្រើហិង្សា ឬងាយធ្លាក់ក្នុងជម្លោះហិង្សា ប្រព័ន្ធអប់រំគួរ
បញ្ចូលមេរៀនច្បាប់ទូទៅចូលក្នុងប្រព័ន្ធអប់រំ ។
ប្រសិនបើនៅតាមផ្ទះ និងនៅសាលា ការអប់រំមានទម្លាប់ និងទំនោរសម្លុត និងវ៉ៃដោយរំពាត់ គួរបញ្ចូលច្បាប់អប់រំ
អហិង្សាសម្រាប់ការអប់រំនៅផ្ទះ និងនៅសាលា ។ ការអប់រំហ្វឹកហ្វឺនចិត្តសាស្រ្តដោះស្រាយបញ្ហាដោយសន្តិវិធីមានសារ:
សំខាន់ និងជាពិសេសអាចឃុំគ្រង និងបញ្ចៀសភាពងាយធ្លាក់ក្នុងទម្លាប់ និងទំនោរហិង្សា និងការប្រើកម្លាំងបាយ។
វដ្តវិលជុំនៃសង្គមក៏នឹងអាចបញ្ចៀសបានពីហិង្សា និងការប្រើកម្លាំងបាយនៅក្នុងភាគរយខ្ពស់ ។ ច្បាប់គ្រប់គ្រង
គ្រឿងស្រវឹង បារី និងក្លឹបសម្រាប់យុវវ័យក្រោម ១៨ឆ្នាំក៏អាចជាចំណែកធានាការលូតលាស់ប្រកបដោយផាសុខភាព
និងវិជ្ជមានសម្រាប់យុវវ័យ ។ ប្រព័ន្ធទូរស័ព្ទនៅសាលាសម្រាប់ទំនាក់ទំនងអាណាព្យាបាល វេទិការជួបជុំអាណាព្យាបាល
និងលោកគ្រូអ្នកគ្រូ ក្រមសីលធម៌សម្រាប់កូនសិស្ស ការហ្វឹកហ្វឺនជំនាញប្រឹក្សាចិត្តសាស្រ្តសម្រាប់លោកគ្រូ អ្នកគ្រូក្នុងការ
អប់រំ ។ល។ សុទ្ធតែអាចជួយពង្រឹងគុណភាពប្រព័ន្ធអប់រំ និងអាចជួយជម្រុញសារ:សំខាន់នៃគុណភាពការអប់រំសម្រាប់
សង្គមជាតិប្រកបដោយថាមពល សក្តានុពល និងការរីកចម្រើន ។
សូមចូលរួមជាមតិយោបល់ ។ សូមអរគុណ ។
No comments:
Post a Comment