ខ្លាំង
មានគេធ្លាប់សួរថាធ្វើម៉េចបាន "ខ្លាំង" ? ទាល់តែខ្លាំងទើបគេមានមោទនភាព
មានភាពរីករាយក្នុងការទំនាក់ទំនង ។
ឆ្ងល់ដែរ តែមិនគាំទ្រថាទាល់តែផឹកបង្រ្កាបអ្នករួមតុ ទះតុ បោកកែវ ឬច្រង៉េង
ច្រង៉ាងមិនចេះដឹងអី មិនចេះច្បាប់បានហៅថាអ្នកខ្លាំងទេ ។ នោះគឺមិនចាស់
ទុំ គឺក្មេងមិនព្រមធំទាល់តែសោះ ។ បើមានអ្នកគិត និងមានទំនោរថាសកម្មភាព
ខាងលើបានខ្លាំងបានមានមោទនភាព នោះជាចំណុចព្រួយបារម្ភ និងគួររោទ៏
កណ្តឹងប្រកាសអាសន្ននៃចំណុចដែលងាយធ្លាក់ក្នុងការប្រើហិង្សា និងកម្លាំងបាយ ។
ហើយគេគួរសិក្សា និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងដោយការទទួលខុសត្រូវ
ខ្ពស់ចំពោះ:
- ប្រព័ន្ធអប់រំ
- ប្រព័ន្ធផ្សព្វផ្សាយ
- ការអនុវត្តច្បាប់ ប្រសិទ្ធិភាព ច្បាប់ យន្តការ និងវិធានការណ៏ផ្សេងៗក្នុងការ
ធានាឲ្យបានយុត្តិធម៌សង្គម និងសមភាពចំពោះមុខច្បាប់ក៏ដូចជាប្រព័ន្ធច្បាប់
និងសង្គមសម្រាប់តម្រែតម្រង់ គាំទ្រ លើកទឹកចិត្ត និងគាំពារការធ្វើអំពើល្អ
និងវិជ្ជមានដល់គ្រួសារ សហគមន៏ និងសង្គមជាតិ ។
- គ្រួសារ និងបុគ្គលជាសមាជិកសង្គម
អញ្ចឹងម៉េចបានហៅថាខ្លាំង?
មិនដឹងដែរគ្រាន់តែថា "នៅក្នុងភាគរយខ្ពស់" ប្រសិនបើគ្រួសារ សាលា រាជរដ្ឋាភិបាល
និងអង្គការដៃគូរអភិវឌ្ឃន៏នានាមានគោលដៅដូចគ្នា ឧទាហរណ៏ធនធាន
មនុស្សមានសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងជា
ពិសេសស្មារតីទំណួលខុសត្រូវ នោះគោលដៅរួមនេះពិតជាអាចសម្រេចបាន ។
ភ្ងាក់ងារពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវពង្រឹង និងសហការគ្នាដូចជាអវ:យវ:នៅ
លើសាព៌ាង្គកាយនៃខ្លួនមនុស្ស ។ ហើយឧទាហរណ៏មួយទៀតគឺ "នៅក្នុងភាគរយខ្ពស់"
ប្រសិនបើបុគ្គលបានទទួលការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ឪកាស និងការ
ឧបត្ថមថវិការ បុគ្គលនឹងអាចឈរដោយខ្លួនឯង និងជួយខ្លួនឯងបានសម្រាប់
ទាំងបុរស និងនារី ។ តែបើខ្វះវិញ"នៅក្នុងភាគរយខ្ពស់" បុគ្គលនឹងងាយផ្តេកផ្តួល
ខ្វះជំនឿចិត្ត និងងាយក្លាយជា "ទាសករនៃពេលវេលាដោយរស់តាមយថាកម្ម និង
ការអាណិតអាសូរពីអ្នកដទៃ ។" ឧទាហរណ៏សាមញ្ញមួយទៀតគឺការអនុវត្តបង្រៀន
ឲ្យចេះស្ទាត់ ហើយ"នៅក្នុងភាគរយខ្ពស់"គឺគេឃើញអញ្ចឹងដូចជាក្នុងការសម្តែង
សីល្ប: កីឡា ការរៀនសូត្រដូចជាទម្លាប់អាន និងការងារផ្សេងៗ ។
ដូច្នេះស្តាប់ និងអានទៅដូចមិនមាន "ភាពខ្លាំងដាច់ខាតផង ។" ពិតជាត្រឹមត្រូវ
។ លោក Bill Clinton អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយនៅក្នុង
Bill Clinton on leadershipថា "..Even those who lead the way don't have
[all] the answers." មានន័យថាវាមានធាតុផ្សំជាច្រើន ចំណុចល្អ ចំណុចពិសេស
ជាច្រើន និងការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសក៏ដូចជាក្រុមទីប្រឹក្សានៃ
មេដឹកនាំមុនៗជាដើមដើម្បីបានជម្រើស គំនិត ឬដំណោះស្រាយដែលមានតុល្យ
ភាព ល្អបំផុតក្នុងចំណោមល្អ និងដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការ
ដោះស្រាយបញ្ហា ក៏ដូចជាដម្កល់ផលប្រយោជន៏រួមនៃប្រជាពលរដ្ឋ ។ ផងដែរនេះ
មានន័យថាគ្រាន់តែ "នៅក្នុងភាគរយខ្ពស់អាចជឿជាក់បាន" ថាវិថី ឬគោលដៅ
អាចនាំដល់សភាពដូចនេះ ឬគុណភាពយ៉ាងនេះបាន ។
សូមប្រឹក្សាបន្ថែម:
Leaders--Political Parties--Citizens' engagement and contribution--NGOs &
Specialists' consultation
(https://www.facebook.com/photo.php?fbid=10202431254595543&set=a.3763192071220.160170.1019144610&type=3&theater.
https://www.facebook.com/photo.php?fbid=10202431259595668&set=a.3763192071220.160170.1019144610&type=3&permPage=1
https://www.facebook.com/photo.php?fbid=10202431266155832&set=a.3763192071220.160170.1019144610&type=3&permPage=1)
No comments:
Post a Comment